- Khmernote Media
- អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ Lion Air របស់ប្រទេសឥណ្ឌូនេស៊ីកំពុងពិនិត្យឡើងវិញលើការទិញយន្តហោះពីក្រុមហ៊ុន Boeing Co ហើយបានសម្រេចចិត្តលុបចោលការបញ្ជាទិញរបស់ខ្លួន ដោយសារទំនាក់ទំនងរវាងដៃគូទាំងពីរកាន់តែអាក្រក់ឡើងៗ ជុំវិញការទទួលខុសត្រូវ ចំពោះការធ្លាក់យន្តហោះប្រភេទ 737 ដែលបានសម្លាប់មនុស្ស ១៨៩នាក់កាលពីចុងខែតុលា។ មូលហេតុដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Lion Air ខឹងសម្បា និងលុបចោលកិច្ចសន្យាលើការទិញយន្តហោះពីក្រុមហ៊ុន Boeing Co ក៏ព្រោះតែភាពមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតយន្តហោះនេះ។ ក្រុមហ៊ុន Boeing Co មិនត្រឹមតែមិនទទួលខុសត្រូវលើការផ្លាស់ប្តូរមុខងារនៅលើយន្តហោះប្រភេទថ្មីដែលបានធ្លាក់នោះទេ ថែមទាំងទម្លាក់កំហុសមកលើក្រុមហ៊ុនអាកាសចរណ៍ Lion Air ទាំងស្រុង។ នាយកក្រុមហ៊ុនអាកាសចរណ៍ Lion Air លោក Rusdi
December 4, 2018 - អន្តរជាតិ
ការសិក្សាមួយបានបង្ហាញថា ប្រទេសអារ៉ាប់រួមបានវ៉ាដាច់ប្រទេសសិង្ហបុរី និងបានក្លាយទៅជាប្រទេសទីមួយនៅលើពិភពលោក ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត ខណៈសិង្ហបុរី និងអាឡឺម៉ង់បានត្រឹមលេខ ២ ប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការសិក្សានេះបានធ្វើឡើងដោយវិទ្យាស្ថាន Passport Index និងបានសិក្សាយ៉ាងស៊ីជម្រៅទៅលើឥទ្ធិពលនៃលិខិតឆ្លងដែន និងទិដ្ឋការសម្រាប់ការស្នាក់ នៅបរទេសរបស់ប្រទេសចំនួន ១៦៧ ផ្សេងគ្នានៅជុំវិញពិភពលោក។ ខាងក្រោមនេះជាលទ្ធិផលនៃការសិក្សារដែលបង្ហាញពីឥទ្ធិ ផលនៃលិខិតឆ្លងដែនរបស់ប្រទេសនិមួយៗពីលេខរៀងទី ១ ដល់ទៅ ១០៖ ១. អារ៉ាប់រួម ២. សឹង្ហបុរី និងអាឡឺម៉ង់ ៣. ដាណឺម៉ាក,ស៊ុយអែត,ហ្វាំងឡង់,លុចហ្សមប៊ួរ,អ៊ីតាលី,ហូឡង់,អេស្ប៉ាញ,ន័រវែស,កូរ៉េខាងត្បូង,និងសហរដ្ឋអាមេរិក ៤. បែលហ្ស៊ិក,អូទ្រីស,ជប៉ុន,ក្រិក,ព័រទុយហ្គាល់,ស្វ៊ីស,អៀរឡង់,កាណាដា,និងចក្រភពអង់គ្លេស ៥. សាធារណរដ្ឋឆេក និងហុងគ្រី
December 4, 2018 - សង្គម
កាលពីពេលថ្មីៗ នេះ ប្រជាជនខ្មែរបានបង្ហាញក្ដីពេញចិត្តជាខ្លាំង ចំពោះនារីរបាំរបស់កម្ពុជា ដែលមានឱកាសទៅបង្ហាញសមត្ថភាពសម្តែងរបាំព្រះរាជទ្រព្យ នៅទីក្រុងប៉ារីស ប្រទេសបារាំង ទទួលបានការគាំទ្រ។ យ៉ាងណាមិញ មិនបានប៉ុន្មានផងស្រាប់តែពេលនេះ កូនខ្មែរក៏បានបំពេញមុខឲ្យប្រទេសសារជាថ្មី ក្រោយពេលបានលើកទង់ជាតិខ្មែរ នៅជប៉ុនយ៉ាងមោទកភាពជាទីបំផុត។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យ APU នៅប្រទេសជប៉ុន ដោយមានការចូលរួមពីនិស្សិតមកពីគ្រប់ប្រទេសទាំងអស់។ ទង្វើរនេះ បានធ្វើឲ្យលោកតាន់ គីមសួរ បានពោលពាក្យទាំងពេញចិត្តថា៖ «ពិតជាមានមោទកភាពបំផុត នៅពេលដែលទង់ជាតិ ភ្លេងជាតិ និងប្រាង្គប្រាសាទអង្គរ រួមទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវបានដាក់តាំងបង្ហាញ និងសម្តែងជូនមហាជនជាច្រេីនពាន់នាក់ទស្សនានៅចំកណ្តាលកំពូលភ្នំដែលមានអាគាដ៏ស្គឹមស្គៃនៃសាកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វិក APU មាននិស្សិតមកពីជាងមួយរយប្រទេសចូលរួម
December 4, 2018 - សង្គម
កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពមួយសន្លឹក ដោយមានការភ្ញាក់ផ្អើលថាជាជនជាតិចិនកាប់ដាវបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះសីហនុ។ ក្នុងនោះផងនៅថ្ងៃនេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើការបកស្រាយទៅលើករណីនេះថា៖ “ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពរាយការណ៍ជូនសាធារណៈជនសូមមេត្តាជ្រាបថា៖ កាលពីថ្មីៗកន្លងមកនេះមានសារព័ត៌មានមួយចំនួនតូចបានបង្ហោះថារូបភាពជនខាងក្រោមដែលមានសាក់រូបពេញខ្លួននេះគឺ ជាក្រុមចិននៅក្នុងប្រទេសកម្ពុជា តែ តាមពិតក្រុមទាំងនេះជាជនជាតិវៀតណាម។ ហើយម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗបានបង្ហោះរូបក្រុមនេះធ្វើសកម្មភាពបង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់ ជាអកុសលត្រូវសារព័ត៌មានមួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរយើងអោយអាប់អួរមិនស្រាកស្រាន្ត។ ដូច្នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមគោរពរាយការណ៏ជូនដល់សារធាណៈមេត្តាយកចិត្តដាក់ពិនិត្យអោយបានច្បាស់លាស់មុននិងវាយតម្លៃ និងសូមអោយបងប្អូនជនរួមជាតិមេត្តាមានស្មារតីខ្ពស់ក្នុងការលើកតំកើងថែរក្សាកិត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងទាំងមូល។ សូមអរគុណ”៕ អត្ថបទ៖ ណារ៉ែន
December 4, 2018 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃកំពុងតាមស្វែងរកសង្ឃសាច់ដុំមួយអង្គ ដែលបានថតរូបសាច់ដុំដ៏សិចស៊ីរបស់ខ្លួន និងបង្ហោះពេញបណ្តាញសង្គម ដែលសកម្មភាពនេះគឺជាការប្រព្រឹត្តផ្ទុយនឹងវិន័យសង្ឃទាំងស្រុងតែម្តង។ គួរម្លឹកជូនថា កាលពីដើមសប្តាហ៍នេះមានរូបថតរបស់ព្រះសង្ឃ ដែលមានសាច់ដុំធំៗដូចតារាម្នាក់ ត្រូវបានគេយកបង្ហោះពេញបណ្តាញសង្គមរួមជាមួយនឹងមតិរិះគន់ជាច្រើនផងដែរ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមថៃ។ បើយោងតាមលោក Narong Songarom អនុប្រធានការិយាល័យពុទ្ធសាសនាជាតិថៃបានប្រាប់អ្នកសារព័ត៌មានថា តាមវិន័យសង្ឃគឺតម្រូវឲ្យព្រះសង្ឃគ្រប់អង្គធ្វើការតាំងសមាធិ តំកល់ចិត្តស្ងប់ សិក្សារៀនសូត្រពីព្រះធម៌ និងយកមេរៀនព្រះធម៌ទាំងនោះទៅអប់រំដល់ប្រជាពលរដ្ឋ មិនមែនទៅហាត់យកសាច់ និងថតបង្ហោះតាមបណ្តាញសង្គមដូចតារាអីចឹងទេ។ ហើយសកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាទាំងមូលផងដែរ។ រហូតមកទល់នឹងពេលនេះខាងស្ថាប័នខាងលើកំពុងតែស្វែងរកសង្ឃសាច់ដុំអង្គនេះ ដើម្បីយកមមកធ្វើការអប់រំ និងព្រមានកុំឲ្យប្រព្រឹត្តសកម្មភាពដូចនេះទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ thainews
December 4, 2018 - សង្គម
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Press Rider បានឲ្យដឹងថាកាលពីពេលថ្មីៗនេះខ្លួនបានជួបករណីជាងប៉ះកង់ម៉ូតូនៅក្បែរសាលាភូមិន្ទភ្នំពេញ ដោយម៉ូតូមុតដែកគោលនៅសម្បកសោះមិនព្រមដកចេញ ប៉ុន្តែបែរជាខំប្រឹងមួលដកកន្ត្រាក់ៗ រហូតធ្វើឲ្យពោះវៀនមុតជាមួយនឹងដែកគោល។ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេររៀបរាប់ហេតុការណ៍ថា៖ “មិនស្តាយទេលុយ តែស្អប់មនុស្សប្រភេទនេះណាស់ ចំណាំទុកណាបងប្អូន នៅជាប់ច្រកចេញ សាលាភូមិន្ទ ម៉ូតូជាប់ដែកគោលនៅសម្បក មិនព្រមដកចេញទេ បែរជាមួលដកពោះវៀនកន្ត្រាក់ៗ ធ្វើឲ្យមុតជាមួយដែកគោល រហូតរយះជិត១ចំអាម ហើយប្រាប់ថាឲ្យដូរពោះវៀនថ្មី ១តម្លៃ ២៥០០០រៀល។ រឿងលុយប៉ុណ្ណឹងវាមិនថ្វីទេ តែស្អប់មនុស្សហេតុអី្វ ដោយសារតែលុយប៉ុណ្ណឹងៗ ធ្វើឲ្យអ្នកដទៃមួរម៉ៅក្តៅក្រហាយ? ដោះរបស់ខ្ញុំចោលរាប់ម៉ោង ធ្វើឲ្យខ្ញុំខាតពេលរង់ចាំ ហើយថែមទាំងធ្វើចរិកកេងប្រវ័ញ្ចបែបនេះណាស់។ ពេលឲ្យចាប់ចូលវិញទារថ្លៃគាស់ ៥០០០រៀល Ok ខ្ញុំឲ្យ ហើយសុខចិត្តជិះទាំងបែកកង់ យកទៅប្តូរកន្លែងផ្សេង
December 4, 2018 - សង្គម
រឿងដ៏គួរឲ្យហួសចិត្តមួយត្រូវបានចែកចាយពេញបណ្តាញហ្វេសប៊ុក និងទទួលរងការរិះគន់ពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុកជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូសកម្មភាពរបស់រថយន្តស្ទះកកកុញពេញផ្លូវ នៅខណៈដែលរថភ្លើងកំពុងធ្វើដំណើរមកដល់។ ជាក់ស្ដែង បើទោះបីជាមានអ្នកធ្វើចរាចរណ៍ និងប្រើប្រាស់ប៉ារ៉ាស់បិទផ្លូវជាសញ្ញាប្រាប់មុនក៏ដោយ ប៉ុន្តែហាក់ដូចជាគ្មានអ្នកស្តាប់ឡើយ គឺដឹងត្រឹមតែជិះរុលទៅមុខ រហូតបណ្តាលឲ្យផ្លូវកកស្ទះ រកផ្លូវគេចមិនរួច ទាមទារឲ្យរថភ្លើងចាប់ហ្រាំ្វខានពុំបាន។ ជាសំណាងល្អដែលរថភ្លើងចាប់ហ្វ្រាំងបានទាន់ពេលវេលា ទុកឱកាសឲ្យយានជំនិះទាំងនោះបើករកផ្លូវគេច បើពុំនោះទេច្បាស់ជាជួបគ្រោះថ្នាក់ជាមិនខាន។ ទង្វើរបែបនេះត្រូវបានពលរដ្ឋជាច្រើនសម្ដែងក្ដីខឹងសម្បារជាខ្លាំង ព្រមទាំងសំណូមពរឲ្យគ្រប់គ្នាមានការពិចារណាក្នុងការបើកបរឲ្យបានច្រើនជាងនេះ។ សូមទស្សនាវីដេអូខាងក្រោម៖
December 4, 2018 - អន្តរជាតិ
អាមេរិក៖ អ្នកដំណើរលើយន្តហោះជិត ២០០ នាក់បាននាំគ្នាស្រែកឆោឡោ និងមានភាពតក់ស្លុតជាខ្លាំង បន្ទាប់ពីគំរបម៉ាស៊ីនយន្តហោះមួយគ្រឿងបានរបើក ខណៈយន្តហោះធ្វើការហោះហើរបានតែបន្តិចប៉ុណ្ណោះ។ យន្តហោះមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុន Frontier Airlines មានទិសដៅហោះហើរចេញពីទីក្រុង Las Vegas ទៅកាន់ទីក្រុង Florida ក្នុងសហរដ្ឋអាមេរិក។ អ្នកដំណើរម្នាក់បានថតទិដ្ឋភាពនៃគ្រឿងម៉ាស៊ីនយន្តហោះ ដែលមានបញ្ហានេះយកទៅបង្ហោះក្នុងបណ្តាញសង្គម និងបានរៀបរាប់ថា ពេលយន្តហោះកំពុងតែព្យាយាមហោះហើរ ស្រាប់តែគំរបម៉ាស៊ីនបានរបើកឡើង ហើយអ្នកដំណើរូបនេះជាអ្នកឃើញហេតុការណ៍នេះមុនគេ និងបានផ្តើមស្រែកឆោឡោពេញយន្តហោះ។ យ៉ាងណាក្តី ក្រោយកើតមានបញ្ហានេះ យន្តហោះបានចុះចតមកព្រលានយន្តហោះវិញ ហើយអ្នកដំណើរទាំង ១៧៧ នាក់ រួមជាមួយក្រុមការងារបម្រើ ការងារលើយន្តហោះ ៦ នាក់ មានសុវត្ថិភាពទាំងអស់ គ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ឡើយ៕
December 4, 2018 - អន្តរជាតិ
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោកវេជ្ជបណ្ឌិត Beat Richner បីតាមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក បន្ទាប់ពីលោកវេជ្ជបណ្ឌិតបានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនខែ។ យោងតាមការបញ្ជាក់ពីយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាបទាំងអស់ នៅវេលាម៉ោង០៨ព្រឹក នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នឹងមានការដង្ហែធាតុ លោកវេជ្ជបណ្ឌិត Beat Richner មកកាន់ចេតិយ ដែលស្ថិតនៅខាងមុខ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានគោលបំណងចង់ចូលរួម អាចឈររងចាំទទួល នៅតាមដងផ្លូវចាប់ពីព្រះរាជដំណាក់ ទៅកាន់មន្ទីរពេទ្យកុមារ នឹងសូមត្រៀមដោយខ្លួនឯងឬដោយស្មគ្រ័ចិត្តនូវ ទៀន ធូប
December 3, 2018 - PR
នាថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2018 ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តចំនួន 5 ប្រចាំឆ្នាំ 2018 របស់គណៈកម្មការមូលបត្រកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដែលខេត្តនេះ គឺជាគោលដៅទីមួយក្នុងចំណោមខេត្តទាំងប្រាំ ដោយខេត្តបួនផ្សេងទៀត រួមមានខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ភ្ជាប់ជាមួយនឹងប្រធានបទ “អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា” សិក្ខាសាលាតាមបណ្ដាខេត្តនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា ការកសាងទំនុកចិត្តរបស់វិនិយោគិន និងការរៀបចំឱ្យវិនិយោគិនមានភាពរួចរាល់សម្រាប់ការវិនិយោគនេះ។ មុនពេលចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍
December 3, 2018









