ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឹកនេះ! ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងប្រោសព្រះរាជទាន ធូបទាន កម្រងផ្កា ក្នុងពិធីសង្ឈទានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវេជ្ជបណ្ឌិត Beat Richner

    BY Khmernote Media December 6, 2018
    ព្រឹកនេះ! ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងប្រោសព្រះរាជទាន ធូបទាន កម្រងផ្កា ក្នុងពិធីសង្ឈទានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវេជ្ជបណ្ឌិត Beat Richner

    នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាន ធូបទាន កម្រងផ្កា ជូនចំពោះអដ្ឋិធាតុ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner និងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសង្ឈទានឧទ្ទិសកុសលចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner នៅក្នុងបរិវេណមន្ទីរពេទ្យកុមារគន្ធបុប្ផា នៃខេត្តសៀមរាប។ នេះយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក Royal du Cambodge។

    មរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត BEAT RICHNER គឺ​ជា​ការ​បាត់បង់ដ៏​ធំ​ធេង មិនត្រឹមតែ​ចំពោះ​​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ តែក៏ជាការបាត់បង់​នូវ​ធនធានមនុ​ស្ស​ដ៏សំខាន់​មួយរូប ដែលប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មានការរន្ធត់និងសោកស្តាយជាពន់ពេក ព្រោះតែ​ជន​ជាតិ​ស្វីសរូបនេះ បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក ​ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​កុមារ​កម្ពុជារាប់លាននាក់។តាមរយៈការបង្កើតមន្ទីរពេទ្យ​គន្ធបុប្ផា និងផ្តល់សេវាព្យាបា​ល​ដោយពុំគិតថ្លៃសម្រាប់កុមារ ដែល​បា​នរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័​យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ Royal du Cambodge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay