Khmernote Media
  • អន្តរជាតិ

    កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីបុរសម្នាក់មិនដឹងមូលហេតុអ្វី ស្រាប់តែបានធ្វើសកម្មភាពយកដុំថ្មមកគប់កញ្ចក់ឡានលុចស៊ីស RX200t ដោយហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់។ ក្រោយពេលកើតហេតុបុរសបង្កហេតុខាងលើក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយក្នុងនោះមានការសង្ស័យថាជនបង្កហេតុនេះជាមនុស្សបែកថ្នាំ រហូតដល់បាននិយាយស្រែកឡូឡាថាឡានទំនេីបចឹងៗគេមិនអេាយបេីកលេីផ្លូវជាតិទេ។ យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិតអំពីចំណាត់ការនីតិវិធីបន្តរបស់សមត្ថកិច្ច និងសំណងទៅលើម្ចាស់រថយន្តបែបណាឡើយ៕

    November 29, 2018
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Ponlok Vuthy បានធ្វើការប្រកាសនៅលើបណ្តាញសង្គមស្វែងរកម្តាយដែលបានវង្វេងបាត់ខ្លួនមិនដឹងដំណឹង។ ដោយម្តាយដែលបានបាត់ខ្លួនមានឈ្មោះ ហ៊ុយ បូរឹម មានអាយុ៦៣ឆ្នាំ បានវង្វេងចេញពីផ្ទះ និងបាត់ខ្លួនកាលពីថ្ងៃច័ន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥ទៀបភ្លឺនៅក្នុងតំបន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ក្បែររោងចក្រកាណាឌីយ៉ា។ អ្វីដែលគួរឲ្យបារម្ភនោះស្ត្រីជាម្តាយដែលបានបាត់ខ្លួនកំពុងតែព្យាបាលជំងឺសតិអារម្មណ៍(ផ្លូវចិត្ត) និង មានជម្ងឺលើសឈាម ត្រូវលេបថ្នាំជារៀងរាល់ថ្ងៃ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ponlok Vuthy បានបន្ងែមទៀតថា “ដូចបានជំរាបជូនខាងលើនេះ បើបងប្អូនបានឃើញរូបគាត់ សូមជួយផ្ដល់ដំណឹងមកខ្ញុំបាទដោយក្តីអានិតផង គាត់ជាមនុស្ស មិនសូវនិយាយទេ ហើយស្លូតត្រង់ណាស់។ ក្នុងនាមខ្ញុំជាកូនបង្កើតសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក រួមទាំងម្ចាស់ទឹកម្ចាស់ដីបារមីគ្រប់ព្រះអង្គទាំងអស់ តាមថែរក្សាម្តាយរបស់ខ្ញុំបាទផង។សូមអំពីល្អរបស់គាត់តាមជួយថែរក្សាគាត់ផង ចុងក្រោយ

    November 29, 2018
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះភរិយារបស់លោក ខេមរៈ សិរីមន្ត បានសម្រាលកូនស្រីឈ្មោះ មន្តរាជនី ជាសមាជិកទី៣ នៅ​ឯ​ម​ន្ទីរ​ពេទ្យ​រ៉ូយ៉ាល់រតនៈ​។ ដោយក្រោយពីសម្រាល ភរិយា និងកូនស្រី មានសុខភាពល្អមិនមានអ្វីគួរឲ្យបារម្ភ ក្នុងនោះក៏មានសាច់ញាតិបងប្អូនបានមកសួរសុខទុក្ខ ព្រមទាំងអបអរសាទរដោយ លោក ខេមរៈ សិរីមន្ត និងភរិយា។ យ៉ាងណាមិញ តារាចម្រៀងដៃគូកញ្ញា សុខ ពិសី ក៏បានមកលេងសួរសុខទុក្ខ រួមទាំងមកមើលមុខមាត់កូនស្រីរបស់លោក ខេមរៈ​ សិរីមន្ត ដែលមានមុខមាត់ខ្ចូតៗ និងគួរឲ្យស្រលាញ់។ យ៉ាងណាមិញក្រោយពីបានធ្វើការសួរសុខទុក្ខ និងមកមើលកូនស្រី ខេមរៈ សិរីមន្ត រួចមក សុខ ពិសី ក៏បានបង្ហោះវីដេអូ រួចសរសេរសារដ៏ខ្លីថា៖ “ខ្នាញ់ណាស់លោកអើយ

    November 29, 2018
  • PR

    ភ្នំពេញ ថ្ងៃទី 28 វិច្ឆិកា ឆ្នាំ 2018 ៖ ស្មាតហ្វូន Huawei ត្រកូល nova3 ស៊េរី ដែលទទួលបានការគាំទ្រខ្លាំង មានការពេញនិយមបំផុត និងអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅឆ្នាំ 2018 បង្ហាញមុខមាត់កូនពៅ ណូវ៉ា 3 ឡៃត៍ ជាមួយភាពទាក់ទាញទាំងតម្លៃ ការរចនា និងសមត្ថភាព ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ។ ធានាថាកូនពៅ ណូវ៉ា 3 ឡៃត៍ ដឹងតែឆក់យកបេះដូងអ្នកប្រើប្រាស់ដែលចូលចិត្តស្មាតហ្វូនលំដាប់ថវិកាតែម្តង! ស្មាតហ្វូននេះមានតម្លៃត្រឹមតែ $259 និងមានលក្ខណះពិសេសៗជាច្រើន។ ស្មាតហ្វូនណូវ៉ា 3

    November 29, 2018
  • កីឡា

    បន្ទាប់ពី Messi ជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្លឹប PSV កាលពីយប់មិញក្នុងការប្រកួតពានរង្វាន់ UEFA Champion League ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រារបស់ Ronaldo ដល់ទៅ 2 គឺពេលនេះ Messi ក្លាយជាអ្នកសុតបញ្ចូលទីឲ្យក្លឹបតែមួយច្រើនជាងគេ និងក្លាយជាអ្នកសុតបញ្ចូលទីក្នុងវគ្គចែកពូលច្រើនជាងគេនៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឹរ៉ុប UEFA Champion League។ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្លឹប PSV នៅក្រៅដីដោយលទ្ធផល 1-2 កាលពីម្សិលមិញ

    November 29, 2018
  • អន្តរជាតិ

    អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ភាគច្រើននិយមបង្ហោះសារ និងរូបភាពផ្សេងៗអំពីខ្លួនពួកគេផ្ទាល់និងសមាជិកគ្រួសារជាដើម ក្នុងគោលបំណងកំសាន្តលេងនិងដើម្បីបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនផងដែរ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានផ្តល់ដំបូន្មានថា មានរឿងមួយចំនួនលោកអ្នកមិនគួរបង្ហោះក្នុង Facebook នោះឡើយ ដូចជា៖ ១- Relationship Status៖ បើអ្នកមិនទាន់បានរៀបការទេ យកល្អកុំបង្ហោះវាអី។ ២- រូបភាពកូនតូច៖ ជនខិលខូចអាចនឹងមានគំនិតមិនល្អផ្សេងៗលើកូនតូចរបស់អ្នក។ ៣- អាស្រ័យដ្ឋានសាលារបស់កូនតូច៖ ជនខិលខូចអាចនឹងងាយស្រួលក្នុងការទៅរកកូនរបស់អ្នក។ ៤- រូបភាពដែលបង្កប់អត្ថន័យពីខ្លួនអ្នក៖ រូបភាពទាំងនេះអាចធ្វើឲ្យគេដឹងបានថា អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណា ហើយគេនឹងងាយស្រួលក្នុងការអូសទាញ ឬគិតមិនល្អលើអ្នក។ ៥- មនុស្សមិនដែលស្គាល់៖ យកល្អអ្នកគួរតែធ្វើការទាក់ទងជាមួយនឹងមនុស្ស ដែលអ្នកស្គាល់ពិតប្រាកដទៅបានហើយ កុំចេះតែទំនាក់ទំនងជាមួយមនុស្ស ដែលទើបស្គាល់តាម

    November 29, 2018
  • កីឡា

    Christian Eriksen បានរកគ្រាប់បាល់ឱ្យក្រុម Tottenham ក្នុងការប្រកួតជាមួយក្រុម Inter Milan នៅឯកីឡដ្ឋាន Wembley និងរក្សាក្តីសង្ឃឹមនៃការឈានទៅប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League។ លទ្ធផលនេះមានន័យថា Spurs ត្រូវតែយកឈ្នះ Barcelona ឬមានលទ្ធផលល្អជាងក្លឹប Inter នៅប្រកួតចុងក្រោយក្នុងក្របខណ្ឌ Champions League ដើម្បីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។ ការប្រកួតជាមួយក្លឹប Barcelona គឺជាប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដី Wembley មុនពួកគេវិលត្រលប់ទៅកាន់កីឡដ្ឋាន White Hart Lane ដែលទើបតែជួសជុលរួច។ អត្ថបទ៖

    November 29, 2018
  • អន្តរជាតិ

    កាលពីម្សិលមិញនេះ នៅក្នុងសម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ក្រុង Port Louis ប្រទេស Mauritius អង្គការយូណេស្កូ បានប្រកាសជាផ្លូវការដាក់បញ្ចូល ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី​។ ដោយប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំលើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី មាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងគណៈប្រតិភូផ្សេងទៀត។ បន្ទាប់ពីអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីមក យើងសង្កេតឃើញការចុះផ្សារនៅលើគេហទំព័រ Bangkokpost នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា ប្រជាជនថៃជាច្រើនហាក់មានការមិនសប្បាយចិត្តឡើយចំពោះការដាក់បញ្ចូលនេះ ហើយថែមទាំងធ្វើការស្តីបន្ទោសរដ្ឋាភិបាលរបស់ខ្លួន ដែលមិនបានយកទុកចិត្តដាក់ និងចាត់វិធានការសមស្របដើម្បីដាក់បញ្ចូលល្ខោន Khon ចូលក្នុងបញ្ជីបេតិកភណ្ឌ៕ អត្ថបទ៖

    November 29, 2018
  • អន្តរជាតិ

    ករណីឆបោកតាមទូរស័ព្ទ បន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសជនខិលខូចបានបង្កើតល្បិចឆបោកថ្មីៗ ធ្វើឲ្យយើងតាមមិនទាន់។ តួយ៉ាង ដូចជាពេលថ្មីៗ ដែលតារាកំប្លែងពាក់មី ស្រាប់តែបានបង្ហោះវីដេអូថ្មីមួយចែករំលែកទៅលើបណ្ដាញសង្គមហ្វេសប៊ុក ជូនបងប្អូន ពីករណីជនខិលខូចឆបោកតាមទូរស័ព្ទ ដោយបានយកលេសថា​ ជាបងប្អូន ហើយជួបគ្រោះថ្នាក់ចរាចរណ៍​ត្រូវការឲ្យវេរលុយឲ្យជាបន្ទាន់ ដោយប្រឹងរិះរកគ្រប់ល្បិចមកបញ្ជាក់ឲ្យយើងជឿជាក់ ទាំងយំផង ស្រែកផង។ យោងតាមវីដេអូនេះ សូមបងប្អូនបង្កើតការប្រុងប្រយ័ត្ន និងសួរនាំឲ្យបានច្បាស់មុននឹងសម្រេចចិត្តធ្វើអី្វមួយ។​ ចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖

    November 29, 2018
  • អន្តរជាតិ

    យោងតាមសារព័ត៌មានបរទេស បានរាយការណ៍ថា ទិន្នន័យក្នុងប្រអប់ខ្មៅក្នុងយន្តហោះ Boeing 737 Max របស់ក្រុមហ៊ុន Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ Java ប្រទេសឥណ្ឌូនេស៊ីនោះបានបង្ហាញថា អ្នកបើកបរយន្តហោះបានព្យាយាមប្រឆាំងជាមួយនឹងម៉ាស៊ីនកុំព្យូទ័រយ៉ាងខ្លាំងមុននឹងយន្តហោះនោះធ្លាក់។ យោងតាមការស៊ើបអង្កេត និងទិន្នន័យដែល គេប្រមូលបានទាំងអស់បានបង្ហាញថា ប្រព័ន្ធហោះហើររបស់យន្តហោះបានបញ្ជូនព័ត៌មានខុសទៅកាន់អ្នកបើកបរ ហើយអ្នកបើកបរទាំងពីរនាក់មិនយល់ស្រប និងព្យាយាមប្រឆាំងជាមួយនឹងព័ត៌មានទាំងនោះ តែពុំបានផលនោះឡើយ។ បើតាមភស្តុតាងបានបង្ហាញថា យន្តហោះមួយគ្រឿងនេះបានបំពាក់នូវប្រព័ន្ធមួយមិនត្រឹមត្រូវមួយតាំងពីពេលផលិតមកម្លះ ដែលប្រព័ន្ធនោះគេហៅថា Maneuvering Characteristics Augmentation System ។ ព្រោះតែភាពខុសប្រក្រតីនៃប្រព័ន្ធដ៏សំខាន់មួយនេះ ទើបធ្វើឲ្យយន្តហោះបញ្ជូនព័ត៌មានមិនត្រឹមត្រូវទៅកាន់អ្នកបើកបរ ហើយអ្នកបើកបរមិនអាចតវ៉ាប្រឆាំងនឹងព័ត៌មានទាំងនោះបានឡើយ។ សូមរម្លឹកឡើងវិញថា យន្តហោះ Boeing

    November 29, 2018