ភ័យស្លន់ស្លោគ្រប់គ្នា! យន្តហោះកំពុងហោះសុខៗ ស្រាប់តែគំរបម៉ាស៊ីនរបើក (មានវីដេអូ)
អាមេរិក៖ អ្នកដំណើរលើយន្តហោះជិត ២០០ នាក់បាននាំគ្នាស្រែកឆោឡោ និងមានភាពតក់ស្លុតជាខ្លាំង បន្ទាប់ពីគំរបម៉ាស៊ីនយន្តហោះមួយគ្រឿងបានរបើក ខណៈយន្តហោះធ្វើការហោះហើរបានតែបន្តិចប៉ុណ្ណោះ។ យន្តហោះមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុន Frontier Airlines មានទិសដៅហោះហើរចេញពីទីក្រុង Las Vegas ទៅកាន់ទីក្រុង Florida ក្នុងសហរដ្ឋអាមេរិក។ អ្នកដំណើរម្នាក់បានថតទិដ្ឋភាពនៃគ្រឿងម៉ាស៊ីនយន្តហោះ ដែលមានបញ្ហានេះយកទៅបង្ហោះក្នុងបណ្តាញសង្គម និងបានរៀបរាប់ថា ពេលយន្តហោះកំពុងតែព្យាយាមហោះហើរ ស្រាប់តែគំរបម៉ាស៊ីនបានរបើកឡើង ហើយអ្នកដំណើរូបនេះជាអ្នកឃើញហេតុការណ៍នេះមុនគេ និងបានផ្តើមស្រែកឆោឡោពេញយន្តហោះ។ យ៉ាងណាក្តី ក្រោយកើតមានបញ្ហានេះ យន្តហោះបានចុះចតមកព្រលានយន្តហោះវិញ ហើយអ្នកដំណើរទាំង ១៧៧ នាក់ រួមជាមួយក្រុមការងារបម្រើ ការងារលើយន្តហោះ ៦ នាក់ មានសុវត្ថិភាពទាំងអស់ គ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ឡើយ៕

Video from the air of Frontier flight #F9260 showing the engine cowling came apart. pic.twitter.com/kxz4bpKAlO
— Flight Alerts (@FlightAlerts_) November 30, 2018
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia
