សង្គម

អស្ចារ្យ! យុវសិស្សវិទ្យាល័យសុីសុវត្ថិ ទើបតែរៀនថ្នាក់ទី៨សោះ ក៏អាចកែច្នៃដ្រូនបានដោយខ្លួនឯង

BY
Khmernote Media
December 15, 2018

កាលពីពេលថ្មិៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវ Drone ដែលបានកែឆ្នៃដោយកូនខ្មែរមួយក្រុមជាយុវសិស្ស ថ្នាកទី៨ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក Dara Thann បានឲ្យដឹងថា៖

“ពួកគាត់ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យសុីសុវត្ថិ ពួកគាត់នៅក្មេង តែពួកគាត់មានគំនិតច្នៃប្រឌិតអាចបង្កើត Drone ដែលអាចហោះបានឆ្ងាយ និងមានកាម៉េរាថតរូបភាព ថតវីដេអូ។ នេះជាជំហានដំបូងរបស់ពួកគាត់ ហើយពួកគាត់សន្យាថា ជំហានទី២ និងមានដាក់ថែម GPS និង Sensor ការពារពេលរកប៉ះអ្វី វានឹងថយក្រោយ។ សូមកោតសរសើរ និងជូនពរប្អូនៗជោគជ័យក្នុងការស្រាវជ្រាវ និងស្វែងរកការបង្កើតថ្មីៗ”៕

ប្រភព៖  Dara Thann

រូបភាព៖ Rathann

Share This Post: