- Khmernote Media
- អន្តរជាតិ
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ទៀ សីហា ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង៕
December 11, 2018 - អន្តរជាតិ
មហាជននាំគ្នាសម្ដែងក្ដីអាណិតខ្លោចចិត្ត ក្រោយពេលបានឃើញ និងដឹងពីស្ថានភាពរបស់ក្មេងប្រុសកម្សត់មួយរូប រៀននៅសាលាបឋមសិក្សាទាំងជីវភាពក្រលំបាក។ បើទោះបីជាជីវភាពលំបាកយ៉ាងណាក្ដី តែកុមាររូបនេះពុំបានសម្រេចចិត្តបោះបង់ការសិក្សាចោលឡើយ ដោយសុខចិត្តមកសាលាទាំងខោអាវមួយចង្កេះ យ៉ាងចាស់ យកខែ្សមកចងចង្កេះផង អីផង ហើយមួយឈុតនេះត្រូវស្លៀក ២នាក់បងប្អូនទៀត។ ជាក់ស្ដែង បងស្រីមួយរូបមានគណនីហ្វេសប៊ុកថា SokMeng Leng បានរៀបរាប់ឲ្យដឹងថា៖ «ខ្ញុំអត់មានខោអវមករៀនដូចគេទេមីងអើយ ខោអាវដែលស្លៀកពាក់មករៀននេះរបស់បងប្រុសខ្ញុំ គាត់ស្លៀករៀនព្រឹកខ្ញុំយកខោអាវគាត់មកស្លៀករៀនថ្ងៃព្រោះមានតែមួយឈុតនឹងទេត្រូវស្លៀកពីរអ្នកបងខ្ញុំ ខ្ញុំស្លៀកអត់ត្រូវទេចង្កេះខោធំជើងខោក៏វែងត្រូវមូលជើងទើបស្លៀកបានត្រូវយកខ្សែមកចង់ចង្កេះខោដើម្បីបានខោអាវស្លៀកមករៀន។ ខ្ញុំបានឲ្យខោអាវគាត់ពីឈុតនឹងបងស្រីរបស់គាត់ដូចគ្នា និងសម្ភារ:សិក្សានឹងលុយផងដែរ។ នាយកសាលាថាក្រុមគ្រួសារគាត់ក្រខ្លាំងណាស់ កូនបីនាក់មករៀនឆ្លាតៗណាស់តែគ្នាមិនមានសំលៀកបំពាក់នឹងសម្ភារ:សិក្សាមករៀនដូចក្មេងដទៃទេ»៕
December 11, 2018 - អន្តរជាតិ
អ្នកច្បាស់ជាជួបប្រទះឃើញច្រើនករណីមកហើយពីអ្នកបើកបរនៅតាមដងផ្លូវ តែងតែបង្ខំបើកយ៉ាងប្រញាប់ចេញទៅ ដោយមិនគិតពីគ្រោះថ្នាក់ ខណៈពេលដែលរថភ្លើងចេញមក។ តួយ៉ាងដូចវីដេអូមួយដែលទើបតែចែកចាយពេលថ្មីៗ នេះធ្វើឲ្យគ្រប់គ្នានាំគ្នាបង្ហាញការហួសចិត្តជាខ្លាំង។ ជាក់ស្ដែង ទោះបីជាមានសម្លេងស៊ីរ៉ែនកងរំពង សល់តែប៉ុន្មានម៉ែត្រទៀតប៉ុណ្ណោះ ប៉ុន្តែឡានជាច្រើនគ្រឿងនៅតែបើកបង្កើនល្បឿនស្ទើរសឹងតែហោះ ធ្វើយ៉ាងណាឲ្យតែបានទៅ ដោយមិនខ្វល់ថាអាចបង្កគ្រោះថ្នាក់ដល់ជីវិតខ្លួន រឺអ្នកដទៃឡើយ។ វីដេអូនេះ អាចជាសារក្រើនរំលឹកដល់បងប្អូនអ្នកបើកបរជាថ្មី សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសផ្លូវរថភ្លើង។ សូមទស្សនាវីដេអូខាងក្រោម៖
December 11, 2018 - អន្តរជាតិ
ប្រទេសសិង្ហបុរីអាចនឹងក្លាយជាប្រទេសទីមួយនៅលើពិភពលោក ដែលមានការហាមឃាត់មិនឲ្យមានលក់ភេសជ្ជៈ ដែលមានកម្រិតជាតិស្ករខ្ពស់។ បើយោងតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា ពេលនេះក្រសួងសុខាភិបាលសិង្ហបុរីកំពុងតែធ្វើការពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះការហាមឃាត់ភេសជ្ជៈប្រភេទនេះ ដោយក្រសួងបានមើលឃើញថា ភេសជ្ជៈប្រភេទនេះបានកំពុងតែធ្វើឲ្យប្រជាពលរដ្ឋខ្លួនមានជំងឺធាត់ជ្រុល និងបង្កឲ្យមានជំងឺទឹកនោមផ្អែមបានយ៉ាងងាយ ដូចនេះហើយទើបក្រសួងត្រូវតែរកវិធានការដើម្បីទប់ស្កាត់។ តាមការសិក្សាបានរកឃើញថា ក្នុងការញ៉ាំភេសជ្ជៈ ដែលមានកម្រិតជាតិស្ករមធ្យម ឬច្រើន ម្តង វាអាចនាំយកជាតិស្ករប្រមាណជា ៤ ស្លាបព្រាកាហ្វេចូលទៅក្នុងខ្លួនរបស់យើង ខណៈដែលរាងកាយរបស់យើងត្រូវការជាតិស្ករប្រមាណជា ១២ ស្លាបព្រាការហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ ដូចនេះប្រសិនបើយើងញ៉ាំភេសជ្ជៈប្រភេទនេះច្រើន ហើយរួមជាមួយនឹងអាហារផ្សេងៗទៀតនោះ វានឹងបំលែងទៅជាបរិមាណស្ករយ៉ាងច្រើនក្នុងរាងកាយរបស់យើង។ ក្រសួងសុខាភិបាលសិង្ហបុរីកំពុងពិចារណាជម្រើស ៤ ដូចជា៖ ១. តំឡើងពន្ធឲ្យខ្ពស់ ចំពោះផលិតផលភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ ដើម្បីឲ្យប្រជាពលរដ្ឋកាន់បន្ថយការទទួលទាន។
December 11, 2018 - អន្តរជាតិ
កញ្ញា រឿន ស៊ីណាត បានក្លាយជាបវរកញ្ញាមួយរូបដែលតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតកម្មវិធី Miss Universe 2018 នៅប្រទេសថៃ ដោយទទួលបានការគាំទ្រពីសំណាក់មហាជន និងបងប្អូនខ្មែរជាច្រើន។ យ៉ាងណាមិញ ឈានមកដល់វគ្គដើរបង្ហាញឈុតតំណាងជាតិប្រចាំប្រទេសនីមួយៗ កញ្ញា រឿន ស៊ីណាត បានយកឈុតតំណាងជាតិរបស់ខ្មែរ «ព្រះរាជាណាចក្រអច្ឆរិយៈ» យកមកដើរបង្ហាញលើឆាកអន្តរជាតិយ៉ាងជឿជាក់បំផុត។ ជាក់ស្ដែង ខណៈពេលដែលបវរកញ្ញា រឿន ស៊ីណាត បង្ហាញវត្តមាននៅលើឆាកជាមួយកាយវិការទន់ភ្លន់ ល្វតល្វន់ ទទួលបានសម្លេងស្រែកហ៊ោគាំទ្រ និងសរសើរថាស្រស់ស្អាតគ្រប់ៗគ្នា ធ្វើឲ្យរូបនាងមានចិត្តរីករាយ និងរំភើបជាខ្លាំង។ កញ្ញាបានបញ្ចេញក្ដីរំភើបភ្លាមៗ តាមរយៈការ Live វីដេអូ ផ្ញើទៅបងប្អូនតែម្ដង។
December 11, 2018 - អន្តរជាតិ
ថៃ៖ វីដេអូដែលបង្ហាញពីសកម្មភាពរបស់ប៉ូលិសថៃម្នាក់ជិះម៉ូតូធំតាមបាញ់បំបែកកង់រថយន្តឧក្រិដ្ឋជន ដែលមើលដូចជាឈុតឆាកក្នុងខ្សែភាពយន្តហូលីវូតនោះ កំពុងទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ។ បើយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Krabi ភាគខាងត្បូងប្រទេសថៃ ហើយវាជាករណីតាមឃាត់រថយន្ត ដែលបានបង្កគ្រោះថ្នាក់ចរាចណ៍ហើយបើកគេចខ្លួន។ បើតាមប៉ូលិសដែលជាអ្នកបង្រ្កាបបទល្មើសនេះបានអ្នកសារព័ត៌ថា ជនល្មើសបានបើករថយន្តទៅបុកគេឲ្យរងរបួសធ្ងន់ជាច្រើននាក់ ហើយជនល្មើសព្យាយាមបើករថយន្តបន្តទៅមុខទៀត ដើម្បីគេចខ្លួន ហើយភ្លាមនោះគាត់ក៏បានឡើងជិះម៉ូតូជាមួយពលរដ្ឋសាមញ្ញម្នាក់នៅក្បែរកន្លែងកើតហេតុនោះ ដើម្បីទៅឃាត់រថយន្ត។ យ៉ាងណាក្តី ជនល្មើលនៅតែបន្តបើករថយន្តយ៉ាងលឿន បើទោះជាដឹងថាមានប៉ូលិសតាមពីក្រោយក៏ដោយ ដូចនេះប៉ូលិសក៏បានដកកាំភ្លើងបាញ់បំបែកកង់រថយន្តតែម្តងទើបអាចចាប់ជនល្មើលនោះបាន។ ជនល្មើសមានឈ្មោះថា Kietisak Srisaema អាយុ ២១ ឆ្នាំ និងត្រូវបានគេធ្វើការចោទប្រកាន់ចំនួន ៤ ករណីរួមមាន បើកបរមិនគោរពច្បាប់ បង្កគ្រោះថ្នាក់ចរាចណ៍ ព្យាយាមរត់គេចពីការតាមចាប់ខ្លួនរបស់ប៉ូលិស និងករណីប្រើប្រាស់គ្រឿងញៀន ព្រោះគេបានរកឃើញគាត់ជាមនុស្សញៀនថ្នាំម្នាក់។
December 11, 2018 - អន្តរជាតិ
ក្រុងព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងមួយមេធំលាយឡំជាមួយផ្គរ រន្ទះ នៅក្រុងព្រះសីហនុ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ បានបណ្តាលអោយទឹកជន់លិចតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ និងបង្កអោយមានការបាក់ដួលរលំនូវរនាំងពុះចែកទ្រូងផ្លូវប្រមាណជាង១០កង់ នៅចំណុចកែងអិលវីផងដែរ។ ក្រៅពីនេះក៍មានរថយន្ត និងម៉ូតូពលរដ្ឋមួយចំនួនបានរងការខូចខាត់៕ https://www.facebook.com/100008828440230/videos/1966018617035734/ https://www.facebook.com/100008828440230/videos/1966018730369056/
December 11, 2018 - PR
ក្រោយពី OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro នៃត្រកូល R ចុងក្រោយរបស់ខ្លួនកាលពីចុងសប្ដាហ៍មុន នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar) មកឃើញថាម៉ូដែលនេះ បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ក៏ដូចជាអ្នកនិយមប្រើទូរស័ព្ទស្មាតហ្វូន ជាពិសេស OPPO នេះឯង។ ថ្ងៃនេះ យើងសូមណែនាំនូវហេតុផល ៤ យ៉ាងដែលលោកអ្នកគួរតែជ្រើសរើសប្រើស្មាតហ្វូន OPPO R17 Pro នេះ ៖ 1. R17 Pro បានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន Super VOOC
December 10, 2018 - អន្តរជាតិ
កន្ទួលរមាស់នៅលើស្បែកមានច្រើនប្រភេទដែលបានបង្កឡើយដោយបញ្ហាផ្សេងៗជាច្រើន។ ដើម្បីងាយស្រួលកំណត់បញ្ហា និងវិធីព្យាបាល សូមលោកអ្នកស្វែកយល់ពីបញ្ហាកន្ទួលរមាស់ និងបញ្ហាស្បែកទាំង ៩ ប្រភេទខាងក្រោមនេះ៖ ១. ជំងឺឡែម៖វាបានបង្កឲ្យមានបញ្ហាស្បែកដូចក្នុងរូបខាងក្រោម ហើយវាមានរោគសញ្ញាដូចជា ឈឺក្បាល ក្តៅខ្លួន អស់កម្លាំង រមាស់ស្បែក។ ក្នុងករណីដែលលោកអ្នកមិនព្យាបាលវា វានឹងបង្កឲ្យមានបញ្ហាបេះដូង សន្លាក់ និងប្រព័ន្ធសរសៃប្រសាទទៀតផង។ ២. កន្ទួលរមាស់អាឡែកស៊ី៖ ជាប្រភេទកន្ទួលរមាស់តូចៗដែលកើតឡើងដោយសារតែបាក់តេរីណាមួយដែលលោកអ្នកបានប៉ះពាល់ ឬជ្រាបចូលទៅក្នុងខ្លួន ហើយជាទូទៅបញ្ហានេះច្រើនកើតឡើងចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។ ៣. ជំងឺរើម៖កើតឡើងជាលក្ខណៈដូចពងបែក និងអាចកើតមានគ្រប់កន្លែងលើរាងកាយ កន្ទួលរមាស់ប្រភេទនេះអាចព្យាបាលបានប្រសិនបើលោកអ្នកទៅជួបវេជ្ជបណ្ឌិតជំនាញផ្នែសើរស្បែក។ ៤. កន្ទាលត្រអាក៖ជាកន្ទួលរមាស់ដែលមានលក្ខណៈជាផ្ទាំងធំៗពណ៌ក្រហម ហើយវាអាចកើតឡើងដោយសារតែបញ្ហាស្ត្រេស សត្វតិច ប្រតិកម្មថ្នាំ ឬអាហារ និងបាក់តេរីផ្សេងៗ។
December 10, 2018 - អន្តរជាតិ
ឥណ្ឌា៖ សត្វឆ្កែឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីវាត្រូវបានបុរសញៀនថ្នាំ៤នាក់ នាំគ្នាចាប់រំលោភសេពបូកយ៉ាងព្រៃផ្សៃ។ ហេតុការណ៍ដ៏ហួសចិត្តមួយនេះបានកើតឡើងក្នុងតំបន់ដាច់ស្រយ៉ាលមួយក្នុងប្រទេសឥណ្ឌា។ សត្វឆ្កែដែលបានស្លាប់នោះជាសត្វចិញ្ចឹមរបស់គ្រួសារក្នុងតំបន់ខាងលើនេះ។ សត្វឆ្កែត្រូវបានគេប្រទះឃើញដេកសន្លប់នៅលើដងផ្លូវ និងមានឈាមហូរតាមរន្ធគូទយ៉ាងខ្លាំង។ ដោយសារតែវាជាករណីចម្លែកទើបអ្នកភូមិបានថតហេតុការណ៍នេះ និងបង្ហោះក្នុងបណ្តាញសង្គម ដើម្បីឲ្យក្រុមអ្នកការពារសិទ្ធិរបស់សត្វក្នុងប្រទេសឥណ្ឌាបានចុះមកត្រួតពិនិត្យ និងជួយសត្វឆ្កែនេះ។ ក្រុមសកម្មជនការងារសិទ្ធិសត្វក៏បាននាំសត្វឆ្កែមួយក្បាលនេះទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ តែក្រោយមកវាក៏បានស្លាប់ ព្រោះតែរបួសធ្ងន់ធ្ងរពេក។ ក្រោយការស៊ើបអង្កេតក្រុមការងារសិទ្ធិសត្វបានរកឃើញថា ឆ្កែមួយក្បាលនេះត្រូវបានបុរសញៀនថ្នាំ ៤ នាក់នាំគ្នារំលោភ និងធ្វើទារណ្ឌកម្មរហូតដល់ស្លាប់តែម្តង។ ពេលនេះបុរសទាំង ៤ នាក់នោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ដើម្បីធ្វើការអប់រំ និងឲ្យពួកគេទទួលនៃការប្រើប្រាស់គ្រឿងញៀន និងបង្កបញ្ហាដល់សង្គម៕ ” អត្ថបទ៖ ភក្តី ប្រភព៖nextshark
December 10, 2018









