- Khmernote Media
- អន្តរជាតិ
រាជធានីភ្នំពេញ)៖ នៅថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារស៊ិនជូរីផ្លាហ្សា ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព
December 11, 2018 - អន្តរជាតិ
ផ្សាររាត្រីកុងតឺន័រ ដំបូងបង្អស់នៅក្នុងក្រុងភ្នំពេញ ដែលមានទីតាំងជិតស្ថានទូតរុស្សី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានរុះរើតូបជាបណ្តើរៗ និងបិទជាស្ថាពរហើយ។ យោងតាមតំណាងក្រុមហ៊ុនវិនិយោគ បានអះអាងថាមូលហេតុដែលនាំឲ្យឈានដល់ការបិទផ្សារនេះគឺកត្តាតម្លៃជួលដីកើនឡើងខ្ពស់។ យ៉ាងណាមិញក៏មានការលើកឡើងថានៅមុនពេលបិទនេះ អាជីវកម្មលក់ដូរនៅក្នុងផ្សារក៏កាន់តែថយចុះ ដោយពុំសូវមានអតិថិនដូចកាលពីមុន រហូតដល់អាជីវករដែលជួលទីតាំងខាងលើបានរើសម្ភាររបស់ខ្លួនចេញប្រហែលជិត ១ ខែមកហើយ បន្ទាប់ពីក្រុមហ៊ុនជូនដំណឹងពីការបិទ។ គួររំលឹកផងដែលថាផ្សាររាត្រីកុងតឺន័រ ដំបូងបង្អស់នៅក្នុងក្រុងភ្នំពេញ បានបើកដំណើរការនៅដើមខែកុម្ភៈ ឆ្នាំ២០១៧ មានស្តង់ចំនួន២២៤ស្តង់ មានលក់នូវសម្លៀកបំពាក់ បារផឹកស៊ីតូចៗ ប្រើប្រាស់ទូរកុងតឺន័រសរុបជាង៨០៕ ប្រភព៖ postkhmer
December 11, 2018 - អន្តរជាតិ
ក្រុមល្ខោនព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា បានឈានជើងដល់ទឹកដីនៃប្រទេសអារ៉ាប់រួម ដើម្បីធ្វើការសម្តែងនូវរបាំបុរាណខ្មែររហូតដល់ទៅ២ថ្ងៃ។ ដោយយោងតាមការបញ្ជាក់របស់នាដកា Theara Chenda បានឲ្យដឹងថា ក្រុមល្ខោនព្រះរាជទ្រព្យកម្ពុជា នឹងធ្វើការសម្តែងរឿង “ព្រះនាងវឌ្ឍនាទេវី” នៅក្នុង អាប៊ូដាប៊ី រាជធានីនៃប្រទេសអារ៉ាប់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសារមន្ទីរ Louvre ក្នុងរាជធានី អាប៊ូដាប៊ី។ គួរបញ្ជាក់ថាក្រុមល្ខោនព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តែងរឿង “ព្រះនាងវឌ្ឍនាទេវី” ដែលជាស្នាព្រះហស្ថតម្លើងថ្មីដោយ សម្តេចរាជបុត្រី ព្រះរៀមនរោត្តមបុប្ផាទេវី ដែលនាដកា(អ្នករបាំ)ទាំងអស់សម្តែងជានាដកាហ្លួងព្រះសុីសុវត្តិកាលពី១០០ឆ្នាំមុន។ ខាងក្រោមនេះជាសកម្មភាពហាត់សម៖ ប្រភព៖ Theara_Chenda/ Chap Chamroeun Tola
December 11, 2018 - កីឡា
ក្លឹបបិសាចក្រហម Manchester United បានប្រាប់ទៅកាន់ខ្សែបម្រើ Paul Pogba ថាគាត់នឹងមិនត្រូវបានក្លឹបលក់នោះទេ ទោះបីជា Pogba កំពុងមានការមិនពេញចិត្តជាមួយនឹងលោក Jose Mourinho ក៏ដោយ។ ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងពីរប្រកួតចុងក្រោយ ខ្សែបម្រើ Paul Pogba មិនបានស្ថិតនៅក្នុងបញ្ជើឈ្មោះកីឡាករជម្រើសដំបូងរបស់ក្លឹបបិសាចក្រហម Manchester United ទេ។ ប៉ុន្ដែខ្សែបម្រើសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងវិលត្រលប់មកកាន់ជម្រើសដំបូងរបស់ក្លឹបវិញនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ក្នុងសប្ដាហ៍នេះ ជាពិសេស Pogba អាចនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United
December 11, 2018 - សង្គម
នៅថ្ងៃនេះមានការប្រកាសជាបន្ទាន់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ ប៉ុន្តែរីងទឹកភ្លោះ ហើយថែមទាំងកំពុងមានជម្ងឺគ្រុនឈាមហើយត្រូវការវះកាត់សម្រាលជាបន្ទាន់ តែក៏មិនទាន់វះកាត់សម្រាលកូនព្រោះត្រូវការចាំបាច់បំផុតគឺឈាមប្រភេទO(-) ចំនួន៦ប្លោកឯណោះ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sopheak Chrin ជាស្វាមីស្ត្រីខាងលើបានអំពាវនាវដល់បងប្អូននៅលើហ្វេសប៊ុកថា៖ “ខ្ញុំជាស្វាមី សូមអរគុណដល់បងប្អូនមិត្តភក្តិ ដូចជាមិត្តភក្តិអ្នកស្គាល់គ្នាក្នុងហ្វេសបុ៊កទាំងអស់នូវសារជូនពរ និងការលើកទឹកចិត្ត ដោយកូនខ្ញុំមិនទាន់បានប្រសូតទេ ព្រោះម្តាយនិងកូនកំពុងជួបបញ្ហា ដូចនេះមិនអាចវះកាត់ភ្លាមៗព្រោះខ្ញុំត្រូវការឈាមប្រភេទអូដក(O-)ចំនួន៦ប្លោក។ តែខ្ញុំទើបស្វែងរកបានតែ៣នាក់ទេ នោះខ្ញុំត្រូវការ៣នាក់បន្ថែមទៀត សូមបញ្ជាក់ប្រពន្ធខ្ញុំគាត់មានឈាម 0- ហើយឈាមគាត់គឺឈាមវាវ ហើយក្រ កកទើបត្រូវការឈាមច្រើន ដោយអាស្រ័យដូនបានរៀបរាប់ខាងលើ ខ្ញុំសូមអោយបងប្អូនណាដែរមានឈាមប្រភេទ0- ឫស្គាល់នាក់ដែរមានឈាមប្រភេទនេះ សូមមេត្តាជួយបរិច្ចាគដល់គ្រួសារយើងខ្ញុំផង ឫក៏ជួយប្រាប់និងសួរៗតៗគ្នាជំនួសគ្រួសារខ្ញុំផង សូមអរគុណក្នុងការអានសារយើងខ្ញុំ”។ ហេតុដូច្នេះសូមអ្នកទាំងអស់គ្នាដែលមានឈាមប្រភេទដូចខាងលើ សូមមេត្តាជួយបរិច្ចាគបន្ថែមផង(ពិតជាប្រញាប់)។ លេខទូរស័ព្ទទំនាក់ទំនង 012366347, 011772236, 070772236, 011722736,
December 11, 2018 - កីឡា
ខ្សែប្រយុទ្ធ Cristiano Ronaldo បានលើកឡើងថា៖ Messi ប្រហែលត្រូវការពេលបន្ថែម ហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានអញ្ជើញខ្សែប្រយុទ្ធ Lionel Messi មកចូលរួមនៅក្នុងលីគកំពូល Serie A របស់អ៊ីតាលី។ កីឡាករឆ្នើមទាំងពីររូបនេះបានឈរនៅលើកំពូលតារាងកីឡាករឆ្នើមរបស់ពិភពលោកក្នុងរយៈពេល 1 ទសវត្សចុងក្រោយនេះ ជាពិសេសខ្សែប្រយុទ្ធទាំងពីរនេះបានធ្វើឲ្យលីគកំពូលអេស្ប៉ាញកក្រើកក្នុងរយៈពេល 9 ឆ្នាំចុងក្រោយបន្ទាប់ពី Ronaldo បង្ហាញវត្តមាននៅក្នុងក្លឹបអធិរាជសរ Real Madrid។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីក្លឹបអធិរាជសរ Real Madrid មកកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលដើមរដូវកាលនេះដោយតម្លៃផ្ទេរខ្សែប្រយុទ្ធវ័យ 33ឆ្នាំរូបនេះគឺមានតម្លៃដល់ទៅ 100លានអឺរ៉ូ។
December 11, 2018 - សង្គម
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីឆបោកមួយ ដោយមានលោកយាយ វ័យចំណាស់មួយរូប ជាជនរងគ្រោះ ត្រូវបានជនឆបោក មកទិញខ្នើយរួចបានឲ្យប្រាក់ដុល្លារក្លែងក្លាយ។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sokly Sam បានសរសេររៀបរាប់ឲ្យដឹងថា៖ “ព្រឹកមិញជួយទិញយាយម្នាក់ គាត់ដើរទូលខ្នើយនិងខ្នើយអោបលក់ គាត់និយាយថា មុននឹងមានគេមកទិញខ្នើយគាត់ ២ សរុប៣មុឺនរៀល។ គេអោយគាត់ ២០ដុល្លារ ហើយអោយគាត់អាប់អោយវិញ ៥មុឺនរៀល តែ២០ដុល្លារ ហ្នឹងគឺលុយក្លែងក្លាយ យាយគេយាយយើង គាត់ថាខំទួលលក់នឹងអាលមានលុយទៅវត្ត ឥឡូវជួបមនុស្សបោកទៀត អោយឯងក្តៅទាំងព្រឹកហ្មង”។ ក្រោយពីករណីនេះបានចែកចាយពេញបណ្តាញសង្គម ធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនសម្តែងក្តីអាណិតអាសូរដល់លោកយាយ ព្រមទាំងបានសាកសួរពីទីកន្លែងដែលលោកយាយដើរទូលលក់ខ្នើយ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានឆ្លើយតបថា ខ្លួនក៏មិនបានដឹងពីទីកន្លែងស្នាក់នៅលោកយាយឡើយ ដោយជួបលោកយាយចៃដន្យ នៅម្តុំសួនច្បារ សរ ខេង
December 11, 2018 - អន្តរជាតិលោក ឃឹម ប៊ុនសុង ត្រូវបានតម្លើងឋានន្តស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យធ្វើការតម្លើងឋានន្តស័ក្តិ លោក ឃឹម ប៊ុនសុង ជា ននាយឧត្តមសេនីយ៍នាយទាហាននថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ និងតែងតាំងលោក ជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោក ឃឹម ប៊ុនសុង ត្រូវបានចូលនិវត្តន៍ពីអភិបាលខេត្តសៀមរាប ហើយតែងតាំង លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាបថ្មីជំនួសវិញ៕ អត្ថបទ៖ សេម
December 11, 2018 - អន្តរជាតិ
ការលះបង់ដ៏គួរឲ្យស្ញប់ស្ញែងរបស់ក្រុមគ្រួសារអាមេរិកមួយរបស់លោក BEN ដែលបានស្ម័គ្រចិត្តរស់នៅកណ្ដាលព្រៃភ្នំអស់រយៈពេល ២៦ ឆ្នាំ ដើម្បីចូលរួមក្នុងការអភិរក្សព្រៃឈើ នៅទីជនបទដាច់ស្រយាលរបស់ប្រទេសកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការកោតសរសើរ តាមរយៈរូបភាពដែលលោកតាន់ គឹមសួរដែលបានបង្ហោះ ក៏មានមហាជនមួយចំនួនបានសម្ដែងក្ដីងឿងឆ្ងល់ និងសង្ស័យជាខ្លាំងក្រោយពេលឃើញទិដ្ឋភាពក្នុងផ្ទះលោក BEN ដែលសុទ្ធសឹងតែធ្វើឡើងដោយឈើប្រណិតៗ មើលទៅតម្លៃមិនធម្មតាឡើយ។ ដែលនាំឲ្យគ្រប់គ្នាលើកសំណួរឡើងថា «ក្រែងលោកជាអ្នកអភិរក្សព្រៃឈើ ម្តេចក៏ក្នុងផ្ទះពោរពេញដោយឈើកម្រទៅវិញ»? យ៉ាងណាមិញ ភ្លាមៗ នោះ លោកតាន់ គឹមសួរ ក៏បានបញ្ចេញវិដេអូមួយ បកស្រាយចម្ងល់មហាជន ដោយទៅជួបសួរផ្ទាល់នឹងលោក BEN តែម្ដង។ តាមរយៈការសម្ភាសន៍ លោក BEN បានឲ្យដឹងថា តាមពិតឈើនៅក្នុងផ្ទះរបស់លោក គឺជាកំណាត់ឈើដែលគេចោល
December 11, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលជាម៉ូដែល Galaxy A8s។ ស្មាតហ្វូនថ្មីនេះបំពាក់ដោយអេក្រង់ Infinity O ដោយធ្វើការចោះអេក្រង់ដើម្បីបំពាក់កាមេរ៉ា ហើយក្រុមហ៊ុន Samsung សម្រេចអេក្រង់នេះ ព្រោះចង់បំពាក់អេក្រង់ធំលាតដល់គ្រប់គែម និងមិនចង់មានក្បាលឆកដូចស្មាតហ្វូនដទៃ។ Galaxy A8s មានអេក្រង់ទំហំ 6.4-inch Full HD+ ដើរដោយបន្ទះឈីប Qualcomm Snapdragon 710 មាន RAM ទំហំ 6GB និង 8GB និងមានមេម៉ូរីទំហំ 128GB។
December 11, 2018









