ការសិក្សាបង្ហាញថា គូស្នេហ៍ ដែលឈ្លោះគ្នាច្រើន គឺជាសញ្ញាបង្ហាញថា ពួកគេស្រលាញ់គ្នាខ្លាំង
ជាទូទៅអ្នកតែងតែគិតថា ការឈ្លោះគ្នាគឺជារឿងអវិជ្ជមាន តែយ៉ាងណាក្តីការសិក្សាមួយបែជារកឃើញថា សម្រាប់គូស្នេហ៍ ដែលមានការឈ្លោះប្រកែកគ្នាច្រើនគឺជាសញ្ញាបង្ហាញថាពួកគេស្រលាញ់គ្នាខ្លាំង។ ការអះអាងដូចនេះត្រូវបានធ្វើឡើងដោយផ្អែក លើហេតុផលទាំង ៩ ដូចខាងក្រោមនេះ៖
១. ការឈ្លោះប្រកែកគ្នាក្នុងន័យជជែកវែកញែករកហេតុផល និងដើម្បីកែលម្អគ្នាគឺជាសញ្ញាបង្ហាញថា គូស្នេហ៍មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការគ្រប់គ្រងទំនាក់ទំនងស្នេហា។
២. ពេលខ្លះការឈ្លោះប្រកែកគ្នាគឺបណ្តាលមកពីគូស្នេហ៍មានភាពខ្វាយខ្វល់ពីគ្នា និងហួងហែងពីគ្នា ដែលវាជាសញ្ញានៃស្នេហា ពិតប្រាកដមួយ។
៣. នៅពេលដែលមានការឈ្លោះប្រកែកគ្នា ភាគីនីមួយៗនឹងព្យាយាមរកហេតុផលផ្សេងៗ ដើម្បីយកមកជជែកគ្នា ដូចនេះយូរយូរទៅពួកគេនឹងរកឃើញវិធីដ៏ងាយស្រួលក្នុងការទំនាក់ទំនងគ្នា។
៤. ឈ្លោះគ្នាគឺជាសញ្ញាបង្ហាញថា គូស្នេហ៍មានទំនាក់ទំនងល្អ ព្រោះក្រោយពេលឈ្លោះគ្នាភាគីនីមួយនឹងព្យាយាមគិតអំពីគុណតម្លៃ និងចំណុចល្អៗរបស់ភាគីនីមួយៗឡើងវិញបានច្រើនជាងមុន។
៥. ការឈ្លោះគ្នានឹងធ្វើឲ្យទំនាក់ទំនងស្នេហាកាន់តែខ្លាំងជាងមុន ព្រោះពេលឈ្លោះគ្នាម្តងៗគូស្នេហ៍នឹងព្យាយាមធ្វើគ្រប់យ៉ាងល្អជាមុនដើម្បីបានត្រូវគ្នាវិញ។
៦. ពេលមានរឿងម្តងឈ្លោះគ្នាម្តង អាចជាសញ្ញាមួយជួយកាត់បន្ថយការអន់ចិត្ត និងឈ្លោះគ្នាកម្រិតធ្ងន់ធ្ងរបាន ផ្ទុយទៅវិញគូស្នេហ៍ខ្លះរង់ចាំទាល់តែមានរឿងច្រើនខ្លាំងទើបឈ្លោះគ្នាម្តង ហើយពេលនោះក៏ជាពេលចុងក្រោយនៃទំនាក់ទំនងស្នេហាតែម្តង។
៧. ការឈ្លោះគ្នាគឺជាសញ្ញាបង្ហាញថា គូរស្នេហ៍ចង់រស់នៅជាមួយគ្នាយូរអង្វែង ព្រោះបើមិនចង់រស់នៅជាមួយគ្នាយូរអង្វែងទេ ពួកគេក៏មិនសុខចិត្តនៅឈ្លោះគ្នាដែរ គឺពួកគេប្រហែលជាចែកផ្លូវគ្នាហើយ។
៨. ការសិក្សាបានរកឃើញថា ក្រោយពេលឈ្លោះគ្នាអ័រម៉ូនភេទរបស់គូស្នេហនឹងកើតឡើងខ្ពស់ជាងមុន។
៩. ពេលខ្លះការឈ្លោះប្រកែកគ្នាបានធ្វើឲ្យគូស្នេហ៍នៅឆ្ងាយពីភាពអផ្សុក និងរីករាយជាងមុខ ព្រោះក្រោយពេលពួកគេត្រូវគ្នាវិញពួកគេនឹងបង្កើតសកម្មភាពសប្បាយៗច្រើនជាងមុន៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside