សង្គម

សប្បាយចិត្តណាស់! តម្លៃប្រេងសាំងចុះថ្លៃទៀតហើយ

BY
Khmernote Media
December 17, 2018

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតា និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃស្មើរគ្នា គឺក្នុងមួយលីត្រមានតម្លៃ ៣,៣៥០រៀល ហើយតម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា មានតម្លៃ ៣,៤៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣,៥០០រៀលក្នុងមួយលីត្រ៕

 

អត្ថបទ៖ សេម

Share This Post: