- Khmernote Media
- PR
នៅសល់ត្រឹមតែ១៨ថ្ងៃទៀតទេ នឹងចូលឆ្នាំថ្មីហើយ! ដូចគេតែងតែនិយាយថា ឆ្នាំថ្មី អ្វីៗក៏ថ្មីដែរ ត្រូវអត់? ដូច្នេះបើសិនជាលោកអ្នកកំពុងតែសម្លឹងរកផលិតផលគ្រឿងអេឡិចត្រូនិចដែលថ្មីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ សូមក្រឡេកមកចាប់អារម្មណ៍ពីកម្មវិធី “Super Deal Promo” ដ៏អស្ចារ្យបំផុត ពីក្រុមហ៊ុនសាមសុង។ ចំនេញលើសពីចំនេញ! សម្រាប់រាល់ការទិញផលិតផលគ្រឿងអេឡិចត្រូនិចសាមសុងដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនបោកសម្លៀកបំពាក់ចាប់ពី ២ គ្រឿងឡើងទៅ នឹងមានការបង់រំលស់ ដោយគ្មានការប្រាក់ រហូតដល់ ១២ ខែ ជាមួយធនាគារឯកទេស អ៊ីអន (Aeon Specialized Bank) ។ ហើយការផ្តល់ជូននេះមានរយៈពេលចាប់ពីថ្ងៃទី
December 14, 2018 - សង្គម
កាលពីពេលថ្មីៗនេះយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក លីន ស្រីឡែន បានធ្វើការដាស់តឿនដល់ស្រ្តីទាំងឡាយនូវជម្ងឺមួយប្រភេទដែលមានឈ្មោះ PTI ដែលជាជម្ងឺបានកើតលើម្ចាស់គណនីហ្វេសប៊ុក ហើយក៏កំពុងតែធ្វើការព្យាបាលជាច្រើនថ្ងៃ។ ដោយបានសរសេររៀនរាប់ថា៖ “ចេញលទ្ធផលហើយជម្ងឺ PTI វាជាជម្ងឺដែលកើតមកដោយខ្លួនឯងមិនឆ្លងឡើយ ហើយជម្ងឺនេះវាជាជម្ងឺដែលមានមនុស្សតិចបំផុតដែលត្រូវបានកើតវា ហើយត្រូវការរយៈពេល ៣ខែដើម្បីព្យាបាល ជម្ងឺនេះបើទុកយូរវាអាចនឹងពិការមួយជំហៀងខ្លួន ឬក៏ដាច់សរសៃខួរក្បាលស្លាប់តែម្ដង។ ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះវាអាចនឹងមានគ្រោះថ្នាក់បំផុតជាពិសេសមនុស្សស្រីចាប់ពីអាយុ១៧ឆ្នាំរហូតដល់ ៥០ឆ្នាំ ត្រូវចាំរកសញ្ញារបស់វា។ ក្ដៅខ្លួនខ្លាំងចាប់ពី1ទៅ2ពេញ ឡើងគ្រាប់ឈាមក្រហមតូចតូចឬក៏ជាំក្រហមខៀវរមាស់ ហូរឈាមតាមកន្លែងណាមួយនៅជុំវិញខ្លួនយើងជាពិសេសច្រមុះនិងមាត់ឬក៏តាមអញ្ចាញធ្មេញ។ មិនមានអារម្មណ៍ថាឈឺអ្វីទាំងអស់ ត្រូវតែប្រុងប្រយ័ត្នចំពោះជម្ងឺនេះបំផុតពីមុនវាមិនដែលមាននៅស្រុកខ្មែរទេតែឥឡូវវាបានរាលដើរម្ដងបន្តិចៗហើយ។ តោះជួយស៊ែរចែករំលែកគ្នាឲប្រុងប្រយ័ត្នទាំងអស់គ្នា”៕ ប្រភព៖ លីន ស្រីឡែន
December 14, 2018 - សង្គម
ពិតជាគួរឲ្យអាណិតអាសូរដោយទារកអាយុ៧ខែ កើតមកឪពុកម្តាយឈ្លោះគ្នា ត្រូវម្តាយបោះបង់ចោល ចំណែកឯឪពុកវិញជាកម្មករសំណង់បានមួយថ្ងៃ៣ម៉ឺនគ្មានលទ្ធភាពដើម្បីចិញ្ចឹមកូនតទៅមុខទៀតព្រោះតែមានបន្ទុក ត្រូវចិញ្ចឹមម្តាយចាស់ជរានៅផ្ទះ។ នេះយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Leak Teav បានបង្ហោះសារប្រកាសនៅលើហ្វេសប៊ុកថា៖ “មានបងប្អូនណាចង់បានក្មេងតូចអាយុប្រាំពីរខែយកទៅចិញ្ចឹមទេ ពីព្រោះម៉ែឪឈ្លោះគ្នា ម៉ែបោះបង់ចោល នៅតែឪពុកគ្មានលទ្ធភាពចិញ្ចឹម។ គាត់ធ្វើការសំណង់ហើយមានម្ដាយចាស់ជរាម្នាក់ទៀតដូចច្នេះគាត់ព្រមអោយទៅគេចិញ្ចឹមបើមានបងប្អូនណាចង់បានសូមខលមកលេខរបស់ឪពុកក្មេង 010808028 ជួយក្មេងផងទៅ share ក៏សង្ឃឹមថាមានអ្នកមានមេត្តាធម៏ពិតប្រាកដ កូនគេ កូនយើង”៕
December 14, 2018 - អន្តរជាតិ
មានកត្តាជាច្រើន ដែលធ្វើឲ្យជីវិតរបស់យើងធ្លាក់ចុះ ឬគ្មានភាពស្រស់បំព្រង ហើយបើយោងតាមគេហទំព័រសារព័ត៌មាន Bright Side បានចុះផ្សាយថា រឿងទាំង ១០ ខាងក្រោមនេះជាកត្តាសំខាន់ដែលធ្វើឲ្យជីវិតរបស់ធ្លាក់ចុះ ឬស្រអាប់គ្មានរស្មីទាល់តែសោះ៖ ១. គ្រប់រឿងទាំងអស់សុទ្ធតែគ្មានភាពទាក់ទាញសម្រាប់យើង។ យើងមើលឃើញរឿងគ្រប់បែបយ៉ាងសុទ្ធតែជារឿងធម្មតាៗដូចគ្នា។ ២. យើងមិនដែលខ្វល់ពីខ្លួនឯង ឬផ្ទះសម្បែងទាល់តែសោះ ចង់ក្លាយជាអ្វីក៏តាមដំណើរចុះ។ ៣. យើងស្អប់ការងាររបស់យើងយ៉ាងខ្លាំង ប៉ុន្តែនៅតែបន្តធ្វើព្រោះគ្មានជម្រើស។ ៤. យើងគ្មានទំនាក់ទំនង់ជាមួយអ្នកណាម្នាក់ទាល់តែសោះ។ ៥. គ្រប់រឿងរ៉ាវសុទ្ធរំខាន និងធ្វើឲ្យយើងខឹងឆេវឆាវ ព្រោះតែយើងមិនព្រមបើកចិត្តឲ្យទូលាយ។ ៦. យើងដឹងថាខ្លួនឯងមានទម្លាប់អាក្រក់ជាច្រើន តែយើងមិនអាចកែប្រែវាបានទាល់តែសោះ។ ៧. រស់នៅដោយការខ្វាយខ្វល់ចំពោះរឿងអតីតកាល និងស្រមើស្រមៃខ្ពស់ខ្លាំងពីអនាគត តែមិនព្រមបើចិត្តឲ្យទូលាយរស់នៅជាមួយនឹងការពិត
December 14, 2018 - បច្ចេកវិទ្យា
ហ្វីលីពីន៖ មួយរយៈចុងក្រោយនេះហ្វីលីពីនបានព្យាយាមអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យារបស់ខ្លួនគួរឲ្យកត់សម្គាល់ តួយ៉ាងបើយោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា ពេលនេះហ្វីលីពីនកំពុងតែរៀបចំបង្កើតទីភ្នាក់ងារអវកាស ដែលវាជាភស្តុតាងមួយបញ្ជាក់ពីភាពរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាហ្វីលីពីន។ យ៉ាងណាក្តី សេចក្តីសម្រេចផ្លូវការនៃការបង្កើតទីភ្នាក់ងារអវកាសនេះមិនទាន់ត្រូវបានចុះហត្តលេខានៅឡើយ ដោយសេចក្តីព្រាងមួយនេះត្រូវបញ្ចូនទៅកាន់ព្រឹទ្ធសភា និងចុងក្រោយបញ្ចូនទៅកាន់លោកប្រធានធិបតី Rodrigo Duterte ដើម្បីចុះហត្តលេខាជាមុនសិន។ ដើម្បីសម្រេចគម្រោងមួយនេះ ហ្វីលីពីនត្រូវធ្វើការជាមួយនឹងដៃគូជាច្រើន ដែលអាចផ្តល់ការព្រឹក្សា និងបទពិសោធណ៍ជុំវិញវិស័យបច្ចេកវិទ្យាមួយនេះ។ សូមបញ្ជាក់នៅក្នុងតំបន់អាស៊ានមានប្រទេសមួយចំនួនបានបង្កើតទីភ្នាក់ងារអវកាសនេះរួចហើយ ដូចជាប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
December 14, 2018 - PR
ទីក្រុង ហេង ហេង គឺជាគម្រោងរបស់ក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD នៅក្រុងបាវិតដែលបង្កើតនៅតំបន់ពហុពាណិជ្ជកម្មនៃទីក្រុងសម័យថ្មី។បច្ចុប្បន្នគឺជាគម្រោងអចលនទ្រព្យ មានលក់ដីអចិន្រ្តៃយ៍តែមួយប៉ុណ្ណោះនៅក្រុងបាវិត។ ពិធីបើកសម្ពោធលើកនេះពោរពេញដោយភាពជោគជ័យសម្គាល់ឲ្យ ហេងហេងគ្រុបបើកសម្ពោធអធិកអធម្មនៅគម្រោងពហុពាណិជ្ជកម្មរួមដំបូងបង្អស់នៅកម្ពុជា បើកជាផ្លូវការលំនាំថ្មីសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតនៅក្រុងបាវិត។ ភ្ញៀវកិត្តិយសថតរួមគ្នាទុកជាអនុស្សាវរីយ៍ ជួបជុំដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងផ្នែកពាណិជ្ជកម្ម នាយកក្រុមហ៊ុន Heng He Investment and Development Group (Cambodia) Co.,LTD លោក Su Liang Sheng បានមានប្រសាសន៍យ៉ាងកក់ក្តៅថា
December 13, 2018 - សង្គម
អាចារ្យធំ បានរៀបចំនូវ “ទិវាបេតិកភណ្ឌលើកទី៤” ក្រោមប្រធានបទល្ខោនខោលមរតកជាតិ នៅរមណីយដ្ឋានវត្តភ្នំ ដែលមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ០៨ ដល់១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង៩ព្រឹក ដល់៨យប់។ ក្នុងនោះផងដែលកាលពីម្សិលមិញនេះ ក៏មានការត្រៀមក្នុងការសម្តែងល្ខោនខោល ពីសំណាក់ក្រុមសិល្បៈហ្វូណន ប៉ុន្តែដល់ម៉ោងសម្តែងមានទស្សនិកជនមកទស្សនាតែ៤នាក់តែប៉ុណ្ណោះ ដូច្នេះហើយការសម្តែងក៏ត្រូវបានរំសាយ។ ដោយមានការឈឺចាប់ ព្រមទាំងសោកស្តាយជាពន់ពេក អាចារ្យធំ ក៏បានបង្ហោះរូបភាពប្រៀបធៀបពីការគាំទ្រល្ខោនខោលរបស់កម្ពុជា និង ខូនថៃ។ ក្នុងនោះក៏មានអមដោយកំនាព្យដោយ អាចារ្យធំ បានរៀបរាប់ថា៖ “ខ្មាសចោរតិចៗ គេច្បិចតិចតួច ចោទគេថាលួច ម្ចាស់ហួចយកមុខ កក្រើកផែនដី ល្បីតែហ្វេសប៊ុក
December 13, 2018 - អន្តរជាតិ
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះប្រចាំការ និងត្រួតពិនិត្យទំនិញចំនួន ០៧ តូប ក្នុងផ្សារវាលយន្ត ខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញរកឃើញ បង្គាស្រស់ចាក់បញ្ចូលចាហួយ ចំនួន ០៣ គីឡូក្រាម។ យោងលើលទ្ធផលនៃការត្រួតពិនិត្យខាងលើ
December 13, 2018 - បច្ចេកវិទ្យា
ថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដោយមានការចូលរួមពីក្រសួងសា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីថែទាំផ្លូវនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងអ្នកប្រើប្រាស់ផ្លូវថ្នល់និងក្រុមការងារជួសជុលថែទាំផ្លូវ បង្កើនទំនួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច លើកកម្ពស់គុណភាពផ្លូវ ពង្រីកការចូលរួមពីសាធារណជន បណ្ដុះស្មារតីស្រឡាញ់ថែរក្សាសម្បត្តិជាតិ និងធ្វើជាម្ចាស់ការលើទ្រព្យសម្បត្តិទាំងនោះ។
December 13, 2018 - សង្គម
កាលពីពេលថ្មីៗនេះមានការចែករំលែកវីដេអូមួយបង្ហាញនូវសកម្មភាព លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត បានដើរពិនិត្យរឿងអនាម័យ និងសណ្តាប់ធ្នាប់តាមដងផ្លូវទីប្រជុំជន មុនពេលដែលលោកអភិបាលក្រុងចូលក្នុងការិយាល័យ។ យ៉ាងណាមិញនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អភិបាលក្រុងក៏បានប្រទះឃើញសម្រាមបានគរនៅកន្លែងលក់ដូរមួយ ដោយអ្នក់លក់បានឆ្លើយតបថាជាសម្រាមដែលគេផ្សេងបានបោះចោល។ ដោយការឆ្លើយតបរបស់នារីជាអ្នកលក់ដូរ មិនមានការទទួលខុសត្រូវ លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត បានធ្វើការស្តីបន្ទោស និងបានណែនាំឲ្យអ្នក់លក់ដូរចេះសម្អាតកន្លែងលក់ដូររបស់ខ្លួន ហើយលោកអភិបាលក៏បានធ្វើការព្រមានថាបើនៅតែបន្តធ្វើបែបនេះ លោកនឹងមិនអនុញ្ញាតឲ្យមានការលក់ដូរតទៅទៀតឡើយ។ សូមទស្សនាវិដេអូនៅខាងក្រោម៖
December 13, 2018









