Khmernote Media
  • PR

    ភ្នំពេញ ថ្ងៃទី 3 ធ្នូ ឆ្នាំ 2018 ៖ រំភើប សប្បាយៗ និងកាន់តែកក្រើក ជាមួយការប្រគំតន្រ្តី Bella nova 3 series Live Concert នាំជូនដោយក្រុមហ៊ុន Huawei ដែលមានការចូលរួមពីកំពូលតារាស្រី ឯកអគ្គរដ្ឋទូតប្រចាំតំបន់ដែលមានបីប្រទេស កម្ពុជា ថៃ ឡាវរបស់ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និងកំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង សុវត្ថិមុនីនាគ

    December 5, 2018
  • PR

    នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតវ៉ចកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏បន្តបញ្ចេញនូវស្មាតវ៉ចស៊េរីថ្មីរបស់ពួកគេជាមួយនឹងការអាប់ដេតនូវមុខងារថ្មីៗ និងបច្ចេកវិទ្យាជាច្រើនដែលធ្វើឱ្យជីវិតរស់នៅកាន់តែមានភាពងាយស្រួលបំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏បានបញ្ចេញនូវស្មាតវ៉ចចុងក្រោយបំផុតរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ ២០១៨ នេះគឺ Apple Watch Series 4 ដែលបំពាក់នូវមុខងារថ្មីៗជាច្រើន និងអេក្រង់កាន់តែមានទំហំធំជាងមុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ក៏បញ្ចេញនូវនាឡិកា​ Galaxy Watch ស៊េរីថ្មីរបស់ខ្លួនដែលមិនត្រឹមតែមានការរចនារូបរាងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះនោះទេ ប៉ុន្តែវាក៏បំពាក់នូវថាមពលថ្មដែលអាចប្រើប្រាស់បានដល់ទៅ ៤ ថ្ងៃ និងការទ្រទ្រង់នូវប្រព័ន្ធ LTE ថែមទៀតផង។ Galaxy Watch នេះត្រូវគេចាត់ទុកថាជានាឡិកាស្មាតវ៉ចដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Android ។

    December 5, 2018
  • អន្តរជាតិ

    យោងតាមការបង្ហោះរបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានរៀបចំ​ពិធី ប្រគល់​លិខិត​សរសើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ជូន​ចំពោះ លោក​សាស្ត្រាចារ្យ Takeshi Nakagawa ​ដែលជា​សហប្រធាន​គម្រោង​ជប៉ុន​-​អប្សរា ការពារ​ប្រាសាទ​អង្គរហៅកាត់ថា (JASA)​។ ការប្រគល់នេះដោយសារតែការចូលរួមចំណែករបស់លោកសាស្រ្តាចារ្យទៅលើការថែរក្សាបេតិកភណ្ឌកម្ពុជា អស់រយៈពេល២៤ឆ្នាំ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ លោកសាស្រ្តាចារ្យ Takeshi Nakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និងជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដានៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យបានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរចាប់តាំងពីពេលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤ និងបានអនុវត្តនូវគម្រោងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន។ ចាប់ពីឆ្នាំ២០០៥ គម្រោងជួសជុលប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ក្រោមឈ្មោះJASA ហើយតាមរយៈគម្រោងជួលជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប។ លោកសាស្រា្តចារ្យ

    December 5, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Danny Welbeck នឹងមិនត្រូវបានក្លឹបកាំភ្លើងធំ Arsenal ផ្ដល់កុងត្រាថ្មីឲ្យទេ ខណៈដែលក្លឹបកាំភ្លើងធំ Arsenal ត្រៀមខ្លួនរួចហើយក្នុងការអនុញ្ញាតឲ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះដោយការផ្ទេរឥតគិតថ្លៃ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះក្នុងពេលបច្ចុប្បន្ននេះនឹងមិនមានសកម្មភាពជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំក្រោយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះទទួលរងរបួសបាក់ករជើង ហើយពេលនេះក្លឹបកាំភ្លើងធំ Arsenal នៅតែបន្ដលើកទឹកចិត្ត Welbeck ដើម្បីឲ្យរូបគេឆាប់ជាសះស្បើយពីរបួស ប៉ុន្ដែក្លឹបយក្សរបស់ទីក្រុង London បានសម្រេចចិត្តមិនបន្ដកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធ Danny Welbeck ទេហើយក្លឹបនឹងអនុញ្ញាតឲ្យ Welbeck ចាកចេញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ បច្ចុប្បន្ន Welbeck បានចូលរួមជាមួយនឹងខ្សែបម្រើ Aaron Ramsey ស្ថិតនៅក្នុងបញ្ជឺកីឡាករឆ្នើមៗដែលក្លឹបមិនផ្ដល់កុងត្រាថ្មីឲ្យ ហើយអនុញ្ញាតឲ្យចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ។ បុត្រ

    December 5, 2018
  • កីឡា

    ក្លឹប Manchester City បានយកឈ្នះក្លឹប Watford ២-១ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Leroy Sane និង Riyad Mahrez កាលពីយប់មិញក្នុងក្របខ័ណ្ឌ Premier League។ ជ័យជម្នះនេះបានធ្វើឱ្យក្រុម Manchester City អាចរកពិន្ទុនាំមុខចំនួន 5 ពិន្ទុធ្វើឲពួកគេឡើងលើកំពូលតារាងបណ្តោះអាសន្ន។ លោក Guardiola បាននិយាយថា: «យើងជាក្រុមខ្លាំងហើយយើងគួរតែទទួលបានជ័យជម្នះនេះប៉ុន្តែអ្នកត្រូវតែសំលាប់ការប្រកួតនេះដើម្បីងាយស្រួលក្នុងការលេង។ នៅពេលដែលអ្នកមានគ្រាប់បាល់ពីរគ្រាប់ហើយនោះអ្នកត្រូវការគ្រាប់បាល់ទី 3 ដើម្បីសំលាប់ល្បែង។ នៅក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយពួកគេ (Watford) មានឱកាសច្រើន។ សម្រាប់រយៈពេល 5 នាទីចុងក្រោយពួកគេលេងល្អជាងយើង។ អត្ថបទ៖

    December 5, 2018
  • អន្តរជាតិ

    ស្រុកព្រៃនប់ -សមត្ថកិច្ចអោយដឹងថា បុរសអ្នកបើកបររថយន្តតូចមួយគ្រឿង ដែលសមត្ថកិច្ចអះអាងថា ជាមនុស្សមានសតិមិនសូវល្អនិងអ្នករួមដំណើរម្នាក់ទៀត បានរួចផុតពីគ្រោះថ្នាក់ដល់ជិវិត ក្រោយបើករថយន្តជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញធុនធំមួយគ្រឿងនៅផ្លូវជាតិលលេខ៤ ម្តុំមុខសាលារៀនព្រៃនប់ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ជិត១១ថ្ងៃត្រង់ថ្ងៃទី០៥.១២.២០១៨ ។ បើតាមសមត្ថកិច្ចដែលចុះអន្តរាគមន៍ផ្ទាល់បញ្ជាក់ថា មាន គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាកហុិនដាយ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ ៣អា ២៧០៩ ទិសដៅពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ អ្នកបើកបរឈ្មោះ សុខ ហុីម ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិរោងគោឃុំ/ស្រុកសំរោងទងខេត្តកំពង់ស្ពឺ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក កូរ៉ូឡាពណ៌ ស

    December 5, 2018
  • សង្គម

    អំពើចោរកម្មដូចជាចោរលួច ចោរឆក់ និងចោរប្លន់ យកទ្រព្យសម្បតិ្ត នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ។ ជាក់ស្តែងណាស់មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយមានការបង្ហោះនូវវីដេអូពីហ្វេសប៊ុកផេក OCA phone shop បង្ហាញនូវសកម្មភាពចោរមួយក្រុមបានធ្វើដំណើរយ៉ាងលឿនចូលក្នុងផ្សារដើម្បីគេចខ្លួន ក្រោយពីបានធ្វើការឆក់ទូរស័ព្ទដៃអ៊ុំប្រុសមួយរូប។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៥និង៤៩នាទីព្រឹក នៅក្នុងផ្សារព្រែកព្នៅ យោងតាមវីដេអូដែលបានបង្ហាញ ក្រុមចោរមានគ្នា២នាក់ សំណាងមិនល្អត្រូវបានអ៊ុំប្រុសជាម្ចាស់ទូរស័ព្ទតាមជិះបំបុកឲ្យដួល និងត្រូវបងប្អូនប្រជាពលរដ្ឋជាអាជីវករនៅក្នុងផ្សារព្រែកព្នៅ នាំគ្នាជួយស្ទាក់ចោរ រួចព្រួតវាយយ៉ាងដំណំ។ យ៉ាងណាមិញគេក៏មិនទាន់ដឹងច្បាស់អំពីនីតិវិធីបន្តចាត់ការក្រុមចោរនេះយ៉ាងណាដែរ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

    December 5, 2018
  • បច្ចេកវិទ្យា

    តៃវ៉ាន់៖ បច្ចុប្បន្ននេះមានហ្គេមជាច្រើន ដែលបានដាក់លក់នៅតាម Google Play និងបានផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនផងដែរ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook តែម្តង។ យ៉ាងណាក្តី សូមលោកអ្នកមេត្តាប្រុងប្រយ័ត្តមុន ពេលដំឡើងកម្មវិធីហ្គេមទាំងនោះ ព្រោះវាអាចកាត់លុយពីក្នុងគណនីរបស់លោកអ្នកដោយមិនដឹងខ្លួន។ តួយ៉ាងដូចជា ករណី អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ម្នាក់ដែលមានឈ្មោះថា Jamie នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បានរៀបរាប់ថា គាត់ត្រូវ បានគេកាត់លុយអស់ ២៥៨០ TWD (៨៤ ដុល្លារអាមេរិក)ដោយមិនដឹងខ្លួន ពេលគាត់ចុចដំឡើងកម្មវិធីហ្គេម OMG។ គាត់បានបញ្ជាក់ថា គាត់បានចុចដំឡើងកម្មវិធីហ្គេម OMG ជាធម្មតាស្រាប់តែបន្តិចក្រោយមកមានសារមួយបញ្ជាក់ថា

    December 5, 2018
  • បច្ចេកវិទ្យា

    វៀតណាម៖​ ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំបំផុតរបស់វៀតណាម នឹងចាប់ផ្តើមលក់ទូរស័ព្ទទំនើបដំបូងរបស់ខ្លួននៅថ្ងៃទី១៤ ខែធ្នូ ដែលជាចំណែកមួយនៃការផ្លាស់ប្តូររបស់ខ្លួនទៅជាក្រុមហ៊ុនបច្ចេកវិទ្យា និងឧស្សាហ៍កម្ម។ ក្រុមហ៊ុន Vingroup បាននិយាយកាលពីថ្ងៃចន្ទថា ស្របពេលដែលក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនលក់រាយបានកំពុងរីកដុះដាល ក្រុមហ៊ុន Vingroup នឹងចាប់ផ្តើមដំណើរការចេញលក់ស្មាតហ្វូនចំនួន៤ម៉ូដែលក្រោមឈ្មោះ “Vsmart” ។ ក្រុមហ៊ុន Vingroup នឹងស្វែងរកភាពជោគជ័យសម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេស ដែលមានប្រជាជន៩៥លាននាក់នេះ ខណៈដែលជាគូប្រជែងដូចជា៖ Samsung និង Apple មិនទទួលបានជោគជ័យ។ ប្រទេសវៀតណាមគឺជាមូលដ្ឋានផលិតស្មាតហ្វូនធំបំផុតសម្រាប់ក្រុមហ៊ុន Samsung Electronics ផងដែរ។ Vingroup បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរស័ព្ទស្មាតហ្វូន

    December 5, 2018
  • អន្តរជាតិ

    លោកឧកញ៉ាស្រី ចាន់ថន ជាឧកញ៉ាចិត្តធម៌មួយរូបដែលតែងតែជួយដល់ប្រជាជនដែលជួបការលំបាកនានា។ មិនត្រឹមតែប៉ុណ្ណោះ ចំនុចពិសេសមួយទៀតគឺ លោកត្រូវបានគ្រប់គ្នាដឹងថា ជាឧកញ៉ាមួយរូបដែលពុំសូវចេះប្រកាន់ខ្លួនប៉ុន្មានឡើយ ដោយលោកតែងតែរស់នៅតាមបែបសាមញ្ញដូចពលរដ្ឋទូទៅ បើទោះបីជាមានងារជាឧកញ៉ាក្ដី។ តួយ៉ាងដូចជាករណីថ្មីៗ នេះ ដោយសារតែនៅតាមផ្លូវកកស្ទះខ្លាំងពេក លោកបានសម្រេចចិត្តឈប់ជិះឡាន ហើយមកជិះម៉ូតូឌុបតែម្ដង។ ហេតុដែលលោកធ្វើបែបនេះគឺដោយសារតែលោកខ្លាចទៅខកម៉ោងប្រជុំរបស់ខ្លួន។ ជាក់ស្ដែង លោកបានពោលក្នុងហ្វេសប៊ុកថា៖ «អគុណពូម៉ូតូឌុបដែលបានជូនទាន់ពេលវេលាប្រជុំ»។ ទង្វើររបស់លោក បានធ្វើឲ្យគ្រប់គ្នាពោលពាក្យសរសើរជាខ្លាំងថាលោកឧកញ៉ា ស្រី​ ចាន់ថន មិនត្រឹមតែមិនចេះប្រកាន់ខ្លួនប៉ុណ្ណោះទេ ថែមទាំងគោរពពេលវេលា និងមានទំនួលខុសត្រូវក្នុងការងារខ្ពស់ទៀតផង៕

    December 5, 2018