Khmernote Media
  • អន្តរជាតិ

    ថៃ៖ តំបន់មួយនៅក្នុងប្រទេសថៃ ដែលក្រុមកុមារាជាកីឡាករបាល់ទាត់ចំនួន១២នាក់ និងគ្រូបង្វឹកពួកគេម្នាក់ បានជាប់គាំងក្នុងដីរយៈពេល១៧ថ្ងៃ ដោយសារទឹកជំនន់ និងត្រូវបានជួយសង្គ្រោះពីរូងភ្នំនោះវិញ បានកំពុងតែក្លាយទៅជាកន្លែងទេសចរណ៍ដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍មកទស្សនារាប់មុឺននាក់។ ភូមិ Ban Chong ត្រូវបានគេឱ្យដឹងថា សព្វថ្ងៃមានភ្ញៀវចំនួន ១៦,០០០នាក់ ចូលទស្សនាក្នុងមួយថ្ងៃៗ ដោយសារភាពចង់ដឹង ចង់លឺ ទាក់ទងនឹងរូងភ្នំនេះ។ យោងតាមកាសែត Sunday Times បានឱ្យដឹងថាសារមន្ទីរមួយបានកំពុងស្ថិតនៅក្រោមការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែមិថុនា ក្រុមកុមារានិងគ្រូបង្វឹករបស់ពួកគេ បានចេញទៅរុករកក្នុងរូងភ្នំនេះតាមទម្លាប់ក្រោយពេលពួកគេហ្វឹកហាត់រួច ប៉ុន្តែដោយសារមានទឹកជំនន់ទើបបណ្តាលឱ្យពួកគេជាប់គាំង។ ក្នុងកិច្ចការជួយសង្គ្រោះនេះ ក្រុមសង្គ្រោះបានចំណាយពេល១០ថ្ងៃ ទម្រាំតែអាចកំណត់ទីតាំងបាន ហើយជាអកុសលក្នុងនោះក៏មានអ្នកសង្គ្រោះម្នាក់បានបាត់បង់ជីវិតក្នុងបេសកកម្មនេះ៕ អត្ថបទ៖

    December 17, 2018
  • កីឡា

    មុននេះបន្ដិចម្ចាស់ពានរង្វាន់លីគកំពូលកម្ពុជា 6 សម័យកាលគឺក្លឹប ភ្នំពេញក្រោន បានចេញសេចក្ដីថ្លែងការណ៍ចំពោះកីឡាករ 5 នាក់ដែលធ្លាប់ជាថ្នាលនិងជាកីឡាកររបស់ក្លឹបដែលបានចាកចេញពី ភ្នំពេញក្រោន ទៅកាន់ក្លឹប វិ​សាខា ដែលមិនបានពិភាក្សាផ្ទាល់ជាមួយនឹងក្លឹបនោះត្រូវដោះស្រាយសំណងជាមួយនឹងក្លឹប ភ្នំពេញក្រោន បើមិនដូច្នោះទេក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញរបស់លីគកំពូលកម្ពុជាមួួយនេះនឹងបញ្ឈប់ការបង្កើតថ្នាលយុវជន ជាពិសេសអាចនឹងដកខ្លួនចេញពីលីគកំពូល Metfone Cambodian League ផងដែរ។ នៅក្នុងការផ្ទេរចេញរបស់កីឡាករ អ៊ុក សុវណ្ណ, អ៊ិន សូដាវីត, ស៊ិន កក្កដា, គីម ឆាយ៉ា និង កែន ច័ន្ទសុភ័ក្រ្ត គឺមិនមានការព្រមព្រៀងណាមួយចេញពីក្លឹប ភ្នំពេញក្រោន ឡើយដោយកីឡាករទាំង 5 នាក់នេះបានចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹប

    December 17, 2018
  • អន្តរជាតិ

    ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាថ្មីកាលពីយប់ បន្ទាប់ពីជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្លឹប Levante នៅក្រៅដីដោយលទ្ធផល 0-5។ បន្ទាប់ពីជួយ Barcelona ឲ្យយកឈ្នះក្លឹប Levante ដោយលទ្ធផល 0-5 កាលពីយប់មិញរួចខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាថ្មីមួយដោយក្លាយជាកីឡាករដែលឈ្នះការប្រកួត Laliga ក្នុងក្លឹបតែមួយដល់ទៅ 323ដង ខណៈដែលកំណត់ត្រាចាស់ធ្វើឡើងដោយអតីតខ្សែបម្រើរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Xavi Hernández ឈ្នះការប្រកួត Laliga ក្នុងក្លឹបតែមួយបានចំនួន 322។ ក្រៅពីជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្លឹប

    December 17, 2018
  • អន្តរជាតិ

    កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះមានពិធីសម្ពោធ​រោង​ល្ខោន​ខោល​វត្តស្វាយ​អណ្តែតដ៏ធំសង់ពីថ្មប្រក់គ្រឿងនៅក្នុងវត្តស្វាយអណ្ដែត មានទីតាំងនៅស្រុកល្វាឯម ខេត្តកណ្តាល។ ពិធីសម្ពោធនេះមានវត្តមានពីសំណាក់រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា អភិបាលខេត្តកណ្ដាល តំណាងអង្គការយូនេស្កូ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើននាក់ទៀត ហើយក៏មានការសម្តែងល្ខោនខោលផងដែរ។ គួររំលឹកផងដែរថា ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស កាលពីថ្ងៃទី​២៨ ខែវិច្ឆិកា។ ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List)៕ ប្រភព៖

    December 17, 2018
  • បច្ចេកវិទ្យា

    ស្រី្តម្នាក់បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុន Apple ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនបានធ្វើការផ្សាយពាណិជ្ជកម្មមិនច្បាស់លាស់ ហើយធ្វើឲ្យនាងទិញទូរស័ព្ទ iPhone XS មួយគ្រឿងដោយមានក្បាលឆក (notch) នៅផ្នែកខាងលើ ដែលជាក់ស្តែងនាងមិនបានគិតថា iPhonne មានក្បាលឆកឡើយ បើផ្អែកទៅលើការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន។ សូមបញ្ជាក់ថា នៅផ្នែកខាងលើរបស់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយដូចជា iPhone X, XR, XS និង XS Max គឺមានក្បាលឆក (notch) ហើយក្បាលឆកនោះមានមុខងារសម្រាប់ភ្ជាប់ទៅនឹងកាមេរ៉ាខាងមុខ និងកាមេរ៉ាស្កែនមុខសម្រាប់ដោះសោរ។ យ៉ាងណាក្តី ក្បាលឆកនោះត្រូវគេច្នៃឡើងដោយមានផ្ទៃខាងក្រោយពណ៌ខ្មៅ ហើយបើមើលមួយភ្លេតគេមិនបានឃើញក្បាលនោះទេ ជាពិសេសក្នុងរូបភាពផ្សាយពាណិជ្ជកម្មគេមិនអាចមើលឃើញធនោះតែម្តង។ ដោយហេតុផលនេះហើយ ទើបស្រ្តីខាងលើបានដាក់ប្តឹងទៅកាន់ក្រុមហ៊ុន

    December 17, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតា និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃស្មើរគ្នា គឺក្នុងមួយលីត្រមានតម្លៃ ៣,៣៥០រៀល ហើយតម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា មានតម្លៃ ៣,៤៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣,៥០០រៀលក្នុងមួយលីត្រ៕   អត្ថបទ៖ សេម

    December 17, 2018
  • PR

    ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨៖ ក្រុមហ៊ុនASUSបានរៀបចំកម្មវិធីជួបជុំប្រិយមិត្តរបស់ខ្លួននៅ Raintreeដោយមានការដាក់តាំងបង្ហាញនូវផលិផលចុងក្រោយជាច្រើនរួមមាន៖FX505ដែលជាម៉ូដែលអាចធ្វើការឌីស៉្សាញនិងលេងហ្គេមធុនមធ្យមដែលមានតម្លៃសមរម្យបំផុត រួមទាំងម៉ូដែលកំពូលផ្សេងទៀតដូចជាGL704 GX501និងGM501ជាដើម។ មិនតែប៉ុណ្ណោះលោកLawrence LIUដែលជាប្រធានគ្រប់គ្រងផលិតផលASUSប្រចាំប្រទេសកម្ពុជាបានចែករំលែកនូវការយល់ដឹង និងបទពិសោធន៍ជាច្រើនទាក់ទងជាមួយផលិផលROGសំរាប់ជាចំណេះដឹងទៅកាន់អ្នកចូលរួមទាំងឡាយ។ លោកក៏បានបន្តប្តេជ្ញាចិត្តថានឹងនាំយកបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់សំរាប់ទីផ្សារមួយនេះរួមទាំងមានតម្លៃសមរម្យទៅនឹងគុណភាព ដើម្បីអោយសាកសមទៅនឹងទីផ្សារដែលមានសក្តានុពលភាពមួយនេះ។ ក្រៅពីនេះយើងក៏ឃើញមានវត្តមានរបស់តារាល្បីៗប្រចាំYoutubeកម្ពុជា រួមទាំងក្រុមNeverផងដែរ។ លើសពីនេះទៅទៀតកម្មវិធីនេះមានការចាប់រង្វាន់សំរាប់ភ្ញៀវកិត្តិយសគ្រប់រូបដែលបានចូលរួម ថែមទាំងមានការប្រកួតហ្គេមDota2លក្ខណៈមិត្តភាពដែលកាន់តែញ៉ាំងបរិយាកាសអោយកាន់តែមានភាពសប្បាយរីករាយថែមមួយកំរិតទៀត។ បើយោងទៅតាមក្រុមការងារASUSបានបញ្ជាក់ថាវត្តមានភ្ញៀវដែលបានមកចូលរួមមានលើសពីអ្វីដែលក្រុមការងារបានរំពឹងទុក ហើយយ៉ាងហោចណាស់២០០នាក់ដែលបានចូលរួមធ្វើការគាំទ្រ និងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ៕  

    December 17, 2018
  • បច្ចេកវិទ្យា

    រាប់ឆ្នាំមកហើយដែល Cydia បានក្លាយជាគោលដៅល្អបំផុតសម្រាប់ការ iOS ដែល jailbreak ប៉ុន្តែយ៉ាងណាមិញពេលនេះ App store របស់ Cydia បានបិទដំណើរការរបស់ខ្លួនជាផ្លូវការហើយ។ អ្នកប្រើប្រាស់នឹងអាចចូលទាញយកកម្មវិធីដែលមានស្រាប់តាមរយៈ store និងដំណើរការការទិញតាមរយៈ third-parties ប៉ុន្តែចាប់ពីសប្តាហ៍ក្រោយនេះ អ្នកប្រើប្រាស់នឹងមិនអាចទិញ ឬទាញយកកម្មវិធីតាមរយៈ Cydia store នេះបានទេ។ ស្ថាបនិក Cydia លោក Jay «Saurik» Freeman បានបង្ហាញព័ត៌មានតាមរយៈការប្រកាសនៅលើទំព័រ Reddit នៅសប្តាហ៍នេះថា អ្នកប្រើប្រាស់ត្រូវតែលុបគណនី PayPal ចេញពី

    December 17, 2018
  • សង្គម

    នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ ២០១៨​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ (ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រេីប្រាស់នីមួយៗដូចខាងក្រោម៖ – ប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ 0,1240$​/Kwh(៥០៣៛) និងចុះនៅត្រឹម 0,1170$/Kwh(៤៧០៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០​ / អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ័នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ 0,1475$/Kwh(៥៩៨៛) និងចុះទៅដល់ 0,1350$/Kwh(៥៤៧៛) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ 0,1330$/Kwh(៥៣៩៛) / អ្នកទិញតាមចរន្តតង់ស្យុងមធ្យមតាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ 0,1260$/Kwh(៥១១៛)

    December 17, 2018
  • អន្តរជាតិ

    យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា បច្ចុប្បន្នបំណុលសរុបទូទាំងសកលលោកចំនួន $184,000,000,000,000 (184 ទ្រីលាន) គិតជាមធម្យសម្រាប់មនុស្សម្នាក់ៗគឺលើសពី ៨៦,០០០ដុល្លារ ហើយសហរដ្ឋអាមេរិក ចិន និងជប៉ុន គឺជាកំពូលអ្នកខ្ចីប្រាក់ដ៏ធំជាងគេទាំង៣ ដែលវាស្មើនឹងចំនួនជាងពាក់កណ្តាលនៃបំណុលសកលលោកសរុប។ IMF បានគណនាថា បំណុលរបស់ពួកគេទាំងនោះ គឺលើសពីទិន្នផលដែលគេទទួលបាន។ ចំណែកចិនជាប្រទេស ដែលជាប់ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង៣ គឺខ្ចី ដើម្បីការអភិវឌ្ឍថ្មីៗរបស់ខ្លួន ដែលពីមុនមកទិន្នន័យនៃការខ្ចីប្រាក់របស់ចិនគឺមានត្រឹមតែ ៣% ខណៈដែលសព្វថ្ងៃនេះគឺមានដល់ទៅ ១៥%។ យោងតាម IMF បានឱ្យដឹងថា បំណុលសកលបានឈានដល់កំណត់ត្រាខ្ពស់បំផុតគឺ $184,000,000,000,000 (184 ទ្រីលាន) ដែលវាស្មើនឹង

    December 17, 2018