Khmernote Media
  • អន្តរជាតិ

    ចិន៖ ព្យុះដីខ្សាច់ដ៏ធំមួយកំពុងតែវាយប្រហារ Zhangye ខេត្ត Gansu ប្រទេសចិន យ៉ាងខ្លាំង និងបានបង្កឲ្យមានចលាចលពេញទីក្រុងផងដែរ។ ព្យុះនេះត្រូវបានគេរាយការណ៍ថា មានកម្ពស់ប្រមាណជា ១០០ ម៉ែត្រ និងបោកបក់ក្នុងល្បឿន ១៧ ម៉ែត្រក្នុងមួយវិនាទី។ រហូតមកទល់នឹងពេលនេះមិនទាន់មានសេចក្តីរាយាការណ៍មួយបង្ហាញថា មានជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារព្យុះនេះនៅឡើយទេ តែវាបានបានធ្វើឲ្យមានភាពរញ៉េរញ៉ៃពេញទីក្រុង។ រថយន្តជាច្រើនមិនអាចធ្វើដំណើរទៅមុខបាន មនុស្សមួយចំនួនមិនអាចចេញពីផ្ទះ ហើយហាងលក់ចំណីអាហារតាមដងផ្លូវមួយ ចំនួនក៏ត្រូវបិទទ្វាផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​បើតាមរដ្ឋាភិបាលចិនបានប្រាប់ឲ្យដឹងថា ព្យុះនេះអាចនឹងបាត់ទៅវិញក្នុងដ៏ឆាប់ខាងមុខ ដែលគេមិនចាំបាច់ធ្វើការប្រកាសអាសន្នពីគ្រោះធម្មជាតិមួយនេះទេ។ លោកអ្នកអាចទស្សនារូបភាព និងវិដេអូនៃព្យុះដ៏សាហាវ នេះដូចខាងក្រោម៖   អត្ថបទ៖ ភក្តី ប្រភព៖ mirror

    November 28, 2018
  • អន្តរជាតិ

    ជប៉ុន៖រដ្ឋាភិបាលជប៉ុនបានបង្កើតគម្រោងលក់ផ្ទះនៅទីជនបទក្នុងតម្លៃពិសេសមួយ ហើយផ្ទះមួយចំនួនថែមទាំងផ្តល់ជូនដោយ មិនគិតថ្លៃរួមជាមួយនឹងការឧបត្ថម្ភប្រាក់មួយចំនួនពីរដ្ឋាភិបាលទៀតផង តែគម្រោងនេះហាក់មិនមានការចាប់អារម្មណ៍ខ្លាំងទាល់តែសោះសម្រាប់ប្រជាពលរដ្ឋ។ បើយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ផ្ទះដែលគេដាក់លក់នោះមានប្រមាណជា ១០ លានខ្នង ជាប្រភេទផ្ទះចាស់ ដែលគេបោះបង់ចោល និងស្ថិតទៅតាមទីជនបទឆ្ងាយពីទីក្រុង។ អ្នកដែលអាចទិញផ្ទះប្រភេទនេះបាន ឬក៏ទទួលយកផ្ទះប្រភេទនេះដោយមិនគិតថ្លៃគឺត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា ជាឪពុកម្តាយ ដែលមានអាយុមិនលើលពី ៤៣ ឆ្នាំ និងមានកូនដែលគ្រប់អាយុចូលរៀនថ្នាក់បឋមសិក្សា។ គម្រោងនេះស្តាប់មើលទៅហាក់ដូចជាល្អណាស់ តែប្រជាពលរដ្ឋវ័យក្មេងរបស់ជប៉ុនបែរជាមិនចាប់អារម្មណ៍ទៅវិញ ពីព្រោះថាភាគច្រើននៃពួកគេមានក្តីប្រាថ្នាចង់រស់នៅក្នុងទីក្រុង ហើយម្យ៉ាងវិញទៀតការមករស់នៅក្នុងផ្ទះចាស់នេះពួកគេក៏ត្រូវចំណាយប្រាក់ជួសជួលមួយចំនួនផងដែរ។ ដូចនេះហើយទើបពួកគេសុខចិត្តសន្សំលុយ ដើម្បីទិញផ្ទះនៅក្នុងទីក្រុងវិញ បើទោះជាតម្លៃផ្ទះនៅក្នុងទីក្រុងមានតម្លៃរហូតដល់ ៧៨៦,៦៥០ ដុល្លារ (តម្លៃជាមធ្យមក្នុងឆ្នាំ២០១៨) ក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    November 28, 2018
  • PR

    បណ្តាញសារព័ត៌មានបច្ចេកវិទ្យាដ៏ល្បីៗទូទាំងពិភពលោក កំពុងតែចុះផ្សាយ និងកោតសរសើរពីទូរទស្សន៍សាមសុងស៊េរីថ្មី QLED 8K, Q900R ដែលវាមានសមត្ថភាពធ្វើឲ្យរូបភាពកាន់តែច្បាស់និងបែបធម្មជាតិពិតៗ សម្រាប់ការរចនាវិញបែប Digital គឺស្អាតគ្មានទាស់ ថែមទាំងមានបំពាក់នូវបច្ចេកវិទ្យា 8K AI Upscaling ផងដែរ ។ នៅក្នុងព្រឹត្តិការណ៍ IFA 2018, ទូរទស្សន៍សាមសុង Q900R QLED 8K ទទួលបានការគ្រាំទ្រយ៉ាងច្រើន និងពេញនិយមពីសំណាក់អ្នកជំនាញខាងឧស្សាហកម្ម និងអ្នកនៅក្នុងឧស្សាហកម្ម ជាមួយនឹងដំណោះស្រាយយ៉ាងពិតប្រាកដរបស់ទូរទស្សន៍សាមសុង QLED 8K ដែលបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើប 8K AI upscaling របស់ក្រុមហ៊ុនសាមសុង។

    November 28, 2018
  • PR

    លោកអ្នកនឹងបានជួបជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ – ពេជ្រ សោភា – ឆន សុវណ្ណរាជ – សុវត្ថិ មុនីវណ្ណ – សុវត្ថិ មុនីនាគ – ប៉ាច គីមមួយ។ ត្រៀមខ្លួនរាំលេងកំសាន្តជាមួយនឹងភ្លើងពណ៌យ៉ាង អស្ចារ្យ ព្រមទាំងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ដូចជា៖ ១. រថយន្ត ISUZU D-max 2019 (ម៉ូដែល មួយបាំង) ២. ម៉ូតូ Honda Dream 2019 ៣.

    November 28, 2018
  • សង្គម

    មួយរយៈចុងក្រោយនេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនហាក់សម្តែងការមិនចិត្តយ៉ាងខ្លាំង ចំពោះវត្តមានរបស់ក្រុមជនជាតិចិន ដែលបង្កភាពឥតសណ្តាប់ធ្នាប់ក្នុងសង្គម នៅឯខេត្តព្រះសីហនុ។ ដោយសារតែមើលឃើញពីក្តីកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយលេខ ១៣/០១៨ បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹង សន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈនៅក្នុងតំបន់នោះ។ ហើយរាជរដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា មិនអនុញ្ញាតឲ្យមានសកម្មភាពទាំងឡាយណា ដែលមានជាចរិតរើសអើងពូជសាសន៍កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ៕ អត្ថបទ៖ សេម

    November 28, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ រដ្ឋបាលខណ្ឌចំការមន បានចេញយុទ្ធនាការក្តៅទាំងយប់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរនៅលើសួនច្បារមុខ​ ណាហ្គាវើល(សួនសម្ដេច​ ហ៊ុន​ សែន)​ ដោយបានធ្វើការបញ្ជាក់ថា​ ចាប់ពីពេលនេះតទៅរដ្ឋបាលខណ្ឌមិនអនុញ្ញាតអោយបងប្អូនលក់ដូរនៅលើសួនច្បារនេះទៀតទេ​ ដោយសារតែបងប្អូនមិនបានអនុវត្តតាមកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌក្នុងថែរក្សាសណ្ដាប់ធ្នាប់​ និងអនាម័យលើសួនច្បារ​ និងការ៉ូឡា។ ដូច្នេះ ចាប់ពីពេលនេះទៅរដ្ឋបាលខណ្ឌចំការមន នឹងអនុវត្តតាមច្បាប់ ចំពោះអ្នក ដែលមិនគោរពតាមគោលការរបស់ខណ្ឌ៕ អត្ថបទ៖ សេម រូបភាព៖ រដ្ឋបាលខណ្ឌចំការមន

    November 28, 2018
  • កីឡា

    លោក Jose Mourinho បានព្រមានដល់កីឡាកររបស់ Manchester United ទាំងអស់ឱ្យស្នាក់នៅក្នុងផ្ទះ ប្រសិនបើពួកគេមានអារម្មណ៍ថាមានសម្ពាធច្រើនពេកក្នុងការលេងនៅមុខអ្នកគាំទ្រនៅឯ Old Trafford ។ នៅក្នុងរដូវកាលនេះក្លឹបបិសាចក្រហម Manchester United ទទួលបានជ័យជំនះតែ 3 លើកតែប៉ុណ្ណោះនៅក្នុងដីរបស់ខ្លួន ប៉ុន្ដែក្លឹបយក្សទីក្រុង Manchester មួយនេះបានបង្ហាញទំរង់លេងគួរឲ្យចាប់អារម្មណ៍កាលពីជំនួបជាមួយនឹងក្លឹបតោខៀវ Chelsea និងក្លឹបសេះបង្កង់ Juventus កន្លងទៅ។ ថ្លែងនៅមុនពេលការប្រកួតពានរង្វាន់ UEFA Champion League ជាមួយនឹងក្លឹប Young Boy នៅក្នុងរាត្រីនេះលោក Jose Mourinho

    November 27, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Ousmane Dembele បានស្នើសុំឲ្យ Barcelona លក់រូបគេចេញនៅក្នុងខែមករាខាងមុខ ដើម្បីសម្រួលដល់ការត្រលប់មកវិញរបស់ Neymar ក្នុងពេលខាងមុខនេះ។ ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះកំពុងមានបញ្ហាចម្រួងចម្រាសជាមួយនឹងលោក Ernesto Valverde រហូតត្រូវបានមិនជាប់ឈ្មោះទាំងជម្រើសដំបូងរួមទាំងកីឡាករបម្រុងផងដែរ។ ខ្សែប្រយុទ្ធ Ousmane Dembele ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona ទិញពីក្លឹប Dortmund កាលពីឆ្នាំ 2017 ក្នុងតម្លៃផ្ទេរ 105លានអឺរ៉ូ។ ក្រោយពេល PSG អនុញ្ញាតឲ្យ Neymar ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ លោក Ernesto Valverde មានគម្រោងដាក់ខ្សែប្រយុទ្ធ Dembele ក្នុងកិច្ចព្រមព្រៀងដើម្បីសម្រួលដល់ការត្រលប់មកវិញរបស់

    November 27, 2018
  • អន្តរជាតិ

    អូស្ត្រាលី៖ អ្នកបើកយន្តហោះម្នាក់កំពុងត្រូវបានគេស៊ើបអង្កេតជាពិសេសមួយ បន្ទាប់ពីមានការសង្ស័យថា គាត់បានគេងលក់ក្នុងអំឡុងពេលបើកបរ។ ករណីកម្រមួយនេះបានកើតឡើងកើត ចំពោះអ្នកបើកយន្តហោះខ្នាតតូចមួយគ្រឿង ដែលអាចផ្ទុកអ្នកដំណើរបាន ៩ នាក់ និងធ្វើការហោះហើរចេញពីព្រលានយន្តហោះ King Island Airport ក្នុងក្រុង Tasmania ប្រទេសអូស្រ្តាលី។ បើយោងតាមទិន្នន័យនៃការហោះហើរបានបង្ហាញថា យន្តហោះមួយគ្រឿងបានបើកខុសផ្លូវជាង ៤៦ គីឡូម៉ែត្រ ដែលជារយៈចម្ងាយក៏ឆ្ងាយមួយ យ៉ាងណាក្តីយន្តហោះមួយនេះមិនបានជួបគ្រោះថ្នាក់អ្វីនោះទេ មុនពេលអ្នកបើកបរបានព្យាយាមបើកត្រូវតាមផ្លូវវិញ។ តាមរយៈការបើកបរខុសផ្លូវនេះ គេបានសង្ស័យថា អ្នកបើកបរទំនងជាគេងលក់មួយភាំងនៅក្នុងកាប៊ីនយន្តហោះ ទើបបណ្តោយឲ្យមានបញ្ហានេះកើតឡើង។ ប្រសិនការស៊ើបអង្កេត រកឃើញថា អ្នកបើកបរពិតជាបានគេងលក់មែន គាត់អាចនឹងត្រូវគេបញ្ឈប់ពីការងារ និងទទួលខុសត្រូវតាមច្បាប់ការងាររបស់ អ្នកបើកបរយន្តហោះផងដែរ៕ អត្ថបទ៖

    November 27, 2018
  • អន្តរជាតិ

    ប្រេស៊ីល៖ ក្រុមអ្នកវិទ្យាសាស្ដ្រព្រមានថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រេស៊ីលអាចធ្វើឱ្យព្រៃអាម៉ាហ្សូន ដែលជាជម្រកសត្វ និងជាប្រភពនៃជិវិតរបស់ពិភពលោក រលាយហិនហោច ដោយសារលោកប្រធានាធិបតីនេះមានរឿងអាស្រូវជាមួយអំពើពុករលួយ និងបក្សពួកជាមួយឈ្មួញឈើខុសច្បាប់។ ការកើនឡើងនូវកម្តៅផែនដី និងការបាត់បង់ព្រៃអាម៉ាហ្សូនដោយការកាប់បំផ្លាញខុសច្បាប់នេះបានចោទជាបញ្ហា និងធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្មណ៍េជាខ្លាំងចំពោះអនាគតរបស់ពិភពលោកទាំងមូលទៅថ្ងៃអនាគត់។ ព្រៃអាម៉ាហ្សូនគឺជាដង្ហើមរបស់ពិភពលោកទាំងមូល ដោយគេដឹងថាព្រៃនេះគឺបានផ្ដល់នូវអុកស៊ីសែន២០% នៃចំនួនអុកស៊ីសែនទាំងអស់ ហើយបានស្រូបយកសារធាតុកាបូន​ឌីអុកស៊ីត ២ពាន់​លានតោនជារៀងរាល់ឆ្នាំ និងមាននាមថាជា «សួតនៃភពផែនដីទាំងមូល»។ ព្រៃអាម៉ាហ្សូនមានដើមឈើរាប់ពាន់លានបូមយកទឹកចេញពីឫសជ្រៅ ដែលបញ្ចេញជាចំហាយទឹក និងបង្កើតបានជាព្រៃទឹកភ្លៀង ជាពិសេសព្រៃនេះបង្កើតជាទឹកភ្លៀងដោយខ្លួនឯងបានពី ៣០ទៅ៥០ភាគរយទៀតផង។ ព្រៃអាម៉ាហ្សូនក៏ជាចំណែកក្នុងការទប់ស្កាត់អាកាសធាតុរបស់ពិភពលោកផងដែរ។ តែគួរឱ្យសោកស្តាយព្រោះប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Jair Bolsonaro បែជាមានគំនិតចង់បន្ធូរលើការការពារព្រៃអាម៉ាហ្សូនទៅវិញ​ ដោយគាត់គិតថាវាជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច៕ អត្ថបទ៖ លីដា ប្រភព៖ apnews

    November 27, 2018