ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យប់មិញ បវរកញ្ញាចក្រវាលរបស់ខ្មែរ ឡើងបង្ហាញឈុតតំណាងជាតិដោយកាយវិការទន់ភ្លន់ ប្រកបដោយភាពជឿជាក់

    BY Khmernote Media December 11, 2018
    យប់មិញ បវរកញ្ញាចក្រវាលរបស់ខ្មែរ ឡើងបង្ហាញឈុតតំណាងជាតិដោយកាយវិការទន់ភ្លន់ ប្រកបដោយភាពជឿជាក់

    កញ្ញា រឿន ស៊ីណាត បានក្លាយជាបវរកញ្ញាមួយរូបដែលតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតកម្មវិធី Miss Universe 2018 នៅប្រទេសថៃ ដោយទទួលបានការគាំទ្រពីសំណាក់មហាជន និងបងប្អូនខ្មែរជាច្រើន។ យ៉ាងណាមិញ ឈានមកដល់វគ្គដើរបង្ហាញឈុតតំណាងជាតិប្រចាំប្រទេសនីមួយៗ កញ្ញា រឿន ស៊ីណាត បានយកឈុតតំណាងជាតិរបស់ខ្មែរ «ព្រះរាជាណាចក្រអច្ឆរិយៈ» យកមកដើរបង្ហាញលើឆាកអន្តរជាតិយ៉ាងជឿជាក់បំផុត។

    ជាក់ស្ដែង ខណៈពេលដែលបវរកញ្ញា រឿន ស៊ីណាត បង្ហាញវត្តមាននៅលើឆាកជាមួយកាយវិការទន់ភ្លន់ ល្វតល្វន់  ទទួលបានសម្លេងស្រែកហ៊ោគាំទ្រ និងសរសើរថាស្រស់ស្អាតគ្រប់ៗគ្នា ធ្វើឲ្យរូប​នាងមានចិត្តរីករាយ និងរំភើបជាខ្លាំង។ កញ្ញាបានបញ្ចេញក្ដីរំភើបភ្លាមៗ តាមរយៈការ Live វីដេអូ ផ្ញើទៅបងប្អូនតែម្ដង។ គួរបញ្ជាក់ឲ្យដឹងផងដែរថា គ្រឿងតែងឈុតនេះគឺចំណាយពេលដល់ទៅជាង ២ ខែ ក្នុងការច្នៃម៉ូត ព្រមទាំងចាយអស់ប្រាក់ដល់ទៅជាង ៣ពាន់ដុល្លារអាមេរិក៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay