សង្គម

អាណិតលោកយាយណាស់ ខំដើរទូលខ្នើយលក់គ្រាន់បានលុយទៅវត្ត ស្រាប់តែត្រូវជនមិនស្គាល់បុណ្យបាប មកបោកឲ្យលុយ២០ដុល្លារក្លែងក្លាយ

BY
Khmernote Media
December 11, 2018

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីឆបោកមួយ ដោយមានលោកយាយ វ័យចំណាស់មួយរូប ជាជនរងគ្រោះ ត្រូវបានជនឆបោក មកទិញខ្នើយរួចបានឲ្យប្រាក់ដុល្លារក្លែងក្លាយ។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sokly Sam បានសរសេររៀបរាប់ឲ្យដឹងថា៖

“ព្រឹកមិញជួយទិញយាយម្នាក់ គាត់ដើរទូលខ្នើយនិងខ្នើយអោបលក់ គាត់និយាយថា មុននឹងមានគេមកទិញខ្នើយគាត់ ២ សរុប៣មុឺនរៀល។ គេអោយគាត់ ២០ដុល្លារ ហើយអោយគាត់អាប់អោយវិញ ៥មុឺនរៀល តែ២០ដុល្លារ ហ្នឹងគឺលុយក្លែងក្លាយ
យាយគេយាយយើង គាត់ថាខំទួលលក់នឹងអាលមានលុយទៅវត្ត ឥឡូវជួបមនុស្សបោកទៀត អោយឯងក្តៅទាំងព្រឹកហ្មង”។ ក្រោយពីករណីនេះបានចែកចាយពេញបណ្តាញសង្គម ធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនសម្តែងក្តីអាណិតអាសូរដល់លោកយាយ ព្រមទាំងបានសាកសួរពីទីកន្លែងដែលលោកយាយដើរទូលលក់ខ្នើយ ដោយម្ចាស់គណនីហ្វេសប៊ុកដដែលបានឆ្លើយតបថា ខ្លួនក៏មិនបានដឹងពីទីកន្លែងស្នាក់នៅលោកយាយឡើយ ដោយជួបលោកយាយចៃដន្យ នៅម្តុំសួនច្បារ សរ ខេង ទីរួមខេត្តបាត់ដំបង៕

ប្រភព​៖ Sokly Sam

Share This Post: