- Khmernote Media
- កីឡា
កំពូលខ្សែប្រយុទ្ធពីររូបអាចនឹងត្រូវបានផ្លាស់ប្ដូរគ្នានៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែល Barcelona និង PSG កំពុងពិភាក្សាអំពីការផ្លាស់ប្តូរខ្សែប្រយុទ្ធ Neymar ជាមួយនឹងខ្សែប្រយុទ្ធ Ousmane Dembele រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើ។ ក្លឹប PSG កំពុងមានការព្រួយបារម្ភថាពួកគេអាចនឹងលក់ខ្សែប្រយុទ្ធ Neymar ឫក៏ខ្សែប្រយុទ្ធ Kylian Mbappe នៅក្នុងពេលបញ្ចប់រដូវកាលនេះដើម្បីគោរពតាមបទបញ្ជាហិរញ្ញវត្ថុ Fair Play។ ហើយពេលនេះក្លឹបអ្នកមានបុណ្យ Barcelona បានត្រៀមខ្លួនរួចរាល់សម្រាប់ការនាំយកអតីតខ្សែប្រយុទ្ធរបស់គេត្រលប់មកកាន់ទឺកដី Camp Nou វិញដោយបញ្ជូនខ្សែប្រយុទ្ធ Ousmane Dembele រួមជាមួយនឹងទឹកប្រាក់បន្ថែមដើម្បីជាថ្នូរក្នុងការដោះដូរជាមួយនឹង Neymar។ ដូចគ្នានឹងនោះដែរ ខ្សែប្រយុទ្ធ Ousmane Dembele មានបំណងចង់ត្រលប់ទៅលេងឲ្យក្លឹបនៅក្នុងស្រុកកំណើតរបស់គាត់វិញ ជាពិសេស
December 13, 2018 - PR
រាជធានីភ្នំពេញ៖ អស្ចារ្យមែន នៅឆ្នាំ ២០១៨នេះ Pepsi បានរៀបចំកម្មវិធី “Pepsi Generations” ដើម្បីអបអរសាទរភាពរីកចម្រើន និងភាពជោគជ័យរបស់ភេសជ្ជៈPepsi ដែលមានការគាំទ្រពីអតិថិជននៅជុំវិញពិភពលោករយៈពេលប្រមាណ ១២០ឆ្នាំមកនេះ។ Pepsi ភេសជ្ជះដែលតែងតែផ្តល់នូវភាព សប្បាយរីករាយជូនដល់អតិថិជនជាពិសេសមិត្តៗយុវវ័យ ជាមួយរសជាតិដ៏ឆ្ងាញ់ត្រជាក់ជាប់ចិត្ត គ្រប់ពេលវេលា។ Pepsi Generations ធ្វើឡើងក្នុងប្រទេសជាង ៦០ នៅលើពិភពលោក ហើយកម្ពុជាក៏មានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យ និងសប្បាយរីករាយនេះ Pepsi ក៏នាំមកនូវការរចនាកំប៉ុង ៦ ជំនាន់ ផ្សេងៗ ១៩៤០ ១៩៥០ ១៩៦០ ១៩៨០ ២០០០
December 13, 2018 - អន្តរជាតិ
ប្រភពមួយបាននិយាយថា ក្រុមអ្នកស្រាវជ្រាវជនជាតិចិន ដែលធ្វើការនៅផ្នែកបច្ចេកវិទ្យាខ្ពស់ៗ ត្រូវបានគេព្រមានមិនឱ្យធ្វើដំណើរណា ដែលមិនចាំបាច់ទៅសហរដ្ឋអាមេរិកនោះទេ ដោយសារតែភាពល្អក់កករនៅក្នុងសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីការចាប់ខ្លួននាយកប្រតិបត្តិបច្ចេកវិទ្យានៅកាណាដា។ យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា បុគ្គលិកនៅទីភ្នាក់ងារស្រាវជ្រាវមួយត្រូវបានគេបញ្ជាថា ប្រសិនបើគេត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក គេនឹងត្រូវដកចេញនូវឯកសារពីទូរស័ព្ទដៃ និងកុំព្យូទ័រយួរដៃរបស់ពួកគេ។ ថ្វីបើប្រទេសសេដ្ឋកិច្ចធំជាងនៅលើពិភពលោកទាំងពីរនេះ យល់ព្រមនឹងបទឈប់បាញ់រយៈពេល ៩០ថ្ងៃនៅក្នុងសង្គ្រាមពាណិជ្ជកម្មក៏ដោយ ភាពតានតឹងរវាងក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានបន្តកើតមានឡើងដោយសារតែ បច្ចេកវិទ្យា និងសន្តិសុខរបស់មហាអំណាចទាំងពីរ និងដោយមានការចាប់ខ្លួនប្រធានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei Technologies លោកស្រី Sabrina Meng Wanzhou នៅក្នុងប្រទេសកាណាដាផងនោះ វាបានធ្វើឱ្យទំនាក់ទំនងកាន់តែយ៉ាប់យុឺន។ ចំណែកក្រុមអ្នកសង្កេតការណ៍និយាយថា ពួកគេមានការព្រួយបារម្ភថាវានឹងកាន់តែលំបាកដោយសារភាពតានតឹងរវាងក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ហើយការមិនទុកចិត្ត
December 13, 2018 - កីឡា
លោក Jose Mourinho បានសម្ដែងការសោកស្ដាយចំពោះការខ្វះខាតរបស់ក្រុមដែលជាហេតុធ្វើឲ្យក្លឹបបិសាចក្រហម Manchester United ចាញ់ម្ចាស់ផ្ទះ Valencia ដោយលទ្ធផល 2-1 ក្នុងការប្រកួតពានរង្វាន់ UEFA Champion League កាលពីយប់មិញ។ នៅក្នុងការប្រកួតកាលពីយប់មិញក្លឹបបិសាចក្រហម Manchester United បានសុតបញ្ចូលទីដល់ទៅ 2 គ្រាប់ប៉ុន្ដែនៅតែមិនអាចរកជ័យជំនះដោយមួយគ្រាប់គឺជាគ្រាប់បាល់ Own Goal របស់ Phil Jones និងមួយគ្រាប់ទៀតរកបានដោយការតែតបញ្ចូលទីរបស់ Rashford នៅចុងតង់ទី 2។ ទោះបីជាប្រកួតនេះក្លឹបបិសាចក្រហម Manchester United ចាញ់ក្រោមថ្វីជើងក្លឹប
December 13, 2018 - អន្តរជាតិ
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នេះជាខួបទី៦៦ឆ្នាំ ការយាងសោយទីវង្គត នៃព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា។ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម គន្ធបុប្ផា គឺជាព្រះរាជធិតាអង្គទី៨ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់ប្រសូតនៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស.២៤៩១ ត្រូវនឹងថ្ងៃទី១៦ ខែសីហា គ.ស.១៩៤៨ វេលាម៉ោង១១ និង៣០នាទី។ ព្រះរាជធីតា នរោត្ដម គន្ធបុប្ផា តាំងពីទ្រង់ប្រសូតមក
December 13, 2018 - បច្ចេកវិទ្យា
តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា ក្រុមហ៊ុន Samsung សាកកំពុងដើរតាមគន្លងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Apple ដោយធ្វើការតម្លើងថ្លៃស្មាតហ្វូន Flagship របស់ខ្លួន ហើយខំប្រឹងផលិតស្មាតហ្វូនម៉ូដែលដូចគ្នាមួយទៀត ដែលកាត់បន្ថយលក្ខណៈសម្បត្តិ និងមានតម្លៃថោកជាងម៉ូដែល Flagship។ យុទ្ធសាស្ត្រមួយនេះគេសង្កេតឃើញហាក់មិនទទួលជោគជ័យឡើយសម្រាប់ក្រុមហ៊ុន Apple ប៉ុន្តែគេនៅចាំមើលថា តើក្រុមហ៊ុន Samsung នឹងទទួលជោគជ័យដោយប្រើយុទ្ធសាស្ត្រនេះដែរយ៉ាងណា? យុទ្ធសាស្ត្រនោះអាចនឹងអនុវត្តនៅលើ Galaxy S ជំនាន់ទី១០ ដោយនៅឆ្នាំក្រោយក្រុមហ៊ុន Samsung អាចនឹងបង្ហាញ Galaxy S10 ម្តង៣ម៉ូដែល គឺម៉ូដែល S10 Lite, S10 និង S10
December 13, 2018 - អន្តរជាតិ
ជាទូទៅអ្នកតែងតែគិតថា ការឈ្លោះគ្នាគឺជារឿងអវិជ្ជមាន តែយ៉ាងណាក្តីការសិក្សាមួយបែជារកឃើញថា សម្រាប់គូស្នេហ៍ ដែលមានការឈ្លោះប្រកែកគ្នាច្រើនគឺជាសញ្ញាបង្ហាញថាពួកគេស្រលាញ់គ្នាខ្លាំង។ ការអះអាងដូចនេះត្រូវបានធ្វើឡើងដោយផ្អែក លើហេតុផលទាំង ៩ ដូចខាងក្រោមនេះ៖ ១. ការឈ្លោះប្រកែកគ្នាក្នុងន័យជជែកវែកញែករកហេតុផល និងដើម្បីកែលម្អគ្នាគឺជាសញ្ញាបង្ហាញថា គូស្នេហ៍មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទំនាក់ទំនងស្នេហា។ ២. ពេលខ្លះការឈ្លោះប្រកែកគ្នាគឺបណ្តាលមកពីគូស្នេហ៍មានភាពខ្វាយខ្វល់ពីគ្នា និងហួងហែងពីគ្នា ដែលវាជាសញ្ញានៃស្នេហា ពិតប្រាកដមួយ។ ៣. នៅពេលដែលមានការឈ្លោះប្រកែកគ្នា ភាគីនីមួយៗនឹងព្យាយាមរកហេតុផលផ្សេងៗ ដើម្បីយកមកជជែកគ្នា ដូចនេះយូរយូរទៅពួកគេនឹងរកឃើញវិធីដ៏ងាយស្រួលក្នុងការទំនាក់ទំនងគ្នា។ ៤. ឈ្លោះគ្នាគឺជាសញ្ញាបង្ហាញថា គូស្នេហ៍មានទំនាក់ទំនងល្អ ព្រោះក្រោយពេលឈ្លោះគ្នាភាគីនីមួយនឹងព្យាយាមគិតអំពីគុណតម្លៃ និងចំណុចល្អៗរបស់ភាគីនីមួយៗឡើងវិញបានច្រើនជាងមុន។ ៥. ការឈ្លោះគ្នានឹងធ្វើឲ្យទំនាក់ទំនងស្នេហាកាន់តែខ្លាំងជាងមុន ព្រោះពេលឈ្លោះគ្នាម្តងៗគូស្នេហ៍នឹងព្យាយាមធ្វើគ្រប់យ៉ាងល្អជាមុនដើម្បីបានត្រូវគ្នាវិញ។ ៦. ពេលមានរឿងម្តងឈ្លោះគ្នាម្តង អាចជាសញ្ញាមួយជួយកាត់បន្ថយការអន់ចិត្ត
December 13, 2018 - សង្គម
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ អាចារ្យធំ បានបង្ហាញនូវអារម្មណ៍សោកស្តាយដោយលោកបានរៀបចំនូវទិវាបេតិកភណ្ឌលើកទី៤ នៅរមនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រមទាំងបានត្រៀមរៀបចំសម្តែងល្ខោនខោលដោយក្រុមសិល្បៈហ្វូណន ជូនបងប្អូនដែលបានចូលរួម ប៉ុន្តែដល់ម៉ោងសម្តែងហើយបែរជាមានអ្នកមកទស្សនា៤នាក់តែប៉ុណ្ណោះ។ ដោយ អាចារ្យធំ បានសរសេរសាររៀបរាប់ថា៖ “ដល់ម៉ោងសម្ដែងល្ខោនខោលហើយ មានអ្នកមកមើលតែ៤នាក់ ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១៨ សារដ៏មហាឈឺចាប់ចំពោះអ្នកវប្បធម៌យើង។ ឱ!អ្នកមនុស្សខ្មែរអើយ លោកទៅណាអស់ហើយ! ស្រឡាញ់វប្បធម៌ណាស់ម្ដេចទុកអ្នកវប្បធម៌ឱ្យវេទនាយ៉ាងដូច្នេះ? តើវាសនាមរតកវប្បធម៌ខ្មែរដ៏អច្ឆរិយៈមួយនេះមានអ្នកគាំទ្រយកមុខតែក្នុងហ្វេសប៊ុកទេមែនទេ?”។ គួររំលឹកផងដែលថា អាចារ្យធំ បានរៀបចំនូវ ទិវាបេតិកភណ្ឌលើកទី៤ ក្រោមប្រធានបទល្ខោនខោលមរតកជាតិ នៅរមណីយដ្ឋានវត្តភ្នំ ដែលមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ០៨ ដល់១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង៩ព្រឹក ដល់៨យប់ (ចូលរួមដោយសេរី)៕
December 13, 2018 - សង្គម
មហាជន ពិសេសអ្នកលេងបណ្ដាញសង្គមបានសម្ដែងក្ដីអាណិតខ្លោចចិត្ត ក្រោយពេលដឹងថាកុមារី២នាក់បងប្អូន ដោយសារតែជីវភាពគ្រួសារខ្វះខាត ហេតុតែចង់រៀនសូត្រ ពេកបានទៅសុំឲ្យលោកចៅសង្កាត់ជួយអំពាវនាវដល់សប្បុរសជនតែម្ដង។ បើតាមការឲ្យដឹងរបស់អាជ្ញាធរ កុមារីទាំង២នាក់បងប្អូននេះ កូនទី១ ឈ្មោះ រត្ន័ រចនា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៦។ ទី២ ឈ្មោះ រត្ន័ កញ្ញា អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣ មានម្តាយមិនស្គាល់ឈ្មោះ ជាស្រ្តីម៉េម៉ាយប្តីរត់ចោល ហើយពុំមានផ្ទះសម្បែងត្រឹមត្រូវឡើយ ដោយសព្វថ្ងៃ ស្នាក់នៅមិនអចិន្ត្រៃយ៍ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។ ក្រោយពេលបានដឹង និងមើលឃើញពីទុក្ខលំបាក និងអាណិតដល់ក្មេងទាំង ២ ទើបនៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះ
December 13, 2018 - PR
ភ្នំពេញ ថ្ងៃទី 12 ធ្នូ ឆ្នាំ 2018 ៖ សម្រែកហ៊ូរកញ្ជៀវ សម្លេងទះដៃយ៉ាងកងរំពង់ ជាមួយស្នាមញញឹម និងក្តីរំភើបរីករាយ ក្នុងឆាកតន្ត្រីដ៍ទំនើបជាមួយភ្លើងពណ៍ចំរុះ បានកើតឡើងនៅក្នុងការប្រគំតន្រ្តី Bella nova 3 series Live Concert នាំមកជូនជាពិសេសដោយក្រុមហ៊ុន Huawei ដែលជាជំនួបជាមួយកំពូលតារាសម្តែងល្បី កញ្ញា Bella Ranne តារាថតផ្សព្វផ្សាយ Huawei nova3 series កំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង
December 13, 2018









