- Khmernote Media
- អន្តរជាតិ
ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចម៉ាឡេស៊ី លោក Abang Johari Tun Openg បានប្រកាសជាសាធារណៈថា ចាប់ពីឆ្នាំ ២០១៩ តទៅប្រជាពលរដ្ឋនៅក្នុងរដ្ឋមួយនៃប្រទេសម៉ាឡេស៊ីនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន RM ១០០០ (២៣៩ ដុល្លារអាមេរិក) រាល់ពេលដែលពួកគេសម្រាលបានកូនម្នាក់។ រដ្ឋដែលទទួលបានការផ្តល់ជូនពិសេសនេះគឺរដ្ឋ Sarawak ដែលស្ថិតនៅភាគខាងជើងប្រទេសម៉ាឡេស៊ី និងជារដ្ឋដែលមិនសូវមានសេដ្ឋកិច្ចខ្ពស់នោះទេ។ យ៉ាងណាក្តី ការឧបត្ថម្ភនេះត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា កូនត្រូវតែកើតនៅក្នុងរដ្ឋ Sarawak ហើយក្នុងករណីប្រជាពលរដ្ឋក្នុងរដ្ឋនេះទៅសម្រាលកូននៅកន្លែងផ្សេងក្រៅពីទឹកដីរដ្ឋនេះគឺមិនទទួលបានប្រាក់ឧបត្ថម្ភឡើយ។ លក្ខខណ្ឌមួយទៀតគឺលុយនេះនឹងត្រូវប្រគល់ទៅកូននោះផ្ទាល់តែម្តងនៅពេល ដែលពួកគេមានអាយុ ១៨ ឆ្នាំ និងយកលុយនេះទៅប្រើប្រាស់សម្រាប់បន្តការសិក្សា។ ការអនុវត្តផ្តល់ប្រាក់ឧបត្ថម្ភដូចខាងលើនេះ ត្រូវតំណាងរដ្ឋាភិបាលម៉ាឡេស៊ីអះអាងថា ធ្វើឡើងដើម្បីលើកទឹកចិត្តឲ្យក្មេងៗជំនាន់ក្រោយនៃរដ្ឋ
November 19, 2018 - PR
កាលពីប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសនៃការមកដល់នៃសមាជិកជំនាន់ថ្មីរបស់ខ្លួនមួយមូឌែលដែលវាត្រូវជាសមាជិកនៃត្រកូលYនោះ គឺម៉ូឌែល vivo Y95 ដែលបានប្រកាសថា នឹងមកដល់នាពេលឆាប់ៗនេះ ដែលវាមិនទាន់បានបង្ហាញនៅលក្ខណៈសម្បត្តិ និងតម្លៃឲ្យបានជាក់លាក់នៅឡើយទេ ។ ហើយនៅថ្ងៃនេះផងដែរក្រុមហ៊ុនទូរសព្ទ័ដៃ vivo និងធ្វើការបង្ហាញចំពោះរូបរាង និងតម្លៃលក់ជាផ្លូវការរបស់ vivo Y95 នេះហើយ ។ បើនិយាយទៅកាន់ការរចនាម៉ូដ របស់ vivo Y95 នេះវិញ គឺវាមានរូបសម្បត្តិមិនខុសពីម៉ូឌែលស៊េរីមុនៗប៉ុន្មានទេ ដោយការច្នៃប្រឌិតចំពោះស្មាតហ្វូនមួយនេះនៅតែមានភាពស្រស់ស្អាត និងមើលមកពិតជាមានភាពទាក់ទាញមែនទែនមិនចាញ់ជំនាន់សិស្សច្បងវាឡើយ ។ចំពោះម៉ូឌែល vivo Y95 នេះគឺមាន 2ពណ៍សំរាប់ជ្រើសរើសហើយក៏ជាពណ៍នៃចំណូលថ្មីតែម្ដងសំរាប់ vivo Y95មួយនេះ
November 18, 2018 - សង្គម
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា វិសម្ពាធទាបនៅលើសមុទ្រចិនខាងត្បូងបានវិវត្តខ្លួនទៅជាកូនព្យុះទី២៧ឈ្មោះ តូរ៉ាហ្គី និងកំពុងស្ថិតនៅក្បែរឆ្នេរអាស៊ីអាគ្នេយ៍ប្រទេសវៀតណាម ហើយព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់លើភាគខាងត្បូងប្រទេសកម្ពុជា មុននឹងថយឥទ្ធិពលជាវិសម្ពាធវិញនៅថ្ងៃទី១៩ ខែវិច្ឆិកា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ មានស្ថានភាពដូចខាងក្រោម៖ អត្ថបទ៖ សេម
November 18, 2018 - កីឡា
ខ្សែបម្រើប្រយុទ្ធ James Rodriguez អាចនឹងត្រៀមខ្លួនចាកចេញពីទឹកដីអាឡឺម៉ង់មកកាន់លីគកំពូល Premier League ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះបានចំណាយពេល 2 រដូវកាលជាមួយនឹងក្លឹប Bayern Munich បន្ទាប់ពីខ្សែបម្រើប្រយុទ្ធរូបនេះត្រូវបានក្លឹប Bayern Munich ខ្ចីជើងពីក្លឹបអធិរាជសរ Real Madrid។ ក្រោយពេលស្នាក់នៅជាមួយនឹង Bayern Munich អស់ 2 រដូវកាលរួចមើល ខ្សែបម្រើប្រយុទ្ធ James Rodriguez ត្រូវបានគេរាយការណ៍ថាអាចនឹងត្រូវបានក្លឹប Bayern Munich ចុះហត្ថលេខាទិញកីឡាកររូបនេះផ្ដាច់ពី Real Madrid ប៉ុន្ដែកាលពីពេលថ្មីៗនេះ Bayern
November 17, 2018 - អន្តរជាតិ
Tik Tok គឺជាកម្មវិធីកំសាន្ត ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាមិនត្រឹមតែជាកម្មវិធីកំសាន្តធម្មតានោះទេ តែកាលពីពេលថ្មីៗនេះវាបានជួយគ្រួសារមួយ ដែលបានបែកគ្នាអស់រយៈពេល៨ឆ្នាំឲ្យបានជួយគ្នាវិញផងដែរ។ កាលពី៨ឆ្នាំ លោក Zhu Lei ដែលរស់នៅក្នុងខេត្ត Anhui ភាគខាងលិចប្រទេសចិន បាននាំប្រពន្ធ និងកូនប្រុសចេញពីស្រុកកំណើតមកធ្វើរកស៊ីនៅក្នុងទីក្រុងសៀងហៃ ដោយពេលនោះម្តាយឪពុក និងបងប្អូនរបស់គាត់បន្តរស់នៅក្នុងខេត្តនេះដដែល។ ក្នុងអំឡុងពេល ដែលគាត់ចេញមករកស៊ីនេះគាត់ក៏បានបាត់ការទាក់ទងជាមួយនឹងគ្រួសារ ហើយក្រោយមកគ្រួសាររបស់គាត់ក៏បានផ្តាស់ប្តូរកន្លែងស្នាក់ទៅខេត្តផ្សេងទៀតដែរ ព្រោះតែដើម្បីទៅរកការងារធ្វើ។ ក្នុងរយៈពេល៨ឆ្នាំគ្រួសារមួយនេះបានបែកគ្នា ហើយក៏មិនរំពឹងថា នឹងរកគ្នាឃើញវិញដែរ។ យ៉ាងណាក្តី កាលពីពេលថ្មីនេះៗ លោក Zhu Lei បង្ហោះវីដេអូមួយក្នុង Tik Tok ហើយគ្រួសាររបស់ក៏បានឃើញ និងបានធ្វើការទំនាក់ទំនងដើម្បីបានជួបគ្នាវិញ។
November 17, 2018 - កីឡា
ខ្សែការពារ Jordi Alba និង Alex Sandro បានបដិសេធមិនព្រមចុះកិច្ចសន្យាថ្មីជាមួយនឹងក្លឹបរបស់ពួកគេ ក្រោយពេលក្លឹប Barcelona និង Juventus ត្រៀមផ្ដល់កិច្ចសន្យាថ្មីដល់ខ្សែការពារធ្វេងទាំងពីរ។ កុងត្រារបស់ខ្សែការពារ Jordi Alba របស់ Barcelona និងខ្សែការពារធ្វេង Alex Sandro របស់ក្លឹប Juventus នឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹបរបស់ពួកគេនៅក្នុងឆ្នាំ 2020 ខាងមុខនេះ ហើយពួកគេទាំងពីរមិនទាន់ឈានដល់ការចុះហត្ថលេខាបន្ដកុងត្រាថ្មីនៅឡើយទេ ខណៈដែលពួកគេបដិសេធមិនទាន់ព្រមលើសំណើរកិច្ចសន្យាកុងត្រាថ្មី។ ក្រោយពេល Alba មិនព្រមបន្ដកុងត្រាថ្មីជាមួយនឹង Barcelona ក្លឹបសេះបង្កង់ Juventus កំពុងមានចំណាប់អារម្មណ៍ត្រៀមជួបពិភាក្សាដើម្បីនាំយកខ្សែការពារធ្វេងសញ្ជាតិអេស្ប៉ាញរូបនេះមកកាន់ទឹកដីអុីតាលីនៅក្នុងពេលកុងត្រារបស់គេជាមួយនឹង Barcelona បញ្ចប់នៅក្នុងឆ្នាំ
November 17, 2018 - សង្គម
ប័ណ្ណបើកបរ សម្រាប់បើកបរយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានចំនួន៥ ប្រភេទគឺ ប្រភេទ “ក” “ខ” “គ” “ឃ” និង “ង”។ សម្រាប់ប័ណ្ណបើកបរជាតិ ប្រភេទ ” ក ” បានផ្តល់នូវអត្ថប្រយោជន៍ និងសារៈសំខាន់ចាំបាច់ ចំពោះអ្នកបើកបរ ទោចក្រយានយន្ត និង ត្រីចក្រយានយន្ត ទាំងអស់ ដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប័ណ្ណបើកបរប្រភេទ “ក” អាចបើកបរយានយន្តបានដូចខាងក្រោម៖ + ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប + ទោសចក្រយានយន្ត
November 17, 2018 - អន្តរជាតិ
ថៃ៖ ពិធីបុណ្យប្រពៃណីរបស់ថៃមួយគឺពិធីបុណ្យ Loy Krathong (ពិធីបុណ្យបង្ហោះភ្លើងគោម) នឹងត្រូវបានគេប្រារព្ធធ្វើឡើង ក្នុងថ្ងៃទី ២២ ខែ វិច្ឆិកាខាងមុខនេះ ហើយដើម្បីទប់ស្កាត់បញ្ហាមានអគ្គីភ័យផ្សេងៗដោយយថាហេតុ រដ្ឋាភិបាលថៃបានសម្រេចចេញច្បាប់ផាកពិន័យដ៏តឹងរឹងមួយ ចំពោះអ្នកបង្ហោះភ្លើងគោម និងអ្នកលក់គោមដោយគ្មានការអនុញ្ញាត។ កន្លងមកដើម្បីអបអរពិធីបុណ្យមួយនេះ ប្រជាជនថៃគ្រប់រូបអាចបង្ហោះភ្លើងគោមបានគ្រប់គ្នាជាមួយនឹងការបួងសួងសុំសំណាងល្អ ឬភាពជោគជ័យក្នុងជីវិតណាមួយពេលបង្ហោះភ្លើងគោមនោះ។ យ៉ាងណាក្តី ក្នុងពេលបច្ចុប្បន្ននេះប្រជាជនថៃ ដែលនឹងអបអរពិធីមួយនេះបានកើនឡើងច្រើនខ្លាំង រហូតដល់រដ្ឋាភិបាលបារម្ភថា ប្រសិនបើពួកគេបង្ហោះភ្លើងគោមរួមគ្នាក្នុងពេលតែមួយនោះវាអាចបង្កឲ្យមានអគ្គីភ័យឆាបឆេះ និងបង្កទៅជាគ្រោះមហន្តរាយទៀតផង។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាលថៃបានចេញច្បាប់ផាកពិន័យមួយ សម្រាប់ជនណា ដែលបង្ហោះគោមភ្លើងគ្មានការអនុញ្ញាតគឺត្រូវពិន័យជាប្រាក់រហូតដល់ ១,៨០០ ដុល្លារអាមេរិក និងអាចជាប់គុករហូតដល់ ៣ ឆ្នាំ។ ចំពោះអ្នកលក់វិញក៏ដូចគ្នាដែរ គឺត្រូវសុំសិទ្ធពីអាជ្ញាធរជាមុនសិនទើបអាចលក់គោមបាន
November 17, 2018 - សង្គម
រាជធានីភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលនៅម្តុំជុំវិញផ្សារដើមគរមានការលក់ដូររំលោភលើចំណីផ្លូវយ៉ាងអាណាធិបតេយ្យ និងចោលសម្រាលពាសវាលពាសកាល ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ និងសម្រស់ទីក្រុងភ្នំពេញ មិនតែប៉ុណ្ណោះថែមទាំងប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូន ដែលធ្វើចរាចរណ៍តាមដងផ្លូវនោះទៀតផង ដោយសារតែការលក់ដូរបានហៀរចេញមកដល់ផ្លូវថ្នល់។ ដោយសារតែមើលឃើញភាពឥតសណ្តាប់ធ្នាប់នេះ នាពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានចុះធ្វើការរៀបចំ និងរំដោះចំណីផ្លូវមកវិញ ដោយធ្វើការហាមឃាត់មិនឲ្យមានការលក់ដូរនៅតាមបណ្តាយផ្លូវ ៣៣៦ សង្កាត់ផ្សារដើមគ នៅចំហៀងផ្សារ ដែលរងការរំលោះចំណីផ្លូវខ្លាំងធ្ងន់ធ្ងរជាង។ ក្រោយធ្វើការរៀបចំ បោសសំអាតរួចមក ផ្លូវ៣៣៦ ដែលធ្លាប់តែមានអាជីវករលក់ដូរណែនណានតានតាបរស់តែផ្លូវដើរគ្មាននោះ ប្រែទៅជាទូលាយស្អាត និងអាចធ្វើចរាចរណ៍ឆ្លងកាត់បានយ៉ាងស្រួលផងដែរ៕ អត្ថបទ៖ សេម រូបភាព៖ សាលាខណ្ឌទួលគោក
November 17, 2018 - អន្តរជាតិ
ជាទូទៅមនុស្សភាគច្រើនតែងសន្សំជាលុយសុទ្ធទុកនៅក្នុងផ្ទះ ឬមនុស្សមួយចំនួនក៏បានយកលុយទាំងនោះទៅដាក់ផ្ញើក្នុងធនាគា ដើម្បីទទួលបានការប្រាក់ខ្លះ។ និន្នាការខាងលើនេះត្រូវបានមនុសុ្សគ្រប់គ្នាគិតថា ជាជម្រើសដ៏ត្រឹមត្រូវមួយ ព្រោះវាមានសុវត្ថិភាព និងងាយស្រួលយកលុយទាំងនោះទៅប្រើប្រាស់នៅពេលចាំបាច់ណាមួយ។ យ៉ាងណាក្តី សម្រាប់លោកមហាសេដ្ឋី Ray Dalio វិញបែរជាយល់ឃើញថា វិធីសន្សំលុយទុកខាងលើនេះមិនទាន់ត្រឹមត្រូវតាមក្បួនអ្នកសេដ្ឋកិច្ចនៅឡើងទេ។ លោកមហាសេដ្ឋី និងជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះបានពន្យល់ថា ការសន្សំលុយសុទ្ធទុកនៅផ្ទះទៅអាចប្រឈមនឹងបញ្ហាអតិផរណាដែលធ្វើឲ្យតម្លៃលុយធ្លាក់ចុះខ្លាំងណាស់។ ឧទាហរណ៍ថា ថ្ងៃនេះលោកសន្សំលុយចំនួន ២,០០០ ដុល្លារ ដែលចំនួននេះអាចទិញម៉ូតូមួយគ្រឿងបាន តែរយៈពេលបួន-ប្រាំឆ្នាំទៅមុខទៀតតម្លៃលុយអាចនឹងធ្លាក់ចុះ ហើយលុយ ២,០០០ ដុល្លារនេះលែងអាចទិញម៉ូតូបានមួយគ្រឿងទៀតហើយ។ ចំពោះការដាក់លុយក្នុងធនាគារវិញ ដ្បិតតែអាចទទួលបានការប្រាក់មែន តែវាមិនធ្វើឲ្យលោកអ្នកចំណេញច្រើននោះទេ។ បើតាមលោកមហាសេដ្ឋី Ray Dalio បានបញ្ជាក់ថា ការសន្សំលុយទុកដ៏ល្អបំផុតនោះគឺវិនិយោគលើវិស័យអចលទ្រព្យ ឬទិញហ៊ុនក្នុងក្រុមហ៊ុនដ៏មានសក្តានុពលណាមួយ
November 17, 2018









