អន្តរជាតិ
ព្យុះដីខ្សាច់កំពុងតែវាយប្រហារទីក្រុងដ៏ធំមួយរបស់ប្រទេសចិន (មានវីដេអូ)
BY Khmernote Media
November 28, 2018
ចិន៖ ព្យុះដីខ្សាច់ដ៏ធំមួយកំពុងតែវាយប្រហារ Zhangye ខេត្ត Gansu ប្រទេសចិន យ៉ាងខ្លាំង និងបានបង្កឲ្យមានចលាចលពេញទីក្រុងផងដែរ។ ព្យុះនេះត្រូវបានគេរាយការណ៍ថា មានកម្ពស់ប្រមាណជា ១០០ ម៉ែត្រ និងបោកបក់ក្នុងល្បឿន ១៧ ម៉ែត្រក្នុងមួយវិនាទី។ រហូតមកទល់នឹងពេលនេះមិនទាន់មានសេចក្តីរាយាការណ៍មួយបង្ហាញថា មានជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារព្យុះនេះនៅឡើយទេ តែវាបានបានធ្វើឲ្យមានភាពរញ៉េរញ៉ៃពេញទីក្រុង។
រថយន្តជាច្រើនមិនអាចធ្វើដំណើរទៅមុខបាន មនុស្សមួយចំនួនមិនអាចចេញពីផ្ទះ ហើយហាងលក់ចំណីអាហារតាមដងផ្លូវមួយ ចំនួនក៏ត្រូវបិទទ្វាផងដែរ។ បើតាមរដ្ឋាភិបាលចិនបានប្រាប់ឲ្យដឹងថា ព្យុះនេះអាចនឹងបាត់ទៅវិញក្នុងដ៏ឆាប់ខាងមុខ ដែលគេមិនចាំបាច់ធ្វើការប្រកាសអាសន្នពីគ្រោះធម្មជាតិមួយនេះទេ។ លោកអ្នកអាចទស្សនារូបភាព និងវិដេអូនៃព្យុះដ៏សាហាវ នេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ mirror


