- Khmernote Media
- សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានឲ្យដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលី នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺដូចជា ជំងឺស្ទះរន្ធទឹកភ្នែក ភ្នែកលៀន ការធ្លាក់ត្របកភ្នែក ដុំសាច់ក្នុងភ្នែក រឺលើត្របកភ្នែក រោមភ្នែកចាក់ និងទំរង់ត្របកភ្នែកមិនធម្មតា ចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែធ្នូ ឆ្នាំ២០១៨។ ដូច្នេះប្រសិនបើប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាការៈដូចខាងលើ ប្រញាប់ទៅពិនិត្យ និងទទួលការព្យាបាល៕ អត្ថបទ៖ សេម
December 7, 2018 - សង្គម
ថ្មីៗនេះមានការចែករំលែកនូវរូបភាពគួរឲ្យអាណិតអាសូរ ដោយបុរសវ័យកណ្តាលមួយរូប កំពុងតែបញ្ចុកបាយ មើលថែកូនស្រីរបស់ខ្លួនដែលកំពុងតែឈឺធ្ងន់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា២។ អ្វីដែលគួរឲ្យអាណោធអាធមនោះ បុរសជាឪពុក ជាមនុស្សពិការភ្នែកទាំងសងខាង និងកំពុងតែមានជីវភាពខ្វះខាតខ្លាំង។ ដោយមានគណនីហ្វេសប៊ុកឈ្មោះ Nasoun Zin Full Vanda បានសរសេរសារអំពាវនាវដល់សប្បុរសជនថា៖ “សូមពឹងបង ប្អូន ពូ មីង នៅក្នុងសង្គមFacebook ទាំងអស់ជួយស៊ែរតៗគ្នាផង លោកពូគាត់ពិការភ្នែកទាំងពីរ ហើយជីវភាពគាតខ្វះខាត កូនឈឺនៅមន្ទីពេទ្យគុន្ធបុប្ផាទី២។ បើបងប្អូន មានជាលុយជួយឧបត្ថម្ភលោកពូផងសូមអរព្រះគុណ! គាតស្នាក់នៅជាន់ទី២ បន្ទប់ទី៣ លេខលោកពូផ្ទាល់ 0963319927″៕ ប្រភព៖ Nasoun Zin Full
December 7, 2018 - សង្គម
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២០ និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅជុំវិញសួនច្បារសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់និងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយដាក់ចេញជាគោលការណ៍ហាមមិនអនុញ្ញាតឲ្យមានការលក់ដូរនៅលើសួនច្បារសាធារណៈបន្តទៀតឡើយ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ។ ជាវិធានការ ចំពោះមុខ ដេីម្បីទប់ស្កាត់ការលក់ដូរបែបអនាធិបតេយ្យនេះ គណៈបញ្ជាការឯកភាពខណ្ឌ បានដាក់កម្លាំងប្រជាការពារ ឈរជើងប្រចាំការមួយយប់ដល់ភ្លឺ ដោយមិនអនុញ្ញាតមានការលក់ដូរនៅលើសួនច្បារដាច់ខាត និងដើម្បីធានាបាននូវសន្តិសុខ
December 7, 2018 - អន្តរជាតិ
ក្រុមគ្រួសាររបស់និស្សិតសាកលវិទ្យាល័យ Harvard ម្នាក់ ដែលបានសម្លាប់ខ្លួនបានដាក់ពាក្យប្តឹងទៅកាន់តុលាការដោយបានចោទប្រកាន់ថា សាកលវិទ្យាល័យមានការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់គ្រប់គ្រាន់ទើបធ្វើឲ្យកូនរបស់សម្រេចធ្វើអត្តឃាតដូចនេះ។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃទី ១១ ខែ កញ្ញា កន្លងទៅនេះ មាននិស្សិតម្នាក់ដែលមានឈ្មោះថា Luke Z. Tang អាយុ ១៨ ឆ្នាំ បានធ្វើការសម្លាប់ខ្លួននៅក្នុងសកលវិទ្យាល័យ ព្រោះតែមានសំពាធផ្លូវចិត្តខ្លាំងពេក។ បើផ្អែកតាមការស៊ើបអង្កេតបានរកឃើញថា លោក Luke Z. Tang មានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង ដែលអាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន និងសំពាធខាងសាលារៀនផង ទើបធ្វើឲ្យគាត់គិតខ្លីសម្លាប់ខ្លួនឯងដូចនេះ។ ដោយផ្អែកលើមូលហេតុខាងលើនេះហើយទើបខាងគ្រួសាររបស់គាត់បានសម្រេចដាក់ពាក្យប្តឹង ទៅកាន់សាកលវិទ្យាល័យបុគ្គលិកសាកលវិទ្យាមួយចំនួន និងសាស្រា្តចារ្យមួយចំនួន ដែលមិនបានយកចិត្តទុកដាក់ជាមួយនឹងកូនគាត់
December 7, 2018 - PR
កាលពីថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បានបន្តចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តរបស់គណៈកម្មការមូលបត្រកម្ពុជា នៅសណ្ឋាគារ Apsara Angkor Hotel ខេត្តសៀមរាប។ សិក្ខាសាលានេះ គឺជាគោលដៅទីបីនៃសិក្ខាសាលាតាមបណ្ដាខេត្តចំនួន 5 ប្រចាំឆ្នាំ 2018 ក្នុងគោលបំណងផ្សព្វផ្សាយនិងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា បង្កើនទំនុកចិត្តរបស់វិនិយោគិន និងផ្ដល់ឱ្យវិនិយោគិននូវចំណេះជំនាញសម្រាប់ការវិនិយោគមួយនេះ។ ក្នុងចំណោមខេត្តទាំងប្រាំ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង បានចូលរួមសិក្ខាសាលានៅខេត្តព្រះសីហនុ និងខេត្តកំពង់ចាមរួចមកហើយ ហើយក្រុមហ៊ុន នឹងមានវត្តមាននៅសិក្ខាសាលាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងផងដែរ។ ឯកឧត្តម
December 6, 2018 - អន្តរជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងទិដ្ឋភាពដ៏រន្ធត់មួយ ដែលថតដោយកាមេរ៉ាសុវត្ថិភាពពីរថយន្ត បង្ហាញពីសកម្មភាពរថយន្តមួយគ្រឿងត្រូវបានរថយន្តធន់ធំបានបុករថយន្តម៉ាក Pajero ពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នោះបានកើតឡើងនៅជិតសាលាខេត្តកំពង់ស្ពឺ។ តាមរយៈខ្សែវីដេអូនោះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នរាល់ពេលបើកបរនៅតាមដងផ្លូវ ជាពិសេសអ្នកបើករថយន្តធន់ធំគប្បីប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ៕
December 6, 2018 - កីឡា
ក្លឹបហង្សក្រហម Liverpool នៅតែតាមធ្វើស្រមោលក្លឹបមេឃខៀវ Manchester City ក្រោយយកឈ្នះក្លឹប Burnley ដោយលទ្ធផល 1-3 កាលពីយប់មិញ។ ក្លឹបហង្សក្រហម Liverpool គិតត្រឹមប្រកួតទី 15 នៅតែតាមចងកម្មក្លឹបមេឃខៀវ Manchester City ដដែលក្រោយយកឈ្នះ Burnley នៅក្រៅដីកាលពីយប់មិញ ដោយពេលនេះក្លឹបហង្សក្រហម Liverpool ក្នុងរដូវកាលថ្មីនេះមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេហើយតាមពីក្រោយក្លឹបមេឃខៀវ Manchester City ត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ។ 15 ប្រកួតរបស់ Liverpool ក្នុងរដូវកាលថ្មីនេះគឺ ឈ្នះ 12
December 6, 2018 - PR
ក្រុមហ៊ុនរ៉េនទ្រី ផ្សារភ្ជាប់សហគ្រិនក្នុងស្រុក និងតំបន់ ក្រុមហ៊ុនរ៉េនទ្រី ដែលមានសាខាក្នុងទីក្រុងភ្នំពេញ បានរៀបចំពិធីបុណ្យណូអែលនៅលើដំបូលអាគាររបស់ខ្លួនជាថ្មីម្តងទៀតដែលកម្មវិធីដ៏អស្ចារ្យនេះមានរយៈពេលពីរថ្ងៃ ។ នៅល្ងាចថ្ងៃសុក្រ ទី៧ ខែធ្នូ និងពេញមួយថ្ងៃសៅរ៍ ទី៨ ខែធ្នូ ទីតាំងកម្មវិធីរបស់ក្រុមហ៊ុនរ៉េនទ្រី the Canopy and the Crown នឹងក្លាយជាទីតាំងសម្រាប់ដាក់តាំងផលិតផលសិប្បកម្ម និងសកម្មភាពផ្សេងៗព្រមទាំងជាកន្លែងដាក់លក់កាដូផងដែរដែលដំណើរការដោយក្រុមសហគ្រិនដែលមានការច្នៃប្រឌិតនៅក្នុងតំបន់ជាច្រើនរូប ។ កសាងនៅលើបេសកកម្មមួយប្រកបដោយវិជ្ជាជីវៈខ្ពស់ ព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុនរ៉េនទ្រីនេះ នឹងបង្ហាញអំពីផលិតផលសិប្បកម្មរបស់ខ្មែរ និងផលិតផលផ្សេងទៀតជាច្រើនមុខមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ ។ល។ បន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ចិត្តកាលពីឆ្នាំមុន ព្រឹត្តិការណ៍ក្នុងឆ្នាំនេះ នឹងត្រូវបានរៀបចំឲ្យកាន់តែប្រសើរជាងមុនដោយមានការសហការជាមួយក្រុមហ៊ុន Invade ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ល្បីមួយរបស់ប្រទេសសិង្ហបុរី
December 6, 2018 - PR
នៅពេលនេះ ក្រុមហ៊ុន vivo បាននឹងកំពុងតែបោះជំហានក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដូចជា Xiaomi, Samsung, Motorola Oppo, OnePlus និង Apple នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន vivo បានបន្តធ្វើការវិនិយោគទៅលើបច្ចេកវិទ្យា 5G ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះទេ ប៉ុន្តែក្រុមហ៊ុនមានគោលដៅសម្រាប់បំពាក់នៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតដូចជានាឡិកាដៃ និងតន្រ្តីផងដែរ ដែលអាចប្រើប្រាស់នូវបច្ចេកវិទ្យានេះបានថែមទៀតផង។ ក្រុមហ៊ុននេះ បានធ្វើការជាមួយនឹងដៃគូសហការជាច្រើននៅលើពិភពលោកដូចជាក្រុមហ៊ុន Qualcomm, Haier, TCL និង Midea ជាដើម ដែលវិសាលភាពនៃការងារនេះ គឺជាសហអភិវឌ្ឍសម្រាប់ផលិតផល និងសេវាកម្មជាច្រើនថែមទៀត។ លោក Nipun
December 6, 2018 - PR
នៅឆ្នាំ 2019 ខាងមុខនេះ ការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណែតល្បឿន 5G នឹងក្លាយជាប្រធានបទក្ដៅគគុកមួយសម្រាប់ក្រុមហ៊ុនស្មាតហ្វូននានានៅជាច្រើនៅជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើនវាបាននឹងកំពុងតែធ្វើតេស្ត៍សាកល្បង និងបញ្ចូលបច្ចេកវិទ្យាដ៏ថ្មីសន្លាងមួយនេះ ទៅលើប្រភេទ Device របស់ខ្លួនជាបណ្តើរៗហើយ ជាក់ស្ដែងដូចជាក្រុមហ៊ុន vivo ជាដើម។ ដោយក្រុមហ៊ុននេះ បានបង្ហាញបច្ចេកវិទ្យាជំនាន់ក្រោយរបស់ទូរសព្ទខ្លួន ដែលភ្ជាប់ជាមួយនឹង 5G នៅកម្មវិធី International Sysmposium on ICT កាលពីប៉ុន្មានថ្ងៃមុននេះ។ រលឹកដល់ពេលវេលាកាលពី 2 ឆ្នាំមុនកន្លងទៅនេះ ក្រុមហ៊ុន vivo បានរៀបចំសំណុំឯកសារជាង 1500 ឯកសារសំរាប់អង្គការ
December 6, 2018









