ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅព្រឹកថ្ងៃទី០៥ នឹងមានការដង្ហែធាតុលោកវេជ្ជបណ្ឌិត Beat Richner ទៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

    BY Khmernote Media December 3, 2018
    នៅព្រឹកថ្ងៃទី០៥ នឹងមានការដង្ហែធាតុលោកវេជ្ជបណ្ឌិត Beat Richner ទៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប

    កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោកវេជ្ជបណ្ឌិត Beat Richner បីតាមន្ទីរពេទ្យ​គន្ធបុប្ផាបានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែល​ជា​ប្រទេស​កំណើត​របស់​លោក បន្ទាប់​ពី​លោក​វេជ្ជបណ្ឌិត​បាន​ធ្លាក់​ខ្លួន​ឈឺ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​។ យោងតាមការបញ្ជាក់ពីយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាបទាំងអស់ នៅវេលាម៉ោង០៨ព្រឹក នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នឹងមានការដង្ហែធាតុ លោកវេជ្ជបណ្ឌិត Beat Richner មកកាន់ចេតិយ ដែលស្ថិតនៅខាងមុខ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានគោលបំណងចង់ចូលរួម អាចឈររងចាំទទួល នៅតាមដងផ្លូវចាប់ពីព្រះរាជដំណាក់ ទៅកាន់មន្ទីរពេទ្យកុមារ នឹងសូមត្រៀមដោយខ្លួនឯងឬដោយស្មគ្រ័ចិត្តនូវ ទៀន ធូប និង ផ្កាឈូកសម្លៀកបំពាក់ ពណ៍ខ្មៅ និងពណ៍ស៕

    ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay