ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រួសារមួយប្តឹងទារសំណង២០លានដុល្លារពីសាកលវិទ្យាល័យ Harvard ដោយសារកូនប្រុសធ្វើអត្តឃាត ព្រោះសំពាធខាងសាលា

    BY Khmernote Media December 7, 2018
    គ្រួសារមួយប្តឹងទារសំណង២០លានដុល្លារពីសាកលវិទ្យាល័យ Harvard ដោយសារកូនប្រុសធ្វើអត្តឃាត ព្រោះសំពាធខាងសាលា

    ក្រុមគ្រួសាររបស់និស្សិតសាកលវិទ្យាល័យ Harvard ម្នាក់ ដែលបានសម្លាប់ខ្លួនបានដាក់ពាក្យប្តឹងទៅកាន់តុលាការដោយបានចោទប្រកាន់ថា សាកលវិទ្យាល័យមានការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់គ្រប់គ្រាន់ទើបធ្វើឲ្យកូនរបស់សម្រេចធ្វើអត្តឃាតដូចនេះ។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃទី ១១ ខែ កញ្ញា កន្លងទៅនេះ មាននិស្សិតម្នាក់ដែលមានឈ្មោះថា Luke Z. Tang អាយុ ១៨ ឆ្នាំ បានធ្វើការសម្លាប់ខ្លួននៅក្នុងសកលវិទ្យាល័យ ព្រោះតែមានសំពាធផ្លូវចិត្តខ្លាំងពេក។ បើផ្អែកតាមការស៊ើបអង្កេតបានរកឃើញថា លោក Luke Z. Tang មានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង ដែលអាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន និងសំពាធខាងសាលារៀនផង ទើបធ្វើឲ្យគាត់គិតខ្លីសម្លាប់ខ្លួ​នឯងដូចនេះ។

    ដោយផ្អែកលើមូលហេតុខាងលើនេះហើយទើបខាងគ្រួសាររបស់គាត់បានសម្រេចដាក់ពាក្យប្តឹង ទៅកាន់សាកលវិទ្យាល័យបុគ្គលិកសាកលវិទ្យាមួយចំនួន និងសាស្រា្តចារ្យមួយចំនួន ដែលមិនបានយកចិត្តទុកដាក់ជាមួយនឹងកូនគាត់ និងបណ្តោយឲ្យកូនពួកគាត់សម្លាប់ខ្លួន ដោយទាមទារប្រាក់សំណង ២០ លានដុល្លារអាមេរិក។ យ៉ាងណាក្តី មកទល់នឹងពេលនេះ តុលាការនៅមិនទាន់សម្រេចយ៉ាងណាចំពោះពាក្យបណ្តឹងនេះនៅឡើយទេ តែតុលាការនឹងសម្រេចដោះស្រាយរឿងនេះក្នុងពេលឆាប់ៗខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay