ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកត្រឹមពេលនេះ បំណុលសរុបទូទាំងសកលលោកមានចំនួន $184,000,000,000,000

    BY Khmernote Media December 17, 2018
    គិតមកត្រឹមពេលនេះ បំណុលសរុបទូទាំងសកលលោកមានចំនួន $184,000,000,000,000

    យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា បច្ចុប្បន្នបំណុលសរុបទូទាំងសកលលោកចំនួន $184,000,000,000,000 (184 ទ្រីលាន) គិតជាមធម្យសម្រាប់មនុស្សម្នាក់ៗគឺលើសពី ៨៦,០០០ដុល្លារ ហើយសហរដ្ឋអាមេរិក ចិន និងជប៉ុន គឺជាកំពូលអ្នកខ្ចីប្រាក់ដ៏ធំជាងគេទាំង៣ ដែលវាស្មើនឹងចំនួនជាងពាក់កណ្តាលនៃបំណុលសកលលោកសរុប។ IMF បានគណនាថា បំណុលរបស់ពួកគេទាំងនោះ គឺលើសពីទិន្នផលដែលគេទទួលបាន។ ចំណែកចិនជាប្រទេស ដែលជាប់ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង៣ គឺខ្ចី ដើម្បីការអភិវឌ្ឍថ្មីៗរបស់ខ្លួន ដែលពីមុនមកទិន្នន័យនៃការខ្ចីប្រាក់របស់ចិនគឺមានត្រឹមតែ ៣% ខណៈដែលសព្វថ្ងៃនេះគឺមានដល់ទៅ ១៥%។

    យោងតាម IMF បានឱ្យដឹងថា បំណុលសកលបានឈានដល់កំណត់ត្រាខ្ពស់បំផុតគឺ $184,000,000,000,000 (184 ទ្រីលាន) ដែលវាស្មើនឹង ២២៥% នៃ GDP សរុបរបស់ពិភពលោកក្នុងឆ្នាំ ២០១៧។ យ៉ាងណាមិញតួលេខបំណុលបានកើនដល់ ២ទ្រីលានដុល្លារ (២លានលានដុល្លារ) ដែលវាខ្ពស់ជាងចំនួនប៉ាន់ស្មាន ដែលបានចេញដោយមូលនិធិកាលពីខែតុលា ដោយសារតែបំណុលរបស់ប្រទេសជាច្រើនគឺមិនបានចុះធ្វើរបាយការណ៍ទិន្នន័យថ្មីនេះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ rt

    Share This Post:
    MPO4D jitutoto mpo4d Mpoplay