ទិដ្ឋភាពប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ចូលរួមពិធីសម្ពោធរោងល្ខោនខោលវត្តស្វាយអណ្តែត យ៉ាងអធិកអធម
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះមានពិធីសម្ពោធរោងល្ខោនខោលវត្តស្វាយអណ្តែតដ៏ធំសង់ពីថ្មប្រក់គ្រឿងនៅក្នុងវត្តស្វាយអណ្ដែត មានទីតាំងនៅស្រុកល្វាឯម ខេត្តកណ្តាល។ ពិធីសម្ពោធនេះមានវត្តមានពីសំណាក់រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា អភិបាលខេត្តកណ្ដាល តំណាងអង្គការយូនេស្កូ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើននាក់ទៀត ហើយក៏មានការសម្តែងល្ខោនខោលផងដែរ។
គួររំលឹកផងដែរថា ល្ខោនខោលវត្តស្វាយអណ្តែត របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការហើយនាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ល្ខោនដ៏ចំណាស់របស់ខ្មែរមួយនេះ ស្ថិតក្នុងចំណោមបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់ (Urgent Safeguarding List)៕




















ប្រភព៖ Preap Chanmara