ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចេះរកនឹកឃើញ! បុរសម្នាក់ប្រឌិតរឿងបាត់ទូរស័ព្ទ iPhone រាល់ឆ្នាំ ដើម្បីបោកលុយពីក្រុមហ៊ុនធានារ៉ាបរ៉ង ចុងក្រោយគុកក៏ជាប់ លុយក៏សងគេ

    BY Khmernote Media December 1, 2018
    ចេះរកនឹកឃើញ! បុរសម្នាក់ប្រឌិតរឿងបាត់ទូរស័ព្ទ iPhone រាល់ឆ្នាំ ដើម្បីបោកលុយពីក្រុមហ៊ុនធានារ៉ាបរ៉ង ចុងក្រោយគុកក៏ជាប់ លុយក៏សងគេ

    ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេរកឃើញថា គាត់បានប្រឌិតរឿងបាត់ ឬត្រូវគេលួចទូរស័ព្ទ iPhone រាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មក ដើម្បីទទួលបានប្រាក់ធានារ៉ាប់រងពីក្រុមហ៊ុន។ បុរសរូបនេះបម្រើការងារជាប្រធានផ្នែកទីផ្សាក្នុងក្រុមហ៊ុនមួយកន្លែងក្នុងក្រុង Bukit Mertajamប្រទេសម៉ាឡេស៊ី។ កាលពីពេលថ្មីៗនេះគាត់បានទៅស្ថានីយ៍ប៉ូលិស និងដាក់ពាក្យប្ដឹងថា គាត់ត្រូវបានចោរពីនាក់ប្លន់យកទូរស័ព្ទ iPhone XS Max មួយគ្រឿង ដែលមានតម្លៃ ១,២៩០ ដុល្លារ រួមជាមួយ iPad Pro និង MacBook Pro ដែលមានតម្លៃសរុបប្រមាណជា ២,៦៣០ ដុល្លារ។

    យ៉ាងណាក្តី ប៉ូលិសបានសង្ស័យថា ហេតុអ្វីបានជាករណីស្រដៀងគ្នានេះកើតឡើង ចំពោះបុរសរូបនេះរាល់តែឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។ ក្រោយបើកការស៊ើបអង្កេតប៉ូលិសបានរកឃើញថា វត្ថុដែលបុរសរូបនេះបានរាយការណ៍ ថាបាត់នោះ គឺនៅក្នុងផ្ទះគាត់ទាំងអស់ ហើយគេក៏បានរកឃើញទៀតថា តាមពិតគាត់បានប្រឌិតរឿងនេះទាំងអស់ ដើម្បីទទួលថ្លៃរ៉ាប់រងពីក្រុមហ៊ុនរបស់គាត់។ ពេលនេះប៉ូលិសបានធ្វើការឃាត់ខ្លួនបុរសរូបនេះ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងសងប្រាក់សំណងគ្រប់ចំនួនទៅកាន់ក្រុមហ៊ុនវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay