Khmernote Media
  • បច្ចេកវិទ្យា

    ក្រោយស្មាតហ្វូនក្បាលឆកបង្ហាញរូបរាងមក មានមនុស្សជាច្រើនបានននិយាយបែបលេងសើចថា សង្ស័យតិចទៀតមានស្មាតហ្វូនឆក២ហើយមើលទៅ ឥលូវនេះវាក្លាយជាការពិតមែន។ ថ្មីៗនេះស្មាតហ្វូនម៉ូដែល AQUOS R2 របស់ក្រុមហ៊ុន Sharp បានបង្ហាញខ្លួនជាមួយរូបរាង ដែលមានឆកដល់ទៅ២ គឺខាងលើមួយ និងខាងក្រោមមួយ។ ឆកខាងលើរបស់ R2 មានលក្ខណៈតូចស្រដៀងនឹងស្មាតហ្វូន Essential ដែរ ចំណែកឆកខាងក្រោមមានលក្ខណៈធំ ដោយសារតែ Sharp ចង់ទុកចន្លោះសម្រាប់ដាក់កន្លែងស្កែនក្រយ៉ៅដៃ។ AQUOS R2 មានអេក្រង់ទំហំ 5.2-inch ជាមួយកំរិតបង្ហាញរូបភាព 2280 x 1080 pixel ជាមួយនឹងកំរិត touch នៅលើអេក្រង់ 120Hz

    November 16, 2018
  • អន្តរជាតិ

    ការស៊ើបអង្កេតជុំវិញករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់មហាសេដ្ឋីថៃ និងជាម្ចាស់ក្លឹបបាល់ទាល់ Leicester City បានបង្ហាញថា មូលហេតុដែលធ្វើឲ្យមានគ្រោះថ្នាក់គឺដោយសារប្រព័ន្ធគ្រប់គ្រងរបស់ឧទ្ធម្ភាគចក្រមានបញ្ហា និងមិនអាចធ្វើតាមការបញ្ហារបស់អ្នកបើកយន្តហោះបាន ទើបធ្វើឲ្យមានគ្រោះថ្នាក់ដូចនេះ។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃទី ២៧ ខែ តុលា កន្លងទៅនេះ ឧទ្ធម្ភាគចក្ររបស់លោកមហាសេដ្ឋីថៃ Vichai Srivaddhanaprabha បានធ្លាក់ក្រោយពេលហោះចេញពីកីឡាដ្ឋាន King Power បានតែបន្តិចប៉ុណ្ណោះ ហើយគ្រោះថ្នាក់នេះបានសម្លាប់មនុស្សសរុប ៥ នាក់ ​ដែលមានទាំងអ្នកបើកឧទ្ធម្ភាគចក្រ និងជំនួយការរបស់លោក Vichai Srivaddhanaprabha។ គ្រោះថ្នាក់នេះបានធ្វើឲ្យកីឡាករបាល់ទាត់ និងអ្នកគាំទ្ររបាល់ទាត់ជុំវិញពិភពលោក មានការសោកស្តាយ និងអាណិតជាខ្លាំង ដ្បិតឧទ្ធម្ភាគចក្រនេះបានធ្លាក់ក្នុងកីឡាដ្ឋានរបស់ក្លឹបបាល់ទាត់ Leicester

    November 16, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ីម្នាក់ ដែលមានកូនប្រុសស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air នៅក្នុងសមុទ្រនោះ បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន Boeing ដោយចោទប្រកាន់ថា ព្រោះតែកំហុសនៃការច្នៃគ្រឿងម៉ាស៊ីនរបស់ក្រុមហ៊ុន Boeing ទើបធ្វើឲ្យមានគ្រោះថ្នាក់នេះ។ សូមបញ្ជាក់ថា យន្តហោះដែល ធ្លាក់នោះគឺជាប្រភេទយន្តហោះ 737 MAX របស់ក្រុមហ៊ុន Lion Air ដែលបានទិញគ្រឿងម៉ាស៊ីនផលិតឡើងដោយក្រុមហ៊ុន Boeing ហើយម៉ាស៊ីននោះត្រូវបានផលិតឡើងដោយមានកំហុសមួយគឺមិនបានដាក់ប្រព័ន្ធផ្តល់សញ្ញាច្បាស់លាស់ពេលយន្តហោះ មានបញ្ហា។ ហេតុដូចនេះទើបអ្នកបើបរយន្តហោះ 737 MAX នៅតែបើកយន្តហោះជាធម្មតា ខណៈដែលយន្តហោះមានបញ្ហាគ្រឿងម៉ាស៊ីនទៅហើយ។ យ៉ាងណាក្តី មកទល់នឹងពេលនេះតុលាការនៅមិនទាន់ដោះស្រាយបណ្តឹងមួយនេះនៅឡើយទេ តែអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ សូមរម្លឹកឡើងវិញថា យន្តហោះ

    November 16, 2018
  • អន្តរជាតិ

    ក្រចកដៃរបស់លោកអ្នកអាចប្រាប់ពីស្ថានភាពសុខភាពរបស់លោកអ្នកបានយ៉ាងច្រើបតាមរយៈពណ៌ ស្នាមលើក្រចក និងទ្រង់ទ្រាយរបស់វា ដូចក្នុងករណីខាងក្រោមនេះ៖ + ពណ៌៖ 1. ក្រចកពណ៌លឿង៖មានបញ្ហាសួតដែលបង្កឡើងដោយការជក់បារី ឬបង្កឡើងដោយការប្រើប្រាស់ថ្នាំក្រចកគ្មាណគុណភាព។ 2. មានពណ៌ផ្កាឈូកនៅចុងក្រចក៖មានបញ្ហាបេះដូង ក្រលាន ថ្លើម ឬមានជំងឺទឹកនោមផ្អែមជាដើម។ 3. មានពណ៌ស្លេកខុសធម្មតា៖មានបញ្ហាខ្វះជីវជាតិដែកក្នុងខ្លួន។ 4. មានពណ៌ក្រហមក្រម៉ៅ៖អាចជាសញ្ញានៃជំងឺលុយពីស។ 5. មានពណ៌ស្វាយ៖មានជំងឺរលាកទងសួតរ៉ាំរ៉ៃ។ 6. មានពណ៌ត្នោត៖មានបញ្ហាក្រពេញទីរ៉ូអ៊ីត ឬកង្វះអាហារូបត្ថម្ភ។ + ស្នាមនៅលើក្រចក៖ 1. មានស្នាមឆ្នូតតូចៗ៖ខ្វះវីតាមីន A, C និងB7។ 2.មានស្នាមឆ្នូតធំៗ៖ខ្វះវីតាមីន B12 និងជាតិម៉ាញ៉េស្យូម។ 3.មានស្នាមឆ្នូតកាត់ទទឹង៖ជាសញ្ញានៃជំងឺគ្រុនក្តៅខ្លាំង

    November 16, 2018
  • PR

    ភ្នំពេញ ថ្ងៃទី 15 វិច្ឆិកា ឆ្នាំ 2018 ៖ កំពូលស្មាតហ្វូនលំដាប់កំពូលរបស់ Huawei ត្រកូល Mate20 មានចំណុចទាក់ទាញពិសេសៗជាច្រើន ជាមួយនិងភាពលេចធ្លោបីចំណុចសំខាន់ៗដែលធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំង និងកក្រើកទីផ្សារស្មាតហ្វូននៅចុងឆ្នាំ 2018។ លក្ខណៈពិសេសទីមួយគឺកំពូលស្មាតហ្វូន Huawei ត្រកូល Mate20 បានបំពាក់នូវបច្ចេកវិទ្យាដំបូងគេបង្អស់ក្នុងពិភពលោកជាច្រើនដូចជា៖ – បន្ទះឈីប Kirin 980 7nm ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះដំណើរការបានលឿនគ្មានគូរប្រៀប និង បញ្ចូនទន្និន័យបានលឿនជាងស្មាតហ្វូនដទៃ – បច្ចេកវិទ្យា A76 Cortex CPU ថ្មីដែលអាចរក្សាថាមពលថ្មបានទ្វេដង

    November 15, 2018
  • អន្តរជាតិ

    នាពេលថ្មីៗនេះ មន្ត្រីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានបង្កើតគណនីក្លែងក្លាយជាច្រើនដោយដាក់ ប្រូហ្វាល់រូបស្រីស្អាត រួចអេត ទៅជនរងគ្រោះ និងឆាតទៅទំនាក់ទំនងក្នុងន័យស្នេហា ក្នុងគោលបំណងផ្លាស់ប្តូររូបអាក្រាត។ ក្រោយមកជនសង្ស័យបានប្រើប្រាស់រូបអាក្រាតទាំងនោះ ដើម្បីគំរាមយកប្រាក់ពីជនរងគ្រោះ បើមិនព្រមផ្ញើឲ្យ គេនឹងបង្ហោះរូបភាព និងវីដេអូទៅឲ្យបងប្អូនសាច់ញាតិ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន កុំទទួលអេតហ្វេ្រន (accept friends) ណាដែលអ្នកមិនស្គាល់ ព្រោះជនអគតិមួយចំនួន អាចប្រើប្រាស់គណនីក្លែងក្លាយដើម្បីបោកប្រាស់ និងគំរាមទារប្រាក់ជាដើម៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    November 15, 2018
  • អន្តរជាតិ

    ថៃ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា រដ្ឋាភិបាលថៃបានព្យាយាមសម្របសម្រួល និងលើកទឹកចិត្តជាខ្លាំង ដើម្បីឲ្យភ្ញៀវទេសចណ៍ចិនមកលេងក្នុងប្រទេសខ្លួនឲ្យបានច្រើនដូចមុន។ តួយ៉ាងកាលពីពេលថ្មីៗថៃ បានធ្វើរឿងមួយចំនួនដូចជា មិនគិតថ្លៃលើទិដ្ឋការចំពោះភ្ញៀវទេសចរណ៍ចិន, មានរដ្ឋមន្ត្រីថៃម្នាក់បានទៅដល់ប្រទេសចិនដើម្បីសូមឲ្យក្រុមហ៊ុន Alibaba របស់លោកមហាសេដ្ឋី Jack Ma ជួយផ្សាយពាណិជ្ជកម្មពីតំបន់ទេសចរណ៍ថៃ និងបានរៀបចំកម្មវិធីពិសេស ៗជាច្រើនទៀតក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិន។ មានមតិមួយចំនួនបានលើកឡើងថា តើហេតុអ្វីថៃត្រូវការភ្ញៀវទេសចរណ៍ចិនដូចនេះ? បើយោងតាមរបាយការណ៍មួយបានបង្ហាញថា ចិនជាប្រភពភ្ញៀវទេសចរណ៍ដ៏ធំមួយសម្រាប់ប្រទេសថៃ ហើយវិស័យទេសចរណ៍នេះ បានជួយបង្កើនសេដ្ឋកិច្ចថៃជាច្រើនគឺប្រមាណជា ៩៧​ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ២១,២ នៃ GDP សរុបរបស់ប្រទេសថៃកាលពីឆ្នាំមុន) ជួយបង្កើតការងារឲ្យប្រជាពលរដ្ឋថៃប្រមាណជា ៥,៨ លានកន្លែង ដែលស្មើនឹង

    November 15, 2018
  • កីឡា

    រដូវកាលថ្មីបានចាប់ផ្ដើមប្រកួតជិតដល់ពាក់កណ្ដាលផ្លូវហើយ ស្របពេលដែលគ្រូបង្វឹកដែលធ្លាប់តែដឹកនាំក្លឹបធំៗចំនួន 5 នៅទំនេរមិនទាន់មានការងារធ្វើនៅឡើយ ទោះបីជាមានក្លឹបធំៗបានព្យាយាមទាក់ទងពួកគាត់យ៉ាងណាក៏ដោយ។ គ្រូបង្វឹកទាំង 5 ដែលកំពុងទំនេរពីការងារហើយកំពុងសម្រាកលំហែកំសាន្ដនោះមានដូចជា៖ 1. លោក Zinedine Zidane អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid៖ បច្ចុប្បន្នគ្រូសញ្ជាតិបារាំងរូបនេះបន្ទាប់ពីចាកចេញពីក្លឹបអធិរាជសរ Real Madrid កាលពីបញ្ចប់រដូវកាលកន្លងទៅ មកដល់ពេលនេះលោក Zidane កំពុងនៅទំនេរមិនទាន់មានក្លឹបដឹកនាំនៅឡើយទេ ស្របពេលដែលពត៌មានចុងក្រោយលេចលឺថាលោក Zidane បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសហើយមានទំនាក់ទំនងជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ 2. លោក Arsene Wenger អតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal៖ គ្រូបង្វឹកចាស់វស្សាសញ្ជាតិបារាំងរូបនេះបានដើរចេញពីកីឡដ្ឋាន

    November 15, 2018
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិអូស្រ្តាលី និងប្រពន្ធជនជាតិថៃម្នាក់ ត្រូវបានតុលាការថៃសម្រេចផ្ទន្ទាទោសកាត់ទោសប្រហារជីវិត ជុំវិញករណីជួញដូរគ្រឿងញៀនទម្ងន់កន្លះតោន និងមានតម្លៃប្រមាណជា ២១៦ លានដុល្លារអាមេរិក។ បុរសជាប្តីមានឈ្មោះថា Luke Joshua Cook មានអាយុ៣៥ឆ្នាំ ចំណែកឯប្រពន្ធមានឈ្មោះថា Kanyarat Wechapitak មានអាយុ៤០ឆ្នាំ ហើយអ្នកទាំងពីរនាក់នេះត្រូវបានគេចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំមុនម្លេះ។ តាមប៉ូលិលជំនាញថៃបានឲ្យដឹងថា លោក Luke Joshua Cook គឺជាសមាជិកក្នុងក្រុមអ្នកលេង Hells Angels biker gang ដ៏សកម្មម្នាក់។ កន្លងមក Luke

    November 15, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Wayne Rooney នឹងវិលត្រលប់មកកាន់ក្រុមជម្រើសជាតិអង់គ្លេសវិញនៅក្នុងរាត្រីនេះ ដើម្បីលេងប្រកួតចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសនិងបង្គ្រប់ការប្រកួតទី 120 របស់គេជាមួយនឹងតោកំណាចអង់គ្លេស បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះខកខានមិនបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ 2016 មកហើយប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសកាលពីឆ្នាំ 2017។ ក្នុងរាត្រីនេះក្នុងការប្រកួតមិត្តភាពរវាង ក្រុមជម្រើសជាតិអង់គ្លេស និង ក្រុមជម្រើសជាតិអាមេរិក ក្នុងរាត្រីនេះ អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Wayne Rooney ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិអង់គ្លេសដើម្បីដឹកនាំក្រុមជម្រើសជាតិអង់គ្លេសលេងការប្រកួតចុងក្រោយរបស់គេក្នុងអាជីពជាកីឡាបាល់ទាត់ក្នុងការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Wembley។ គួរបញ្ជាក់ឡើងវិញដែរថា ខ្សែប្រយុទ្ធ Wayne Rooney បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន 119 ប្រកួតគិតត្រឹមឆ្នាំ 2016 ហើយសុតបញ្ចូលទីបានចំនួន 53

    November 15, 2018