អន្តរជាតិ
ចូលរួមរំលែកទុក្ខ! អតីតប្រធានាធិបតីទី ៤១ របស់អាមេរិក លោក George H.W Bush បានទទួលមរណភាពហើយនាព្រឹកនេះ
BY Khmernote Media
December 1, 2018
អតីតប្រធានាធិបតីទី ៤១ របស់អាមេរិកលោក George Herbert Walker Bush បានទទួលមរណភាពហើយនាព្រឹកនេះ។ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងកាលពីថ្ងៃសុក្រម៉ោង ១០ និង៤០នាទីយប់ (ត្រូវនឹងម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃសៅរ៍នៅកម្ពុជា) ក្នុងវ័យ ៩៤ឆ្នាំ នៅក្នុងការិយាល័យផ្ទាល់របស់គាត់។ ដោយឡែកខណៈនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ ពីមូលហេតុនៃការស្លាប់នៅឡើយទេ។ ប៉ុន្តែយោងតាមការឲ្យដឹងកន្លងមក អតីតប្រធានាធិបតីរូបនេះ បានធ្លាក់ខ្លួនឈឺ និងចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនដង ដោយសារតែជម្ងឺសាច់ដុំ កាលពីប៉ុន្មានខែកន្លងទៅនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Dailymail