ឃើញសក់វែង មុខស្អាត ប្រាប់ប៉ូលិសថាខ្លួនជាបុរស ក៏ប៉ូលិសមិនជឿ ទាល់តែបង្ហាញអត្តសញ្ញាណប័ណ្ណបានជឿ
តើអ្នកធ្លាប់យល់ច្រឡំភេទរបស់នរណាម្នាក់ ដោយសារភាពស្អាតរបស់ម្នាក់ហ្នឹងដែរទេ? បុរសជនជាតិម៉ាឡេស៊ីរូបនេះ កំពុងតែបានធ្វើឱ្យបុរសៗលង់នឹងសម្រស់របស់គាត់ដោយយល់ច្រឡំថាគាត់ជាមនុស្សស្រី។ តាមការរាយការណ៍មួយបានឱ្យដឹងថា បុរសវ័យក្មេងម្នាក់នេះឈ្មោះ Abdussalam Firdaus Abdul Aziz និងត្រូវបានប៉ូលីសច្រឡំរូបគាត់ថាជាមនុស្សស្រី ខណៈដែលប៉ូលីសកំពុងត្រួតពិនិត្យសន្តិសុខទៅលើអ្នកចូលទស្សនានៅពហុកីឡដ្ឋាន Bukit Jalil ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ AFF Suzuki Cup 2018 ។
ប្រុសស្អាតរូបនេះបាននិយាយថា នៅពេលគាត់ចូលដល់ពហុកីឡាដ្ឋាន ប៉ូលីសមិនជឿថា គាត់ជាមនុស្សប្រុសឡើយ ហើយបានស្នើសុំមើលអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំ ដើម្បីបង្ហាញពីភេទរបស់ខ្ញុំ ក្នុងគោលបំណងសុវត្ថិភាពនេះ ប៉ូលីសស្រីត្រូវទៅពិនិត្យលើមនុស្សស្រី ហើយប៉ូលីសប្រុសត្រូវពិនិត្យលើមនុស្សប្រុស។ យ៉ាងណាមិញវាមិនមែនជាលើកទីមួយនោះទេដែលមានមនុស្សជាច្រើនគិតថាគាត់ជាមនុស្សស្រី កាលពីគាត់នៅទុកសក់ខ្លីមានមនុស្សជាច្រើនថាគាត់ជា «Tomboy» ទៀតផង៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz