ប្រទេសមួយនេះក្នុងតំបន់អាស៊ីជាប់ឈ្មោះជាប្រទេស ដែលមានផាសុខភាពខ្ពស់បំផុតនៅក្នុងពិភពលោក
ប្រទេសនីមួយៗមានកម្រិតផាសុខភាពខុសៗគ្នាអាស្រ័យទៅតាមការរៀបចំរបស់រដ្ឋាភិបាល ការរស់នៅរបស់ប្រជាជន និងទីតាំងភូមិសាស្រ្តរបស់ប្រទេសទាំងនោះ។ បើយោងតាមការសិក្សាមួយ ដែលបានសិក្សាពីកម្រិតផាសុខភាពរបស់ប្រទេស ចំនួន ១៤៩ លើពិភពលោកបានរកឃើញថា សិង្ហបុរីបានជាប់ជាប្រទេស ដែលមានផាសុខភាពខ្ពស់បំផុតនៅក្នុងពិភពលោក ផ្ទុយទៅវិញសាធារណរដ្ឋអាហ្វ្រិកកណ្ដាលជាប់ឈ្មោះជាប្រទេស ដែលគ្មានផាសុខភាពជាងគេលើពិភពលោក។ ខាងក្រោយមនេះបញ្ជីឈ្មោះប្រទេសដែលមានកម្រិតផាសុខភាពខ្ពស់បំផុត និងគ្មានផាសុខភាពបំផុតលើពិភពលោក៖
បញ្ជីឈ្មោះប្រទេសដែលមានផាសុខភាពបំផុត៖
១- ប្រទេសសិង្ហបុរី
២- ប្រទេសលុចសំបួ
៣- ប្រទេសជប៉ុន
៤- ប្រទេសស្វីស
៥- ប្រទេសកាតា
៦- ប្រទេសអូទ្រីស
៧- ប្រទេសស៊ុយអែត
៨- ប្រទេសន័រវែស
៩- ហុងកុង
១០- សហព័ន្ធអារ៉ាប់រួម
បញ្ជីឈ្មោះប្រទេស ដែលគ្មានផាសុខភាព៖
១- សាធារណរដ្ឋអាហ្វ្រិកកណ្ដាល
២- ប្រទេសឆាដ
៣- ប្រទេសហ្គីណេ
៤- ប្រទេសម៉ាដាហ្គាស្ការ
៥- ប្រទេសបេនីន
៦- សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
៧- ប្រទេសនីហ្សេរីយ៉ា
៨- ប្រទេសសៀរ៉ាឡេអូន
៩- ប្រទេសនីហ្សេ
១០- ប្រទេសអ៊ូហ្គង់ដា

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail