ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កង់កញ្ចាស់ក៏មិនទុកឲ្យជិះ កង្ហារក៏មិនទុកឲ្យល្ហើយ ប្រមូលលួចយកទាំងអស់

    BY Khmernote Media December 14, 2018
    កង់កញ្ចាស់ក៏មិនទុកឲ្យជិះ កង្ហារក៏មិនទុកឲ្យល្ហើយ ប្រមូលលួចយកទាំងអស់

    ខេត្តកណ្តាល៖ កាលពីវេលាម៉ោង០៤ និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីអំពើលួចមួយបានកើតឡើងនៅចំណុច ជនរងគ្រោះ ស្ថិតនៅភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមានឈ្មោះ យ៉ាត លី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។ ចំណែកវត្ថុតាងដកហូតបានរួមមាន កង់០១គ្រឿងពណ៌ក្រហម (ដោះរុះរើ) និងកង្ហាស្លាបពណ៌ស០២ដោះស្លាបចេញមួយ ។

    សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានចូលលួចយកកង់មួយគ្រឿង និងកង្ហារចំនួន០២គ្រឿង នៅផ្ទះជនរងគ្រោះ រួចយកទៅទុកនៅក្បែរផ្ទះរបស់ខ្លួនបន្ទាប់មកក៏ធ្វើការដោះរុះរើ ។ លុះដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ និង១៥នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលក្រោយទទួលបានពាក្យបណ្តឹងកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាងដូចខាងលើមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចូលលួចវត្ថុតាងដូចខាងលើប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើកច្រើនសារមកហើយ។ ក្រោយពីសួរនាំរួចជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay