- Khmernote Media
- អន្តរជាតិ
ខេត្តសៀមរាប៖ ត្រឹមរយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ១០៤,៥២៧,៥៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង៩.២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានផ្សពផ្សាយនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅរយៈពេល១១ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,៣២៣,១៦៨នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៦.០៩ភាគរយ។ ចំណូលដែលទទួលបាន១០៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,៦៤៦,៣៣៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជាផងដែរ៕ ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
December 1, 2018 - អន្តរជាតិ
អតីតប្រធានាធិបតីទី ៤១ របស់អាមេរិកលោក George Herbert Walker Bush បានទទួលមរណភាពហើយនាព្រឹកនេះ។ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងកាលពីថ្ងៃសុក្រម៉ោង ១០ និង៤០នាទីយប់ (ត្រូវនឹងម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃសៅរ៍នៅកម្ពុជា) ក្នុងវ័យ ៩៤ឆ្នាំ នៅក្នុងការិយាល័យផ្ទាល់របស់គាត់។ ដោយឡែកខណៈនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ ពីមូលហេតុនៃការស្លាប់នៅឡើយទេ។ ប៉ុន្តែយោងតាមការឲ្យដឹងកន្លងមក អតីតប្រធានាធិបតីរូបនេះ បានធ្លាក់ខ្លួនឈឺ និងចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនដង ដោយសារតែជម្ងឺសាច់ដុំ កាលពីប៉ុន្មានខែកន្លងទៅនេះ៕ អត្ថបទ៖ លីដា ប្រភព៖ Dailymail
December 1, 2018 - អន្តរជាតិ
ថៃ៖ ស្រីម្នាក់បានជួបគ្រោះថ្នាក់បែកដុំស៊ីលីកូននៅក្នុងដើមទ្រូងក្នុងអំឡុងពេលរួមភេទ តែរយៈពេលមួយឆ្នាំក្រោយពេលកើតហេតុទើប នាងបានដឹងរឿងនេះ។ ហេតុការណ៍នេះបានកើតឡើងចំពោះស្រ្តីជនជាតិថៃម្នាក់ ដែលមានឈ្មោះថា Preeyaporn រស់នៅក្នុងក្រុងបាងកកប្រទេសថៃ។ នាងបានឲ្យដឹងថា កាលពី២ឆ្នាំមុននាងបានទៅវះកាត់ពង្រីកដើមទ្រូងនៅក្នុងគ្លីនិចស្របច្បាប់មួយកន្លែងក្នុងប្រទេសថៃ ហើយបន្ទាប់ពីវះកាត់រួចនាង នាងបានបន្តសកម្មភាពរួមភេទជាមួយនឹងមិត្តប្រុសនាងជាធម្មតា ហើយក្នុងអំឡុងពេលរួមភេទនោះមិត្តប្រុសរបស់នាងបានច្របាច់ដើមទ្រូងនាងយ៉ាងខ្លាំងធ្វើឲ្យដុំស៊ីលីកូននៅក្នុងនោះបានបែក។ យ៉ាងណាក្តី នាងមិនបានដឹងពីហេតុការណ៍នេះច្បាស់ទេ ដោយនាងគ្រាន់តែមានអារម្មណ៍ថា មួយឆ្នាំចុងក្រោយនេះដើមទ្រូងរបស់នាងហាក់ខុសប្រក្រតី។ ក្រោយមកទៀត នាងក៏ចាប់ផ្តើមមានការឈឺចាប់ហើយក៏បានទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញ ទើបគេរកឃើញថា ដុំស៊ីលីកូននៅក្នុងដើមទ្រូងរបស់នាងបានបែកមួយឆ្នាំមកហើយ។ តាមរយៈបទពិសោធណ៍នេះ ស្រ្តីរងគ្រោះខាងលើបានផ្ដាំទៅស្រ្តីគ្រប់រូបដែលបានធ្វើការវះកាត់ដើមទ្រូង ត្រូវចេះតាមដានស្ថានភាពដើមទ្រូងរបស់ខ្លួនឲ្យបាន ច្បាស់លាស់ដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាធំកើតឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
December 1, 2018 - PR
លោកអ្នកនឹងបានជួបផ្ទាល់ ថតរូបផ្ទាល់ រាំកម្សាន្តយ៉ាងរីករាយជាមួយលោក ព្រាប សុវត្ថិ – ពេជ្រ សោភា – ឆន សុវណ្ណរាជ – សុវត្ថិ មុនីវណ្ណ – សុវត្ថិ មុនីនាគ – ប៉ាច គីមមួយ ។ មិនតែប៉ុណ្ណោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖ 1. កាតទូរស័ព្ទ Smart 31 រង្វាន់2. ប័ណ្ណចាក់ប្រេងឥន្ធន: Tela 30 រង្វាន់ 3. ប័ណ្ណទិញទំនិញនៅផ្សារទំនើប
December 1, 2018 - សង្គម
បញ្ហាកកស្ទះចរាចរណ៍ផ្លូវគោក នៅតែកើតឡើងមិនស្រាកស្រាន្ត ដែលជាហេតុបង្កឲ្យមានការលំបាកសម្រាប់ឡានពេទ្យ ក្នុងពេលដែលត្រូវការដឹកអ្នកជម្ងឺជាបន្ទាន់ម្ដងៗ។ ក្នុងនោះ មានការរិះគន់ជាច្រើនទៅលើអ្នកបើកបរដែលតែងតែមិនមានអធ្យាស្រ័យល្អ មិនបើកអែបទុកផ្លូវឲ្យឡានពេទ្យទៅមុនឡើយ បើទោះបីជាលឺសម្លេងស៊ឺរ៉ែនយ៉ាងណាក៏ដោយ។ ប៉ុន្តែក្នុងចំណោមនោះ ក៏មានបុគ្គលមួយចំនួនធំ នៅតែមានទឹកចិត្តគួរឲ្យកោតសរសើរផងដែរ។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ តាន់ គឹមសួរ បានបង្ហោះវីដេអូពីសកម្មភាពរបស់ខ្លួន ដែលបានជួយសម្រួលចរាចរណ៍ដោយសុំរថយន្តដែលកំពុងរង់ចាំស្តុបអែបទៅខាងមុខបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់បានធ្វើដំណើរទៅមុខ។ សកម្មភាពទាំងនេះធ្វើឲ្យមហាជនជាច្រើនបានសម្តែងការកោតសរសើរចំពោះទង្វើដ៏គំរូមួយនេះ៕
December 1, 2018 - បច្ចេកវិទ្យា
អាមេរិក៖ យោធាអាមេរិកកាលពីពេលថ្មីៗនេះបានចុះកិច្ចសន្យាអភិវឌ្ឍន៍ឈុតពាសដែកដូច ‘Iron Man’ សម្រាប់ក្រុមយោធា ដែលកិច្ចសន្យានេះមានតម្លៃរហូតដល់ ៦,៩ លានដុល្លារ។ ឈុតពាសដែកនេះត្រូវបាគេហៅថា Onyx ដំណើរការដោយប្រើប្រាស់ថាមពលបំពាក់នូវឧបករណ៍ចាប់សញ្ញា អាចផ្តល់ព័ត៌មានពីគ្រោះថ្នាក់ និងការរត់គេចខ្លួន និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ ឈុតនេះមានទម្ងន់ ២៣ គីឡូក្រាម តែពេលដែលគេពាក់វាទៅវាមានបច្ចេកកវិទ្យាជំនួយការធ្វើចលនា ដែលធ្វើឲ្យគេមិនមានអារម្មណ៍ថាធ្ងន់ខ្លួនក្នុងពេលធ្វើចលនានោះទេ។ ចំណុចពិសេសមួយទៀតរបស់ឈុតពាសដែកនេះគឺវាអាចការពារគ្រាប់កាំភ្លើងបានយ៉ាងល្អ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូគំរូនៃឈុតពាសដែកនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
December 1, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេរកឃើញថា គាត់បានប្រឌិតរឿងបាត់ ឬត្រូវគេលួចទូរស័ព្ទ iPhone រាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មក ដើម្បីទទួលបានប្រាក់ធានារ៉ាប់រងពីក្រុមហ៊ុន។ បុរសរូបនេះបម្រើការងារជាប្រធានផ្នែកទីផ្សាក្នុងក្រុមហ៊ុនមួយកន្លែងក្នុងក្រុង Bukit Mertajamប្រទេសម៉ាឡេស៊ី។ កាលពីពេលថ្មីៗនេះគាត់បានទៅស្ថានីយ៍ប៉ូលិស និងដាក់ពាក្យប្ដឹងថា គាត់ត្រូវបានចោរពីនាក់ប្លន់យកទូរស័ព្ទ iPhone XS Max មួយគ្រឿង ដែលមានតម្លៃ ១,២៩០ ដុល្លារ រួមជាមួយ iPad Pro និង MacBook Pro ដែលមានតម្លៃសរុបប្រមាណជា ២,៦៣០ ដុល្លារ។ យ៉ាងណាក្តី ប៉ូលិសបានសង្ស័យថា ហេតុអ្វីបានជាករណីស្រដៀងគ្នានេះកើតឡើង ចំពោះបុរសរូបនេះរាល់តែឆ្នាំ
December 1, 2018 - អន្តរជាតិ
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានការចុះផ្សាយថា មានការធ្លាក់យន្តហោះនៅព្រលានអន្តរជាតិកងកេង ខណៈពេលដែលកំពុងសមយុទ្ធគ្រប់គ្រងគ្រោះអាសន្នជាទ្រង់ទ្រាយធំ។ ដោយ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចេញមុខបដិសេធភ្លាមថា៖ “ខ្ញុំបាទ សូមធ្វើការបដិសេធ និងច្រានចោលព័ត៌មានថាមានយន្តហោះធ្លាក់ នៅខេត្តព្រះសីហនុ ខណះពេលដែលកំពុងធ្វើលំហាត់សមយុទ្ធគ្រប់គ្រងគ្រោះអាសន្ន នៅព្រលានយន្តហោអន្តរជាតិកងកេង ហើយនៅវេលាម៉ោង១២ជាងថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកានេះ សមយុទ្ធនោះត្រូវបានបញ្ចប់ ពុំមានភាពមិនប្រក្រតីណាមួយឡើយ ។ គួររំលឹកផងដែលថានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នៅព្រលាន អន្តរជាតិកងកេង មានការធ្វើសមយុទ្ធគ្រប់គ្រងគ្រោះអាសន្នជាទ្រង់ទ្រាយធំមាន កងកំលាំងចូលរួម ១៧អង្គភាពស្មើនឹងចំនួន២៣៨នាក់។ លំហាត់សមយុទ្ធនេះ មានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ ជាសិប្បនិមិ្មត ប្រធានបទនៃការធ្លាក់យន្តហោះក្នុងអាកាសយានដ្ឋាន
November 30, 2018 - អន្តរជាតិ
កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ បវរកញ្ញាចក្រវាលកម្ពុជា រឿន ណាត បានទៅដល់ទីក្រុងបាងកក ប្រកបដោយសុវត្ថិភាពហើយក៏បានជួបជាមួយបវរកញ្ញាដែលជាម្ចាស់ផ្ទះនាង នីង សុភីដា នឹងបវរកញ្ញាមកពីប្រទេសផ្សេង បណ្ដើរៗផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះក៏មានវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Kittima Trakulchokesatiean ជាជនជាតិថៃ បានបង្ហាញនូវសកម្មភាពបវរកញ្ញាចក្រវាលកម្ពុជា រឿន ណាត បានមកដល់សណ្ឋាគារដោយមានការទទួលស្វាគមន៍រាក់ទាក់ ជាពិសេសក៏មានជនជាតិថៃប្រុសស្រីជាច្រើន បានលាន់មាត់កោតសរសើរថា ពិតជាស្រស់ស្អាត។ គួរបញ្ជាក់ថាបវរកញ្ញាចក្រវាលកម្ពុជា ស្នាក់នៅបន្ទប់រួមគ្នាជាមួយបវរកញ្ញាចក្រវាលមកពីប្រទេសឡាវ គឺ នាង អនអានុង ហមសម្បត្តិ៕ https://www.facebook.com/kittima.trakulchokesatiean.9/videos/931364103738814/ ប្រភព៖ miss cambodia beauty pageant
November 30, 2018 - អន្តរជាតិ
ជប៉ុនបន្តផ្តល់ជំនួយឥតសំណងសរុបចំនួន ៣៥៣,២៧៦ ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ នៅថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៥៣,២៧៦ ដុល្លារអាមេរិក សរុបរួមមានមន្ទីរខេត្តចំនួន៤ ដូចជា៖ ផ្តល់ជូន ៨៨,៩៩៥ ដុល្លារអាមេរិកដល់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺ ផ្តល់ជូន ៨៧,៣០៤ ដុល្លារអាមេរិកដល់មន្ទីរសុខាភិបាលខេត្តតាកែវ ផ្តល់ជូន ៨៩,១៦២ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល ផ្តល់ជូន ៨៧,៨១០ ដុល្លារអាមេរិកដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ការផ្តល់ជូននេះគឺក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង
November 30, 2018









