- Khmernote Media
- អន្តរជាតិ
អូស្ត្រាលី៖ ប្តីប្រពន្ធពីរនាក់ត្រូវប៉ូលិសអូស្រ្តាលីធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថា ពួកគេបានព្យាយាមបង្ហោះយន្តហោះ Drone ដោយភ្ជាប់ជាមួយនឹងគ្រឿងញៀន និងទូរស័ព្ទមួយគ្រឿងចូលទៅក្នុងគុក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង មណ្ឌលឃុំឃាំង Arthur Gorrie Correctional Centre ក្នុងរដ្ឋ Queensland ភាគខាងជើង ប្រទេសអូស្រា្តលី។ បុរសជាប្តីដែលត្រូវបានគេចាប់ខ្លួននោះមានឈ្មោះថា Donald Griffin អាយុ ២២ ឆ្នាំ ហើយប្រពន្ធគាត់មានឈ្មោះថាKarlie Lorraine Cuzzu និងមានអាយុ ៣៥ ឆ្នាំ។ ពួកគេទាំងពីរនាក់នេះគឺជាអតីតអ្នកទោសគ្រឿងញៀន ដែលបានចាប់ខ្លួនកាលពីឆ្នាំ ២០១៧ ដោយត្រូវជាប់គុក ១៨
November 20, 2018 - អន្តរជាតិ
ចិន៖ អ្នកបើកបររថយន្តប្រណាំងម្នាក់មានសំណាងនៅរស់មានជីវិត បន្ទាប់ពីនាងជួបគ្រោះថ្នាក់ដ៏គួរឲ្យតក់ស្លុតមួយក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តនៅក្នុងទីក្រុងម៉ាកាវ។ គ្រោះថ្នាក់នេះបានកើតឡើងក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Macau Grand Prix’s Formula Three វគ្គផ្ដាច់ព្រាត់ ។ រថយន្តប្រណាំង ដែលជួបគ្រោះថ្នាក់នោះគឺជាប្រភេទរថយន្ត Van Amersfoort Racing Car ហើយស្ត្រីជាជនរងគ្រោះមានឈ្មោះថា Sophia Floersch អាយុ ១៧ ឆ្នាំ ជនជាតិអាឡឺម៉ង់។ ក្រោយមានគ្រោះថ្នាក់អ្នកគាំទ្ររបស់នាងជាច្រើនមានការព្រួយបារម្ភថា នាងអាចនឹងស្លាប់ ឬរបួសធ្ងន់ក្នុងហេតុការណ៍នេះ តែយ៉ាងណាក្តី បានបញ្ជាក់តាមរយៈបណ្តាញសង្គម Twitter របស់នាងថា នាងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយនាងអគុណសម្រាប់ការគាំទ្ររ។ លោកអ្នកអាចទស្សនាគ្រោះថ្នាក់នេះ
November 20, 2018 - PR
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជ្រើសយកប្រទេសកម្ពុជា ធ្វើជាទីតាំងយុទ្ធសាស្រ្តស្នូល ដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន ជាមួយនឹងទុនបំរុងបន្ថែមយ៉ាងតិច ១០ ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំបន្ទាប់។ នៅក្នុងពិធីសម្ពោធបញ្ចប់ការសាងសង់គ្រោងអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប នៅព្រឹកថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ 2018នេះ នៅកោះពេជ្រ លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា
November 19, 2018 - PR
ភ្នំពេញថ្ងៃទី ១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨៖ Galaxy A9 ស៊េរី 2018 អនុភាពដ៏អស្ចារ្យនៃស្មាតហ្វូនកំពូលកាមេរ៉ាទាំង៤ បានបង្ហាញខ្លួនក្នុងប្រទេសសកម្ពុជាហើយ! ការរចនាឡើងកប់! ទាំងស្អាត ទាំងស្លីម មើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ព្រោះថាសមត្ថភាពរបស់វាប្រៀបបាននឹងកាមេរ៉ាដ៏ឆ្នើមមួយ។ និយាយទៅ ឃើញហើយដឹងតែចង់បានតែម្តង! ជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាត និងពេញនិយមបំផុតគឺ ពណ៌ខៀវ ពណ៌ផ្កាឈូក និង ពណ៌ខ្មៅ។ សម្រាប់តម្លៃវិញ ត្រឹមតែ 559$ តែប៉ុណ្ណោះ! ចឹងកុំបង្អង់យូរទៀត រួសរាន់ឡើង មកធ្វើជាម្ចាស់របស់ស្មាតហ្វូនកំពូលកាមេរ៉ាមុនដំបូងគេបង្អស់។ លោក
November 19, 2018 - សង្គម
នារសៀលថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៩ ខែវិច្ឆិកា ឆ្នំា២០១៨ ពិធីដង្ហែ និងបូជាសពលោកតា ប្រាជ្ញ ឈួន ក្នុងវត្តបទុមវតីត កំពុងតែប្រព្រឹត្តក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណសង្ឃនាយ និងជាព្រះមេគណរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថាវីរៈសិល្បករបុរាណខ្មែរ អ្នកប្រាជ្ញចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន បានទទួលមរណៈភាពហើយក្នុងព្រះជន្ម ៨២ឆ្នាំ វេលាម៉ោង ១និង៣០នាទី
November 19, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៨ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារជម្ពូវ័ន ផ្សារច្បារអំពៅ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់
November 19, 2018 - រថយន្ត
ខណៈដែលទីផ្សារកម្ពុជា រថយន្ត Hybrid កំពុងពេញនិយមខ្លាំង ធ្វើអោយអត្រានៃការនាំចូលរថយន្តម៉ូដែលមួយចំនួនត្រូវបានកាត់បន្ថយ ជាក់ស្តែងគឺម៉ូដែល Toyota Corola ផ្ទាល់តែម្តង។ ទាំងនេះគឺជាមូលហេតុធំៗចំនួន៣ ដែលធ្វើអោយរថយន្ត Toyota Prius កំពុងវ៉ាដាច់រថយន្ត Toyota Corolla នាពេលបច្ចុប្បន្នក្នុងទីផ្សារក្នុងស្រុកយើង។ ១. តំលៃ៖ សំរាប់ទីផ្សារកម្ពុជា រថយន្ត Toyota Prius វាមានតំលៃទាបជាងរថយន្ត Toyota Corolla បន្តិចបើធៀបជាមួយម៉ូដែលឆ្នាំដូចគ្នា ប៉ុន្តែសម្រាប់រថយន្ត Prius វាមានលក្ខណៈសម្បត្តិច្រើនជាង Corolla ហើយវាក៏ជាមូលហេតុធ្វើអោយអ្នកប្រើប្រាស់ងាកទៅរកការប្រើប្រាស់រថយន្ត Prius វិញ។
November 19, 2018 - អន្តរជាតិ
ក្នុងនាមជាអាណាព្យាបាលច្បាស់ដឹងថាកូនតូចៗរបស់លោកអ្នកពិតជារពិស ហើយតែងតែចង់ដឹងចង់លេងចង់សាករបស់របរថ្មី ហើយនេះក៏ជាបញ្ហាដែលអាណាព្យាបាល ព្រមទាំងមាតាបិតាជាច្រើនបានជួបប្រទះដោយឪពុកម្តាយទាំងឡាយមិនត្រូវទុកអោយកូនទៅអង្គុយលេងតែម្នាក់ឯងឡើយ។ ជាក់ស្តែងណាស់ថ្មីៗនេះមានវីដេអូមួយបង្ហាញនូវករណីកុមារាម្នាក់បានលេងកញ្ចែរហូតជាប់របស់លេងនោះចូលទៅក្នុងមាត់ ដោយជាសំណាងមិនបានធ្លាក់ចូលដល់បំពង់ខ្យល់ ហើយត្រូវបានក្រុមគ្រូពេទ្យទាញយកចេញមកយ៉ាងលំបាក។ ដោយនេះជាករណីមួយដែលមាតាបិតាទាំងឡាយគួរតែមានការប្រុងប្រយ័ត្នខ្ពស់ដល់សុវត្ថិភាពកូនតូចរបស់លោកអ្នក ត្រូវសង្កេតមើលសកម្មភាពរបស់ក្មេងដើម្បីចៀសវាងមានហានិភ័យណាមួយកើតឡើងដែលអាចឈានដល់ការស្តាយក្រោយ។ សូមមើលវីដេអូនៅខាងក្រោមនេះ៖ https://www.facebook.com/tony.chinedu.965/videos/188323222073102/ https://www.facebook.com/tony.chinedu.965/videos/188323238739767/
November 19, 2018 - កីឡា
លោក Pep Segura ដែលជាប្រធានកីឡារបស់ក្លិប Barcelona បានបដិសេធមិននិយាយពីលទ្ធភាពដែលខ្សែប្រយុទ្ធ Neymar គ្រោងនឹងចាកចេញពីក្លឹប Paris Saint-Germain ត្រលប់មកកាន់ទឹកដី Camp Nou វិញនៅក្នុងពេលអនាគត។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីចុងឆ្នាំ 2017 កន្លងទៅដើម្បីងាកទៅចូលរួមជាមួយនឹងក្លឹបអ្នកមានបារាំង PSG ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 222លានអឺរ៉ូ។ ក្រោយពេលទៅដល់ PSG ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានក្លាយជាកីឡាករនាំលេងដ៏សំខាន់របស់ក្លឹប ប៉ុន្ដែពេលនេះ Neymar កំពុងមានពាក្យចចាមអារាមជាច្រើនថារូបគេនឹងត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញក្នុងពេលឆាប់ៗនេះ ក្រោយ Neymar កំពុងមានទំនាក់ទំនងជាមួយនឹង Real Madrid និង
November 19, 2018 - PR
ព្រឹត្តការណ៍ដ៏អស្ចារ្យនេះប្រារព្ឋឡើងនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅរោងកុន Major Cineplex នៅផ្សារទំនើប AEON Mall សែនសុខ។ ក្រុមហ៊ុនចែកចាយ TSNR Distribution Co. Ltd និងក្រុមហ៊ុន LION CORPORATION (THAILAND) LTD មានកិតិ្តយសប្រកាសបើកលក់ជាផ្លូវការនូវផលិតផលសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុអាល់ធីម៉េតវ៉ាយ ដ៏ថ្មីបំផុតរបស់ខ្លួនជាមួយនឹងប្រធានបទ “ដំណើរឆ្ពោះទៅ អាល់ធីម៉េត វ៉ាយ” ឬ “ULTIMATE WHITE JOURNEY” ដោយមានការចូលរួមពីអ្នកគាំទ្រផលិតផល ស៊ូគូប៊ូស៊ុ
November 19, 2018









