ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ល្ងាចមិញនេះ ប្អូនប្រុស សាឡិ និងក្រុមគ្រួសារ ទទួលបានកាដូជាទីគាប់ចិត្តមួយពីលោកឧកញ៉ា ឌួង ឆាយ

    BY Khmernote Media November 29, 2018
    ល្ងាចមិញនេះ ប្អូនប្រុស សាឡិ និងក្រុមគ្រួសារ ទទួលបានកាដូជាទីគាប់ចិត្តមួយពីលោកឧកញ៉ា ឌួង ឆាយ

    ក្រោយពេលប្អូនប្រុស សាឡិ ជាអ្នកលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាប ដែលចេះនិយាយជាច្រើនភាសានោះ បានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីមហាជន ក្រោយពេលស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់បានថតវីដេអូប្អូនប្រុសនិយាយជាង១០ភាសា ហើយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក រួចវីដេអូនោះក៏ត្រូវបានចែកចាយតៗគ្នារហូតល្បីល្បាញទូទាំងប្រទេស និងល្បីដល់ក្រៅប្រទេសថែមទៀតផង។

    ដោយឃើញពីភាពខ្វះខាតរបស់ប្អូនប្រុស ឧកញ៉ា ឌួង ឆាយ និងភរិយា ក៏បានផ្តល់ជំនួយខ្លះដល់ក្រុមគ្រួសារប្អូនប្រុស ដើម្បីជួយសម្រួលជីវភាព។ ហើយដើម្បីជាការអរគុណដល់ឧកញ៉ា ឌួង ឆាយ និងភរិយា ឪពុករបស់ប្អូនប្រុសសាឡិ ក៏បានជូនកាដូមួយផ្ទាំង ដែលរូបលោកបានគូរដោយផ្ទាល់។ ហើយនៅថ្ងៃនេះផងដែរ លោកឧកញ៉ា ក៏បានជូនកាដូម៉ូតូថ្មីមួយគ្រឿងដល់ឪពុកម្តាយសាឡិតាមការសន្យា ដោយសារតែមើលឃើញថា គាត់ខ្វះមធ្យោបាយធ្វើដំណើរ និងសំរាប់ជូនកូនទៅរៀនផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay