Khmernote Media
  • អន្តរជាតិ

    យោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ទាក់ទងនឹងករណីលោកស្រីវរសេនីយ៍ទោ គ្រី ណារី បម្រើការងារនៅទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំផ្សារអ៊ីអនម៉ល ខណ្ឌសែនសុខ រាជធានីភ្នំពេញ បដិសេធមិនទទួលយករូបិយប័ណ្ណប្រាក់រៀលពីឈ្មោះ សេង សុខរ៉េម ក្នុងការបំពេញបែបបទស្នើរសុំផ្តល់លិខិតឆ្លងដែន។ ដើមហេតុនៃរឿងនេះ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង២៥នាទី មានពលរដ្ឋឈ្មោះ សេង សុខរ៉េម បានមកបញ្ជរបង់ប្រាក់ ដោយស្នើរសុំបង់កម្រៃសេវាចំនួន ៤០០,០០០រៀល។ នៅពេលនោះ លោកស្រីវរសេនីយ៍ទោ គ្រី ណារី បានទាមទារឲ្យបង់ប្រាក់ចំនួន ៤២០,០០០រៀល។ បន្ទាប់មិនត្រូវរ៉ូវគ្នា

    November 17, 2018
  • កីឡា

    វីដេអូជំនួយអាជ្ញាកណ្ដាលដែលហៅកាត់ថា VAR ត្រូវបានលីគកំពូល Premier League ប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងរដូវកាលក្រោយ បន្ទាប់ពីដាក់សំណើរជាផ្លូវការទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ FIFA។ ប្រព័ន្ធប្រតិបតិ្តការណ៍ពិសេស VAR ត្រូវបាន FIFA ដាក់ឲ្យប្រើប្រាស់កាលពីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសរុស្សីក្នុងឆ្នាំ 2018 នេះ ហើយពេលនេះត្រូវបានលីគកំពូលជាច្រើនយកមកប្រើប្រាស់មានដូចជា៖ Laliga, Ligue 1 និង Bundesliga ជាដើម។ ការសម្រេចដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការន៍ពិសេសឫក៏វីដេអូជំនួយការអាជ្ញាកណ្ដាលនៅក្នុងលីគកំពូល Premier League នេះបន្ទាប់ពីមានការតស៊ូដោយកីឡាករ Charlie Austin របស់ក្លឹប Southampton ក្នុងជំនួបជាមួយនឹង Watford ដោយរូបគេនិយាយថា៖ បាល់របស់គេសុតបញ្ចូលទីតែអាជ្ញាកណ្ដាលបែរជាលើទង់ Offside

    November 16, 2018
  • កីឡា

    អ្នកចាត់ការណ៍ទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda នៅក្នុងកំឡុងពេលបង្វឹកក្រុមជម្រើសជាតិកម្ពុជាកាលពីព្រឹកមិញនេះ លោក Keisuke Honda ដែលកំពុងតែដើរតួជាគ្រូបង្វឹកផងកីឡាករផងនោះបានរក្សានូវវិន័យយ៉ាងល្អដោយរូបលោកឆ្លៀតពេលហ្វឹកហាត់កាយសម្បទាខ្លួនឯងដើម្បីរក្សាសមត្ថភាពនិងកម្លាំង ក្នុងកំឡុងពេលរូបលោកសម្រាកពីក្លឹប Melbourne Victory FC ដើម្បីមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។ លោក Keisuke Honda ដែលជាអតីតខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិជប៉ុនបានប្ដេជ្ញាជួយក្រុមជម្រើសជាតិកម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត ទោះបីជាលោកដឹងថាដឹកនាំកម្ពុជាពិតជាមានការលំបាកខ្លាំងក៏ដោយ។ គិតមកដល់ពេលនេះក្រោមការដឹកនាំ 5 ប្រកួតដំបូងរបស់លោក Honda គឺមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេ ដោយ 5 ប្រកួតនោះគឺចាញ់ 4 និងស្មើ 1 ប្រកួត។ ហើយនៅក្នុងថ្ងៃទី 20 ខាងមុខនេះលោក Keisuke Honda

    November 16, 2018
  • PR

    OPPO ជាប្រេនទូរស័ព្ទស្មាតហ្វូនដែលកំពុងទទួលបានការពេញនិយមនៅក្នុងសកលលោក។ ចាប់ផ្ដើមពីខែវិច្ឆិកានេះតទៅ អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបាននូវបទពិសោធអំពីលក្ខណៈពិសេសដ៏ពេញនិយមរបស់ Snapdragon 710 ដែលបំពាក់នៅលើស្មាតហ្វូនម៉ូដែល R17 Pro របស់ OPPO។ វាជាលើកដំបូងសម្រាប់ OPPO ដែលធ្វើការដាក់សម្ភោធនូវម៉ូដែលត្រកូល R របស់ខ្លួននៅក្រៅតំបន់។ ទម្រង់ដំបូងនៃបច្ចេកវិទ្យា Qualcomm នៅក្នុងស៊េរី 700 ថ្មីនេះ ត្រូវបានរចនាឡើងក្នុងទំហំ 10nm និងដំណើរការដោយ CPU 8 គ្រាប់ (Octa-core)។ Snapdragon 710 បង្ហាញនូវភាពល្អឥតខ្ចោះទាក់ទិននឹងមុខងារ AI កាមេរ៉ា កម្រិតបង្ហាញ

    November 16, 2018
  • អន្តរជាតិ

    បើយោងតាមសារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា នាពេលថ្មីៗនេះកូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធយុទ្ធសាស្រ្តល្បឿនលឿន (high-tech tactical weapon) របស់ខ្លួនប្រកបដោយភាពជោគជ័យហើយ។ ក្នុងពិធីបាញ់សាកល្បងអាវុធថ្មីនេះ មានការចូលរូមពីសំណាក់មេដឹកនាំកំពូលៗរបស់កូរ៉េខាងជើងជាច្រើនរួមទាំង គីម ជុងអ៊ុនផងដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ។ តាមរយៈអាវុធសេរីថ្មីនេះបានបង្ហាញថា កូរ៉េខាងជើងមានការរីកចម្រើនផ្នែកយោធាយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន។ ការបាញ់សាកល្បងអាវុធថ្មីនេះគឺជាការបាញ់សាកល្បងលើកទីមួយហើយ រាប់ចាប់តាំងពេលដែលលោក គីម ជុងអ៊ុន បានជួបគ្នាជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ​ នៅក្នុងប្រទេសសិង្ហបុរីមក។ សូមបញ្ជាក់ថាក្នុងជំនួបនៅក្នុងប្រទេសសិង្ហបុរីនោះ កូរ៉េខាងជើងបានសន្យាថានឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនចោល ហើយអាវុធ ដែលបាញ់សាកល្បងខាងលើនេះមិនមែនជាប្រភេទអាវុធនុយក្លេអ៊ែនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider

    November 16, 2018
  • អន្តរជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះប្រចាំការនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារជម្ពូវ័ន ផ្សារសិនជូរីប្លាហ្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី

    November 16, 2018
  • កីឡា

    ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំ Wayne Rooney បានវិលត្រលប់មកបង្ហាញខ្លួនឲអង់គ្លេសលើកទី 120 និងជាលើកចុងក្រោយរបស់គាត់ក្នុងជ័យជម្នះមិត្តភាព 3-0 លើសហរដ្ឋអាមេរិកនៅឯកីឡដ្ឋាន Wembley កាលពីថ្ងៃព្រហស្បតិ៍។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេសបានស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន 53 គ្រាប់ដែលលើសកីឡាករ Kane ចំនួន 34 គ្រាប់។  កីឡាករ Rooney បាននិយាយថា: “ខ្ញុំបានសុំឱ្យ Harry បង្ហាញពានរង្វាន់ជំនួសខ្ញុំព្រោះខ្ញុំជឿជាក់ថាគាត់នឹងបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ខ្ញុំ។ វាពិតជាអស្ចារ្យណាស់ក្នុងការបង្ហាញខ្លួននៅមុខអ្នកគាំទ្រម្តងទៀតហើយវាពិតជាពិសេសសម្រាប់ខ្ញុំនិងគ្រួសាររបស់ខ្ញុំ»។ អត្តបទ៖ ប៊ុនហួរ

    November 16, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៣,៦៥០រៀល ចំណែកឯប្រេងម៉ាស៊ូតវិញមានតម្លៃស្មើរសាំងធម្មតាដែរ គឺ៣,៨០០រៀលក្នុងមួយលីត្រដែរ ហើយតម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលទាំងប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមានតម្លៃ ៤,០០០រៀលដូចគ្នា៕ អត្ថបទ៖ សេម

    November 16, 2018
  • PR

    ក្រុមហ៊ុនចែកចាយគ្រឿងបរិក្ខារទូរស័ព្ទឈានមុខគេ Konfulon បានរៀបចំកម្មវិធីបញ្ចុះតម្លៃពិសេសជូនអតិថិជនរបស់ខ្លួនដែលជាវផលិតផលពីគ្រប់សាខា នៃ Konfulon Store នឹងទទួលបានការបញ្ចុះតម្លៃ ៥% សម្រាប់គ្រប់មុខទំនិញទាំងអស់។ លើសពីនេះសម្រាប់ការចំណាយតាមរយះ Pipay នឹងទទួលបានការបញ្ចុះតម្លៃ ៥% បន្ថែមពីលើនោះទៀតផង។ បន្ថែមពីលើនេះរាល់ការចំណាយអស់ចាប់ពី 20$ ឡើងទៅ នឹងទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតបង។ លោក គូ សុខអូន ប្រធានទីផ្សាររបស់ក្រុមហ៊ុន Konfulon កម្ពុជា បានមានប្រសាសន៍ថា” ការរៀបចំកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ខាងមុខនេះ ហើយសម្រាប់ប្រូម៉ូសិននេះផងដែរ នឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ២០១៨

    November 16, 2018
  • PR

    ដើម្បីជាចំណងដៃចុងឆ្នាំ២០១៨ និងការបើកបវេសនកាលថ្មី ក្រុមហ៊ុន គង់ នួន គ្រុប ដែលជាក្រុមហ៊ុន នាំចូលនិងមានសិទ្ធិចែកចាយតែមួយគត់នូវផលិតផលម៉ូតូម៉ាក YAMAHA បានដាក់បង្ហាញម៉ូតូម៉ាកថ្មីនៅលើទីផ្សារ ដើម្បីតម្រូវចិត្តយុវវ័យ និងអតិថិជន ដែលត្រូវការម៉ូតូដែលមានរូបរាងតូចល្មម(SLIM BODY DESIGN) រចនាបែបស្ព័រ (SPORTY IMAGE) កំលាំងម៉ាស៊ីនខ្លាំង (125CC) និងបំពាក់ដោយបច្ចេកវិទ្យាទំនើប។ លោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែងាយស្រួលក្នុងការបើកបរជាមួយនិងបច្ចេកវិទ្យាទំនើបជាមួយ៖ Mio M3 -Mio M3 បំពាក់ទៅដោយប្រព័ន្ធពន្លត់និងបញ្ឆេះដោយស្វ័យប្រវត្តិ(Stop Start System) ដើម្បីសន្សំសំចៃសាំងនៅពេលឈប់ស្តុប (ល្អបំផុតសម្រាប់ការបើកបរក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងស្តុបច្រើន) -កំលាំងម៉ាស៊ីន 125cc

    November 16, 2018