- Khmernote Media
- សង្គម
យោងតាមការបង្ហោះរបស់ Royal du Cambodge បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះជាខួបទី២៦ឆ្នាំ ដែលប្រាសាទអង្គរ បានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។ គួររំលឹកផងដែលថា ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា
December 14, 2018 - កីឡា
អ្នកចាំទី David De Gea គ្រោងនឹងបន្ដអនាគតរបស់គាត់ជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដោយត្រៀមចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប Man Utd ហើយទទួលបានប្រាក់ឈ្នួលពលកម្មក្នុងមួយសប្ដាហ៍៍ 400,000លានផោន។ ក្លឹបបិសាចក្រហម Manchester United បានរកវិធីចងជើងអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះឲ្យបន្ដស្នាក់នៅជាមួួយនឹងក្លឹបបិសាចក្រហម Manchester United ដល់ឆ្នាំ 2020 ដោយសម្រេចដំឡើងប្រាក់ឈ្នួលពលកម្មឲ្យ De Gea ក្លាយជាអ្នកចាំទីដែលមានប្រាក់ឈ្នួលថ្លៃជាងគេនៅលើពិភពលោក។ គោលបំណងដែលក្លឹបបិសាចក្រហម Manchester United សម្រេចចិត្តដំឡើងប្រាក់ឈ្នួលពលកម្មឲ្យ De Gea ដល់ទៅ 400,000ផោន ក្នុងមួយសប្ដាហ៍នេះបន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញបានទាមទារដំឡើងប្រាក់ឈ្នួលពលកម្មទើបព្រមបន្ដស្នាក់នៅជាមួយនឹង Manchester
December 14, 2018 - សង្គម
ករណីចោរកម្មយើងធ្លាប់តែឃើញមានករណីក្រុមចោរចូលគាស់លួចទ្រព្យសម្បត្តិ និងសម្ភារៈដែលមានតម្លៃជាដើម ប៉ុន្តែថ្មីៗនេះមានករណីគួរឲ្យអស់សំណើចនិងហួសចិត្តខ្លាំង ដោយមានករណីចោរបានលួចប្លោះរបងចូលផ្ទះលក់ចាប់ហួយ រួចបានធ្វើការលួចគាស់ក្រវិលកំប៉ុងស្រាបៀរអស់១៥កេស ព្រោះចង់ផ្សងសំណាងយករង្វាន់។ ហេតុការណ៍នេះបានធ្វើឲ្យម្ចាស់ផ្ទះឈ្មោះ Raksmey Lanh បានសរសេររៀបរាប់ថា៖ “មហាចោរផ្សងសំណាងបានផ្លោះរបងផ្ទះបងលក់ចាប់ហ៊ួយ មួយកន្លែងស្ថិតផ្សារក្រោម ទល់មុខនឹងសណ្ឋាគារឥន្ទ្របុរះ សង្កាត់ស្វាយដង្គំ។ បានចូលទៅគាស់ស្រាបៀរ អស់ចំនួន១៥កេស យកតែក្រវិល ជាចុងក្រោយសូមអោយ អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍លើករណីនេះផង។ ក៏សូមអរគុណដល់លោកចោរ អោយ គិតពីអារម្មណ៍ម្ចាស់ទ្រព្យគេផង សូមជួយផ្សព្វផ្សាយទាំងអស់គ្នាកុំអោយមាន ដូចករណីខាងលើហ្នឹង បំណងល្អពីខ្ញុំ DVN អរគុណ”៕
December 14, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ី ២ នាក់ត្រូវបានគេកាត់ទោសតាមបែបសាសនាមូស្លីម ដោយត្រូវគេវាយនឹងរំពាត់ម្នាក់ ១០០ រំពាត់ និងត្រូវជាប់គុករហូតដល់ ៥ ឆ្នាំ ក្រោយគេរកឃើញថាពួកគេបានរួមភេទជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុ។ ការកាត់ទោសរបៀបនេះគឺផ្អែកទៅតាមច្បាប់សាសនាមូស្លីមមួយ ដែលគេហៅថា ច្បាប់ Sharia និងត្រូវបានគេអនុវត្តយ៉ាងតឹងរឹងបំផុតក្នុងខេត្ត Aceh ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។ ច្បាប់នេះបានហាមមិនឲ្យអ្នកកាន់សាសនាមូស្លីមទាំងអស់ ទទួលទានគ្រឿងស្រវឹង លេងល្បែង និងរួមភេទមុនពេលរៀបការនោះទេ។ អ្នកដែលគ្រប់អាយុរៀបការគឺទាល់តែមានអាយុ ១៨ ឆ្នាំ ប៉ុន្តែបើមានការយល់ព្រមពីម្តាយឪពុក ឬអណាព្យាបាល ពួកគេអាចរៀបការនៅអាយុ ១៦ ឆ្នាំបាន។ សម្រាប់បុរសទាំង២ នាក់ខាងលើ ដែលមិនត្រូវបានគេបង្ហាញឈ្មោះនេះ ម្នាក់ត្រូវបានគេរកឃើញថា បានរួមភេទជាមួយនឹងប្អួនស្រីចុងរបស់ខ្លួន
December 14, 2018 - អន្តរជាតិ
ខេត្តកណ្តាល៖ កាលពីវេលាម៉ោង០៤ និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីអំពើលួចមួយបានកើតឡើងនៅចំណុច ជនរងគ្រោះ ស្ថិតនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមានឈ្មោះ យ៉ាត លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។ ចំណែកវត្ថុតាងដកហូតបានរួមមាន កង់០១គ្រឿងពណ៌ក្រហម (ដោះរុះរើ) និងកង្ហាស្លាបពណ៌ស០២ដោះស្លាបចេញមួយ ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានចូលលួចយកកង់មួយគ្រឿង និងកង្ហារចំនួន០២គ្រឿង នៅផ្ទះជនរងគ្រោះ រួចយកទៅទុកនៅក្បែរផ្ទះរបស់ខ្លួនបន្ទាប់មកក៏ធ្វើការដោះរុះរើ ។ លុះដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ និង១៥នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលក្រោយទទួលបានពាក្យបណ្តឹងកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវនិងឃាត់ខ្លួន
December 14, 2018 - អន្តរជាតិ
មុននេះបន្តិច តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហាញនូវអារម្មណ៍តក់ស្លុតព្រោះតែលោក និងក្រុមការងារឯទៀតបានជួបគ្រោះ នៅស្រុកស្រែអំបិល ខេត្តកោះកុង រហូតមានមនុស្សស្លាប់។ ដោយលោកសរសេរបែបនេះថា៖ “បងប្អូនអើយពេលនេះខ្ញុំមានបញ្ហាធំហើយឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលអោយមានមនុស្សស្លាប់ម្នាក់។ តែខ្ញុំបាទនិងក្រុមការងារបួននាក់ទៀតមិនអីទេ លើកទី១ហើយខ្ញុំជួបរៀងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងហ្នឹងទេទុកសំរាប់ទៅណាមកណាពេលនេះជាពិសេសកម្មវិធីសិល្បៈពេលនេះចប់ហើយ”។ គួររំលឹកផងដែលថាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយមាន រថយន្តម៉ាក LEXUS ពីរគ្រឿង សន្ដោងអូសគ្នា ស្រាប់តែបើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់មួយគ្រឿង នៅលើផ្លូវជាតិលេខ៤៨ ក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលាម៉ោង
December 14, 2018 - សង្គមគួរឲ្យយកគំរូតាម! ឃើញជនអនាថា មានបញ្ហាសតិអារម្មណ៍ ទាំងរបួសជើង គ្រូពេទ្យមួយក្រុមនេះនាំគ្នាជួយគ្រប់សព្វ
មហាជន បានបញ្ចេញការភ្ញាក់ផ្អើល និងសរសើរមិនដាច់ពីមាត់ចំពោះទង្វើរដ៏ប្រពៃរបស់ក្រុមគ្រូពេទ្យមួយក្រុម ដែលបានជួយសង្គ្រោះអ្នកជម្ងឺសតិអារម្មណ៍ ដែលមានភាពខ្វះខាត ដោយពុំគិតប្រាក់អ្វីទាំងអស់។ ជាក់ស្ដែងតាមរយៈការចែករំលែករបស់ផេកមន្ទីរពេទ្យបានឲ្យដឹងថា អ្នកជម្ងឺដ៏កម្សត់រូបនេះ ជាជនអនាថាគ្មានបងប្អូនឡើយ។ ក្រៅពីមានជម្ងឺផ្នែកសតិអារម្មណ៍ហើយ រូបគេថែមទាំងមានរបួសត្រង់ប្រអប់ជើងឈាមរឡាក់ រីឯខ្លួនវិញក៏កខ្វក់សុទ្ធតែដី ឃើញហើយគួរឲ្យអាសូរ។ ជាសំណាងល្អ ដែលបានមកជួបនឹងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកជីភូ និងត្រូវបានគ្រូពេទ្យជួយសង្គ្រោះ លាងរបួស និងសម្អាតខ្លួនប្រាណ យ៉ាងយកចិត្តទុកដាក់បំផុត គួរឲ្យសរសើរ។ យោងតាមការរៀបរាប់របស់ផេក បានបញ្ជាក់ឲ្យដឹងថា៖ «មន្ទីរពេទ្យបង្អែកជីភូ ថ្ងៃពុធ ទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ៖ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកជីភូ បានជួយសង្គ្រោះជនអនាថានិងមានបញ្ហាសតិអារម្មណ៍ ដែលមានរបួសត្រង់ប្រអប់ជើង ដូចជា
December 14, 2018 - អន្តរជាតិ
តាំងពីកុមារភាពមក យើងទាំងអស់គ្នាត្រូវបានគេណែនាំឱ្យលាងដៃរបស់អ្នកមុនពេលអ្នកញ៉ាំចំណីអាហារ ពីព្រោះដៃរបស់អ្នកបានផ្ទុកនូវមេរោគជាច្រើន ដែលអាចចម្លងទៅក្នុងខ្លួនរបស់អ្នកប្រសិនបើអ្នកមិនមានអនាម័យ និងអាចបណ្តាលឱ្យមានបញ្ហាដូចជា៖ ឈឺក្រពះ និងការឆ្លងជំងឺ។ យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ដៃរបស់យើងមានមេរោគចំនួន ៥០០០ប្រភេទ ដែលនឹងបង្កមេរោគបានគ្រប់ពេល។ យ៉ាងណាមិញប្រសិនបើអ្នកជាអ្នកញៀននឹងការខាំប្រចកនេះ តើអ្នកធ្លាប់ដឹងដែរឬទេ ថាតើមានមេរោគប៉ុន្មានមុខឆ្លងពីដៃទៅក្នុងខ្លួនរបស់អ្នក? ខាងក្រោមនេះគឺជាផលអាក្រក់នៃការញៀនខាំក្រចកដែលអ្នកគួរតែដឹង និងជៀសវាង៖ ១. បាក់តេរីដែលបណ្តាលឱ្យឆ្លងមេរោគ៖ យោងទៅតាមអ្នកឯកទេសនៃជំងឺក្រចកនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Weill Cornell ដៃរបស់យើងមានមេរោគជាច្រើនជាពិសេសគឺបាក់តេរីមួយដែលហៅថា enterobacteriaceae ដែលរួមមានទាំង E-coli ផងដែរ។ នៅពេលអ្នកខាំក្រចក ឬស្បែកនៅជុំវិញ មេរោគទាំងនេះនឹងត្រូវបានបញ្ជូនពីមាត់ ទៅប្រព័ន្ធប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធផ្សេងទៀតនៃរាងកាយ ហើយអាចបង្កឱ្យមានការឆ្លងមេរោគនៅក្នុងក្រពះសួត ឬសូម្បីតែពោះវៀន។ ២.
December 14, 2018 - PR
គម្រោង ឌឹ ផ្លរ៉ា ទទួលបានជោគជ័យយ៉ាងខ្លាំងទៅលើការលក់ផ្ទះល្វែងនិង វីឡារបស់ខ្លូន និងជាពិសេសទៅលើប្រភេទវីឡាកូនកាត់ដែរមានការគាំទ្រ និងលក់ដាច់ខ្លាំងបំផុត ដែរជាប្រភេទវីឡាមានទំហំធំល្មមសម្រាប់គ្រួសារដែរមានសមាជិក ៤ទៅ៦នាក់ និងត្រូវបានរចនាម៉ូតបែបទំនើប ស៊ីវិល័យ ទៅតាមសម័យកាល និងមិនត្រឹមតែវីឡាកូនកាត់តែប៉ុន្នោះទេ ឌឹ ផ្លរ៉ា ក៏បានសាងសង់គេហដ្ឋានយ៉ាងច្រើនសម្បូរបែប និងស្របទៅតាមតម្រូវការអតិថិជន ដូចជា វីឡាឃ្វីន វីឡាភ្លោះ និង ផ្ទះល្វែងអាជីវកម្ម ដែរអាចប្រកបអាជីវកម្មបាន។ ជាមួយគ្នានេះដែរដើម្បីអបអរសាទរ ឳកាសឆ្លងឆ្នាំ និងគ្រឹស្គស្មាសខាងមុខនេះ ឌឹ ផ្លរ៉ា នឹងផ្តល់ការដូរ ពិសេសដល់អតិថិជនដែរបានកក់ផ្ទះ ដែរមានទឹកប្រាក់ចាប់ពី 2,000$ រហូតដល់ 10,000$ទៅតាមប្រភេទផ្ទះដូចជា:
December 14, 2018 - អន្តរជាតិ
តើអ្នកធ្លាប់យល់ច្រឡំភេទរបស់នរណាម្នាក់ ដោយសារភាពស្អាតរបស់ម្នាក់ហ្នឹងដែរទេ? បុរសជនជាតិម៉ាឡេស៊ីរូបនេះ កំពុងតែបានធ្វើឱ្យបុរសៗលង់នឹងសម្រស់របស់គាត់ដោយយល់ច្រឡំថាគាត់ជាមនុស្សស្រី។ តាមការរាយការណ៍មួយបានឱ្យដឹងថា បុរសវ័យក្មេងម្នាក់នេះឈ្មោះ Abdussalam Firdaus Abdul Aziz និងត្រូវបានប៉ូលីសច្រឡំរូបគាត់ថាជាមនុស្សស្រី ខណៈដែលប៉ូលីសកំពុងត្រួតពិនិត្យសន្តិសុខទៅលើអ្នកចូលទស្សនានៅពហុកីឡដ្ឋាន Bukit Jalil ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ AFF Suzuki Cup 2018 ។ ប្រុសស្អាតរូបនេះបាននិយាយថា នៅពេលគាត់ចូលដល់ពហុកីឡាដ្ឋាន ប៉ូលីសមិនជឿថា គាត់ជាមនុស្សប្រុសឡើយ ហើយបានស្នើសុំមើលអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំ ដើម្បីបង្ហាញពីភេទរបស់ខ្ញុំ ក្នុងគោលបំណងសុវត្ថិភាពនេះ ប៉ូលីសស្រីត្រូវទៅពិនិត្យលើមនុស្សស្រី ហើយប៉ូលីសប្រុសត្រូវពិនិត្យលើមនុស្សប្រុស។ យ៉ាងណាមិញវាមិនមែនជាលើកទីមួយនោះទេដែលមានមនុស្សជាច្រើនគិតថាគាត់ជាមនុស្សស្រី កាលពីគាត់នៅទុកសក់ខ្លីមានមនុស្សជាច្រើនថាគាត់ជា «Tomboy» ទៀតផង៕ អត្ថបទ៖
December 14, 2018









