សោកស្តាយ! ផ្សាររាត្រីកុងតឺន័រ ដ៏ល្បីមួយ ក្បែរទូតរុស្សី ត្រូវបានរុះរើតូប និងបិទជាស្ថាពរ
ផ្សាររាត្រីកុងតឺន័រ ដំបូងបង្អស់នៅក្នុងក្រុងភ្នំពេញ ដែលមានទីតាំងជិតស្ថានទូតរុស្សី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានរុះរើតូបជាបណ្តើរៗ និងបិទជាស្ថាពរហើយ។ យោងតាមតំណាងក្រុមហ៊ុនវិនិយោគ បានអះអាងថាមូលហេតុដែលនាំឲ្យឈានដល់ការបិទផ្សារនេះគឺកត្តាតម្លៃជួលដីកើនឡើងខ្ពស់។
យ៉ាងណាមិញក៏មានការលើកឡើងថានៅមុនពេលបិទនេះ អាជីវកម្មលក់ដូរនៅក្នុងផ្សារក៏កាន់តែថយចុះ ដោយពុំសូវមានអតិថិនដូចកាលពីមុន រហូតដល់អាជីវករដែលជួលទីតាំងខាងលើបានរើសម្ភាររបស់ខ្លួនចេញប្រហែលជិត ១ ខែមកហើយ បន្ទាប់ពីក្រុមហ៊ុនជូនដំណឹងពីការបិទ។ គួររំលឹកផងដែលថាផ្សាររាត្រីកុងតឺន័រ ដំបូងបង្អស់នៅក្នុងក្រុងភ្នំពេញ បានបើកដំណើរការនៅដើមខែកុម្ភៈ ឆ្នាំ២០១៧ មានស្តង់ចំនួន២២៤ស្តង់ មានលក់នូវសម្លៀកបំពាក់ បារផឹកស៊ីតូចៗ ប្រើប្រាស់ទូរកុងតឺន័រសរុបជាង៨០៕


ប្រភព៖ postkhmer