Khmernote Media
  • PR

    នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះហាង Global House ដ៏ធំលើកដំបូងបង្អស់នៅកម្ពុជាបានបើកសម្ពោធជាផ្លូវការហើយ សម្រាប់ការដាក់លក់នូវផលិតផលគ្រឿងសំណង់ និងសម្ភារៈផ្ទះបាយដ៏ទំនើបៗគ្រប់ប្រភេទ។ នាឱកាលដ៏ពិសេសនេះក៏មានការអញ្ជើញចូលរួម ក្រោមអធិបតីភាពឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមកាងារពិសេសគាំទ្រដល់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ។ វត្តមាន Global House នៅប្រទេសកម្ពុជានេះមានការសហការគ្នារវាងវិនិយោគិនប្រទេសថៃលោក WITOON SURIYAWANAKUL ជាមួយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុនLYP Group ដែលបាននាំយកនូវទំនិញរាប់សែនមុខពីបណ្តាក្រុមហ៊ុនធំៗលើសកលលោកមកដាក់លក់ក្នុងហាងតែមួយ និងអាចធ្វើអោយលោកអ្នកមានភាពងាយស្រួល ចំណេញពេលវេលា និងទទួលបានតម្លៃថោកសមរម្យ។ គួររំលឹកដែរថា ហាងGlobal Houseត្រូវបានកកើតឡើងរយៈពេលប្រមាណ២០ឆ្នាំ និងអាចពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង៦០សាខាទូទាំងប្រទេសថៃ

    December 3, 2018
  • អន្តរជាតិ

    បារាំង៖ រដ្ឋាភិបាលបារាំងបានកំពុងនឹងពិចារណាដាក់រដ្ឋក្នុងភាពអាសន្នមួយ ដើម្បីទប់ស្កាត់ការកើតឡើងវិញនូវកុបកម្មដ៏អាក្រក់បំផុតរបស់បារាំង។ ការបះបោរមួយនេះបានផ្ទុះឡើងតាំងពីថ្ងៃទី ១៧ខែវិច្ឆិកាហើយបានរីករាលដាលយ៉ាងឆាប់រហ័សតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយក្រុមអ្នកតវ៉ាបានបិទផ្លូវនានានៅទូទាំងប្រទេសបារាំង។ កុបកម្ម​តវ៉ានេះបានចាប់ផ្តើមដោយប្រឆាំងនឹងការដំឡើងពន្ធប្រេង ដែលធ្វើឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះកំណែទម្រង់សេដ្ឋកិច្ចថ្មីរបស់មេដឹកនាំវ័យ៤០ឆ្នាំរបស់បារាំងលោក Emmanuel Macron។ យ៉ាងណាមិញប៉ូលីសបាននិយាយថា បាតុកម្មនេះពួកគេបានចាប់ខ្លួនមនុស្សជាង ៤០០នាក់និង ១៣៣នាក់បានរងរបួសរួមទាំងសន្តិសុខ ២៣នាក់រងរបួសផងដែរ។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកទៅលើក្រុមអ្នកតវ៉ានៅលើមហាវិថី Champs-Elysees នៅសួន Tuilleries នៅក្បែរសារមន្ទីរ Louvre និងកន្លែងផ្សេងទៀត។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ BFM កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា អាជ្ញាធរបានដាក់វិធានការសន្តិសុខទាំងអស់ ដើម្បីទប់ស្កាត់ការរំខាននាៗ ប៉ុន្តែពួកគេបានប្រឈមនឹងក្រុមកុបកម្មអំពើហឹង្សា ដែលពិបាកនឹងទប់ទល់ទើបឈានដល់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកទៅលើក្រុមអ្នកតវ៉ា។ អត្ថបទ៖ លីដា

    December 3, 2018
  • អន្តរជាតិ

    អ្នកជំនាញផ្នែកហិរញ្ញវត្ថុតែងមានគំនិត និងការយល់ឃើញខុសពីមនុស្សទូទៅជុំវិញការគ្រប់គ្រង និងការចាយវាយលុយកាក់។ តួយ៉ាងដូចជាលោក Kevin O’Leary ជាមហាសេដ្ឋី និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុអាមេរិកបានលើកឡើងថា កំហុសដ៏ធំមួយរបស់ក្រុមយុវជនក្នុងការចាយលុយនោះគឺការអនុញ្ញាតឲ្យពួកគេប្រើប្រាស់កាតឥណទាន (Credit Card)។ លោកបានបញ្ជាក់ថា នៅពេលដែលក្រុមយុវជនមានកាតឥណទាននៅក្នុងដៃ ពួកគេនឹងមានទំនោរចាយច្រើនតាមចិត្តរបស់ពួកគេ ព្រោះពួកគេមិនបានឃើញពីចំនួនលុយ ដែលត្រូវចំណាយ និងចំនួនលុយដែរនៅសល់នោះទេ ដូចនេះពួកគេនឹងគ្មានអារម្មណ៍ថា ស្តាយលុយទាំងនោះទេ។ ម្យ៉ាងទៀតពួកគេមិនបានចាប់អារម្មណ៍ទេថា ប្រសិនបើពួកគេមិនចាយលុយ ដែលមាននៅក្នុងកាតឥណទាននោះ ពួកគេនឹងទទួលបានការប្រាក់យ៉ាងច្រើនពីក្រុមហ៊ុន ដែលផ្តល់សេវាប្រើប្រាស់កាតឥណទាននោះ។ អ្នកជំនាញរូបនេះបានផ្តលអនុសាសន៍ថា ជាជម្រើល្អឪពុកម្តាយគួរឲ្យកូនៗ ដែលជាយុវជនប្រើប្រាស់កាតធនាគាធម្មតាវិញ ព្រោះពួកគេអាចតាមដានសមតុល្យនៅក្នុងគណនីរបស់ពួកគេបាន ហើយក៏ងាយស្រួលក្នុងការកំណត់ចំនួនលុយឲ្យពួកគេចាយដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ cnbc

    December 3, 2018
  • PR

    ប្រ៊ែនទូរស័ព្ទ OPPO សព្វថ្ងៃកំពុងទទួលបានការពេញនិយមកាន់តែច្រើនឡើងពីសំណាក់ប្រជាជនកម្ពុជា ក៏ដូចជានៅលើសាកលលោកផងដែរ។ ស្មាតហ្វូនជាច្រើនម៉ូដែលរបស់ OPPO ត្រូវបានផលិតឡើង និងចរាចរលក់ពេញទីផ្សារកម្ពុជាយើងសព្វថ្ងៃ។ OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro របស់ខ្លួននាថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar)។ ក្នុងពិធីសម្ពោធនេះ ក៏មានចូលរួមពីសំណាក់តារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ទាំងបីដួងដូចជាអ្នកនាង ពេជ្រ សោភា លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។ ក្រៅពីនោះ ក៏នៅមានការអញ្ជើញចូលរួមពីសំណាក់

    December 3, 2018
  • អន្តរជាតិ

    ​ភ្នំពេញ​ ៖​ នគរបាល​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ជិត​២​ពាន់​នាក់​ហើយ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ ពាក់ព័ន្ធ​ករណី​គំរាម​ជំរិត​ទារប្រាក់​-​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ (VOIP)​ និង​បទល្មើស​សេដ្ឋកិច្ច​ ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ ដើម្បី​អនុវត្ត​ទោស​ចាប់ពី​ឆ្នាំ​២០១៤​ រហូត​មក​ដល់​បច្ចុប្បន្ន​។ ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ បាន​បង្ហាញ​ថា​ ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ​ ជនសង្ស័យ​ជា​ជន​ជាតិចិន​ភាគច្រើន​បាន​ ប្រព្រឹត្ត​បទល្មើស​ គឺ​ ទី​១.​បទល្មើស​គំរាម​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​សរុប​មាន​ចំនួន​ ១,៥៦៧​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ៣០៩​នាក់​ និង​ទី​២.​បទល្មើស​សេដ្ឋកិច្ច​ (​នៅ​ប្រទេស​ចិន​)​ សមត្ថកិច្ច​ស្នើ​សុំ​សហការ​ចាប់ខ្លួន​សរុប​ចំនួន​៨២​នាក់​ក្នុង​នោះ​ស្រី​ចំនួន​ ១០​នាក់​។​ ​របាយការណ៍​បន្ត​ថា​ តួលេខ​សម្រាប់​ឆ្នាំ​២០១៨​ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៨​ ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គំរាម​ជំរិត​ ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ សរុប​ចំនួន​ ៣៧៣​នាក់​

    December 3, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ស្នេហាពិតគឺគេមិនគិតពីអាយុ វណ្ណៈ ឬតួនាទីរបស់អ្នកណាម្នាក់ឡើយ ជាក់ស្តែងក្មេងស្រីសិស្សសាលា ដែលមានអាយុត្រឹមតែ ១៣ ឆ្នាំ បានលង់ស្រលាញ់លោកគ្រូបង្រៀនខ្លួនឯង ដែលមានអាយុ ២៧ ឆ្នាំ និងបានផ្តើមស្រលាញ់គ្នាអស់រយៈពេល ៧ ឆ្នាំ រហូតបានរៀបការជាមួយគ្នា។ រឿងរ៉ាវស្នេហារវាងគ្រូ និងសិស្សនេះបានកើតឡើងនៅក្នុងអនុវិទ្យាល័យមួយកន្លែងក្នុងក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និងចាប់ផ្ដើមនៅឆ្នាំ ២០១១។ នារីជាកូនសិស្សសាលាមានឈ្មោះថា Vinda Virginia បច្ចុប្បន្នមានអាយុ ២០ ឆ្នាំ និងលោកគ្រូបង្រៀនរបស់នាងមានឈ្មោះថា Erwin Pangaila writing បច្ចុប្បន្នមានអាយុ ៣៤ ឆ្នាំ

    December 3, 2018
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ការទៅសូណាជាទៀងទាត់អាចកាត់បន្ថយហានិភ័យនៃការស្លាប់ពីជំងឺបេះដូងចំពោះមនុស្សវ័យកណ្តាល។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាការចូលសូណាពី ៤ទៅ៧ដងក្នុងមួយសប្តាហ៍ ផ្តល់នូវអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យបំផុត។​ ចំហាយក្តៅនៅពេលចូលសូណាត្រូវបានគេគិតថាមានលក្ខណៈដូចនឹងការធ្វើលំហាត់ប្រាណដែលជាជំនួយដល់បេះដូង។ ក្រុមអ្នកស្រាវជ្រាវបានតាមដានទម្លាប់របស់បុរសនិងស្ត្រីចំនួន ១,៦៨៨នាក់ដែលមានអាយុលើសពី៥០ ដោយបានតាមដានសុខភាពរបស់ពួកគេរយៈពេល ១៥ឆ្នាំ។ ក្នុងនោះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមនុស្សដែលបានចូលសូណា ៤ទៅ៧ដងក្នុងមួយសប្តាហ៍មានឱកាសកាត់បន្ថយពីការស្លាប់ដោយជំងឺបេះដូងបើប្រៀបធៀបទៅនឹងអ្នកដែលចូលយូរៗម្តង។ យ៉ាងណាមិញក្រុមស្រាវជ្រាវរបស់យើងបានបង្ហាញថាការចូលសូណាជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះសម្ពាធឈាមផងដែរ ដែលវាជាផលល្អសម្រាប់មនុស្សវ័យកណ្តាល។ សូណាត្រូវបានគេគិតថាធ្វើឱ្យប្រសើរឡើងនូវរបត់ឈាមដោយធ្វើឱ្យសរសៃឈាមរីកធំ ហើយវាធ្វើឱ្យលំហូរឈាមមានភាពប្រសើរឡើង និងបង្កើនចលនាបេះដូង។ សូណាក៏អាចកាត់បន្ថយកត្តាដែលបណ្តាលអោយមានជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង ហើយសម្រាប់អ្នកដែលមានការឈឺក្បាលរ៉ាំរ៉ៃនិងឈឺចាប់សាច់ដុំក៏ការសូណានេះអាចជួយកាត់បន្ថយបាន។ យ៉ាងណាក៏ដោយអ្នកស្រាវជ្រាវគឺបានសិក្សាតែលើអ្នកចូលចិត្តសូណា ៤ទៅ៧ដងជាមួយនិង អ្នកចូលសូណាយូរៗម្តងតែប៉ុណ្ណោះពួកគេមិនទាន់ដឹងពីលទ្ធផលធៀបទៅនឹងអ្នកមិនដែលចូលសូណានោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

    December 1, 2018
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះមានវីដេអូមួយចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាព នារីជនជាតិបរទេសមួយរូបឈ្មោះ Emily Howe បានបកស្រាយបទចម្រៀង “ឱ!ផ្ទៃស្រុកខ្មែរ” ជាភាសាខ្មែរបានយ៉ាងល្អ និងអមដោយការលេងចាប៉ី ជាឧបករណ៍តន្រ្តីបុរាណខ្មែរ។ ដោយអ្នកលេងចាប៉ីលោក Samnang Nou បានសរសេររៀបរាប់ថា៖ “មិនសរសើរមិនបាន នារីអាមេរិចកាំង ច្រៀង មិនចាញ់ខ្មែរទេ ជួយ Share​ ផង អោយខ្មែរយើងរៀនចាបុីអោយច្រើន។ សូមរីករាយ! Emily Howe ហើយ Samnang Nou”។ គួររំលឹកថា​ Emily Howe ជាបេក្ខជនបណ្ឌិតមកពីសហរដ្ឋអាមេរិក បានមកស្នាក់នៅកម្ពុជាដើម្បីធ្វើការសិក្សា ស្រាវជ្រាវស្វែងយល់អំពី សិល្បៈ

    December 1, 2018
  • កីឡា

    ខ្សែប្រយុទ្ធជើងចាស់ David Villa គ្រោងនឹងត្រលប់ទៅជួបអតីតមិត្តរូមក្រុមរបស់គាត់កីឡាករ Andres Iniesta ដែលធ្លាប់លេងជាមួយនឹងគ្នាកាលពី Barcleona នៅក្នុងក្លឹប Vissel Kobe របស់លីគកំពូលជប៉ុន។ បន្ទាប់ពីបញ្ចប់កុងត្រាជាមួយនឹងក្លឹប New York City របស់លីគកំពូលសហរដ្ឋអាមេរិក ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះដែលធ្លាប់ជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ 2010 នោះបានប្រកាសនៅលើបណ្ដាញសង្គមថារូបលោកនឹងចាកចេញពីលីគកំពូលអាមេរិកហើយងាកមកចូលរួមជាមួយនឹងលីគកំពូលជប៉ុន ជាពិសេសវិលត្រលប់ទៅជួបអតីតមិត្តរួមក្រុមរបស់គាត់ខ្សែបម្រើ Andres Iniesta នៅក្នុងក្លឹប Vissel Kobe របស់ជប៉ុន។ ខ្សែប្រយុទ្ធ David Villa ធ្លាប់លេងជាមួយនឹងខ្សែបម្រើ Iniesta នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ក្នុងចន្លោះឆ្នាំ 2010-2013 ហើយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់ជួយឲ្យ

    December 1, 2018
  • អន្តរជាតិ

    ក្រោយពេលដែល ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ត្រូវបាន​ចុះ​បញ្ជី​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី គឺ​ដើម្បី​សង្គ្រោះបន្ទាន់ (Urgent Safeguarding List) មានមហាជនខ្មែរជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល និងមានចម្ងល់ជាខ្លាំងក្នុងការដាក់ ល្ខោនខោលខ្មែរ នៅក្នុងការការពារសង្គ្រោះបន្ទាន់បែបនេះ។ យ៉ាងណាមិញលោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​បុរាណ​វិទ្យា និង​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បានបង្ហាញវត្តមានជាភ្ញៀវកិត្តិយសក្នុងការផ្តល់បទសម្ភាសន៍នៅក្នុង​វិទ្យុ​បារាំង​អន្តរ​ជាតិ ព្រមទាំងបានពន្យល់ពីមូលហេតុដែល យកឈ្មោះល្ខោនខោលវត្តស្វាយអណ្តែត ហើយជាបេតិកភណ្ឌអរូបី​ការពារ​បន្ទាន់។ លោក ព្រាប ចាន់ម៉ារ៉ា បានពន្យល់់ថាការដាក់ ល្ខោនខោលវត្តស្វាយអណ្តែតនេះ គឺ​អនុវត្តតាម​គោលការណ៍​របស់​អង្ក​ការ​យូណេស្កូ ដែល​តម្រូវ​ឲ្យ​យក​ទីតាំង ឬ​សហគមន៍​ដែល​បាន​អភិរក្ស​ល្ខោនខោល​នេះ​បានល្អ​ជាងគេ ធ្វើជា​តំណាង​ឲ្យ​ល្ខោនខោល​ដទៃទៀតនៅក្នុង​ប្រទេស​កម្ពុជា​។ ហើយមូលហេតុនៃការដាក់បញ្ជូល ល្ខោនខោលស្វាយអណ្តែត តំណាងទូទាំងប្រទេសនេះគឺល្ខោនខោលស្ថិតនៅក្នុងប្រពៃណីរបស់អ្នកស្រុកនិងរបស់សហគមន៍ផ្ទាល់ ហើយងាកមកមើលយុវជនសម័យថ្មីងាកចេញពីប្រពៃណីខ្លះ ហើយម្យ៉ាងទៀតល្ខោនខោលនេះគឺរស់ដោយសារតែអ្នកស្រុកផ្ទាល់តែម្តង។

    December 1, 2018