- Khmernote Media
- អន្តរជាតិ
កាលពីពេលថ្មីៗនេះមានការចែកចាយតៗគ្នាមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណី ក្រុមជនជាតិចិនបាននាំគ្នាជិះរថយន្តស៊េរីទំនើបមួយលួចកូនដើមឈើរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលដាក់ចោលមុខផ្ទះ។ យោងតាមការបញ្ជាក់ពីម្ចាស់ផ្ទះបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្តកំពត។ បន្ទាប់ពីម្ចាស់ផ្ទះបានបង្ហោះរូបភាពរបស់ក្រុមជនជាតិចិនទាំងនោះនៅលើហ្វេសប៊ុក ស្រាប់តែម៉ោង៤ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមជនជាតិចិនទាំងនោះបានជិះរថយន្តស៊េរីទំនើប ហើយបានយកកូនឈើនោះមកឲ្យម្ចាស់វិញ ដោយលើកហេតុផងថា ពួកគេស្រវឹងខ្លាំងពេកទើបធ្វើបែបនេះ៕ សកម្មភាពក្រុមជនជាតិចិនលួចដើមឈើដាក់ចូលឡាន សកម្មភាពក្រុមជនជាតិចិនយកដើមឈើមកសងវិញ
December 10, 2018 - អន្តរជាតិ
ចិន៖ ក្រោយពីមានរឿងចម្រូងចម្រាសអំពីបញ្ហាបង់ពន្ធរបស់តារាសម្តែងស្រីដ៏ល្បី Fan Bingbing រួចមក ពេលនេះប្រធានបទទាក់ទងនឹងការបង់ពន្ធកំពុងក្លាយជាប្រធានក្តៅសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមចិន។ បើយោងតាមសារព័ត៌មាន QZ របស់ចិនបានធ្វើការចុះផ្សាយបញ្ជាក់ពីបញ្ហានេះថា ក្នុងចំណោមប្រជាជនចិនទាំងអស់មានតែប្រជាជនប្រមាណជា ២៨ លាននាក់ ឬ២ % ប៉ុណ្ណោះ ដែលបានបង់ពន្ធដីធ្លីត្រឹមត្រូវតាមពេលវេលាកំណត់ ក្រៅពីនោះគឺមានការយឺតយ៉ាវ និងជំពាក់រដ្ឋជាដើម។ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋមកបង់ពន្ធឲ្យបានទាន់ពេលវេលារដ្ឋាភិបាលបានកំណត់ថា អ្នកដែលមិនព្រមទៅបង់ពន្ធ និងជំពាក់រដ្ឋចំនួន ១០០,០០០ យន់ (១៤ ៥០០ ដុល្លារ) នឹងត្រូវជាប់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល ដែលកាលពីមុនចំនួនទឹកប្រាក់នេះគឺត្រូវជាប់ក្នុងបញ្ជីខ្មៅនេះគឺមានចំនួន ១ លានយន់ (១៤៥,០០០ ដុល្លារ) ឯណោះ ដូចនេះមានន័យថារដ្ឋាភិបាលបានបន្ថយចំនួនទឹកប្រាក់ដល់ទៅ
December 10, 2018 - PR
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានបញ្ចប់សិក្ខាសាលាតាមបណ្ដាខេត្តចំនួនប្រាំ ប្រចាំឆ្នាំ2018 របស់ពួកគេប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2018 នៅខេត្តបាត់ដំបង ដែលជាគោលដៅចុងក្រោយនៃសិក្ខាសាលានេះ។ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ គឺជាគោលដៅទីមួយ ទីពីរ ទីបី និងទីបួន។ អញ្ជើញចូលរួមជាគណៈធិបតីក្នុងសិក្ខាសាលានៅគោលដៅចុងក្រោយនេះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងនូវមតិស្វាគមន៍ និងបានអរគុណដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អុិចឆេង ក្នុងនាមជាក្រុមហ៊ុនសមភាគីកណ្ដាលតែមួយគត់
December 9, 2018 - អន្តរជាតិ
ក្រោយរងការរិះគន់ខ្លាំងៗពីសំណាក់ តារាចម្រៀង នេនទុំ អំពីការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ គ្មានវិជ្ជាជីវៈរបស់គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរុស្សី។ ភ្លាមៗនោះហ្វេសប៊ុកផេក “ផ្នែកជម្ងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត” បានធ្វើការឆ្លើយតបថា៖ “ក្នុងនាមយើងខ្ញុំជាអ្នកទទួលខុសត្រូវផ្នែកជម្ងឺសើស្បែក នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ~សូវៀត សូមថ្លែងអំណរគុណចំពោះម្ចាស់ Facebookឈ្មោះ Nen Tum ដែលបានអញ្ជើញមកប្រើប្រាស់សេវានៅផ្នែករបស់យើងខ្ញុំ ហើយបានផ្តល់យោបល់រិះគន់ស្ថាបនា ដើម្បីអោយយើងខ្ញុំ ពិនិត្យនិង យកចិត្តទុកដាក់ ក្នុងការពង្រឹងការផ្តល់សេវាជូនដល់អតិថិជនអោយបានកាន់តែល្អប្រសើរ។ បើសិនយើងខ្ញុំរកឃើញកំហុសដូចការលើកឡើងដូចម្ចាស់ facebook ខាងលើពិតប្រាកដមែន យើងនឹងមានវិធានការអប់រំ ណែនាំដល់បុគ្គលនោះ។ យើងខ្ញុំស្វាគមន៍រាល់មតិយោបល់ពីសំណាក់អតិថិជន ក្នុងន័យរិះគន់ដើម្បីស្ថាបនា។ សូមអរគុណ ផ្នែកជម្ងឺសើស្បែក”។ គួររំលឹកផងដែលថា នេនទុំ បានធ្វើការរិះគន់ទៅខាងក្រុមគ្រូពេទ្យដល់ទៅ២រូប គឺទីមួយគឺខាងផ្នែកអាគារសើស្បែក
December 9, 2018 - អន្តរជាតិ
មានការចែករំលែកនៅលើបណ្ដាញហ្វេសប៊ុកពីវីដេអូរបស់កូនក្រមុំមួយរូប ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នា។ ជាក់ស្ដែង វិដេអូមួយនេះត្រូវបានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Ah Ly Heng ដែលបានបង្ហោះពីទិដ្ឋភាពក្នុងពិធីអាពាហ៍ពិពាហ៍របស់បងជីដូនមួយរបស់ខ្លួន កំពុងរាំយ៉ាងសប្បាយរីករាយ។ អ្វីដែលកាន់តែពិសេស គឺនៅក្នុងវីដេអូ នាវេលាម៉ោងត្រូវឲ្យគ្រប់គ្នារាំលេងនោះ កូនក្រមុំមិនត្រឹមតែរាំគ្រលែងខ្លួនលើឆាកប៉ុណ្ណោះទេ ប៉ុន្តែរូបនាងថែមទាំងអាចមានសមត្ថភាពអាច Mix ភ្លេងបែប Dj យ៉ាងស្ទាត់ជំនាញ បង្កបរិយាកាសសប្បាយរីករាយ និងសម្លេងហ៊ោកញ្ជ្រៀវពីសំណាក់ភ្ញៀវចូលរួមមិនតិចទេ។ គ្រាន់តែបង្ហោះភ្លាម វិដេអូនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង និងពេលនេះចំនួនអ្នកចុចចូលទស្សនាដល់ទៅជាង 2 ម៉ឺនដងឯណោះ។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
December 9, 2018 - អន្តរជាតិ
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវកុមារាមួយរូបមានសមត្ថភាពក្នុងការរៀបរាប់អំពីទីតាំង និងប្រវត្តិនៃ ប្រាសាទព្រៃគុក បានយ៉ាងល្អ។ ដោយកុមារាខាងលើមានឈ្មោះ លន់ វីរជន សិក្សាថ្នាក់ទី៥ នៃសាលាបឋម សម្បូរ វីដេអូនេះបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ វិទ្យុអូរតងប៉ៃលិន បានលាន់មាត់កោតសរសើរចំពោះក្មេងប្រុសរូបនោះជាខ្លាំង ដោយបានសរសេររៀបរាប់ថា៖ “ក្មួយចេះចងចាំប្រវត្តិប្រាសាទសំបូរព្រៃគុកល្មមយល់សាច់រឿងខ្លះៗដែរ”។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖
December 8, 2018 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា ទីក្រុងសៀងហៃ ប្រទេសចិន បានក្លាយជាទីក្រុងដែលមានប្រណិតភាព និងមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អាស៊ី។ ការសិក្សានេះត្រូវបានគេត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយផ្អែកទៅលើប្រភេទទំនិញ តម្លៃទំនិញ តម្លៃសេវាកម្ម និងភាពស្រស់ស្អាតរបស់ទីក្រុងជាច្រើននៅក្នុងតំបន់អាស៊ី។ ហើយបើយោងតាមរបាយការណ៍របស់ Bank Julius Baer & Co.’s ២០១៨ បានបង្ហាញលទ្ធផលថា ទីក្រុងសៀងហៃបានវ៉ាដាច់សឹង្ហបុរីក្លាយជាទីក្រុងលំដាប់ទីមួយដែលមានប្រណិតភាព និងតម្លៃខ្ពស់បំផុត។ ខាងក្រោមនេះជាចំណាត់ថ្នាក់របស់ទីក្រុងទាំង ១១ ក្នុងតំបន់អាស៊ី៖ ១. ក្រុងសៀងហៃ ២. សិង្ហបុរី ៣. ហុងកុង ៤. តូក្យូ ៥. តៃប៉ិ ៦. សេអ៊ូល
December 8, 2018 - អន្តរជាតិ
យោងតាមការបង្ហោះរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ Kerry World Bridge Logistic និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៨ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ ក្នុងនោះមន្រ្តីបច្ចេកទេសបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួនដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីលើគំរូ នំស្លឹកស្រស់ និងនំស្រួយ មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់
December 8, 2018 - អន្តរជាតិ
ចិន៖ ការប្រើប្រាស់ស្រីស្អាតៗ ដើម្បីធ្វើការផ្សព្វផ្សាយលក់ទំនិញគឺជានិន្នាការដ៏មានប្រសិទ្ធិភាពមួយ ព្រោះវាទទួលបានការចាប់ អារម្មណ៍ខ្លាំងពីអតិថិជន។ តួយ៉ាងក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងតំបន់ Guangxi ក្រុង Nanning ប្រទេសចិន បានប្រើសុទ្ធតែស្រីស្អាតៗ អត់ពាក់អាវ ដើម្បីផ្សព្វផ្សាយលក់ Apartment និងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន។ យ៉ាងណាក្តីផ្នែកដើមទ្រូងរបស់ស្ត្រីទាំងនោះត្រូវបានគេគូររូបមេអំបៅដើម្បីបិតបាំងសុដន់របស់ពួកនាង ហើយនៅលើខ្នងត្រូវបាន គេគូររូបជាន់ Apartment ដែលគេត្រូវដាក់លក់។ ពីរបីថ្ងៃក្រោយការដាក់លក់នេះ គេសង្កេតឃើញក្រុមហ៊ុនមួយនេះបានបិទទ្វារវិញ ហើយគេសង្ស័យថាទំនងជាអាជ្ញាធរបានចុះទៅធ្វើអន្តរាគមន៍ ព្រោះសកម្មភាពនេះវាហួសហេតុបន្តិច។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖ https://www.youtube.com/watch?time_continue=41&v=I6jm9ZRdjNE អត្ថបទ៖ភក្តី ប្រភព៖shanghai
December 8, 2018 - អន្តរជាតិ
អគ្គនាយកក្រុមហ៊ុនផលិតយន្តហោះ Boeing បានថ្លែងនៅក្នុងសន្និសទ្ធិសារព័ត៌មានក្នុងទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ីថា យន្តហោះ Boeing Co 737 MAX ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុនខ្លួនពិតជាមានសុវត្ថិភាព ១០០ % សម្រាប់អ្នកដំណើរ និងមិនមានបញ្ហាបច្ចេកទេសដូចយន្តហោះដែលបានធ្លាក់ចូលក្នុងសមុទ្រចាវ៉ាកាលពីពេលថ្មីៗនេះទេ។ ការថ្លែងដូចនេះគឺដើម្បីផ្តល់ទំនុកចិត្តសម្រាប់អ្នកដំណើរ និងឲ្យពួកគាត់ឈប់បារម្ភទៀតថា យន្តហោះរបស់ក្រុម Boeing គ្មានសុវត្ថិភាពក្នុងការធ្វើដំណើរ។ យន្តហោះប្រភេទថ្មីនេះត្រូវបានគេដាក់លក់ក្នុងតម្លៃប្រមាណជា ២២ លានដុល្លារ ហើយរហូតមកទល់នឹងពេលនេះយន្តហោះប្រភេទនេះត្រូវបានគេបញ្ជាទិញអស់ចំនួន ១៩៧ គ្រឿងហើយ។ សូមរម្លឹកឡើងវិញថា កាលពីពេលថ្មីៗនេះយន្តដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ lion Air ដែលបច្ចេកវិទ្យារបស់យន្តហោះជាផលិតផលរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចូលទៅក្នុងសមុទ្រចាវ៉ា ប្រទេសឥណ្ឌូនេស៊ី
December 8, 2018









