ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សៀវភៅរាប់ម៉ឺនក្បាលដែលជាអំណោយសម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចែកជូនដល់អ្នកនិយមអានសៀវភៅ ក្នុងពិធីតាំងពិព័ណ៍សៀវភៅកម្ពុជាលើកទី៧

    BY Khmernote Media December 6, 2018
    សៀវភៅរាប់ម៉ឺនក្បាលដែលជាអំណោយសម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  នឹងចែកជូនដល់អ្នកនិយមអានសៀវភៅ ក្នុងពិធីតាំងពិព័ណ៍សៀវភៅកម្ពុជាលើកទី៧

    យោងតាមការប្រកាសរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានអនុញ្ញាតឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំចែកសៀវភៅដោយមិនគិតថ្លៃជូនដល់សាធារណ:ជន​ ដែលពិធីចែកនេះ​ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីតាំងពិព័ណ៍សៀវភៅកម្ពុជាលើកទី៧ ដែលនឹងប្រារព្វធ្វើនៅក្នុងបរិវេណបណ្ណាល័យជាតិ ក្រុងភ្នំពេញ។

    អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ​ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយ​ និងជំរុញវិស័យអំណាន​ឲ្យកាន់តែមានភាពផុសផុល​ ព្រោះថាការអាន​ បង្កើតនូវវិជ្ជា​ ដែលជាទ្រព្យមិនចេះបាត់បង់​ និងរីងស្ងួត​។ គួរបញ្ជាក់ថា​ សៀវភៅចំនួនបួនប្រភេទនឹងត្រូវចែកជូននោះរួមមាន សៀវភៅ “​ក្រម​ង៉ុយ” “​បណ្ឌិត​ អ៊ូ ចុង” “​ស្រី​ហិតោបទេស ភាគ១” និង​ “​ស្រី​ហិតោបទេស ភាគ២”​។ អាស្រ័យ​ហេតុ​នេះ សូម​​បង​ប្អូន​ សាធារណជន​ និង​យុវជន​ទាំង​អស់​អញ្ជើញ​រួស​រាន់​ទៅ​ទទួល​យក​សៀវ​ភៅ​ឱ្យ​បាន​​ទាំងអស់​គ្នា​ ព្រោះ​ចំនួន​មាន​កំណត់​៕


    ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay