ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកកំពុងរៀបចំបញ្ជូនជនភៀសខ្លួនវៀតណាមរាប់ពាន់នាក់ឲ្យត្រលប់មកប្រទេសកំណើតវិញ (មានវីដេអូ)

    BY Khmernote Media December 16, 2018
    អាមេរិកកំពុងរៀបចំបញ្ជូនជនភៀសខ្លួនវៀតណាមរាប់ពាន់នាក់ឲ្យត្រលប់មកប្រទេសកំណើតវិញ (មានវីដេអូ)

    រដ្ឋាភិបាលអាមេរិក ដែលដឹកនាំលោកប្រធានាធិបតី Donald Trump កំពុងតែពិចារណាក្នុងការបញ្ជូនជនភៀសខ្លួនវៀតណាមជាច្រើនពាន់នាក់ឲ្យត្រលប់ទៅកាន់ប្រទេសដើមកំណើតរបស់ពួកគេវិញ។ ជនភៀសខ្លួនទាំងនោះគឺជាជនភៀសខ្លួនកាលពីជំនាន់សង្គ្រាមវៀតណាមជាមួយនឹងអាមេរិក ហើយពួកគេបានមករស់នៅក្នុងទឹកដីអាមេរិកនេះជាច្រើនឆ្នាំមកហើយពោលគឺមុនឆ្នាំ ១៩៩៥។ បើយោងតាមរដ្ឋបាលរបស់លោក Donald Trump បានបញ្ជាក់ថា សម្រាប់ជនភៀសខ្លួនវៀតណាមទាំងអស់ ដែលបានមកដល់ទឹកដីអាមេរិកមុនឆ្នាំ ១៩៩៥ គឺពួកគេដល់ពេលវេលាត្រូវត្រលប់ទៅប្រទេសកំណើតវិញហើយ បើយោងតាមសេចក្តីព្រមព្រាងរបស់ប្រទេសវៀតណាម និងអាមេរិកដែលបានធ្វើឡើងកាលពីឆ្នាំ ២០០៨។ ដូចនេះហើយទើបពេលនេះ រដ្ឋាភិបាលអាមេរិកកំពុងតែស្វែងរកនីតិវិធីសមស្របមួយក្នុងការបញ្ជូនពួកគេឲ្យត្រលប់ទៅប្រទេសវៀតណាមវិញដោយសន្តិវិធី ដ្បិតគេដឹងថាពួកគេចង់បន្តរស់នៅអាមេរិកច្រើនជាងត្រលប់ទៅប្រទេសកំណើតវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay