- Khmernote Media
- សង្គម
រាជធានីភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងមកដល់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយគេសង្កេតឃើញនៅតាមដងផ្លូវ និងតាមមាត់ទន្លេក៏បានរៀបចំតុបតែងលំអ ដើម្បីជាការអបអរសាទរផងដែរ។ នៅថ្ងៃនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានចាប់ផ្តើមដាក់ពង្រាយធុងសំរាមចំនួន ១,៦៧១ធុង នៅតាមទីតាំងសំខាន់ៗ និងមានកម្លាំងសម្អាតចំនួន ៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាចូលរួមរក្សាបរិស្ថានអនាម័យ ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយទៅតាមកន្លែង ដែលបានរៀបចំជូន៕ អត្ថបទ៖ សេម រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ
November 19, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះអ៊ីនធឺណិតមានគ្រប់ទីកន្លែង ដែលអាចផ្តល់ភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការឆែកមើលវេបសាយផ្សេងៗ តាមតម្រូវការរបស់ពួកគេ។ ដោយសារតែមានភាពងាយស្រួលនេះទើបមានការសិក្សាមួយបានរកឃើញថា ក្មេងៗម៉ាឡេស៊ីអាយុក្រោម១០ឆ្នាំយ៉ាងតិចណាស់ ១៩% បានមើលរឿងអាសអាភាស ហើយការសិក្សាក៏បានរកឃើញទៀតថា ភាគច្រើននៃពួកគេចាប់ផ្តើមមើលរឿងអាសអាភាសនៅអាយុ ៨ ឆ្នាំ។ លទ្ធផលនៃការសិក្សានេះបានធ្វើឲ្យរដ្ឋាភិបាលម៉ាឡេស៊ី មានការព្រួយបារម្ភថា និន្នាការខាងលើនេះអាចជាបញ្ហាមួយសម្រាប់សង្គម និងសម្រាប់យុវជនម៉ាឡេស៊ីផង ព្រោះថាវានឹងជំរុញឲ្យពួកគេឆាប់ប្រឡូកក្នុងជីវិតផ្លូវភេទទាំងក្មេងវ័យ។ ដើម្បីទប់ស្កាត់បញ្ហានេះគណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី បានសម្រេចបិទវេបសាយរឿងអាសអាភាសចំនួន ២,៦៨៤ វេបសាយក្នុងឆ្នាំ ២០១៨ នេះ ហើយបើគិតចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ខែតុលា ឆ្នាំ ២០១៨ នេះ ស្ថាប័នខាងលើនេះបានបិទវេបសាយរឿងអាសអាភាសសរុបចំនួន ៤,៣១៨ វេបសាយហើយ។
November 19, 2018 - PR
ភ្នំពេញ, ប្រទេសកម្ពុជា, ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៨ — យោងទៅតាម Antutu (www.antutu.com) global benchmark ទូរស័ព្ទដៃ ASUS ROG បានស្ថិតក្នុងតំណែងទី១ ដែលជាប់ឈ្មោះជាទូរស័ព្ទដៃមានល្បឿនលឿនជាងគេបំផុត និងទទួលបានពិន្ទុរហូតដល់ទៅ 299706 ផងដែរ។ ជាមួយនឹង Qualcomm® Snapdragon™ 845 ដែលមានល្បឿនគណនា 2.96GHz octa-core រួមទាំងប្រភេទ GPU Qualcomm® Adreno™ 630 ហើយក៏ត្រូវបានភ្ជាប់មកជាមួយប្រដាប់បញ្ចេញខ្យល់អោយត្រជាក់ និងបច្ចេកវិទ្យាGameCool vapor-chamber
November 19, 2018 - សង្គម
ថ្មីៗនេះមានការចែករំលែកវីដេអូមួយដែលបានបង្ហាញនូវសកម្មភាពមិនគួរនឹងកើតមាននៅក្នុងសង្គម ដោយរថយន្តមួយគ្រឿងកំពុងតែធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសតិចណូ ខណៈដែលភ្លើងស្តុបពណ៌ខៀវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបានជិះកាត់មុខ (បំពានភ្លើងស្តុប) ដោយម៉ូតូដែលបំពានភ្លើងស្តុប ឆ្លងទៅមិនរួចព្រោះមានឧបសគ្គ ហើយរថយន្តក៏ជ្រុលទៅប៉ះបន្តិច ស្រាប់តែមនុស្សប្រុសស្រី ដែលធ្វើដំណើរលើម៉ូតូបានបង្ហាញកាយវិការខឹងសម្បារទៅលើម្ចាស់រថយន្តរួចក៏បន្តធ្វើដំណើរទៅមុខ។ ក្រោយពីវីដេអូនេះបានចែកចាយពេញបណ្តាញសង្គម មានអ្នកលេងហ្វេសប៊ុកជាច្រើនបានសម្តែងការហួសចិត្តជាខ្លាំង។ ក្នុងនោះម្ចាស់រថយន្តដែលបានជួបហេតុការណ៍ក៏បានសរសេររៀបរាប់ថា៖ “ស្រលាញ់តែជិះមិនសូវមើលភ្លើងសញ្ញាហ្នឹងហ្ម៉ង បងប្អូនរួមជាតិខ្ញុំ។ បញ្ជាក់ការបង្ហោះនេះគ្រាន់តែចង់ពញ្ញាក់អារម្មណ៍អ្នកបើកបរដែលមិនគោរពច្បាប់តែប៉ុណ្ណោះ។ ហើយអ្នកបើកបររបស់ខ្ញុំគ្មានបំណងចង់ប៉ះគាត់ទេ គ្រាន់តែគាត់ប្រលែងហ្កែរដោយសារតែឃើញម៉ូតូគាត់ទៅមុខហើយ។ ហើយណាមួយឡានយើងបានហួសគំនូសថ្មើរជើងរួចហើយដូច្នេះយើងក៏ជ្រុលជើងដោយសារតែប្រញាប់។ យើងមិនដែលចង់បង្កបញ្ហាទេ ជាពិសេសយើងមានការយោគយល់ច្រើនណាស់រាល់ការបើកបរ ដូចករណីនេះគាត់ចង្អុលថាឲ្យយើង តែខ្ញុំមិនឲ្យមានការតបតរនោះទេ។ សូមមេត្តាកុំបញ្ចេញមតិជេរគាត់អី យើងជាខ្មែរដូចគ្នាទេ”៕ អត្ថបទ៖ ណារ៉ែន ប្រភព៖ Phalla BrightFuture
November 19, 2018 - កីឡា
ក្រុមជម្រើសជាតិស្វីសបានលត់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកក្នុងដីដោយលទ្ធផល 5-2 ទម្លាក់ប៊ែលហ្ស៊ិកចេញពីកំពូលតារាងហើយបន្ដដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nation League។ ក្នុងការប្រកួតកាលពីម្សិលមិញរវាង ស្វីស និង ប៊ែលហ្ស៊ិក ក្នុង 20 នាទីដំបូងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបានសុតបញ្ចូលទីនាំមុខក្រុមជម្រើសជាតិស្វីសដោយលទ្ធផល 0-2 មុនទៅហើយដោយសុតបញ្ចូលទីដោយកីឡាករ T. Hazard ដែលជាប្អូនបង្កើតរបស់ខ្សែប្រយុទ្ធ Eden Hazard ការនាំមុខនេះធ្វើឲ្យប៊ែលហ្ស៊ិកសប្បាយចិត្តបានតែមួយភ្លែតតែប៉ុណ្ណោះ បន្ទាប់មកស្វីសបានសុតបញ្ចូលទីជាបន្ដបន្ទាប់រហូតដល់បញ្ចប់ការប្រកួតម្ចាស់ផ្ទះស្វីសយកឈ្នះប៊ែលហ្ស៊ិកដោយលទ្ធផល 5-2 ទម្លាក់ប៊ែលហ្ស៊ិកទៅកាន់ League B ហើយស្វីសបន្ដដំណើរទៅចាំក្រុមនៅ League B នៅក្នុងវគ្គវគ្គកណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nation League។ ពេលនេះក្រុម
November 19, 2018 - សង្គម
នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញបញ្ហាចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ នៅតែជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលអ្នកធ្វើដំណើរតាមផងផ្លូវតែងតែជួបប្រទះ ហើយបញ្ហាទាំងនោះកើតឡើង ដោយសារតែប្រជាពលរដ្ឋមួយចំនួនធំនៅតែមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកបញ្ច្រាស់ផ្លូវ មិនមានការអធ្យាស្រ័យគ្នាជាដើម។ យ៉ាងណាមិញថ្មីៗនេះមានការធ្វើជាវីដេអូបង្ហាញនូវប្រភេទរ៉ឺម៉កកង់បីមួយចំនួន ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ ជិះបំពានភ្លើងស្តុប, បញ្ជ្រាស់ផ្លូវ និងជិះបញ្ច្រៀតផ្លូវជាមួយនឹងផ្លូវម៉ូតូ ដែលអាចបង្កនូវការកកស្ទះនៅតាមដងផ្លូវ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖ https://www.facebook.com/officialsamkalean/videos/241579150048463/ https://www.facebook.com/officialsamkalean/videos/1086825801488620/ អត្ថបទ៖ ណារ៉ែន ប្រភព៖ SamKalean
November 19, 2018 - សង្គម
ជនជាតិហ្វីលីពីន ម្នាក់ដែលតែងតែដើររ៉ៃអង្គាសប្រាក់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ នៅទីក្រុងភ្នំពេញ តាមរយៈរូបភាពសប្បុរសធម៌ប្រមូលថវិការចូលមូលនិធិដើម្បីកុមារ ពេលនេះត្រូវបានឯកឧត្តម ដួង តារា បកអាក្រាតពីមុខមាត់ពិត ខណៈដែលជនបរទេសមួយក្រុមនេះ កុហកថាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវ ប៉ុន្តែធាតុពិតគឺមិនបានចុះបញ្ជីនោះឡើយ។ តាមរយៈការ Live ផ្ទាល់ពីឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា ជនបរទេសមួយចំនួន បានប្រើប្រាស់រូបភាព ប្រមូលថវិការ ដើម្បីកុមារ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ អាណិត ហើយរ៉ៃអង្គាសប្រាក់ទាំងនោះ ដើម្បីប្រយោជន៍របស់ខ្លួន។ ឯកឧត្តមបានបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ កុំចាញ់បោកជនខិលខូចទាំងនេះទៀត ព្រោះពួកគេកំពុងតែប្រព្រឹត្តិខុសច្បាស់ ដើម្បីបោកប្រាស់ទឹកចិត្តសប្បុរស របស់បងប្អូនប្រជាពលរដ្ឋយើង។
November 19, 2018 - អន្តរជាតិ
ថៃ៖ ក្រុមអ្នកស៊ើបអង្កេតថៃបានបើកការស៊ើបអង្កេតពិសេសមួយទៅលើករណីទូកទេសចណ៍របស់ថៃ Phoenix ដែលបានលិចចូលទៅក្នុងសមុទ្រ ភូកេត និងបានសម្លាប់ភ្ញៀវទេសចរណ៍ចិនជាច្រើននាក់កាលពីប៉ុន្មានខែមុខនេះ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថៃលោក Weerasak Kowsurat បានប្រាប់ឲ្យដឹងថា ការស៊ើបអង្កេតនេះមានគោលបំណងចង់ស្វែងរកមូលហេតុទាំងអស់ ដែលជាកត្តានាំឲ្យទូកនោះលិច ព្រោះថាក្រោយពេលកើតហេតុភ្លាមៗគេអាចដឹងត្រឹមថា កត្តាមិនប្រុងប្រយ័ត្នរបស់មនុស្សគឺជាមូលហេតុនាំឲ្យទូកលិច។ យ៉ាងណាក្តី លទ្ធផលបឋមនៃការស៊ើបអង្កេតក៏បង្ហាញថា កំហុសបច្ចេកទេសក្នុងការរចនាម៉ូតទូកក៏ជាកត្តាមួយជំរុញឲ្យទូកនោះលិចដែរ។ រហូតមកទល់នឹងពេលនេះគេនៅតែបន្តការសិក្សាក្នុងករណីនេះ ដើម្បីស្វែងរកឲ្យឃើញច្បាស់ពីកំហុសបច្ចេកទេស និងកត្តាផ្សេងៗជំរុញឲ្យទូកលិច ដើម្បីធានាថាគេអាចទប់ស្កាត់បញ្ហា នេះមិនឲ្យកើតមានម្តងទៀត និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យត្រលប់មកកំសាន្តក្នុងប្រទេសថៃដូចការពីមុនវិញ។ សូមរម្លឹកជូនថា ទូកទេសចរណ៍មួយនេះបានលិចកាលពីថ្ងៃទី ៥ ខែ កក្កដា កន្លងទៅនេះ និងបានសម្លាប់ភ្ញៀវទេសចរណ៍ចិន ៤៧ នាក់ ហើយក្រោយពីមានហេតុការណ៍នេះចំនួនភ្ញៀវទេសចរណ៍ចិនទៅកំសាន្តក្នុងប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង៕ https://youtu.be/EZ0ma8TXNFo
November 19, 2018 - សង្គម
ប័ណ្ណបើកបរ សម្រាប់បើកបរយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានចំនួន៥ ប្រភេទគឺ ប្រភេទ “ក” “ខ” “គ” “ឃ” និង “ង”។ ហើយកាលពីប៉ុន្មានថ្ងៃមុន ខ្មែរណូត បានបង្ហាញរួចមកហើយនូវប្រភេទយានយន្ត ដែលអាចប្រើប័ណ្ណបើករប្រភេទ “ក” បាន។ ឥលូវនេះយើងនឹងបង្ហាញនូវប័ណ្ណបើកបរប្រភេទ “ខ” និង “គ” ដែលប័ណ្ណបើកបរប្រភេទនេះអាចបើកបរយានយន្តបានដូចខាងក្រោម៖ + ប័ណ្ណបើកបរប្រភេទ “ខ”៖ – រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន – អាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន –
November 19, 2018 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅរាជធានីភ្នំពេញក្នុងព្រះរាជឍពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបង្វែរទិសដៅចរាចររបស់រថយន្តធុនធំ រថយន្តឈ្នួល និងម៉ូតូសណ្តោងរ៉ឺម៉ក ដូចខាងក្រោម៖ អត្ថបទ៖ សេម
November 19, 2018









