ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមស៊ែរបន្តឲ្យសប្បុរសជនបានឃើញផង! កូនកំព្រា ត្រូវរ៉ាប់រងប្អូនមិនចេះតិចនាក់ ឥឡូវផ្ទះត្រូវភ្លើងលេបត្របាក់អស់ទៀត

    BY Khmernote Media December 17, 2018
    សូមស៊ែរបន្តឲ្យសប្បុរសជនបានឃើញផង! កូនកំព្រា ត្រូវរ៉ាប់រងប្អូនមិនចេះតិចនាក់ ឥឡូវផ្ទះត្រូវភ្លើងលេបត្របាក់អស់ទៀត

    ជារឿងមួយដ៏គួរឲ្យអាសូរ ក្រោយពេលមានការចែករំលែកលើបណ្ដាញសង្គមពីករណីភ្លើងឆេះផ្ទះទៅលើគ្រួសារមួយក្រុម ខ្ទេចគ្មានសល់។ កាន់តែគួរឲ្យអាសូរគឺ ក្រុមគ្រួសាររងគ្រោះនេះ សុទ្ធតែជាក្មេងៗ ពុំមានម្ដាយ ឪពុក រឺអាណាព្យាបាលឡើយ ដោយសព្វថ្ងៃមានតែបងប្រុសច្បងគេ ដែលទទួលបន្ទុករ៉ាប់រងគ្រួសារដែលមានប្អូនៗ តូចដល់ទៅ ៣នាក់ទៀតឯណោះ។ ហើយខណៈពេលនេះផ្ទះដែលជាជម្រកតែមួយត្រូវបានអគ្គីភ័យលេបត្របាក់អស់ទៀត ធ្វើឲ្យប្អូនប្រុសជួបនឹងទុក្ខលំបាកជាខ្លាំង បានតែលើកដៃសំពះសុំជំនួយពីសប្បុរសជន សង្ឃឹមថានឹងទទួលបានក្ដីមេត្តា។

    ជាក់ស្ដែង យោងតាមការរៀបរាប់របស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Neary Jet Thor បានរៀបរាប់ឲ្យដឹងថា៖ «សូមកុំអូសរំលងអី​ សូមមេត្តាជួយ​ Share ផងដើម្បីអោយសប្បុរសជនជួយប្អូនប្រុស។ ពិតជាក្តុកក្ដួលណាស់​ កាលពីម្សិលមិញគ្រួសារប្អូនប្រុសម៉ៃ មានទុក្ខជាទម្ងន់ដោយ ភ្លើងឆេះផ្ទះអស់គ្មានសល់អ្វីទាំងអស់សូម្បីតែខោអាវ ហើយគាត់ជាកូនកំព្រាដែលត្រូវរ៉ាប់រងចិញ្ចឹមប្អូនតូចៗ ដល់ទៅបីនាក់ទៀត។ ពេលនេះប្អូនសូមអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយគាត់ម្នាក់បន្តិចដើម្បីដោះស្រាយបញ្ហានឹងសង់ផ្ទះដេីម្បីរស់នៅវិញ។ សូមអគុណទុកជាមុន បងប្អូនចង់ជួយគាត់អាចទាក់ទងតាមលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់ 010 341984 / 012545684 ឬ fb ខ្ញុំក៏បាន សូមចូលរួមតាមសទ្ធាជ្រះថ្លា​ ខ្ញុំពិតជាអាណិតប្អូនប្រុសខ្លាំងណាស់»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay