សង្គម
ប្រភេទអ្នកបើករ៉ឺម៉កកង់៣សព្វថ្ងៃ ដែលតែងតែបង្កការកកស្ទះដល់អ្នកដទៃ (មានវីដេអូ)
BY Khmernote Media
November 19, 2018
នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញបញ្ហាចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ នៅតែជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលអ្នកធ្វើដំណើរតាមផងផ្លូវតែងតែជួបប្រទះ ហើយបញ្ហាទាំងនោះកើតឡើង ដោយសារតែប្រជាពលរដ្ឋមួយចំនួនធំនៅតែមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកបញ្ច្រាស់ផ្លូវ មិនមានការអធ្យាស្រ័យគ្នាជាដើម។ យ៉ាងណាមិញថ្មីៗនេះមានការធ្វើជាវីដេអូបង្ហាញនូវប្រភេទរ៉ឺម៉កកង់បីមួយចំនួន ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ ជិះបំពានភ្លើងស្តុប, បញ្ជ្រាស់ផ្លូវ និងជិះបញ្ច្រៀតផ្លូវជាមួយនឹងផ្លូវម៉ូតូ ដែលអាចបង្កនូវការកកស្ទះនៅតាមដងផ្លូវ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖

https://www.facebook.com/officialsamkalean/videos/241579150048463/
https://www.facebook.com/officialsamkalean/videos/1086825801488620/
អត្ថបទ៖ ណារ៉ែន
ប្រភព៖ SamKalean

