- Khmernote Media
- សង្គម
ពិតជារឿងមួយគួរឲ្យអាណិតអាសូរជាទីបំផុតដោយក្មេងប្រុសតូចមួយសោះតែបែរជាកើតជម្ងឺទឹកនោមប្រៃ ហើមពោះ ហើមខ្លួន សឹងគ្រប់ទីកន្លែង។ អ្វីកាន់តែអាសូរនោះក្មេងប្រុសកម្សត់ នេះនៅមិនទាន់ទទួលបានការព្យាបាលនៅឡើយទេក៏ព្រោះតែក្រុមគ្រួសារគ្មានលទ្ធភាពដោយមានជីវភាពក្រីក្រទីទ័លបំផុត។ ដោយគណនីហ្វេសប៊ុកឈ្មោះ Sophal Forex បានអំពាវនាវដល់សប្បុរសជនថា៖ “សូមជួយដល់ក្មេងប្រុសម្នាក់នេះផង ម្តាយរបស់ក្មេងគ្មានលុយមើលជំងឺទេ ក្មេងមានជំងឺទឹកនោមប្រៃ។ រស់នៅភូមិព្រៃក្តី ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សូមលោកឧកញ៉ា លោកជំទាវ ពុក ម៉ែបងអូន លោកតា លោកយាយ ពូ មីង បងប្អូននៅក្នុងហ្វេសប៊ុកទាំងអស់ សូមជួយដល់ក្មេងផងតាមសទ្ធាជ្រះថ្លាតិចក្តីច្រើនក្តីតាមរយៈលេខទូរស័ព្ទ015923133 086730408 សូមជួយម្នាក់ៗបន្តិចៗៗផង”៕
December 13, 2018 - អន្តរជាតិ
បុគ្គលិកជាច្រើនបានធ្វើការផ្លាស់ប្តូរការងារពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយជាញឹកញាប់ក្នុងគោលបំណង ដើម្បីស្វែងរកតួនាទីខ្ពស់ជាងមុន ឬទទួលបានប្រាក់ខែខ្ពស់ជាងមុនជាដើម។ យ៉ាងណាក្តី មិនមែនអ្នកផ្លាស់ប្តូរការងារសុទ្ធតែទទួលបានជោគជ័យទាំងអស់នោះទេ ព្រោះពេលខ្លះការងារថ្មីអាចមិនល្អដូចការងារចាស់ផង។ ដើម្បីជៀសវាងបញ្ហាខកបំណង ក្នុងការផ្លាស់ប្តូរការងារនេះ អ្នកគួរសួរខ្លួនឯងបីសំនួរខាងក្រោមនេះសិន មុននឹងសម្រេចផ្លាស់ប្តូរការងារថ្មី៖ ១. តើអ្នកនឹងក្លាយជាអ្វី បើអ្នកទទួលបានជោគជ័យនៅកន្លែងការងារដែលកំពុងធ្វើ? សំនួរនេះអាចដាស់តឿនអ្នកឲ្យគិតដល់អនាគតរបស់អ្នកក្នុងកន្លែងការងារ ដែលអ្នកកំពុងធ្វើ ហើយពេលខ្លះអ្នកគ្រាន់តែខិតខំបន្តិចទៀតអ្នកអាចនឹងទទួលបានភាពជោគជ័យធំមួយនៅកន្លែងធ្វើការងារបច្ចុប្បន្នក៏ថាបាន។ ២. តើអ្នកបានខិតខំធ្វើការងានៅកន្លែង ដែលកំពុងធ្វើបានច្រើនប៉ុណ្ណាហើយ? ពេលខ្លះអ្នកគិតថា កន្លែងការងារមិនឲ្យតម្លៃអ្នកទើបអ្នកចង់ផ្លាស់ប្តូរការងារ តែត្រូវគិតមើលសិនថា អ្នកបានខិតខំធ្វើការងារច្រើនប៉ុណ្ណាហើយទើបគេមិនឲ្យតម្លៃដូចនេះ។ បើអ្នកមិនខិតខំធ្វើការងារទេ ទោះប្តូរការងារក៏នៅតែមិនបានជោគជ័យដែរ។ ៣. អ្វីទៅជាអទិភាពនៃការងាររបស់អ្នក? ស្វែងរកឲ្យឃើញអទិភាពនៃការងាររបស់អ្នក នោះអ្នកនឹងទទួលបានជោគជ័យក្នុងការងារ ទោះស្ថិតនៅកន្លែងធ្វើការងារណាក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ cnbc
December 13, 2018 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមនបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមបណ្តោយមហាវិថីសម្តេចមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន គឺមិនបានវេចខ្ចប់ និងទុកដាក់សំរាមរបស់ខ្លួនត្រឹមត្រូវនោះទេ ដោយយកសំរាមទាំងនោះមកដាក់ពេញផ្លូវ ធ្វើឲ្យជះក្លិននមិននល្អដល់ប្រជាពលរដ្ឋ ដែលរស់ននៅក្បែរនោះ ម៉្យាងទោត កម្លាំងសណ្តាប់ធ្នាប់របស់រដ្ឋបាលខណ្ឌចុះរៀបចំ និងណែនាំរៀងរាល់ថ្ងៃ ប៉ុន្តែបងប្អូនអាជីវករមិនចូលរួម និងវិចខ្ចប់សំរាមបានត្រឹមត្រូវដដែល។ រដ្ឋបាលខណ្ឌចំការមន ណែនាំឲ្យបងប្អូនអាជីវករលក់ដូរនៅទីនោះរៀបចំទុកដាក់ និងវិចខ្ចប់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ រដ្ឋបាលខណ្ឌ នឹងធ្វើការផាកពិន័យទៅតាមការប្រកាសអន្តរក្រសួងស្តីពីការផាកពិន័យប្រជាពលរដ្ឋណា ដែលបោះសំរាមចោល ព្រមទាំងមិនអនុញ្ញាតឲ្យបងប្អូនលក់ដូរនៅទីតាំងខាងលើបន្តទៀតឡើយ៕ អត្ថបទ៖ សេម
December 13, 2018 - កីឡា
ក្លឹបអ្នកមានបុណ្យ Barcelona បានចេញមុខបដិសេដចំពោះពាក្យចចាមអារាមដែលខ្សែបម្រើ Ivan Rakitic នឹងចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹបអ្នកមានបារាំង PSG នៅក្នុងខែមករាខាងមុខនេះ។ ពាក្យចចាមអារាមដែលថាខ្សែបម្រើ Ivan Rakitic មានបំណងចង់ចាកចេញពីក្លឹប Barcelona នោះបន្ទាប់ពីខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានដាក់លក់ផ្ទះនៅក្នុងទីក្រុង Barcelona ហើយបញ្ជូនកូនៗរបស់គេទៅរៀនភាសាបារាំង។ ពេលនេះក្លឹបយក្សរបស់អេស្ប៉ាញ Barcelona បានចេញមុខបដិសេដចំពោះពាក្យចចាមអារាមទាំងនេះ ដោយលើកឡើងថា៖ ក្លឹបកំពុងតែមានការចចារជាមួយនឹងខ្សែបម្រើ Ivan Rakitic។ ភាគីទាំងពីរបានប្រតិកម្មភ្លាមៗចំពោះព័ត៌មានដែលបានចេញផ្សាយទាំងនោះ។ Ratikic និង Barcelona បានព្រមព្រៀងគ្នាថា៖ ក្លឹបនឹងព្រមឲ្យខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះចាកចេញពីក្លឹបនៅក្នុងរដូវក្ដៅខាងមុខនេះក្នុងតម្លៃផ្ទេរយ៉ាង 125លានអឺរ៉ូ។ បុត្រ ប្រភព៖
December 12, 2018 - សង្គម
មុននេះយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានឲ្យដឹងថាព្រះតេជគុណបានរកឃើញលោកយាយ ដែលត្រូវគេទិញខ្នើយហើយបោកឲ្យលុយដុល្លារក្លែងក្លាយហើយ។ ក្រៅពីបានរកឃើញលោកយាយរងគ្រោះ ព្រះតេជគុណ កក្កដា សុភ័ណ្ឌ ក៏កំពុងតែធ្វើការ live វីដេអូរកជំនួយដើម្បីជួយលោកយាយ។ គួររំលឹកផងដែលថាលោកយាយ វ័យចំណាស់មួយរូប ត្រូវបានគេជួបលោកយាយចៃដន្យ នៅម្តុំសួនច្បារ សរ ខេង ទីរួមខេត្តបាត់ដំបង និងបានដឹងរឿងថា មានជនឆបោកមកទិញខ្នើយ ២ សរុប៣មុឺនរៀល គេអោយលោកយាយ ២០ដុល្លារ ហើយអោយគាត់អាប់អោយវិញ ៥មុឺនរៀល តែ២០ដុល្លារហ្នឹងគឺជាលុយក្លែងក្លាយ។ សូមទស្សនាវីដេអូនៅខាងក្រោម៖
December 12, 2018 - អន្តរជាតិ
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ពិធីការពារគម្រោងបញ្ចប់វគ្គសិក្សា ផ្នែកស្ថាបត្យកម្ម នៅអង្គការអភិវឌ្ឍនកម្ពុជាដោយនិរន្តរភាព បានបញ្ចប់ដោយមានក្រុមនិស្សិតជាច្រើនបានបញ្ចប់គម្រោងសិក្សា។ ក្នុងនោះក៏មានការចាប់អារម្មណ៍ចំពោះគម្រោងលំនៅដ្ឋានផ្ទះខ្មែរ របស់ក្រុមទី៤ ដែលមាននិស្សិតចំនួន៤រូប យកគម្រោង “ផ្ទះខ្មែរបុរាណអភិវឌ្ឍបែបសេដ្ឋី” យកមកធ្វើបទបង្ហាញបញ្ចប់ការសិក្សាឆ្នាំដំបូង។ ក្រោយពីបានបញ្ចប់ការការពារគម្រោង គណនីហ្វេសប៊ុកឈ្មោះ Sela ដែលជាសមាជិកក្រុមបានសរសេររៀបរាប់ថា៖ “សូមអរគុណយ៉ាងជ្រាលជ្រៅដល់អាណាព្យាបាលនីមួយៗ របស់សមាជិកក្រុមបើគ្មានអ្នកក៏កូនៗ គ្មានថ្ងៃនេះដែរ។ អរគុណសាស្រ្តាចារ្យ សួន សុខកឿន ដែលបានអនុគ្រោះកន្លងមក Dcd Cambodia ទន្ទឹមនឹងការទទួលបាននូវលទ្ធមកដល់ចំណុចនេះ ក្រុមរបស់ខ្ញុំក៏សូមអរគុណដល់លោកគ្រូ ចាន់ ទ្រីគា ( ភូមិ បៃតង )
December 12, 2018 - PR
ក្រុមហ៊ុនសាមសុងបានបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលនិងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលចាប់ពីថ្ងៃទី ១១ ខែធ្នូ រហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ នេះដល់សិក្ខាកាមជំនាញចំនួន៣៥០ នាក់ ដែលមានសិក្ខាកាមជំនាញដែលចូលរួមមកពី ៦ ខេត្តក្រុងផ្សេងៗគ្នាគឺខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។ កម្មវិធីបណ្តុះបណ្តាលជំនាញជួសជុលនិងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលដល់ទៅ ១៧ ថ្ងៃនេះមានការរៀនទាំងទ្រស្តី និងការអនុវត្តជាក់ស្តែងជាមួយនឹងសម្ភារៈគ្រឿងអេឡិចត្រូនិចរបស់សាមសុង ដែលបង្ហាត់បង្ហាញដោយគ្រូជំនាញរបស់ក្រុមហ៊ុនសាមសុងផ្ទាល់តែម្តង។ វគ្គបណ្តុះបណ្តាលជំនាញនេះមានគោលដៅធំៗសំខាន់ចំនួន ៣ គឺ៖ ១. ការបណ្តុះបណ្តាលអំពីជំនាញទៅលើការតម្លើងម៉ាស៊ីនត្រជាក់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាមួយនឹងទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន ២. ការកសាងនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុងដែលផ្តល់នូវភាពងាយស្រួលក្នុងការតម្លើង
December 12, 2018 - អន្តរជាតិ
(ខេត្តកណ្តាល)៖ នៅថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលមានដាក់តាំងលក់នៅ ផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ នៅលើផលិតផលម្ហូបអាហារមួយចំនួនដូចជា៖ ត្រីងៀត សាច់ក្រក និងងៀតត្រីបបែល។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតងៀតបបែល ដែលមានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ១២.៥ គីឡូក្រាម
December 12, 2018 - កីឡា
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសនិងខ្សែបម្រើខ្សែបម្រើ Wayne Rooney របស់ក្លឹប DC United បានទៅលេងសេតវិមានដែលជាផ្ទះរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ពិធីជប់លៀងបុណ្យណូអែល។ កីឡាករវ័យ 33 ឆ្នាំរូបនេះបានថតរូបជាមួយនឹងកូនប្រុសអាយុ 12 ឆ្នាំរបស់លោក Trump ដែលជាអ្នកគាំទ្របាល់ទាត់ហើយកំពុងលេងឱ្យក្រុមយុវជនរបស់ក្លឹប DC United។ អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United កីឡាករ Rooney បានផ្លាស់ទៅកាន់សហរដ្ឋអាមេរិកដើម្បីក្រោយពីបានចំណាយពេលមួយឆ្នាំចូលរួមជាមួយក្រុម Everton កាលពីខែមិថុនា។ គាត់បានស៊ុតបាល់បញ្ចូលទី 12គ្រាប់ឲក្លឹប DC United ខណៈដែលពួកគេបានឈានដល់ការប្រកួតជម្រុះ MLS ។
December 12, 2018 - កីឡា
ការស៊ុតបាល់បញ្ចូលទីនៅនាទីទី 85 របស់ Lucas Moura បានជួយឲ Spur ទទួលបាន១ពិន្ទុដ៏អស្ចារ្យនៅលើទឹកដីរបស់ក្លឹប Barcelona ខណៈដែលក្លឹប Inter Milan បានបរាជ័យក្នុងការយកបីពិន្ទុពីក្រុមបាតតារាងដែលធ្វើឲក្រុម Spurs បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Uefa Champions League។ ក្លឹប FC Barcelona បានរកគ្រាប់បាល់បានតាំងពីនាទីទី ៧ ដោយកីឡាករ Dembele។ លោក Pochettino បាននិយាយថា: “ខ្ញុំពិតជារីករាយណាស់សម្រាប់អ្នកគាំទ្រ។ នេះគឺជាសមិទ្ធផលដ៏ធំសម្បើមមួយសម្រាប់ក្លឹប។ យើងបានទទួលរងនូវការឈឺចាប់នៅពេលដែលយើងបញ្ចប់ការប្រកួតដែលយើងមិនបានដឹងពីលទ្ធផលនៅ Inter នោះទេប៉ុន្តែនៅទីបញ្ចប់យើងសប្បាយចិត្តឡើងវិញបន្ទាប់ពីបានដឹងពីលទ្ធផលនៅទីក្រុង Milan”។
December 12, 2018









