- Khmernote Media
- កីឡា
ក្លឹបសេះបង្កង់ Juventus ត្រៀមរៀបចំសំណើរសុំទិញខ្សែបម្រើ Isco ពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Calciomercato។ ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះបានបាត់បង់ដំណែងជម្រើស 11 នាក់នៅក្នុងក្លឹបអធិរាជសរ Real Madrid ក្រោមការដឹកនាំថ្មីរបស់គ្រូបង្វឹក Santiago Solari ដែលជាហេតុធ្វើឲ្យ Isco បានត្រឹមអង្គុយកៅអីបម្រុង។ ក្នុងមួយរយៈចុងក្រោយនេះខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍មានដូចជា Manchester United និងក្លឹប Manchester City ជាដើមហើយពេលនេះក្លឹបសេះបង្កង់ Juventus ត្រៀមសំណើរសុំទិញ Isco ពី Real
December 6, 2018 - អន្តរជាតិ
នាវេលាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងនិវត្តន៍តាមព្រះរាជទីនាំងយន្តហោះពិសេស មកកាន់រាជធានីភ្នំពេញវិញ ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងប្រជានុរាស្រ្តជាច្រើនបន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៅក្នុងខេត្តសៀមរាប។ គួររំលឹកផងដែលថាព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីលៀងសាយភោជន៍ ក្នុងព្រះរាជពិធីបិទអបអរសាទរខួប២៥ឆ្នាំ ការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា ICC-Angkor នាព្រះលានជល់ដំរី កាលពីរាត្រីថ្ងៃទី០៥
December 6, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានស្ត្រីជាអ្នកលក់សំលៀកបំពាក់ម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងផ្សារដេប៉ូក្បែរតូបលក់ខោអាវរបស់គាត់។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើងនៅក្នុងផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមការបញ្ជក់របស់កូនស្រីសព បានឲ្យដឹងថា នាងបានបាត់ម្តាយរកមិនឃើញតាំងពីថ្ងៃទី៥ មកម្ល៉េះ លុះដល់វេលាកើតហេតុ នាងបានមកមើលនៅតូបលក់ខោអាវ ក៏ប្រទះឃើញម្តាយចង.កសម្លាប់ខ្លួនតែម្តង ធ្វើឲ្យនាងរន្ធត់ចិត្តយ៉ាងខ្លាំង។ បច្ចុប្បន្ន សពរបស់ស្ត្រីរងកំពុងរង់ចាំសមត្ថកិច្ច មកធ្វើកោសលវិច្ច័យ និងប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
December 6, 2018 - អន្តរជាតិ
យោងតាមការប្រកាសរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំចែកសៀវភៅដោយមិនគិតថ្លៃជូនដល់សាធារណ:ជន ដែលពិធីចែកនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីតាំងពិព័ណ៍សៀវភៅកម្ពុជាលើកទី៧ ដែលនឹងប្រារព្វធ្វើនៅក្នុងបរិវេណបណ្ណាល័យជាតិ ក្រុងភ្នំពេញ។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយ និងជំរុញវិស័យអំណានឲ្យកាន់តែមានភាពផុសផុល ព្រោះថាការអាន បង្កើតនូវវិជ្ជា ដែលជាទ្រព្យមិនចេះបាត់បង់ និងរីងស្ងួត។ គួរបញ្ជាក់ថា សៀវភៅចំនួនបួនប្រភេទនឹងត្រូវចែកជូននោះរួមមាន សៀវភៅ “ក្រមង៉ុយ” “បណ្ឌិត អ៊ូ ចុង” “ស្រីហិតោបទេស ភាគ១” និង “ស្រីហិតោបទេស
December 6, 2018 - អន្តរជាតិ
គ្រប់គ្នាច្បាស់ជាបានស្គាល់ច្បាស់ពីរឿងស្នេហាដ៏ល្បីរបស់ខ្មែរ គឺរឿង «ទុំទាវ» ដែលត្រូវបានបញ្ចូលទៅក្នុងអក្សរសិល្ប៍ កម្មវិធីសិក្សា ដើម្បីឲ្យកូនខ្មែរទាំងអស់បានសិក្សាស្វែងយល់។ យ៉ាងណាមិញ ថ្មីៗ នេះ ក៏មានការរៀបចំសម្ដែងឡើងវិញ បែបល្ខោនយីកេផងដែរ។ ជាក់ស្ដែង លោ្ខនយីកេរឿងទុំទាវនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០១៨ នេះ នៅរោងសនិ្នសីទចតុមុខ ចាប់ពីម៉ោង ៤រសៀលតទៅ។ ក្នុងនោះ មានការចូលរួមសម្ដែងដោយសិល្បករជើងចាស់ មានកេរ្តិ៍ឈ្មោះល្បីៗ តាំងពីទសវត្សរ៍ទី ៦០ ដល់៨០ ជាច្រើនដួង។ ហេតុនេះ សូមបងប្អូនជនរួមជាតិ ចូលរួមទស្សនាកម្សាន្តដោយសេរី៕
December 6, 2018 - អន្តរជាតិ
បេះដូងជ្រូកអាចនឹងត្រូវបានផ្លាស់ប្តូរទៅឱ្យមនុស្សឈឺ ដើម្បីព្យាបាលជំងឺ ដែលគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ។ វិទ្យាសាស្ត្រកាន់តែអភិវឌ្ឍន៍ជឿនលឿនទៅមុខ ហើយការធ្វើតេស្តថ្មីមួយបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុមអ្នកវិទ្យាសាស្ត្របានផ្លាស់ប្តូរបេះដូងរបស់ជ្រូកទៅស្វាបាប៊ូ និងថែមទាំងអាចរក្សាជិវិតស្វាបាប៊ូនោះបានរហូតដល់១៩៥ថ្ងៃ។ អ្នកវិទ្យាសាស្រ្តមានការរីករាយនឹងការស្រាវជ្រាវនេះ ហើយបានហៅវាថា «ជារបកគំហើញដ៏សំខាន់មួយ»។ ការផ្លាស់ប្តូរបេះដូងដែលមានសុខភាពល្អពីសត្វមួយទៅក្នុងសរីរាង្គប្រភេទមួយផ្សេងទៀតត្រូវបានគេស្គាល់ថាជា xenotransplantation ។ ស្របពេលដែលបញ្ជីរង់ចាំការបរិច្ចាគសរីរាង្គពីអ្នកស្លាប់ និងអ្នកបរិច្ចាគផ្សេងៗកំពុងតែកើនឡើងនៅជុំវិញពិភពលោក អ្នកជម្ងឺរ៉ាំរ៉ៃជាច្រើនអាចនឹងស្លាប់បានប្រសិនបើការប្តូរសរីរាង្គមិនទទួលបានជោគជ័យ។ វេជ្ជបណ្ឌិត Christoph Knosalla នៃមជ្ឈមណ្ឌលបេះដូងអាល្លឺម៉ង់ប៊ឺឡាំងនៅទីក្រុងប៊ែកឡាំងបានសរសេរក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ជំងឺខ្សោយបេះដូងនៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងឈានដល់ជាង៨លាននាក់ នៅត្រឹមឆ្នាំ២០៣០ ហើយភាគច្រើននៃអ្នកទាំងនោះនឹងស្លាប់នៅកំឡុងពេលរង់ចាំជំនួយពីអ្នកបរិច្ចាគ»។ យ៉ាងណាមិញការស្រាវជ្រាវថ្មីត្រូវបានគេយកមកធ្វើតេស្តដោយយកបេះដូងរបស់សត្វជ្រូកមកប្តូរជាមួយសត្វស្វាបាប៊ូ (ពូជស្វាដែលមានលក្ខណៈដូចមនុស្ស) ហើយជាលទ្ធផលគឺស្វាបាប៊ូអាចរស់បន្តនិងមានសុខភាពល្អបាន១៩៥ថ្ងៃ។ ការធ្វើតេស្តដ៏ជោគជ័យនេះបានធ្វើឱ្យ «The Munich groups» មានបំណងចង់ឱ្យការធ្វើតេស្តនេះប្រែក្លាយជាការពិតមកលើមនុស្ស ដោយឃើញថាតម្រូវការផ្លាស់ប្តូរសរីរាង្គ និងការស្លាប់ដោយកំឡុងពេលរង់ចាំអ្នកបរិច្ចាគមានការកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ៕ អត្ថបទ៖
December 6, 2018 - PR
ភ្នំពេញ ថ្ងៃទី 6 ធ្នូ ឆ្នាំ 2018 ៖ កំពូលស្មាតហ្វូន Huawei Mate20 បានក្លាយជាកំពូលស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតក្នុងចុងឆ្នាំ 2018 និងទទួលបានការសរសើរមិនដាច់ពីមាត់ពីគុណភាពនិងបច្ចេកវិទ្យាថ្មីៗបំផុតក្នុងការផ្តិតយករូបភាព និងការថតវីឌីអូបានល្អឥតខ្ចោះដោយសារតែមានលេចធ្លោជាច្រើន។ កំពូលស្មាតហ្វូននេះមានបំពាក់ដោយកាមេរ៉ាក្រោយបីគ្រាប់ ដោយសហការជាមួយ Leica ដែលអាច ផ្តិតយករូបភាពអស្ចារ្យបំផុតនៅគ្រប់កាលៈទេសៈ គ្រប់ប្លង់ គ្រប់ទីកន្លែង និងពេលវេលា។ កាមេរ៉ាទីមួយមានទំហំ 16MB កំរិតចាប់ពន្លឺ f2.2 ជាមួយមុខងារ Ultra Wide Angle និង Macro Photography ថតបាន
December 6, 2018 - អន្តរជាតិ
នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាន ធូបទាន កម្រងផ្កា ជូនចំពោះអដ្ឋិធាតុ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner និងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសង្ឈទានឧទ្ទិសកុសលចំពោះវិញ្ញាណក្ខន្ធ
December 6, 2018 - PR
ជាការថ្លែងអំណគុណ និងបំពេញតម្រូវកាដល់អតិថិជនដែរបានគាំទ្រ និងបានរស់នៅ ក្នុង បុរី ឌឹ ផ្លរ៉ា នៅថ្ងៃនេះ ឌឹ ផ្លរ៉ា ប្រកាសក្រុងពលីបុកគ្រឹស្គ អាងហែលទឹក ក្លឹបហាត់ប្រាណ…វីឡាកូនកាត់ និងលំនៅឋានទាន់សម័យអស់រយៈពេលជាច្រើនឆ្នាំមកនេះ គេសង្កេតឃើញថា បុរី The Flora បានចាប់យកចំណែកទីផ្សារបានច្រើននៅក្នុងតំបន់ខណ្ឌជ្រោយចង្វារ ហើយអតិថិជនក៏មានការទុកចិត្តចំពោះសំណង់របស់បុរី The Flora ជាមួយនឹងការចនាម៉ូត ដែរជាម៉ូតថ្មី ស៊ីវិល័យ និងទាន់សម័យ ផងដែរ។ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ នេះដែរ បុរី The
December 6, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ត្រូវបានឆក់ខ្សែភ្លើងខណៈពេលកំពុងសាកថ្មទូរស័ព្ទក្នុងផ្ទះរបស់គាត់នៅ Rembau កាលពីថ្ងៃច័ន្ទ។ ស្នងការប៉ូលីសក្នុងតំបន់របស់ម៉ាឡេស៊ី Anuar Bakri Abdul Salam បាននិយាយថា ជនរងគ្រោះមានឈ្មោះ Mohd Aidi Azzhar Zahrin ត្រូវបានរកឃើញសាកសពនៅម៉ោង ១២និង ៤៥នាទីថ្ងៃត្រង់ដោយម្តាយរបស់គាត់។ មន្ត្រីដដែលបាននិយាយថា ម្តាយរបស់ក្មេងប្រុសនេះមានអាយុ ៥១ឆ្នាំ ហើយនៅម៉ោង៧និង៤៥នាទីព្រឹក គាត់គឺបានចេញទៅធ្វើការដូចរាល់ដង និងបានឃើញកូនប្រុសរបស់គាត់ដេកនៅលើកំរាលឥដ្ឋ ប៉ុន្តែស្មានថាកូនរបស់គាត់កំពុងដេកលក់។ ក្រោយមកដោយមានអារម្មណ៍មិនស្រួល គាត់ក៏សម្រេចចិត្តត្រលប់ទៅផ្ទះដើម្បីពិនិត្យមើលកូនប្រុសរបស់គាត់។ ស្ត្រីជាម្តាយគាត់បាននិយាយថា៖ នៅពេលគាត់មកដល់ផ្ទះវិញ គាត់ឃើញកូនប្រុសរបស់គាត់គេងនៅក្នុងសភាពដដែល បន្ទាប់មកគាត់បានព្យាយាមដាស់ ហើយនៅពេលគាត់បានប៉ះរាងកាយរបស់ក្មេងប្រុសនេះ គាត់មានអារម្មណ៍ថាត្រជាក់
December 6, 2018









