Khmernote Media
  • អន្តរជាតិ

    ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្ស ៤០ នាក់បានរងរបួស និងជាច្រើននាក់ទៀតកំពុងតែបាត់ខ្លួន ក្រោយកើតមានហេតុការណ៍ផ្ទុះ ភោជនីយដ្ឋានមួយក្នុងក្រុង Sapporo កោះ Hokkaido​ ភាគខាងជើងប្រទេសជប៉ុន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨ និង ៣០ នាទី (ម៉ោងក្នុងប្រទេសជប៉ុន) យប់ម្សិលមិញនេះ ខណៈដែលមានមនុស្សជាច្រើនកំពុងតែចូលញ៉ាំអាហារពេលល្ងាចក្នុងភោជនីយដ្ឋាន។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុដែលបង្កឲ្យការផ្ទុះ និងអគ្គីភ័យឆាបឆេះនេះនៅឡើយទេ ហើយក្រុមអ្នកជួយសង្គ្រោះបន្ទាន់កំពុងតែដុតដៃដុតជើងជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងស្វែងរកជនដែលបាត់ខ្លួន។ តាមការសន្និដ្ឋានជនដែលបាត់ខ្លួនទាំងអស់អាចនឹងស្លាប់បាតបង់ជីវិតអស់ទៅហើយ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងរូបភាព និងវីដេអូខាងក្រោម៖ https://www.facebook.com/ChannelNewsAsia/videos/550565038778082/ អត្ថបទ៖ ភក្តី ប្រភព៖ metro

    December 17, 2018
  • PR

    ក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលផលិតនូវគ្រឿងអេឡិចត្រូនិច ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាឈានមុខគេ មានភាពច្នៃប្រឌិតខ្ពស់បំផុត និងទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក។ ក្រុមហ៊ុនសាមសុង ខិតខំប្រឹងប្រែងក្នុងការនាំយកនូវផលិតផលថ្មីៗដែលជាទីគាប់ចិត្តរបស់អតិថិជនរបស់ខ្លួន។ ជាក់ស្តែង កាលពីពាក់កណ្តាលខែតុលា ក្រុមហ៊ុនសាមសុង បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A7 ចូលមកក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានការគ្រាំទ្រយ៉ាងច្រើនផងដែរពីសំណាក់អតិថិជន។ បើទោះបីជាស្មាតហ្វូនស៊េរីថ្មីនេះទើបតែបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាក៏ដោយ អ្វីដែលគួរអោយកត់សម្គាល់នោះស្មាតហ្វូននេះមានការវាយលុកយ៉ាងសម្បើមនៅក្នុងប្រទេសកម្ពុជា ហើយសន្ទុះនៃការលក់ Galaxy A7 នេះគឺដាច់ច្រើនលើសលប់លើសពីការរំពឹងទុក នេះបើតាមពណ៌ដែលទទួលបានពីក្រុមហ៊ុន។ ហេតុផលចម្បងដែលធ្វើឱ្យស្មាតហ្វូន Galaxy A7 មានសន្ទុះនៃការលក់ដាច់ខ្លាំងនៅក្នុងប្រទេសកម្ពុជាដោយសារតែការរចនារូបរាងឡូយកប់ កាលីប ទាន់សម័យ ជាមួយនឹងកាមេរ៉ា ៣ គ្រាប់

    December 17, 2018
  • អន្តរជាតិ

    ជារឿងមួយដ៏គួរឲ្យអាសូរ ក្រោយពេលមានការចែករំលែកលើបណ្ដាញសង្គមពីករណីភ្លើងឆេះផ្ទះទៅលើគ្រួសារមួយក្រុម ខ្ទេចគ្មានសល់។ កាន់តែគួរឲ្យអាសូរគឺ ក្រុមគ្រួសាររងគ្រោះនេះ សុទ្ធតែជាក្មេងៗ ពុំមានម្ដាយ ឪពុក រឺអាណាព្យាបាលឡើយ ដោយសព្វថ្ងៃមានតែបងប្រុសច្បងគេ ដែលទទួលបន្ទុករ៉ាប់រងគ្រួសារដែលមានប្អូនៗ តូចដល់ទៅ ៣នាក់ទៀតឯណោះ។ ហើយខណៈពេលនេះផ្ទះដែលជាជម្រកតែមួយត្រូវបានអគ្គីភ័យលេបត្របាក់អស់ទៀត ធ្វើឲ្យប្អូនប្រុសជួបនឹងទុក្ខលំបាកជាខ្លាំង បានតែលើកដៃសំពះសុំជំនួយពីសប្បុរសជន សង្ឃឹមថានឹងទទួលបានក្ដីមេត្តា។ ជាក់ស្ដែង យោងតាមការរៀបរាប់របស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Neary Jet Thor បានរៀបរាប់ឲ្យដឹងថា៖ «សូមកុំអូសរំលងអី​ សូមមេត្តាជួយ​ Share ផងដើម្បីអោយសប្បុរសជនជួយប្អូនប្រុស។ ពិតជាក្តុកក្ដួលណាស់​ កាលពីម្សិលមិញគ្រួសារប្អូនប្រុសម៉ៃ មានទុក្ខជាទម្ងន់ដោយ ភ្លើងឆេះផ្ទះអស់គ្មានសល់អ្វីទាំងអស់សូម្បីតែខោអាវ ហើយគាត់ជាកូនកំព្រាដែលត្រូវរ៉ាប់រងចិញ្ចឹមប្អូនតូចៗ ដល់ទៅបីនាក់ទៀត។ ពេលនេះប្អូនសូមអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយគាត់ម្នាក់បន្តិចដើម្បីដោះស្រាយបញ្ហានឹងសង់ផ្ទះដេីម្បីរស់នៅវិញ។

    December 17, 2018
  • អន្តរជាតិ

    បើយោងតាមធនាគាពិភពលោកបានឲ្យដឹងថា ម៉ាឡេស៊ីកំពុងតែដើរក្នុងផ្លូវដ៏ត្រឹមត្រូវមួយឆ្ពោះទៅកាន់ប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោក Victoria Kwakwa ប្រធានធនាគារពិភពលោកប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ​បានអះអាងថា ម៉ាឡេស៊ីមានកំពុងតែឈរលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ និងចម្រុះ ហើយកត្តាទាំងនេះហើយនឹងជួយជំរុញឲ្យម៉ាឡេស៊ីក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ ក្រៅពេលនេះ លោក Victoria Kwakwa បានបន្ថែមទៀតថា គាត់ពិតជាស្វាគមន៍យ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការពង្រឹងស្ថានភាពផ្សេងៗ ការគោរពសិទ្ធិមនុស្ស និងការពារសិទ្ធិជនងាយរងគ្រោះក្នុងសង្គម។ សូមបញ្ជាក់ថា ការថ្លែងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលលោក Victoria Kwakwa ទៅធ្វើទស្សនកិច្ចក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ៤ ថ្ងៃ និងជួបពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir Mohamad៕

    December 17, 2018
  • អន្តរជាតិ

    មិចស៊ីកូ៖ Drone មួយគ្រឿងបានហោះទៅបុកជាមួយនឹងយន្តហោះដឹកអ្នកដំណើរ និងធ្វើឲ្យផ្នែកខាងមុខរបស់យន្តហោះដឹកអ្នកដំណើរធ្លុះមួយផ្នែកធំ ខណៈដែលយន្តហោះនោះកំពុងធ្វើការចុះចត។ ហេតុការណ៍មិនគួរឲ្យនឹកស្មាននេះបានកើតឡើងនៅក្នុងព្រលានយន្តហោះក្នុងទីក្រុង Tijuana ប្រទេសមិចស៊ីកូ ហើយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះជាប្រភេទយន្តហោះ Boeing 737-800’s។ បើតាមក្រុមការងារបញ្ជាការហោះហើរបានប្រាប់ឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរបានធ្វើការចុះចតស្របតាមលក្ខណៈបច្ចេកទេសជាធម្មតាទេ ហើយអ្នកដែលបង្កឲ្យមានគ្រោះថ្នាក់នោះគឺជាអ្នកបញ្ជាយន្តហោះ Drone ។ តាមធម្មតាយន្តហោះ Drone ត្រូវបានគេប្រើប្រាស់ ដើម្បីថតទិដ្ឋភាពផ្សេងៗនៅក្នុងបរិវេណព្រលានយន្តហោះ ហើយនៅក្នុងថ្ងៃកើតហេតុនោះអ្នកបញ្ជាយន្តហោះ Drone បានបញ្ជាវាខុសលក្ខណៈបច្ចេកទេសបន្តិច ទើបធ្វើឲ្យហោះទៅបុកជាមួយនឹងយន្តហោះដឹកអ្នកដំណើរតែម្តង។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបង្កឲ្យអ្នកណាម្នាក់មានគ្រោះថ្នាក់នោះទេ គ្រាន់តែបានធ្វើឲ្យអ្នកដំណើរមានការភ័យតក់ស្លុតតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    December 17, 2018
  • អន្តរជាតិ

    កម្លាំងនគរបាលខេត្តសៀមរាប ចូលរួមសហការណ៍​ជាមួយ​ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក​ ជា ពៅ​ ប្រធាននាយកដ្ឋានបានធ្វើការឃាត់ខ្លួន ជនសង្ស័យ​ ដែលផលិត និងបង្ហោះចែកចាយវីដេអូ កាត់តជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា បានហើយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានអោយដឹងថា ករណីបង្ហោះវីដេអូ លើបណ្តាញសង្គម Facebook ដោយបានកាត់តជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៉ឹង ហ៊ុម

    December 16, 2018
  • អន្តរជាតិ

    រដ្ឋាភិបាលអាមេរិក ដែលដឹកនាំលោកប្រធានាធិបតី Donald Trump កំពុងតែពិចារណាក្នុងការបញ្ជូនជនភៀសខ្លួនវៀតណាមជាច្រើនពាន់នាក់ឲ្យត្រលប់ទៅកាន់ប្រទេសដើមកំណើតរបស់ពួកគេវិញ។ ជនភៀសខ្លួនទាំងនោះគឺជាជនភៀសខ្លួនកាលពីជំនាន់សង្គ្រាមវៀតណាមជាមួយនឹងអាមេរិក ហើយពួកគេបានមករស់នៅក្នុងទឹកដីអាមេរិកនេះជាច្រើនឆ្នាំមកហើយពោលគឺមុនឆ្នាំ ១៩៩៥។ បើយោងតាមរដ្ឋបាលរបស់លោក Donald Trump បានបញ្ជាក់ថា សម្រាប់ជនភៀសខ្លួនវៀតណាមទាំងអស់ ដែលបានមកដល់ទឹកដីអាមេរិកមុនឆ្នាំ ១៩៩៥ គឺពួកគេដល់ពេលវេលាត្រូវត្រលប់ទៅប្រទេសកំណើតវិញហើយ បើយោងតាមសេចក្តីព្រមព្រាងរបស់ប្រទេសវៀតណាម និងអាមេរិកដែលបានធ្វើឡើងកាលពីឆ្នាំ ២០០៨។ ដូចនេះហើយទើបពេលនេះ រដ្ឋាភិបាលអាមេរិកកំពុងតែស្វែងរកនីតិវិធីសមស្របមួយក្នុងការបញ្ជូនពួកគេឲ្យត្រលប់ទៅប្រទេសវៀតណាមវិញដោយសន្តិវិធី ដ្បិតគេដឹងថាពួកគេចង់បន្តរស់នៅអាមេរិកច្រើនជាងត្រលប់ទៅប្រទេសកំណើតវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    December 16, 2018
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ មានការចែកចាយខ្សែវីដេអូមួយបង្ហាញពីសកម្មភាពរបស់បុរសម្នាក់បានធ្វើឆក់កាបូបពីស្ត្រីម្នាក់ ដែលកំពុងតែអង្គុយជិះនៅលើកង់៣ឥណ្ឌា បានសម្រេច ហើយជិះគេចខ្លួនបាត់តែម្តង។ វីដេអូនោះមិនបានបញ្ចាក់ពីទីតាំងកើតហេតុច្បាស់លាស់នោះទេ ប៉ុន្តែតាមរយៈខ្សែវីដេអូថតដោយកាមេរ៉ាសុវត្ថិភាពបានឲ្យឃើញថា មុនពេលកើតហេតុកង់៣ឥណ្ឌាបានដឹកស្ត្រីរងគ្រោះ ទំនងជាជិះមកដល់គោល ហើយក៏បានឈប់ ភ្លាមនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ជិះសសៀរមិនជិះកង់៣ឥណ្ឌានោះ ហើយក៏ធ្វើសកម្មភាពឆក់កាបូបស្ត្រីរងគ្រោះតែម្តង។ ក្រោយកើតហេតុជនសង្ស័យបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។ នេះជាមេរៀនមួយសម្រាប់បងប្អូននារីៗ ដែលនិយមជិះកង់៣ សូមបង្កើនការប្រុងប្រយ័ត្ន ជៀសវាងកុំឲ្យមានការខាតបង់ដូចករណីនេះ៕ https://www.facebook.com/298669857305556/videos/1187017074787639/ ប្រភពវីដេអូ៖ P1 ពេលរាត្រី

    December 16, 2018
  • កីឡា

    ខ្សែការពារស្លាបធ្វេងរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Marcelo និយាយថា៖ ពេលនេះ Real Madrid កំពុងតែនឹករំលឹក Ronaldo ប៉ុន្ដែ Marcelo បាននិយាយថា៖ វាគ្រាន់គឺជារំពឹងទុកតែប៉ុណ្ណោះដែល Ronaldo អាចត្រលប់មកវិញ។ បន្ទាប់ពីរួមរស់ជាមួយនឹង Real Madrid អស់រយៈពេល 9 រដូវកាលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានចាកចេញពី Real Madrid ទៅកាន់ Juventus កាលខែកក្កដាកន្លងទៅ។ ក្លឹបអធិរាជសរ Real Madrid យល់ឃើញថាបន្ទាប់ពីអវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo

    December 15, 2018
  • អន្តរជាតិ

    តុលាការអាមេរិកបានកាត់ទោសជនជាតិឥណ្ឌាម្នាក់ឱ្យជាប់គុក៩ឆ្នាំ ពីបទចាប់រំលោភស្ត្រីម្នាក់ ដែលអង្គុយក្បែរគាត់នៅលើជើងហោះហើរអាមេរិកមួយកាលពីខែមករា។ ជនល្មើសម្នាក់នេះមានឈ្មោះថា Prabhu Ramamoorthy អាយុ៣៤ឆ្នាំ ត្រូវបានឱ្យដឹងមកថា បានអង្គុយនៅចន្លោះប្រពន្ធ និងជនរងគ្រោះ ដោយក្នុងពេលកើតហេតុគឺនារីរងគ្រោះកំពុងតែដេកលក់។ ស្របពេលដែលនារីរងគ្រោះបានភ្ញាក់ដឹងខ្លួនវិញ នាងក៏ចាប់អារម្មណ៍ថា អាវ និងខោរបស់នាងបានបើកចំហ ខណៈដែលដៃរបស់ជនល្មើសគឺនៅក្នុងខោរបស់នាង។ យ៉ាងណាមិញព្រះរាជអាជ្ញាដើមឡើយបានដាក់ទោសឱ្យជនល្មើសជាប់គុក១១ឆ្នាំ តែក្រោយមកក៏ឱ្យជាប់គុក ៩ឆ្នាំវិញ ហើយជនល្មើសនឹងត្រូវបញ្ជូនទៅឥណ្ឌាវិញក្រោយចេញពីគុក។ ក្នុងការកាត់ក្តីនេះជនល្មើស Prabhu Ramamoorthy បានប្រកែកថាខ្លួនមិនបានធ្វើរឿងនេះទេ ព្រោះពេលនោះលោកក៏បានដេកលក់ដូចគ្នាដែរ។ ចំណែកប្រពន្ធរបស់ជនល្មើសវិញបាននិយាយថា នាងឃើញនារីដែលអះអាងថាជាជនរងគ្រោះនេះ បានដេកលើភ្លៅរបស់ប្តីគាត់ ពួកគាត់សុំឱ្យមានការផ្លាស់ប្តូរកន្លែងអង្គុយដែរ។ តែយ៉ាងណាមិញអ្នកបម្រើលើយន្តហោះម្នាក់បានប្រាប់មកកាន់អ្នកស៊ើបអង្កេតវិញថា គឺនារីរងគ្រោះទៅវិញទេដែលជាអ្នកសុំឱ្យប្តូរកន្លែងអង្គុយ ក្នុងពេលនោះផងដែរគេឃើញថានារីរងគ្រោះគឺយំ ហើយខោអាវរបស់គាត់គឺបានបើកចំហនៅពេលដែលគាត់ដើរមកប្តឹងពួកអ្នកបម្រើលើយន្តហោះទាំងនោះ៕ អត្ថបទ៖

    December 15, 2018