ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ័យមិនស្ទើរទេ! សង្ស័យពីឡុតដេកលក់ពេលបើកបរ ធ្វើឲ្យយន្តហោះបើកខុសផ្លូរជិត៥០គីឡូម៉ែត្រ

    BY Khmernote Media November 27, 2018
    ភ័យមិនស្ទើរទេ! សង្ស័យពីឡុតដេកលក់ពេលបើកបរ ធ្វើឲ្យយន្តហោះបើកខុសផ្លូរជិត៥០គីឡូម៉ែត្រ

    អូស្ត្រាលី៖ អ្នកបើកយន្តហោះម្នាក់កំពុងត្រូវបានគេស៊ើបអង្កេតជាពិសេសមួយ បន្ទាប់ពីមានការសង្ស័យថា គាត់បានគេងលក់ក្នុងអំឡុងពេលបើកបរ។ ករណីកម្រមួយនេះបានកើតឡើងកើត ចំពោះអ្នកបើកយន្តហោះខ្នាតតូចមួយគ្រឿង ដែលអាចផ្ទុកអ្នកដំណើរបាន ៩ នាក់ និងធ្វើការហោះហើរចេញពីព្រលានយន្តហោះ King Island Airport ក្នុងក្រុង Tasmania ប្រទេសអូស្រ្តាលី។ បើយោងតាមទិន្នន័យនៃការហោះហើរបានបង្ហាញថា យន្តហោះមួយគ្រឿងបានបើកខុសផ្លូវជាង ៤៦ គីឡូម៉ែត្រ ដែលជារយៈចម្ងាយក៏ឆ្ងាយមួយ យ៉ាងណាក្តីយន្តហោះមួយនេះមិនបានជួបគ្រោះថ្នាក់អ្វីនោះទេ មុនពេលអ្នកបើកបរបានព្យាយាមបើកត្រូវតាមផ្លូវវិញ។ តាមរយៈការបើកបរខុសផ្លូវនេះ គេបានសង្ស័យថា អ្នកបើកបរទំនងជាគេងលក់មួយភាំងនៅក្នុងកាប៊ីនយន្តហោះ ទើបបណ្តោយឲ្យមានបញ្ហានេះកើតឡើង។ ប្រសិនការស៊ើបអង្កេត រកឃើញថា អ្នកបើកបរពិតជាបានគេងលក់មែន គាត់អាចនឹងត្រូវគេបញ្ឈប់ពីការងារ និងទទួលខុសត្រូវតាមច្បាប់ការងាររបស់ អ្នកបើកបរយន្តហោះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Metro

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay