Khmernote Media
  • អន្តរជាតិ

    នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដោយយោងតាមសារលិខិត ជូនជនរួមជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងមានការរួមគ្នារៀបចំពិធីអបអរសាទរ ដោយទូងស្គរ វាយគង ទះប៉ោត គោះត្រដោក នៅតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង​ ស្ថាប័ន រហូតដល់តាមភូមិ វត្តអារាមនានា។ ពិធីទូងស្គរនេះ គឺរៀបចំឡើងដើម្បីជាការអបអរ បន្ទាប់ពី “ល្ខោនខោល” របស់ខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ។​ គួរបញ្ជាក់ផងដែរថា  ល្ខោនខោល​

    November 30, 2018
  • អន្តរជាតិ

    កាលពីថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ ល្ខោនខោល​ស្វាយអណ្តែតរបស់កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូណេស្កូ​ជាផ្លូវការ​ នៅក្នុងសម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ក្រុង Port Louis ប្រទេស Mauritius។ ដំណឹងនេះ បានធ្វើឲ្យមហាជន ក៏ដូចជាបងប្អូនជនរួមជាតិខ្មែរទាំងអស់ ចូលរួមសម្តែងក្ដីរីករាយជាខ្លាំង។ ក្នុងនោះ ក៏មានបងប្អូនមួយចំនួនហាក់ដូចជាកម្របានឃើញរូបភាពតឹកតាំងសម្រាប់ល្ខោនដ៏កម្សត់មួយនេះណាស់។ ប៉ុន្តែតាមការពិតជាក់ស្ដែង ល្ខោនខោលនៅវត្តស្វាយអណ្តែត ត្រូវបានអ្នកភូមិនៅទីនោះស្រលាញ់ និងគាំទ្រខ្លាំងមិនចាញ់សិល្បៈសម័យប៉ុន្មានឡើយ។ នៅក្នុងវត្តស្តាយអណ្តែត ថែមទាំងបានបើកជាថ្នាក់បង្រៀនក្មេងតូចៗ ជំនាន់ក្រោយជាច្រើននាក់ថែមទាំងផង។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ពេលមានការសម្ដែងម្ដងៗ ក៏នៅតែមានការគាំទ្រច្រើនពីទស្សនិកជនផងដែរ។​​ ចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ ប្រភពរូបភាព៖ Pakka, brospovArtist

    November 30, 2018
  • អន្តរជាតិ

    ប្រទេសនីមួយៗមានកម្រិតផាសុខភាពខុសៗគ្នាអាស្រ័យទៅតាមការរៀបចំរបស់រដ្ឋាភិបាល ការរស់នៅរបស់ប្រជាជន និងទីតាំងភូមិសាស្រ្តរបស់ប្រទេសទាំងនោះ។ បើយោងតាមការសិក្សាមួយ ដែលបានសិក្សាពីកម្រិតផាសុខភាពរបស់ប្រទេស ចំនួន ១៤៩ លើពិភពលោកបានរកឃើញថា សិង្ហបុរីបានជាប់ជាប្រទេស ដែលមានផាសុខភាពខ្ពស់បំផុតនៅក្នុងពិភពលោក ផ្ទុយទៅវិញសាធារណរដ្ឋអាហ្វ្រិកកណ្ដាលជាប់ឈ្មោះជាប្រទេស ដែលគ្មានផាសុខភាពជាងគេលើពិភពលោក។ ខាងក្រោយមនេះបញ្ជីឈ្មោះប្រទេសដែលមានកម្រិតផាសុខភាពខ្ពស់បំផុត និងគ្មានផាសុខភាពបំផុតលើពិភពលោក៖ បញ្ជីឈ្មោះប្រទេសដែលមានផាសុខភាពបំផុត៖ ១- ប្រទេសសិង្ហបុរី ២- ប្រទេសលុចសំបួ ៣- ប្រទេសជប៉ុន ៤- ប្រទេស​ស្វីស ៥- ប្រទេសកាតា ៦- ប្រទេសអូទ្រីស ៧- ប្រទេសស៊ុយអែត ៨- ប្រទេសន័រវែស ៩- ហុងកុង ១០-

    November 30, 2018
  • អន្តរជាតិ

    ទំនៀមទម្លាប់នៃការយកអាសារ និងការចេះជួយគ្នា នៅតែបន្តកើតឡើងមិនសាបរលាបសម្រាប់បងប្អូនខ្មែរនាពេលបច្ចុប្បន្ន ខណៈដែលឃើញអ្នកដទៃកំពុងមានអាសន្ន ជាពិសេសនាពេលយប់ព្រលប់។ តួយ៉ាង ដូចករណីដែលម្ចាស់គណនីហ្វេសប៊ុកមួយរូប បានជួយយកអាសារអ្នកដំណើរតាមផ្លូវ ២នាក់ប្តីប្រពន្ធជិតឆ្លងទន្លេ ដើរទៅរកពេទ្យទាំងយប់អាធ្រាត្រ។ ឃើញដូចនេះ ដោយពុំអាចមើលនឹងភ្នែកបាន ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Noun Nikida បានជូនឡានអ្នកទាំង ២ ទៅមន្ទីរពេទ្យសម្រាលតែម្ដង។ យោងតាមសារដែលរូបលោកបានបង្ហោះឲ្យដឹងថា៖ «ម៉ោង១យប់ជាងហើយ ឃើញស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ដើរតាមផ្លូវដ៏ស្ងាត់ទៅរកពេទ្យ ពីរនាក់ប្ដីប្រពន្ធដ៏កម្សត់។ យើងខ្ញុំជិះឡានឃើញ ក៏ជួយដឹកទៅមន្ទីរពេទ្យនៅដីថ្មី ២៩ ១១ ២០១៨ ជូនពរឲ្យ សម្រាលកូនបានជោគជ័យ សុខភាព ល្អ ទាំងម្តាយ និងកូន»។

    November 30, 2018
  • អន្តរជាតិ

    ខោក្នុងរបស់មនុស្សស្រីម្នាក់បានក្លាយទៅជាភស្តុតាំងយ៉ាងសំខាន់មួយក្នុងតុលារការ សម្រាប់កាត់ក្តីករណីចាបរំលោភដ៏ចម្រូងចម្រាស់មួយនៅក្នុងប្រទេសអៀងរឡង់។ ​បើយោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា​ ក្នុងករណីចាប់រំលោភនេះ គឺស្ត្រីជនរងគ្រោះ ដែលមានអាយុ ១៧ ឆ្នាំ បានប្តឹងទៅតុលាការថា នាងត្រូវបានបុរសអាយុ ២២ ឆ្នាំចាប់រំលោភ ខណៈដែលភាគីខាងបុរសបានអះអាងវាមិនមែនជាករណីចាប់រំលោភនោះទេ តែវាជាការព្រមព្រៀងគ្នា។ ស្ថិតក្នុងភាពចម្រូងចម្រាសនេះមេធាវីខាងជនជាប់ចោទបានស្នើឲ្យភាគីខាងជនរងគ្រោះយកខោក្នុង ដែលនាងបានស្លៀកក្នុងថ្ងៃកើតហេតុនោះមកតុលាការ។ តាមរយៈខោក្នុងនោះគឺខោប្រភេទ Thong (ខោក្នុងដែលមានតែខ្សែតូចៗ និងមានក្រណាត់បិទបាំងប្រដាប់ភេទតែបន្តិចប៉ុណ្ណោះ)​ គេអាចរកឃើញការពិតថា នាងបានស្លៀកខោប្រភេទនោះក្នុងថ្ងៃកើតហេតុក្នុងគោលបំណងបង្កើតចំណង់ផ្លូវភេទដល់ដៃគូរបស់នាង ព្រោះធម្មតានាងមិនដែលស្លៀកខោប្រភេទនេះទេ ហើយអ្វីដែលសំខាន់នោះខោក្នុងរបស់នាងមានសភាពធម្មតា មិនមានដាច់រហែកអ្វីទាល់តែ ដែលក្នុងទិដ្ឋភាពជាក់ស្តែងបើមានករណីចាប់រំលោភមែន ប្រាកដណាស់ភាគីខាងប្រុសពិតជាចាប់ទាញខោនេះយ៉ាងខ្លាំង ដែលធ្វើឲ្យខោយារឬដាច់ថ្នេរត្រង់ចំណុចណាមួយ។ ភស្តុតាងមួយនេះរួចជាមួយនឹងការចោទសួរជាច្រើនទៀតបាននាំឲ្យគេរកឃើញការពិតថា វាគឺជាករណីព្រមព្រាងគ្នាយ៉ាងប្រាកដ មិនមែនជាការបង្ខំនោះទេ ហើយចុងក្រោយបុរសជាជនជាប់ចោទក៏ត្រូវដោះលែងវិញ៕ អត្ថបទ៖ ភក្តី

    November 30, 2018
  • អន្តរជាតិ

    ល្ខោនខូន ថៃ ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជា សម្បត្តិបេតិកភ័ណ្ឌពិភពលោកអរូបិយនៃមនុស្សជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក Vira Rojpojchanarat រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ បាននិយាយថា ​ក្នុងសម័យ​ប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី បានយល់ព្រមចុះបញ្ជី ខូនថៃ ជាផ្លូវការដែលជាក្លាយជារបាំបេតិកភណ្ឌវប្បធម៌អរូបីនៅថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងណាមិញសម្រាប់ឆ្នាំក្រោយក្រសួងវប្បធម៌ថៃនឹងត្រៀមដាក់សំណើ ការម៉ាស្សាបែបថៃ (nuad Thai) និងរបាំ Nora ដែលជារបាំប្រពៃណីភាគខាងត្បូង ទៅអង្គការយូណេស្កូ។ គួរបញ្ជាក់ផងដែលថា ល្ខោនខោលកម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជា សម្បត្តិបេតិកភ័ណ្ឌពិភពលោកអរូបិយនៃមនុស្សជាតិ មុន ខូនថៃ មួយថ្ងៃ៕ អត្ថបទ៖ ណារ៉ែន ប្រភព៖ bangkokpost

    November 29, 2018
  • អន្តរជាតិ

    ក្រោយពេលប្អូនប្រុស សាឡិ ជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាប ដែលចេះនិយាយជាច្រើនភាសានោះ បានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីមហាជន ក្រោយពេលស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានថតវីដេអូប្អូនប្រុសនិយាយជាង១០ភាសា ហើយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក រួចវីដេអូនោះក៏ត្រូវបានចែកចាយតៗគ្នារហូតល្បីល្បាញទូទាំងប្រទេស និងល្បីដល់ក្រៅប្រទេសថែមទៀតផង។ ដោយឃើញពីភាពខ្វះខាតរបស់ប្អូនប្រុស ឧកញ៉ា ឌួង ឆាយ និងភរិយា ក៏បានផ្តល់ជំនួយខ្លះដល់ក្រុមគ្រួសារប្អូនប្រុស ដើម្បីជួយសម្រួលជីវភាព។ ហើយដើម្បីជាការអរគុណដល់ឧកញ៉ា ឌួង ឆាយ និងភរិយា ឪពុករបស់ប្អូនប្រុសសាឡិ ក៏បានជូនកាដូមួយផ្ទាំង ដែលរូបលោកបានគូរដោយផ្ទាល់។ ហើយនៅថ្ងៃនេះផងដែរ លោកឧកញ៉ា ក៏បានជូនកាដូម៉ូតូថ្មីមួយគ្រឿងដល់ឪពុកម្តាយសាឡិតាមការសន្យា ដោយសារតែមើលឃើញថា គាត់ខ្វះមធ្យោបាយធ្វើដំណើរ និងសំរាប់ជូនកូនទៅរៀនផងដែរ៕

    November 29, 2018
  • កីឡា

    អ្នកចាំទី David De Gea ចង់ទទួលបានប្រាក់ឈ្នួលពលកម្មដល់ទៅ 350,000ផោន ក្នុងមួយសប្ដាហ៍ពីក្លឹបបិសាចក្រហម Manchester United ទើបព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ កុងត្រារបស់អ្នកចាំទី David De Gea ជាមួយនឹងក្លឹបបិសាចក្រហម Manchester United នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ ស្របពេលដែលក្លឹបបិសាចក្រហម Manchester United ចង់ពង្រីកកុងត្រាថ្មីជាមួយនឹងអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះដោយហ៊ានផ្ដល់ប្រាក់ឈ្នួលពលកម្មដល់ទៅ 275,000ផោន ក្នុងមួយសប្ដាហ៍ក្នុងកិច្ចសន្យាកុងត្រាថ្មីនេះ ប៉ុន្ដែត្រូវបាន De Gea បដិសេធនឹងសំណើរថ្មីរបស់ Manchester Untied ដោយរូបគេទាមទារប្រាក់ឈ្នួលពលកម្ម 350,000ផោន

    November 29, 2018
  • អន្តរជាតិ

    កាលពីវេលាម៉ោង ២ រសៀលនេះ បវកញ្ញាចក្រវាលកម្ពុជា (MISS UNIVERSE CAMBODIA) ២០១៨ កញ្ញា រឿន ណាត ត្រូវបានអ្នកគាំទ្រជាច្រើននាក់ធ្វើការជួបផ្ទាល់ និង ជូនដំណើរនៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលកញ្ញានឹងធ្វើការចាកចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីតំណាងអោយព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០១៨។ ការប្រកួត  បវកញ្ញាចក្រវាល (Miss Universe) វគ្គផ្តាច់ព្រាត់នៅព្រឹកថ្ងៃចន្ទ័ទី១៧​ ខែធ្នូ​ ឆ្នាំ២០១៨ ដែលមានការចូលរួមពីបេក្ខភាពបវកញ្ញាតំណាងប្រទេសរបស់ខ្លួនចំនួន ៩៤ប្រទេស នៅឯមហោស្រព​ IMPACT Arena, Exhibition and Convention Center

    November 29, 2018
  • អន្តរជាតិ

    ក្រុងព្រះសីហនុ- បង្ក្រាបជនជាតិចិនជួញដូរគ្រឿងញៀន ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជន​ជាតិ​ចិន​៩​នាក់​ ចាប់​បាន​ថ្នាំញៀន​ ជាច្រើន​មុខ​ជាង​១​០០​កញ្ចប់​។ ករណី​ទី​១​៖ ថ្ងៃទី​ ២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ម៉ោង០០ និង៥០នាទី ស្ថិតនៅក្រុមទី ២ភូមិ២សង្កាត់លេខ​ ១​ក្រុង​ព្រះសីហនុ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លូនជនសង្ស័យ​បាន​១នាក់ឈ្មោះHUA.YUNJIAAN អាយុ៣៧ឆ្នាំ​ ជាជនជាតិចិន​ ភេទប្រុសមុខរបរធ្វើការអនឡាញ​ វត្ថុតាងដក់ហូតបានរួមមានម្សៅក្រោម​ ពណ៌ស​ថ្លា​ សង្ស័យជាសារធាតុញៀន​ចំនួន ៤កញ្ចប់ទូរ​ស័ព្ទ១គ្រឿង​។ ករណី​ទី​២​៖ ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ម៉ោង១១ៈ៥៥ នាទី ស្ថិតនៅក្រុមទី​១១ភូមិ១​ សង្កាត់លេខ២ បង្ក្រាប​បទល្មើស​គ្រឿងញៀន១ករណី​ទៀត​

    November 29, 2018