- Khmernote Media
- កីឡា
ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-min Son ដោយអូសបាល់សុតបញ្ចូលទីក្លឹបតោខៀវ Chelsae ជួយឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះកាលពីថ្ងៃសៅរ៍កន្លងទៅនោះ ឥលូវនេះខ្សែប្រយុទ្ធរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Bayern Munich ខណៈដែល Son ត្រូវបាន Bayern Munich ទាក់ទងកាលពីចុងសប្ដាហ៍នេះកន្លងទៅ។ ក្លឹប Bayern Munich ធ្លាប់ទាក់ទងចង់បានខ្សែបយុទ្ធ Heung-min Son ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ម្ដងរួចហើយកាលពីដើមឆ្នាំនេះ ប៉ុន្ដែទំនាក់ទំនងរវាង Bayern Munich និង Spurs ដូចជាពុំត្រូវរូវគ្នា។ ឥលូវនេះ Bayern Munich
November 26, 2018 - សង្គម
រាជធានីភ្នំពេញ៖ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទើប បានបញ្ចប់យ៉ាងសប្បាយរីករាយរួចមក គេសង្កេតឃើញក្រុមអនាម័យបាននាំគ្នាដើររើសសម្រាមនៅតាមសួនច្បារ និងនៅតាមមាត់ទន្លេ តាំងពីយប់អធ្រាត្ររហូតដល់ភ្លឺ ដើម្បីសម្អាតបរិស្ថាន។ ហើយនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមអនាម័យ និងមន្ត្រីជាច្រើនរូបក៏បានចេញប្រតិបត្តិការម្តងទៀត ដោយធ្វើការដុសលាងសាប៊ូសម្អាតកម្រាលក្រានីតប្រឡាក់ ដែលជាប់កំណកខ្លាញ់ ក្អែល នៅសួនច្បារវិមានឯករាជ្យ និងសួនច្បារច័ន្ទឆាយ៉ា ដើម្បីឲ្យកាន់តែស្អាត។ ហើយប្រតិបត្តិការនេះផងដែរ នឹងបន្តដុសលាងសាប៊ូកម្រាលក្រានីត នៅសួនច្បារសម្តេច ហ៊ុន សែន និងសួនច្បារបទុមវតី នៅថ្ងៃរសៀលនេះ៕ អត្ថបទ៖ សេម រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
November 26, 2018 - សង្គម
កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីប្រភេទយានយន្តនីមួយៗនៃប័ណ្ណបើកបរទាំង៥ (“ក” “ខ” “គ” “ឃ” និង “ង”) ដែលអាចបើកបរបាន ដែលក្នុងនោះមានដូចខាងក្រោម៖ + ប័ណ្ណបើកបរប្រភេទ “ក” សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប, ទោសចក្រយានយន្ត ដែលមានថាមពលអគ្គិសនីលើសពី ១១គីឡូវាត់ និងទោសចក្រយានយន្តសណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត + ប័ណ្ណបើកបរប្រភេទ “ខ” សម្រាប់រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន អាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន
November 26, 2018 - អន្តរជាតិ
មនុស្សមួយចំនួនបានហៀរទឹកមាត់ក្នុងអំឡុងពេលពួកគេកំពុងគេងលក់ ហើយបញ្ហានេះបានឡើង ដោយសារតែបញ្ហាផ្សេងៗក្នុងរាយរបស់មនុស្សទាំងនោះ។ ជាទូទៅបញ្ហានេះបានកើតឡើង ដោយសារតែពេលគេងលក់នោះសាច់ដុំមាត់ និងកម្លាំងនៃលេបចូលទៅក្នុងមាត់បានសម្រាកលែងដំណើរការ និងបានធ្វើឲ្យមាត់របស់អ្នកបើកបន្តិច ហើយក្នុងករណីដែលអ្នកមានទឹកមាត់ច្រើនវានឹងហៀរចេញមកក្រៅតែម្តង។ យ៉ាងណាក្តី ក្នុងករណីអ្នកគេងហៀរទឹកមាត់ច្រើនខ្លាំងខុសធម្មតា វាអាចជាសញ្ញានៃជំងឺសរសៃប្រសាទ បញ្ហាច្រមុះ ជំងឺបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ ដើម្បីទប់ស្កាត់បញ្ហានេះអ្នកអាចសាកល្បងវិធីខាងក្រោមនេះ ១- សម្អាតច្រមុះរបស់អ្នកឲ្យបានស្អាតល្អមុននឹងចូលគេង។ ២- ផ្លាស់ប្តូរឥវិយាបថក្នុងការគេង ពីគេងផ្អៀង ទៅគេងបញ្ឈរមុខឡើងលើ។ ៣- សម្រក់ទម្ងន់ខ្លះទៅ ព្រោះភាពធាត់ជ្រុលក៏ជំរុញឲ្យមានបញ្ហានេះដែរ។ ៤- ទិញឧបករណ៍ជំនួយសម្រាប់ទប់ស្កាត់ការហៀរទឹកមាត់។ ៥- សូមប្រុងប្រយ័ត្នជាមួយនឹងការលេបថ្នាំ ព្រោះថ្នាំពេទ្យមួយចំនួនក៏ជំរុញឲ្យមានបញ្ហានេះដែរ។ ៦- ការគេងដោយដាក់ដៃទៅខាងលើ ក៏អាចជួយទប់ស្កាត់បញ្ហានេះបានមួយផ្នែកដែរ។ ៧- អ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការវះកាត់៕
November 26, 2018 - បច្ចេកវិទ្យា
ជាទូទៅមនុស្សគ្រប់គ្នាតែងគិតថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone គឺជាអ្នកមាន ព្រោះទូរស័ព្ទប្រភេទនេះមានតម្លៃថ្លៃ និងពេញនិយមខ្លាំង តែយ៉ាងណាក្តីការសិក្សាមួយបានរកឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងប្រទេសចិនភាគច្រើនគឺជាអ្នកក្រទៅវិញ។ ការសិក្សា ដែលបានធ្វើឡើងដោយក្រុមហ៊ុន MobData ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិននេះបានបង្ហាញថា ភាគច្រើននៃអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ក្នុងប្រទេសចិនគឺជាមនុស្សស្រី ដែលមានអាយុចាប់ពី ១៨ ដល់ ៣៤ ឆ្នាំ មានប្រាក់ចំណូលក្រោមមធ្យម (តិចជាង ៤៣០ ដុល្លារអាមេរិក) និងជាអ្នកធ្វើការងារដោយប្រើកម្លាំងពលកម្ម។ ការសិក្សាក៏បានរកឃើញទៀតថាទូរស័ព្ទ iPhone ភាគច្រើន ដែលពួកគេកំពុងប្រើនោះគឺទូរស័ព្ទ iPhone 6 ដែលផលិតនៅក្នុងឆ្នាំ
November 26, 2018 - អន្តរជាតិ
លោក វណ្ណ ផាណ្ណា អ្នកមើលការខុសត្រូវ និងជាអ្នកស្ថាបនា និងអភិវឌ្ឍន៍វត្ដរាជបូព៌លោក មានប្រសាសន៍ថា វិចិត្រករនៅខេត្តសៀមរាប នៃអង្គការសិល្បៈខ្មែរអមតៈ បានច្នៃប្រឌិត ដោយយកដបទឹកសុទ្ធចំនួន៦.០០០ដប និងទុយោចំនួន ១៦.០០០ដើម មកច្នៃចេញជាចាប៉ីដងវែង មានប្រវែង៦ម៉ែត្រ ដើម្បីយកទៅដាក់តាំងនៅមហោស្រពចាប៉ីដងវែងនៅក្នុងបរិវេណវត្តរាជបូព៌ ក្នុងសៀមរាប ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមខនេះ ដើម្បីលើកស្ទួយដល់សិល្បៈចាប៉ី ដែលប្រឈមនឹងបាត់បង់ ខណៈកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ បានដឹកតាមរយៈរទេះគោដោយមានកង់ធាក់ បង្ហាញជាសាធារណៈ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ។ លោក
November 25, 2018 - កីឡា
នៅក្នុងរាត្រីថ្ងៃសៅរ៍នេះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវលេងប្រកួតបង្រ្គប់កិច្ចជាមួយនឹងក្រុមជម្រើសជាតិវៀតណាមក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះការប្រកួតនាយប់នេះ។ ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាយប់នេះគឺជាការប្រកួតចុងក្រោយនិងជាការប្រកួតបង្រ្គប់កិច្ចរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោយកម្ពុជាធ្លាក់ចេញពីការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ត្រឹមវគ្គចែកពូលនេះ បន្ទាប់ពីប្រកួតមុនក្រុមជម្រើសជាតិមីយ៉ាន់ម៉ាស្មើជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ទោះបីជាកម្ពុជាយកឈ្នះឡាវក្នុងដីខ្លួនឯងក៏ដោយ។ ក្រុមជម្រើសជាតិកម្ពុជាធ្លាប់ប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិវៀតណាមកាលពីឆ្នាំ 2016 ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នេះដូចគ្នា ដោយពេលនោះវៀតណាមយកឈ្នះកម្ពុជាដោយលទ្ធផល 2-1។ ការប្រកួតក្នុងរាត្រីនេះ វៀតណាម ដាច់ខាតត្រូវតែយកឈ្នះកម្ពុជាដើម្បីមានសង្ឃឹមខ្ពស់ក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ ស្របពេលដែលកម្ពុជាចង់សងសឹកវៀតណាមក្រោយទទួលរងបរាជ័យផ្ទួនជាពិសេសដើម្បីស្ដារមុខមាត់ក្រុមជម្រើសជាតិកម្ពុជាឡើងវិញ។
November 24, 2018 - PR
ក្រោយពីបានប្រកាសបង្ហាញនូវវត្តមាន ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយរបស់ខ្លួនមក ពេលនេះ vivo ចាប់ដាក់លក់ម៉ូឌែលថ្មី Y95 នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃទី 22 វិច្ឆិកានេះតទៅហើយ។ ជាមួយនឹងកញ្ចប់តម្លៃ $249 អមមកជាមួយនឹង ការធានាត្រឹមត្រូវពីក្រុមហ៊ុន vivo អ្នកក៏នឹងទទួលបាន Bluetooth Speaker មួយដោយឥតគិតថ្លៃផងដែរ រាល់ពេលដែលអ្នកជាវ vivo Y95 នេះ។ក្រៅពីរូបរាងស្រស់ស្អាតបែបរំលេចពណ៌ ចាំងផ្លាតទាក់ទាញពេលត្រូវនឹងពន្លឺថ្ងៃនោះ ស្មាតហ្វូនជំនាន់ចុងក្រោយ Y95 ក៏មានលក្ខណៈពិសេស មួយចំនួនផងដែរដូចជាៈ – មានអេក្រង់បែបតំណក់ទឹក Full-View Display ទំហំ
November 22, 2018 - PR
ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រុមហ៊ុន vivo នឹងធ្វើការរៀបចំកម្មវិធីពិព័រណ៌ ចាប់ពីថ្ងៃទី ២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ដែលមានទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ។ សម្រាប់កម្មវិធីនេះដែរ ក៏មានការអញ្ចើញចូលរួមពីសំណាក់តារាចម្រៀង ដូចជា កញ្ញា ឡូរ៉ាម៉ម, លោក អូន, ក្រុមរាំOMG និងឌីជេ រិទ្ធី ដោយក្នុងនោះ ក៏មានការលេងហ្គេមចាប់ឆ្នោត ពីតារាផ្ទាល់ ផងដែរ។ ក្រៅពីនេះ រាល់ការជាវផលិតផលស្មាតហ្វូន vivo លោកអ្នកនឹងទទួលបានកាដូបន្ថែមជាច្រើន ដោយយើងនឹងបង្ហាញ ដូចខាងក្រោម៖
November 22, 2018 - PR
ភ្នំពេញ ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨–ម្ចាស់រថយន្ត FORD គ្រប់រូប ដែលជាអតិថិជន របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយ ដំណើរកម្សាន្ត ADVENTURE ឆ្លងដែន ដ៏អស្ចារ្យឆ្ពោះ ទៅកាន់ ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែ រថយន្ត Ford ចំនួនជាង១០០គ្រឿង។ ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៨ នេះ
November 20, 2018









