សង្គម

៥សន្លឹក បង្ហាញពីទិដ្ឋភាពផ្លូវចំហៀងផ្សារដើមគ ដែលធ្លាប់តែអាជីវករលក់ដូរចង្អៀតរកតែផ្លូវដើរគ្មាន ប្រែជាទូលាយអាចបើកបរបានយ៉ាងស្រួល

BY
Khmernote Media
November 17, 2018

រាជធានីភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលនៅម្តុំជុំវិញផ្សារដើមគរមានការលក់ដូររំលោភលើចំណីផ្លូវយ៉ាងអាណាធិបតេយ្យ និងចោលសម្រាលពាសវាលពាសកាល ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ និងសម្រស់ទីក្រុងភ្នំពេញ មិនតែប៉ុណ្ណោះថែមទាំងប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូន ដែលធ្វើចរាចរណ៍តាមដងផ្លូវនោះទៀតផង ដោយសារតែការលក់ដូរបានហៀរចេញមកដល់ផ្លូវថ្នល់។

ដោយសារតែមើលឃើញភាពឥតសណ្តាប់ធ្នាប់នេះ នាពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានចុះធ្វើការរៀបចំ និងរំដោះចំណីផ្លូវមកវិញ ដោយធ្វើការហាមឃាត់មិនឲ្យមានការលក់ដូរនៅតាមបណ្តាយផ្លូវ ៣៣៦ សង្កាត់ផ្សារដើមគ នៅចំហៀងផ្សារ ដែលរងការរំលោះចំណីផ្លូវខ្លាំងធ្ងន់ធ្ងរជាង។ ក្រោយធ្វើការរៀបចំ បោសសំអាតរួចមក ផ្លូវ៣៣៦ ដែលធ្លាប់តែមានអាជីវករលក់ដូរណែនណានតានតាបរស់តែផ្លូវដើរគ្មាននោះ ប្រែទៅជាទូលាយស្អាត និងអាចធ្វើចរាចរណ៍ឆ្លងកាត់បានយ៉ាងស្រួលផងដែរ៕

អត្ថបទ៖ សេម
រូបភាព៖ សាលាខណ្ឌទួលគោក

Share This Post: