Khmernote Media
  • សង្គម

    ថ្មីៗនេះមានករណីគប់ដុំថ្មទៅលើអ្នករាំ ក្រុមឆៃយ៉ា នៅតាមអកកេះ អកក្តង់ នៅក្នុងកម្មវិធីមួយ រហូតដល់អ្នករាំដែលរងគ្រោះនោះសន្លប់ស្តូបស្តឹង ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង។ យោងតាមវីដេអូដែលហ្វេសប៊ុកផេកឈ្មោះ​L-R Music Band បានឲ្យដឹងថា៖ “សូមបងប្អូនសិល្បករ តាមអកកេះ និងអកកាដង់មេត្តាប្រុងប្រយ័ត្ន កំពុងរាំសុខៗត្រូវ១ដុំថ្មសន្លប់ឈឹង សូមជួយស៊ែរ អោយបងប្អូនសិល្បៈបានដឹងនិងមានការប្រុងប្រយ័ត្នផង”។ ក្រោយពីមានការបង្ហោះវីដេអូបង្ហាញនូវករណីដ៏អសីលធម៌បែបនេះ មានមហាជនជាច្រើនបានសម្តែងការខឹងសម្បារជាខ្លាំង និងសំណូមពរឲ្យមានការស្រាវជ្រាវតាមចាប់ជនដៃដល់ ដែលបានបង្ករបួសស្នាមដល់ជនរងគ្រោះផងដែរ។ វីដេអូនៅខាងក្រោម៖

    December 15, 2018
  • PR

    ការវិវឌ្ឍន៍នៃអាយុកាលគឺជាច្បាប់ធម្មជាតិប៉ុន្តែការធ្វើឱ្យសម្រស់ និងសុខភាពមានភាពកាន់តែប្រសើរឡើងទៅតាមអាយុកាលនោះគឺជារឿងចាំបាច់បំផុតដែលយើងត្រូវធ្វើ និងអាចធ្វើបាន។ ទាំងនេះគឺជាគន្លឹះដ៏សាមញ្ញបំផុតដែលអាចជួយយើងឱ្យមានសុខភាពល្អ និងសម្រស់ស្រស់ស្អាតចាប់តាំងពីខាងក្នុងមក។ ពេលវេលាកាន់តែកន្លងទៅទម្លាប់នៃការថែរក្សាស្បែកក៏ត្រូវមានការផ្លាស់ប្តូរផងដែរ។ ពេលដែលយើងមានវ័យកាន់តែចាស់ទៅស្បែករបស់យើងក៏បានបង្ហាញសញ្ញាទៅតាមនោះផងដែរដូចជា ពណ៌ស្បែក ភាពរលោងនៃស្បែកជាដើម។ដូច្នេះហើយការថែរក្សាស្បែកត្រូវតែធ្វើឡើងទៅតាមមូលដ្ឋានដែលអាចធ្វើឱ្យស្បែកមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានភាពភ្លឺថ្លា។ ១.ទទួលទានអាហារដែលល្អសម្រាប់សុខភាព អាហារដែលអ្នកត្រូវទទួលទានរួមមានបន្លែ និងផ្លែឈើព្រោះវាអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយរបស់យើងដែលអាចធ្វើឱ្យស្បែកមានសុខភាពល្អ។ ២.ការធ្វើលំហាត់ប្រាណ យើងត្រូវដើរ ៣០ នាទី ឬក៏ទៅក្លឹបហាត់ប្រាណ។ យើងត្រូវរៀបចំពេលវេលាឱ្យបានត្រឹមត្រូវដើម្បីហាត់ប្រាណឱ្យបានទៀងទាត់។ព្រោះវាមិនគ្រាន់តែជួយសម្អាតស្បែកប៉ុណ្ណោះទេថែមទាំងជួយសម្អាតកោសិកាឈាមក្នុងស្បែកទៀតផង។ការធ្វើលំហាត់ប្រាណក៏អាចកម្ចាត់កាកសំណល់លើស្បែកបានផងដែរ។ជាពិសេសវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ ការពារការកើតមុន និងជួយសុខភាពទូទៅផងដែរ។ ការដែលមានសុខភាពល្អ និងរាងកាយមាំមួន = ស្មើនឹងមានស្បែកស្អាតតាមបែបធម្មជាតិ។ ៣.ការទទួលទានទឹក ដើម្បីធ្វើឱ្យស្បែកមានសំណើមពីខាងក្នុងមក សូមញ៉ាំទឹកឱ្យបានច្រើនគ្រប់គ្រាន់។ អ្នកជំនាញបានណែនាំឱ្យទទួលទានទឹកយ៉ាងតិចពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ និងរៀងរាល់ថ្ងៃ។ទឹកពិតជាមានប្រយោជន៍ខ្លាំងណាស់ទាំងសុខភាពរាងកាយ

    December 15, 2018
  • PR

    នាខែធ្នូ ឆ្នាំ2018 – ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (“TCMC”) ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធមានកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចធី (ម៉ាឡេស៊ី) និង ជាអ្នកចែកចាយផ្ដាច់មុខ និងទាំងស្រុងនូវរថយន្ត Nissan ធ្វើការសម្ពោធលក់ជាផ្លូវការនូវរថយន្តថ្មីសន្លាងម៉ាក NISSAN TERRA នៅរាជធានីភ្នំពេញ។ លោក Dato’ Than Tai Hing, អគ្គនាយក ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ប្រចាំប្រទេសឡាវ

    December 15, 2018
  • អន្តរជាតិ

    ចិន៖ ការលេងហ្គេមតាមអ៊ីនធឺណិតជាលក្ខណៈក្រុមគឺត្រូវពឹងផ្អែកលើសមាជិកក្រុមទាំងអស់ត្រូវសហការគ្នា និងប្រឹងលេងឲ្យអស់ពីសមត្ថភាពដូចគ្នាទើបក្រុមអាចទទួលបានជោគជ័យ។ ផ្ទុយវិញបើមានសមាជិកណាម្នាក់បោះបង់ ឬ​មិនព្រមសហការគ្នានោះទេ ហ្គេមទាំងមូលនឹងទទួលបានបរាជ័យជាមិនខាន។ សម្រាប់អ្នកញៀននឹងហ្គេមខ្លាំង ការបរាជ័យក្នុងការលេងហ្គេមពិតជាធ្វើឲ្យពួកគេខកចិត្តខ្លាំងណាស់ ជាពិសេសគឺការបរាជ័យក្នុងការលេងហ្គេម ដែលកើតចេញពីការបោះបង់របស់សមាជិកក្រុមគេតែម្តង។ ជាក់ស្តែង ក្មេងប្រុសដែលជានិស្សិតសាកលវិទ្យាល័យម Jiangsu ក្នុងប្រទេសចិន ម្នាក់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយរូបគេខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ដែលការលេងហ្គេមរបស់គេត្រូវបរាជ័យ ព្រោះតែសមាជិកក្រុមសម្រេចចិត្តបោះបង់ការលេងហ្គេម ខណៈដែលហ្គេមរបស់គេជិតទទួលបានជោគជ័យទៅហើយ។ ហ្គេមដែលពួកគេលេងនោះគឺជាហ្គេម “King of Glory” ហើយពួកគេបានលេងហ្គេមនេះជាក្រុមជាមួយនឹងមិត្ត ដែលស្នាក់នៅក្នុងសាលកវិទ្យាល័យជាមួយគ្នា។​ យុវជនរងគ្រោះខាងលើ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា គាត់មានការស្លុតចិត្ត ខកចិត្ត និងខឹងនឹងមិត្តរួមក្រុមរបស់គេយ៉ាងខ្លាំង រហូតដល់ខ្ពឹកពេញរាងកាយ មិនអាចកំរើកបាន។

    December 15, 2018
  • បច្ចេកវិទ្យា

    កាលពីដើមសប្តាហ៍នេះ តុលាការចិនបានចេញសេចក្តីបង្គាប់បឋមមួយនៅក្នុងជម្លោះប៉ាតង់រវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm ។ ការបង្គាប់បញ្ជាដែលអំណោយផលដល់ក្រុមហ៊ុន Qualcomm នោះ បានដាក់បម្រាមលើការលក់ទូរស័ព្ទម៉ូដែល Apple iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X ។ ក្រុមហ៊ុន Apple ក៏បានធ្លើយតបនៅថ្ងៃនេះតាមរយៈសារព័ត៌មាន Reuters ថា ខ្លួននឹងជំរុញការធ្វើកំណែ

    December 15, 2018
  • សង្គម

    ថ្មីៗនេះមានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការខឹងសម្បារ មិនពេញជាខ្លាំង ចំពោះរឿងភ្លើងហ្វា ដែលកង់បីខ្មែរ និងកង់បីឥណ្ឌា មួយចំនួនបានកែច្នៃខុសស្តង់ដាឲ្យមានពន្លឺខ្លាំងជាងមុន។ ដោយមានអ្នកលេងហ្វេសប៊ុកមួយចំនួនបាននិយាយថា ជិះពីក្រោយ កង់បីមួយចំនួនម្តងៗ គឺចាំងភ្នែកខ្លាំងណាស់ ព្រមទាំងមានការសំណូមពរខាងសមត្ថកិច្ចចរាចរណ៏ ជួយពង្រឹងលើច្បាប់ចរាចរណ៍ ផាកពិន័យតឹងរឹងលើករណីនេះ ព្រោះតែប្រទះឃើញមានកង់បីជាច្រើនបានកែច្នៃភ្លើងខុសស្តង់ដា។ ចំពោះ​ករណី​យានយន្ត ដែល​បាន​កែច្នៃ​ខុសពី​ស្តង់ដា​ហាង​ផលិត ល្មើស​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​មានចែង​ក្នុង​ជំពូក​ទី​៩ មាត្រា​៦៦ “​មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក ត្រូវ​ឃាត់​យានជំនិះ​មិនឲ្យ​ធ្វើ​ចរាចរណ៍ ឬ​ឃាត់​ទុក​យានជំនិះ​រយៈពេល​មិន​លើស​៣​ថ្ងៃ ដើម្បី​ពិន័យ និង​កែតម្រូវ​លក្ខណៈ​បច្ចេកទេស ទៅតាម​ករណី​អ្នកបើកបរ ប្រព្រឹត្តល្មើស​នឹង​បទ​ប្បញ្ញត្តិ​ចរាច​រណ៍​”​៕ ប្រភព៖ ម៉ាទីនហាងលក់ទូរស័ព្ទដៃទំនើប ស្តេចនៃតំលៃបោះដុំលក់រាយ

    December 15, 2018
  • បច្ចេកវិទ្យា

    លោក Time Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថា អង់គ្លេសគឺជាភាសាទីពីរ ដែលត្រូវបានគេរៀននៅជុំវិញពិភពលោក តែលោកគិតថា ការរៀនសរសេរកូដ (សរសេរកម្មវិធីកុំទ្យូទ័រ) គឺសំខាន់ជាងរៀនភាសាអង់គ្លេសទៅទៀត។ ក្នុងសន្និសិទ្ធសារព័ត៌មួយមានលោកបញ្ជាក់ថា ប្រសិនបើអ្នកជាជនជាតិបារាំង និងមានអាយុ ១០ ឆ្នាំ អ្ននកនឹងប្រឹងរៀនសរសេរកូដច្រើនជាងរៀនភាសាអង់គ្លេស ព្រោះថាការសរសេរកូដអាចជួយឲ្យអ្នកអាចបង្ហាញខ្លួនរបស់អ្នកទៅកាន់មនុស្សទាំង ៧ ពាន់លាននាក់នៅជុំវិញពិភពលោកបាន។ ការសរសេរកូដមិនមែនគ្រាន់តែជាជំនាញសម្រាប់អ្នករៀនផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនោះទេ តែវាគឺសម្រាប់មនុស្សគ្រប់គ្នា ដូចនេះលោកបានផ្តល់អនុសាសន៍ថា ការរៀនសរសេរកូដគួរតែត្រូវបានគេដាក់បញ្ចូលក្នុងកម្មវិធីសិក្សាផ្លូវការគ្រប់សាលារៀន ដូចជាមុខវិជ្ជាផ្សេងៗទៀតអីចឹងដែរ។ សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់បណ្តាញស្រាវជ្រាវអំពីការងារ Glassdoor បានរកឃើញថា ១/៣ នៃការងារដែលមានប្រាក់ចំណូលខ្ពស់ គឺជាការងារដែលប្រើជំនាញសរសេរកម្មវិធីកុំព្យូរទ័រនេះឯង៕ អត្ថបទ៖

    December 15, 2018
  • សង្គម

    កាលពីពេលថ្មិៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវ Drone ដែលបានកែឆ្នៃដោយកូនខ្មែរមួយក្រុមជាយុវសិស្ស ថ្នាកទី៨ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក Dara Thann បានឲ្យដឹងថា៖ “ពួកគាត់ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យសុីសុវត្ថិ ពួកគាត់នៅក្មេង តែពួកគាត់មានគំនិតច្នៃប្រឌិតអាចបង្កើត Drone ដែលអាចហោះបានឆ្ងាយ និងមានកាម៉េរាថតរូបភាព ថតវីដេអូ។ នេះជាជំហានដំបូងរបស់ពួកគាត់ ហើយពួកគាត់សន្យាថា ជំហានទី២ និងមានដាក់ថែម GPS និង Sensor ការពារពេលរកប៉ះអ្វី វានឹងថយក្រោយ។ សូមកោតសរសើរ និងជូនពរប្អូនៗជោគជ័យក្នុងការស្រាវជ្រាវ និងស្វែងរកការបង្កើតថ្មីៗ”៕ ប្រភព៖  Dara Thann រូបភាព៖

    December 15, 2018
  • អន្តរជាតិ

    រឿងចម្រូងចម្រាសមួយកំពុងតែកើតឡើងពេញប្រទេសកូរ៉េខាងត្បូង ក្រោយមានម៉ាស់បិទមុខរូបលោកគីម ជុងអ៊ុន ត្រូវបានគេផលិតឡើង និងដាក់លក់នៅលើទីផ្សារ។ ក្រុមហ៊ុន ដែលផលិតម៉ាស់បិទមុខនេះគឺជាក្រុមហ៊ុនសម្អាងដ៏ធំមួយរបស់កូរ៉េខាងត្បូង ហើយបើតាមតំណាងក្រុមហ៊ុននេះបានបញ្ជាក់ថា ការសម្រេចផលិតម៉ាស់បិទមុខរបៀបនេះគឺក្នុងគោលបំណង ដើម្បីលើកកម្ពស់គោលនយោបាយរបស់ប្រទេសទាំងពីរតែប៉ុណ្ណោះ ហើយរហូតមកទល់នឹងពេលនេះក្រុមហ៊ុនបានផលិត និងចែកចាយស្រោមមុខនេះបានចំនួន ២៥,០០០ ស្រោមមុខហើយ។ ចំពោះតម្លៃវិញគឺស្រោមមុខមួយមានតម្លៃ ៤០០០ វ៉ុន (៣,៥ ដុល្លារ)។ យ៉ាងណាក្តី បើយោងតាមច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្លួននិយាយ ឬលើកសរសើរពីរដ្ឋាភិបាលកូរ៉េខាងជើងនោះទេ គ្រាន់តែច្បាប់នេះមិនត្រូវបានគេអនុវត្តឲ្យតឹងរឹងនោះទេ។​ ​ដូចនេះការផលិតស្រោមមុខនេះអាចត្រូវបានគេសន្មត់ថា ជាទង្វើខុសនឹងច្បាប់។ ម្យ៉ាងវិញទៀតបើទោះជាមេដឹងនាំនៃប្រទេសទាំងពីរបានជួបគ្នា និងធានាអំពីសន្តិភាពជាមួយគ្នាក៏ដោយ ក៏នៅមានប្រជាជនកូរ៉េខាងត្បូងមួយចំនួននៅតែមិនពេញចិត្តនឹងការផលិតម៉ាស់បិទមុខនេះទាល់តែសោះ ដ្បិតពួកគេនៅគិតថាលោកគីម ជុងអ៊ុន មិនទាន់មានលក្ខណៈពិសេសគ្រប់គ្រាន់ ដែលត្រូវលើកតម្កើងដូចនេះទេ។ រហូតមកទល់នឹងពេលនេះបញ្ហានេះនៅតែជារឿងចម្រូងសម្រាស

    December 15, 2018
  • កីឡា

    លោក Jose Mourinho កំពុងមានកង្វល់នៅក្នុងចិត្តបន្ទាប់ពីកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ចំនួន 9 រូបកំពុងមានបញ្ហារបួសដែលជាហេតុធ្វើឲ្យពួកគេមិនអាចចូលរួមជួយក្លឹបបិសាចក្រហម Manchester United លេងប្រឆាំងជាមួយនឹងក្លឹបហង្សក្រហម Liverpool បាននៅក្នុងសប្ដាហ៍នេះ។ បញ្ជីឈ្មោះកីឡាករដែលមានបញ្ហារបួសរបស់លោក Jose Mourinho បានកើនឡើងជាលំដាប់ ខណៈដែលលោក Jose Mourinho កំពុងត្រូវការកីឡាករជាចាំបាច់ដើម្បីទៅប្រកួតជាមួយនឹង Liverpool ក្នុងទឹកដី Anfield ក្នុងសប្ដាហ៍នេះ។ គិតមកត្រឹមពេលនេះក្លឹបបិសាចក្រហម Manchester United ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 6 ដែលដាច់ពិន្ទុពីចំណាត់ Top 4

    December 14, 2018